Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 51:9 - ព្រះគម្ពីរខ្មែរសាកល

9 តើនឡើង​! តើនឡើង​! ព្រះពាហុ​របស់​ព្រះយេហូវ៉ា​អើយ សូម​បំពាក់​ឫទ្ធានុភាព​! សូម​តើនឡើង​ដូច​ក្នុង​គ្រា​ពីបុរាណ ក្នុង​ជំនាន់​ដើម​។ តើ​មិនមែន​ព្រះអង្គ​ទេ​ឬ ដែល​កាប់កម្ទេច​រ៉ាហាប់ ដែល​ចាក់ទម្លុះ​សត្វសមុទ្រធំសម្បើម​នោះ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ឱ​ព្រះ‌ពាហុ​នៃ​ព្រះ‌យេហូវ៉ា​អើយ សូម​តើន​ឡើង សូម​តើន​ឡើង ហើយ​ពាក់​ជា​ឥទ្ធិ‌ឫទ្ធិ សូម​តើន​ឡើង ដូច​កាល​ពី​ចាស់​បុរាណ ក្នុង​គ្រា​តំណ​មនុស្ស​ពី​ដើម តើ​មិន​មែន​ព្រះ‌អង្គ​ដែល​កាត់​រ៉ាហាប​ខ្ទេច‌ខ្ទី ដែល​ចាក់​ទម្លុះ​សត្វ​សម្បើម​នោះ​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ក្រោក​ឡើង! សូម​ក្រោក​ឡើង សម្តែង​ព្រះ‌បារមី! សូម​តើន​ឡើង ដូច​នៅ​ជំនាន់​ដើម! កាល​ពី​បុរាណ ព្រះ‌បារមី​ព្រះអង្គ បាន​ប្រហារ​ស្រុក​អេស៊ីប និង​ចាក់​ទម្លុះ​សត្វ​ដ៏​សម្បើម​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ឱ​ព្រះ‌ពាហុ​នៃ​ព្រះ‌យេហូវ៉ា​អើយ សូម​តើន​ឡើង សូម​តើន​ឡើង ហើយ​ពាក់​ជា​ឥទ្ធិ‌ឫទ្ធិ សូម​តើន​ឡើង ដូច​ជា​កាល​ពី​ចាស់​បុរាណ ក្នុង​គ្រា​ដំណ​មនុស្ស​ពី​ដើម តើ​មិន​មែន​ទ្រង់​ដែល​កាត់​រ៉ាហាប​ខ្ទេច‌ខ្ទី ដែល​ចាក់​ទំលុះ​សត្វ​សំបើម​នោះ​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ក្រោក​ឡើង! សូម​ក្រោក​ឡើង សំដែង​អំណាច! សូម​តើន​ឡើង ដូច​នៅ​ជំនាន់​ដើម! កាល​ពី​បុរាណ អំណាច​ទ្រង់ បាន​ប្រហារ​ស្រុក​អេស៊ីប និង​ចាក់​ទម្លុះ​សត្វ​ដ៏​សំបើម​នោះ។

សូមមើលជំពូក ចម្លង




អេសាយ 51:9
40 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សូមឲ្យ​ព្រះអង្គ​ត្រូវបាន​លើកតម្កើង​ក្នុង​ឫទ្ធានុភាព​របស់ព្រះអង្គ​! យើងខ្ញុំ​នឹង​ច្រៀង ហើយ​សរសើរតម្កើង​ព្រះចេស្ដា​របស់ព្រះអង្គ​៕


ឱ​ព្រះ​អើយ យើងខ្ញុំ​បាន​ឮ​នឹង​ត្រចៀក​យើងខ្ញុំ គឺ​ដូនតា​របស់យើងខ្ញុំ​បាន​ប្រាប់​យើងខ្ញុំ នូវ​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ​នៅ​សម័យ​របស់ពួកគាត់ គឺ​នៅ​សម័យ​បុរាណ​។


ព្រះអង្គ​បាន​បណ្ដេញ​ប្រជាជាតិ​នានា​ចេញ​ដោយ​ព្រះហស្ត​របស់ព្រះអង្គ ប៉ុន្តែ​ព្រះអង្គ​បាន​ដាំ​ដូនតារបស់យើងខ្ញុំ​វិញ​; ព្រះអង្គ​បាន​ធ្វើទុក្ខ​ជាតិសាសន៍​នានា ប៉ុន្តែ​ព្រះអង្គ​បាន​ធ្វើឲ្យ​ដូនតារបស់យើងខ្ញុំ​ចម្រើនឡើង​វិញ​។


ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​តើនឡើង​! ហេតុអ្វីបានជា​ព្រះអង្គ​ផ្ទំលក់​ដូច្នេះ​? សូម​ភ្ញាក់ឡើង​! សូម​កុំ​បោះបង់​យើងខ្ញុំ​ចោល​ឡើយ គឺ​ជាដរាប​!


ហេតុអ្វីបានជា​ព្រះអង្គ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ ហើយ​ភ្លេច​ទុក្ខវេទនា និង​ការសង្កត់សង្កិន​ដល់​យើងខ្ញុំ​ដូច្នេះ​?


ទូលបង្គំ​គ្មាន​អំពើទុច្ចរិត​ឡើយ ប៉ុន្តែ​ពួកគេ​រត់មក ទាំង​ត្រៀមជាស្រេច​ដើម្បីវាយប្រហារទូលបង្គំ​។ សូម​តើនឡើង​ដើម្បី​ជួយ​ទូលបង្គំ សូម​ព្រះអង្គ​ចាប់អារម្មណ៍​ផង​!


ព្រះយេហូវ៉ា​អើយ សូម​ក្រោកឡើង​ដោយ​ព្រះពិរោធ​របស់ព្រះអង្គ​ផង​! សូម​ងើបឡើង​ទាស់នឹង​សេចក្ដីក្ដៅក្រហាយ​របស់​សត្រូវ​ទូលបង្គំ សូម​តើនឡើង​សម្រាប់​ទូលបង្គំ​ផង​! ព្រះអង្គ​បាន​កំណត់​ឲ្យមាន​ការជំនុំជម្រះ​ហើយ​។


ទូលបង្គំ​រិះគិត​អំពី​អស់ទាំង​ថ្ងៃ​កាលពីបុរាណ គឺ​អស់ទាំង​ឆ្នាំ​ដ៏យូរលង់មកហើយ​។


ពេលនោះ ព្រះអម្ចាស់​របស់ខ្ញុំ​តើនឡើង​ដូច​ភ្ញាក់ពីដំណេក ដូច​មនុស្ស​ខ្លាំងពូកែ​ស្រែកយ៉ាងខ្លាំង​ដោយព្រោះ​ស្រា​។


“ក្នុងចំណោម​អស់អ្នកដែល​ស្គាល់​យើង យើង​នឹង​លើកយក​រ៉ាហាប់ និង​បាប៊ីឡូន​; មើល៍! មាន​ភីលីស្ទីន ទីរ៉ុស ជាមួយ​អេត្យូពី​ដែរ យើងនឹងនិយាយថា​: ‘អ្នកទាំងនេះ​បាន​កើត​នៅ​ទីនេះ​!’”។


ព្រះអង្គ​បាន​ជាន់កម្ទេច​រ៉ាហាប់​ដូចជា​មនុស្ស​ដែលត្រូវគេសម្លាប់ ព្រះអង្គ​បាន​កម្ចាត់កម្ចាយ​ខ្មាំងសត្រូវ​របស់ព្រះអង្គ ដោយ​ព្រះពាហុ​ដ៏រឹងមាំ​របស់ព្រះអង្គ​។


បណ្ដាមេឃ​ជារបស់​ព្រះអង្គ ផែនដី​ក៏​ជារបស់​ព្រះអង្គ​ដែរ​; ពិភពលោក និង​របស់សព្វសារពើ​ដែលនៅ​ទីនោះ ព្រះអង្គ​បាន​តាំង​វា​ឡើង​;


ព្រះយេហូវ៉ា​ទ្រង់​គ្រងរាជ្យ ព្រះអង្គ​បាន​ពាក់​ភាពឧត្ដុង្គឧត្ដម​ជាព្រះពស្ត្រ​! ព្រះយេហូវ៉ា​បាន​ពាក់​ភាពឧត្ដុង្គឧត្ដម​ជាព្រះពស្ត្រ ហើយ​ក្រវាត់​អង្គទ្រង់​ដោយ​ព្រះចេស្ដា នោះ​ពិភពលោក​ក៏​ត្រូវបាន​តាំងឡើង​ឥត​រង្គើ​ឡើយ​។


នៅ​ថ្ងៃ​នោះ ព្រះយេហូវ៉ា​នឹង​ដាក់ទោស​សត្វ​ឡេវីអាថាន​ជា​ពស់​ដែល​រត់គេច គឺ​សត្វ​ឡេវីអាថាន​ជា​ពស់​ក្ងិចក្ងក់ ដោយ​ដាវ​របស់ព្រះអង្គ ជាដាវ​ដ៏សាហាវ ដ៏មហិមា និង​ដ៏ខ្លាំងពូកែ ហើយ​ព្រះអង្គ​នឹង​សម្លាប់​សត្វធំសម្បើម​នោះ​ដែល​នៅក្នុង​សមុទ្រ​។


ដ្បិត​ជំនួយ​របស់​អេហ្ស៊ីប គឺ​ឥតប្រយោជន៍ និង​ឥតបានការ ហេតុនេះហើយបានជា​យើង​ហៅ​នាង​ថា “រ៉ាហាប់​ដែល​អង្គុយនៅតែស្ងៀម”។


ភ្ញាក់ឡើង​! ភ្ញាក់ឡើង​! យេរូសាឡិម ជា​អ្នកដែល​ផឹក​ពី​ព្រះហស្ត​របស់​ព្រះយេហូវ៉ា គឺ​ពី​ពែង​នៃ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​អើយ ចូរ​ក្រោកឡើង​! អ្នក​បាន​ផឹក​ស្រូប​ដល់​កាក​ក្នុង​ពែង​នៃ​សេចក្ដីងេកងោក​ហើយ​។


សេចក្ដីសុចរិតយុត្តិធម៌​របស់យើង​នៅជិតបង្កើយ សេចក្ដីសង្គ្រោះ​របស់យើង​បាន​ចេញទៅ ដើមដៃ​របស់យើង​នឹង​ជំនុំជម្រះ​ជាតិសាសន៍​ទាំងឡាយ​។ កោះ​នានា​នឹង​ទន្ទឹងរង់ចាំ​យើង ក៏​នឹង​រំពឹងចាំ​ដើមដៃ​របស់យើង​ផង​។


ភ្ញាក់ឡើង​! ភ្ញាក់ឡើង​! ស៊ីយ៉ូន​អើយ ចូរ​បំពាក់​ឫទ្ធានុភាព​របស់អ្នក​! យេរូសាឡិម​ជា​ក្រុង​ដ៏វិសុទ្ធ​អើយ ចូរ​ស្លៀក​សម្លៀកបំពាក់​ដ៏រុងរឿង​របស់អ្នក​! ដ្បិត​លែងមាន​ពួក​ដែល​គ្មានការកាត់ស្បែក និង​ពួក​សៅហ្មង ចូលមក​ក្នុង​អ្នក​ទៀត​ឡើយ​។


ព្រះយេហូវ៉ា​បាន​លាត់​ព្រះពាហុ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​នៅចំពោះ​ភ្នែក​របស់​ប្រជាជាតិ​ទាំងអស់​; អស់ទាំង​ចុងបំផុត​នៃ​ផែនដី​នឹង​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ​នៃពួកយើង​។


តើ​នរណា​បាន​ជឿ​ដំណឹង​របស់ពួកយើង​? តើ​ព្រះពាហុ​របស់​ព្រះយេហូវ៉ា​ត្រូវបាន​សម្ដែង​ដល់​នរណា​?


ព្រះយេហូវ៉ា​បាន​ស្បថ​ដោយ​អាង​ព្រះហស្តស្ដាំ​របស់ព្រះអង្គ និង​ដោយ​អាង​ព្រះពាហុ​ដ៏មានឫទ្ធានុភាព​របស់ព្រះអង្គ​ថា​៖ “យើង​នឹង​មិន​ប្រគល់​ស្រូវ​របស់អ្នក​ទុកជា​អាហារ​ដល់​សត្រូវ​របស់អ្នក​ទៀត​ឡើយ ហើយ​ជនបរទេស​នឹង​មិន​ផឹក​ស្រាទំពាំងបាយជូរថ្មី​របស់អ្នក ដែល​អ្នក​បាន​ធ្វើយ៉ាងនឿយហត់​នោះ​ឡើយ


ព្រះអង្គ​នឹង​ឆ្លងកាត់​សមុទ្រ​នៃ​ទុក្ខវេទនា ហើយ​វាយ​រលក​សមុទ្រ នោះ​អស់ទាំង​ទីជម្រៅ​របស់​ទន្លេនីល​នឹង​រីងស្ងួត អំនួត​របស់​អាស្ស៊ីរី​នឹង​ត្រូវបាន​ទម្លាក់ចុះ ហើយ​ដំបងរាជ្យ​របស់​អេហ្ស៊ីប​នឹង​បាត់ទៅ​។


គ្រប់ទាំង​សាច់​អើយ ចូរ​ស្ងៀម​នៅចំពោះ​ព្រះយេហូវ៉ា ដ្បិត​ព្រះអង្គ​បាន​តើនឡើង​ពី​ដំណាក់​ដ៏វិសុទ្ធ​របស់ព្រះអង្គ​ហើយ​៕


ព្រះអង្គ​ទ្រង់​ធ្វើ​កិច្ចការដ៏មានព្រះចេស្ដា​ដោយ​ព្រះហស្ត​របស់​ព្រះអង្គ ព្រះអង្គ​ទ្រង់​កម្ចាត់កម្ចាយ​មនុស្ស​មានអំនួត​ក្នុង​ចិត្ត​គំនិត​របស់​ខ្លួន​។


ដើម្បីឲ្យ​ពាក្យ​របស់​ព្យាការី​អេសាយ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “ព្រះអម្ចាស់​អើយ តើ​នរណា​បាន​ជឿ​ដំណឹង​របស់យើងខ្ញុំ​? តើ​ព្រះហស្ត របស់​ព្រះអម្ចាស់​ត្រូវបាន​សម្ដែង​ដល់​នរណា​?”។


ប៉ុន្តែ​យើង​នឹង​ដាក់ទោស​ប្រជាជាតិ​ណាដែល​ពួកគេ​បម្រើជាទាសករ’។ ព្រះ​បាន​មានបន្ទូល​ទៀត​ថា​: ‘បន្ទាប់ពីការទាំងនេះ ពួកគេ​នឹង​ចេញមក ហើយ​បម្រើ​យើង​នៅ​កន្លែង​នេះ’។


ដោយ​ពោលថា​៖ “ព្រះអម្ចាស់ ជា​ព្រះ​ដ៏មានព្រះចេស្ដា ជា​ព្រះ​ដែល​គង់នៅ​សព្វថ្ងៃ និង​គង់នៅ​តាំងពីដើម​អើយ​! យើងខ្ញុំ​សូម​អរព្រះគុណ​ព្រះអង្គ​! ដ្បិត​ព្រះអង្គ​បាន​ទទួល​ព្រះចេស្ដា​ដ៏ធំឧត្ដម​របស់ព្រះអង្គ ហើយ​បាន​សោយរាជ្យ​។


ដូច្នេះ នាគ​ដ៏ធំ​នោះ​ក៏​ត្រូវបាន​ទម្លាក់ចុះ​។ វា​ជា​ពស់​ពីបុរាណ​ដែល​ហៅថា​មារ​ផង សាតាំង​ផង ជា​អ្នក​ដែល​បោកបញ្ឆោត​ពិភពលោក​ទាំងមូល​។ វា​ត្រូវបាន​ទម្លាក់ចុះ​មក​ផែនដី ហើយ​ពួក​បរិវារ​របស់​វា​ក៏​ត្រូវបាន​ទម្លាក់ចុះ​ជាមួយ​វា​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម