ពេលនោះ ព្រះអង្គមានបន្ទូលនឹងពួកគេដោយព្រះពិរោធរបស់ព្រះអង្គ ហើយធ្វើឲ្យពួកគេតក់ស្លុតដោយសេចក្ដីក្រេវក្រោធរបស់ព្រះអង្គថា៖
អេសាយ 30:30 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ានឹងធ្វើឲ្យគេឮព្រះសូរសៀងដ៏រុងរឿងរបស់ព្រះអង្គ ហើយធ្វើឲ្យឃើញការចុះមកនៃព្រះពាហុរបស់ព្រះអង្គ ជាមួយនឹងព្រះពិរោធដ៏ក្រេវក្រោធ និងភ្លើងសន្ធោសន្ធៅដែលស៊ីបំផ្លាញ ព្រមទាំងព្យុះភ្លៀង ព្យុះសង្ឃរា និងដុំទឹកកកផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯព្រះយេហូវ៉ានឹងបន្លឺព្រះសូរសៀងដ៏រុងរឿងឧត្តមរបស់ព្រះអង្គឲ្យឮ ហើយនឹងបង្ហាញព្រះពាហុដែលធ្វើទោស ដោយសេចក្ដីគ្នាន់ក្នាញ់របស់សេចក្ដីក្រោធព្រះអង្គ និងអណ្ដាតភ្លើងដ៏ឆេះបន្សុស ព្រមទាំងសន្ទុះខ្យល់ព្យុះសង្ឃរា និងដុំព្រឹលផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះអម្ចាស់នឹងបន្លឺព្រះសូរសៀង ប្រកបដោយតេជបារមី ព្រះអង្គនឹងបង្ហាញព្រះចេស្ដា និងព្រះពិរោធរបស់ព្រះអង្គ តាមរយៈភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ តាមរយៈព្យុះសង្ឃរា ដែលធ្វើឲ្យភ្លៀង និងព្រឹលដែលបង្អុរចុះមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រះយេហូវ៉ាទ្រង់នឹងបន្លឺព្រះសូរសៀងដ៏រុងរឿងឧត្តមរបស់ទ្រង់ឲ្យឮ ហើយនឹងបង្ហាញព្រះពាហុដែលធ្វើទោស ដោយសេចក្ដីគ្នាន់ក្នាញ់របស់សេចក្ដីខ្ញាល់ទ្រង់ នឹងអណ្តាតភ្លើងដ៏ឆេះបន្សុស ព្រមទាំងសន្ទុះខ្យល់ព្យុះសង្ឃរា នឹងដុំព្រឹលផង អាល់គីតាប ពេលនោះ អុលឡោះតាអាឡានឹងបន្លឺសំឡេង ប្រកបដោយអំណាច ទ្រង់នឹងបង្ហាញអំណាច និងកំហឹងរបស់ទ្រង់ តាមរយៈភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ តាមរយៈព្យុះសង្ឃរា ដែលធ្វើឲ្យភ្លៀង និងព្រឹលដែលបង្អុរចុះមក។ |
ពេលនោះ ព្រះអង្គមានបន្ទូលនឹងពួកគេដោយព្រះពិរោធរបស់ព្រះអង្គ ហើយធ្វើឲ្យពួកគេតក់ស្លុតដោយសេចក្ដីក្រេវក្រោធរបស់ព្រះអង្គថា៖
ប្រជាជាតិនានាឡូឡា អាណាចក្រទាំងឡាយរង្គើ; ព្រះអង្គបានបន្លឺព្រះសូរសៀងរបស់ព្រះអង្គ នោះផែនដីក៏រលាយ។
ចូរច្រៀងចម្រៀងថ្មីទៅកាន់ព្រះយេហូវ៉ា ពីព្រោះព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យ; ព្រះហស្តស្ដាំ និងព្រះពាហុដ៏វិសុទ្ធរបស់ព្រះអង្គបាននាំមកនូវសេចក្ដីសង្គ្រោះសម្រាប់ព្រះអង្គ។
ដោយហេតុនេះ ព្រះអម្ចាស់យេហូវ៉ានៃពលបរិវារនឹងចាត់សេចក្ដីស្គមស្គាំងឲ្យទៅក្នុងចំណោមអ្នកមាំមួនរបស់ស្ដេចអាស្ស៊ីរី ហើយនៅក្រោមសិរីរុងរឿងរបស់ស្ដេចអាស្ស៊ីរី ព្រះអង្គនឹងបង្កាត់ភ្លើងដូចជាចំហេះនៃអណ្ដាតភ្លើង។
ព្រះយេហូវ៉ានៃពលបរិវារនឹងគ្រវីខ្សែតីទាស់នឹងពួកគេ ដូចការប្រហារជនជាតិម៉ាឌាននៅត្រង់ថ្មអូរិប ហើយព្រះអង្គនឹងលើកដំបងរបស់ព្រះអង្គទៅលើសមុទ្រ ដូចរបៀបនៅអេហ្ស៊ីបដែរ។
“វេទនាហើយ! អាស្ស៊ីរី ដែលជារំពាត់នៃកំហឹងរបស់យើង! ឈើច្រត់ក្នុងដៃពួកគេ គឺជាសេចក្ដីក្រេវក្រោធរបស់យើង។
មើល៍! ព្រះអម្ចាស់ទ្រង់មានអ្នកខ្លាំងពូកែ និងខ្លាំងក្លាម្នាក់ អ្នកនោះនឹងទម្លាក់ពួកគេទៅដីដោយផ្ទាល់ដៃ ដូចជាព្យុះដុំទឹកកក ដូចជាព្យុះសង្ឃរានៃការបំផ្លាញ និងដូចជាព្យុះនៃទឹកដ៏ខ្លាំងក្លាដែលជន់លិច។
នាងនឹងត្រូវព្រះយេហូវ៉ានៃពលបរិវារដាក់ទោស ដោយផ្គរលាន់ រញ្ជួយផែនដី សំឡេងយ៉ាងខ្លាំង ខ្យល់កួច ខ្យល់ព្យុះ និងភ្លើងសន្ធោសន្ធៅដែលស៊ីបំផ្លាញ។
អ្នករាល់គ្នានឹងមានចម្រៀង ដូចនៅយប់ដែលតម្កើងពិធីបុណ្យជាវិសុទ្ធ ក៏មានអំណរនៃចិត្ត ដូចពេលចេញដំណើរដោយមានខ្លុយ ដើម្បីទៅឯភ្នំរបស់ព្រះយេហូវ៉ា គឺទៅឯថ្មដានៃអ៊ីស្រាអែល។
ដ្បិតអាស្ស៊ីរីនឹងស្រយុតចិត្ត ដោយសារតែព្រះសូរសៀងរបស់ព្រះយេហូវ៉ា នៅពេលព្រះអង្គវាយពួកគេដោយរំពាត់។
ដ្បិតព្រះយេហូវ៉ាមានបន្ទូលមកខ្ញុំដូច្នេះថា៖ “ដូចដែលសិង្ហ ឬសិង្ហស្ទាវគ្រហឹមពីលើរំពារបស់វា ហើយទោះបីជាគេហៅក្រុមអ្នកគង្វាលមកទាស់នឹងវាក៏ដោយ ក៏វាមិនស្រយុតចិត្តដោយសំឡេងរបស់ពួកគេ ក៏មិនរួញរាដោយសម្រែករបស់ពួកគេយ៉ាងណា ព្រះយេហូវ៉ានៃពលបរិវារក៏នឹងយាងចុះមកច្បាំងលើភ្នំស៊ីយ៉ូន និងលើទីទួលនៃភ្នំនោះយ៉ាងនោះដែរ។
ពួកមនុស្សបាបនៅស៊ីយ៉ូនភ័យខ្លាច ការញ័ររន្ធត់បានចាប់ពួកមនុស្សមិនគោរពព្រះ។ ពួកគេពោលថា៖ “តើនរណាក្នុងចំណោមពួកយើងអាចរស់នៅជាមួយភ្លើងដែលស៊ីបំផ្លាញបាន? តើនរណាក្នុងចំណោមពួកយើងអាចរស់នៅជាមួយចំហេះដ៏អស់កល្បបាន?”។
ក៏នឹងមានរោងមួយ សម្រាប់ជាម្លប់ពីកម្ដៅនៅពេលថ្ងៃ ហើយជាជម្រក និងជាទីបាំង ពីព្យុះ និងពីភ្លៀងផង៕
តើនឡើង! តើនឡើង! ព្រះពាហុរបស់ព្រះយេហូវ៉ាអើយ សូមបំពាក់ឫទ្ធានុភាព! សូមតើនឡើងដូចក្នុងគ្រាពីបុរាណ ក្នុងជំនាន់ដើម។ តើមិនមែនព្រះអង្គទេឬ ដែលកាប់កម្ទេចរ៉ាហាប់ ដែលចាក់ទម្លុះសត្វសមុទ្រធំសម្បើមនោះ?
ព្រះយេហូវ៉ាបានលាត់ព្រះពាហុដ៏វិសុទ្ធរបស់ព្រះអង្គនៅចំពោះភ្នែករបស់ប្រជាជាតិទាំងអស់; អស់ទាំងចុងបំផុតនៃផែនដីនឹងឃើញសេចក្ដីសង្គ្រោះរបស់ព្រះនៃពួកយើង។
ព្រះយេហូវ៉ាបានស្បថដោយអាងព្រះហស្តស្ដាំរបស់ព្រះអង្គ និងដោយអាងព្រះពាហុដ៏មានឫទ្ធានុភាពរបស់ព្រះអង្គថា៖ “យើងនឹងមិនប្រគល់ស្រូវរបស់អ្នកទុកជាអាហារដល់សត្រូវរបស់អ្នកទៀតឡើយ ហើយជនបរទេសនឹងមិនផឹកស្រាទំពាំងបាយជូរថ្មីរបស់អ្នក ដែលអ្នកបានធ្វើយ៉ាងនឿយហត់នោះឡើយ
ដូច្នេះមើល៍! ព្រះយេហូវ៉ានឹងយាងមកក្នុងភ្លើង រទេះចម្បាំងរបស់ព្រះអង្គនឹងមកដូចជាខ្យល់កួច ដើម្បីសងព្រះពិរោធរបស់ព្រះអង្គក្នុងភាពក្ដៅក្រហាយ ព្រមទាំងសងការស្ដីបន្ទោសរបស់ព្រះអង្គដោយភ្លើងសន្ធោសន្ធៅ។
ដ្បិតព្រះយេហូវ៉ានឹងជំនុំជម្រះគ្រប់ទាំងសាច់ដោយភ្លើង និងដោយដាវរបស់ព្រះអង្គ នោះអ្នកដែលត្រូវព្រះយេហូវ៉ាសម្លាប់នឹងមានច្រើន។
ពេលនោះ ប្រជាជាតិមួយនឹងក្រោកឡើងតទល់នឹងប្រជាជាតិមួយទៀត អាណាចក្រមួយតទល់នឹងអាណាចក្រមួយទៀត ហើយនៅកន្លែងផ្សេងៗនឹងមានទុរ្ភិក្សនិងរញ្ជួយផែនដី។
ព្រះអង្គទ្រង់ធ្វើកិច្ចការដ៏មានព្រះចេស្ដាដោយព្រះហស្តរបស់ព្រះអង្គ ព្រះអង្គទ្រង់កម្ចាត់កម្ចាយមនុស្សមានអំនួតក្នុងចិត្តគំនិតរបស់ខ្លួន។
នៅក្នុងភ្លើងសន្ធោសន្ធៅ ទាំងដាក់ទោសសងសឹកអ្នកដែលមិនស្គាល់ព្រះ និងអ្នកដែលមិនស្ដាប់បង្គាប់ដំណឹងល្អរបស់ព្រះយេស៊ូវព្រះអម្ចាស់នៃយើង។
ជើងរបស់លោកស្រដៀងនឹងលង្ហិនដ៏ភ្លឺរលោង ហាក់ដូចជាត្រូវបានបន្សុទ្ធក្នុងឡភ្លើង ហើយសំឡេងរបស់លោកក៏ដូចសូរសន្ធឹករបស់ទឹកដ៏ច្រើន;
ពេលនោះ ព្រះវិហាររបស់ព្រះនៅស្ថានសួគ៌បានបើកឡើង ហើយឃើញមានហិបនៃសម្ពន្ធមេត្រីរបស់ព្រះអង្គនៅក្នុងព្រះវិហារ។ បន្ទាប់មក មានផ្លេកបន្ទោរ សូរសន្ធឹក ផ្គរលាន់ រញ្ជួយផែនដី និងមានធ្លាក់ដុំទឹកកកធំ៕