Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 30:5 - ព្រះគម្ពីរខ្មែរសាកល

5 គ្រប់ទាំង​ព្រះបន្ទូល​របស់​ព្រះ គឺ​ត្រូវបាន​ពិសោធ​; ព្រះអង្គ​ជា​ខែល​ដល់​អ្នកដែល​ជ្រកកោន​ក្នុង​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 គ្រប់​ទាំង​ព្រះ‌បន្ទូល​របស់​ព្រះ សុទ្ធ​តែ​បរិសុទ្ធ ព្រះ‌អង្គ​ជា​ខែល​ដល់​អស់​អ្នក ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត ព្រះអង្គ​ជា​ខែល​ការពារ​អស់​អ្នក​ដែល​មក​ជ្រក​កោន​នឹង​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 គ្រប់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ សុទ្ធ​តែ​បរិសុទ្ធ ទ្រង់​ជា​ខែល ដល់​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

5 បន្ទូល​ទាំង​ប៉ុន្មាន​របស់​អុលឡោះ​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត ទ្រង់​ជា​ខែល​ការពារ​អស់​អ្នក​ដែល​មក​ជ្រក​កោន​នឹង​ទ្រង់។

សូមមើលជំពូក ចម្លង




សុភា‌សិត 30:5
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយពី​ហេតុការណ៍​ទាំងនេះ ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​បាន​មកដល់​អាប់រ៉ាម​ក្នុង​និមិត្ត​ថា​៖ “អាប់រ៉ាម​អើយ កុំ​ខ្លាច​ឡើយ​! យើង​ជា​ខែល​ដល់​អ្នក​។ រង្វាន់​របស់អ្នក​ធំ​ណាស់”។


ព្រះបន្ទូល​របស់ព្រះអង្គ​ត្រូវបាន​ពិសោធ​យ៉ាងហ្មត់ចត់ ហេតុនេះហើយបានជា​បាវបម្រើ​របស់ព្រះអង្គ​ស្រឡាញ់​ព្រះបន្ទូលរបស់ព្រះអង្គ​។


ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ជា​ព្រះបន្ទូល​បរិសុទ្ធ គឺដូចជា​ប្រាក់​ដែល​ត្រូវបាន​រំលាយ​ក្នុង​ឡ​ដី ហើយ​បន្សុទ្ធ​ប្រាំពីរដង​។


ព្រះអង្គជា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ខ្ញុំ ជា​បន្ទាយ​របស់ខ្ញុំ និងជា​ទីពឹងជ្រក​របស់ខ្ញុំ ជា​ព្រះរំដោះ​របស់ខ្ញុំ និងជា​ខែល​របស់ខ្ញុំ ជាព្រះអង្គដែល​ខ្ញុំ​ជ្រកកោន​ក្នុង​ព្រះអង្គ​; គឺព្រះអង្គហើយ ដែល​បង្ក្រាប​ប្រជារាស្ត្រ​របស់ខ្ញុំ​ឲ្យ​នៅក្រោម​ខ្ញុំ​។


ព្រះយេហូវ៉ា​ជា​ថ្មដា​របស់ខ្ញុំ ជា​បន្ទាយ​របស់ខ្ញុំ និង​ជា​ព្រះរំដោះ​របស់ខ្ញុំ​។ ព្រះ​របស់ខ្ញុំ​ជា​ថ្មដា​របស់ខ្ញុំ ខ្ញុំ​ជ្រកកោន​ក្នុង​ព្រះអង្គ​! ព្រះអង្គជា​ខែល​របស់ខ្ញុំ ជា​ស្នែង​នៃ​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ និង​ជា​ទីពឹងជ្រក​របស់ខ្ញុំ​។


រីឯ​ព្រះ​មួយ​អង្គ​នេះ មាគ៌ា​របស់ព្រះអង្គ​គ្រប់លក្ខណ៍ ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ត្រូវបាន​ពិសោធ ព្រះអង្គ​ជា​ខែល​ដល់​អស់អ្នក​ដែល​ជ្រកកោន​ក្នុង​ព្រះអង្គ​។


ដ្បិត​តើ​នរណា​ជា​ព្រះ ក្រៅពី​ព្រះយេហូវ៉ា​? តើ​នរណា​ជា​ថ្មដា ក្រៅពី​ព្រះ​របស់យើង​?


ច្បាប់តម្រា​របស់​ព្រះយេហូវ៉ា​ទៀងត្រង់ ធ្វើឲ្យ​ចិត្ត​អរសប្បាយ សេចក្ដីបង្គាប់​របស់​ព្រះយេហូវ៉ា​បរិសុទ្ធ ទាំង​បំភ្លឺ​ភ្នែក​។


ប៉ុន្តែ​ព្រះយេហូវ៉ា​អើយ គឺ​ព្រះអង្គ​ហើយ ជា​ខែល​បាំង​ជុំវិញ​ទូលបង្គំ ជា​សិរីរុងរឿង​របស់ទូលបង្គំ និង​ជា​អ្នកដែល​លើក​ក្បាល​ទូលបង្គំ​ឡើង​។


ដ្បិត​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ ជា​ព្រះអាទិត្យ និង​ជា​ខែល​; ព្រះយេហូវ៉ា​ប្រទាន​ព្រះគុណ និង​សិរីរុងរឿង ព្រះអង្គ​មិន​បង្ខាំងទុក​សេចក្ដី​ល្អ​ពី​អ្នកដែល​ដើរ​ដោយ​គ្រប់លក្ខណ៍​ឡើយ​។


ខ្ញុំ​នឹង​ទូល​ព្រះយេហូវ៉ា​ថា​៖ “ព្រះអង្គជា​ជម្រក​របស់ទូលបង្គំ និង​ជា​បន្ទាយ​របស់ទូលបង្គំ ជា​ព្រះ​របស់ទូលបង្គំ ដែល​ទូលបង្គំ​ជឿទុកចិត្តលើ​ព្រះអង្គ​!”។


ព្រះអង្គ​ប្រមូល​ប្រាជ្ញាត្រឹមត្រូវ​ទុក​សម្រាប់​មនុស្ស​ទៀងត្រង់ ព្រះអង្គជា​ខែល​ដល់​អ្នកដែល​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍


ការភិតភ័យ​ចំពោះ​មនុស្ស​ជា​អន្ទាក់ ប៉ុន្តែ​អ្នកដែល​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​លើកឡើងឲ្យរួចផុត​។


ដោយហេតុនេះ ក្រឹត្យវិន័យ​គឺ​វិសុទ្ធ ហើយ​បទបញ្ជា​ក៏​វិសុទ្ធ​ដែរ ទាំង​សុចរិតយុត្តិធម៌ និង​ល្អ​ផង​។


រីឯ​ប្រាជ្ញា​ពីខាងលើ ដំបូង​គឺ​បរិសុទ្ធ រួចមក​គឺ​សុខសាន្ត សប្បុរស អធ្យាស្រ័យ ពេញ​ដោយ​សេចក្ដីមេត្តា និង​ផលផ្លែ​ដ៏ល្អ ឥតលំអៀង ហើយ​ឥតពុតត្បុត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម