Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 52:10 - ព្រះគម្ពីរខ្មែរសាកល

10 ព្រះយេហូវ៉ា​បាន​លាត់​ព្រះពាហុ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​នៅចំពោះ​ភ្នែក​របស់​ប្រជាជាតិ​ទាំងអស់​; អស់ទាំង​ចុងបំផុត​នៃ​ផែនដី​នឹង​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ​នៃពួកយើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រះ‌យេហូវ៉ា​បាន​លាត់​ព្រះ‌ពាហុ​បរិសុទ្ធ​របស់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​មនុស្ស​គ្រប់​សាសន៍ ហើយ​ដល់​ចុង​ផែនដី បាន​ឃើញ​សេចក្ដី​សង្គ្រោះ របស់​ព្រះ​នៃ​យើង​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី​ដ៏វិសុទ្ធ របស់​ព្រះអង្គ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​ឃើញ មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី នឹង​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ​នៃ​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​លាត់​ព្រះ‌ពាហុ​បរិសុទ្ធ​របស់​ទ្រង់ នៅ​ភ្នែក​នៃ​គ្រប់​ទាំង​សាសន៍ ហើយ​អស់​ទាំង​ចុង​ផែនដី បាន​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 អុលឡោះ‌តាអាឡា​សំដែង​អំណាច​ដ៏‌វិសុទ្ធ របស់​ទ្រង់​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​ឃើញ មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ទី​ដាច់​ស្រយាល​នៃ​ផែនដី នឹង​ឃើញ​ការ​សង្គ្រោះ​របស់​ម្ចាស់​នៃ​យើង។

សូមមើលជំពូក ចម្លង




អេសាយ 52:10
27 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់ទាំង​ចុងបំផុត​នៃ​ផែនដី​នឹង​នឹកចាំ​អំពី​ព្រះយេហូវ៉ា ហើយ​ត្រឡប់មក​រក​ព្រះអង្គ​វិញ អស់ទាំង​ពូជសាសន៍​នៃ​ប្រជាជាតិ​នានា​នឹង​ថ្វាយបង្គំ​នៅចំពោះ​ព្រះអង្គ​។


ធ្វើដូច្នេះ មាគ៌ា​របស់ព្រះអង្គ​នឹង​ត្រូវបាន​ស្គាល់​នៅលើ​ផែនដី ហើយ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​នឹង​ត្រូវបាន​ស្គាល់​ក្នុងចំណោម​ប្រជាជាតិ​ទាំងអស់​។


ពួកវា​នឹង​មិន​ធ្វើទុក្ខ ឬ​បំផ្លាញ នៅ​ភ្នំ​ដ៏វិសុទ្ធ​ទាំងមូល​របស់យើង​ឡើយ ដ្បិត​ផែនដី​នឹង​ពេញ​ដោយ​ចំណេះដឹង​អំពី​ព្រះយេហូវ៉ា ដូចដែល​ទឹក​គ្រប​លើ​សមុទ្រ​។


នៅ​ថ្ងៃ​នោះ គេ​នឹង​ពោលថា​៖ “មើល៍! នេះ​ហើយជា​ព្រះ​របស់យើង យើង​បាន​ទន្ទឹងរង់ចាំ​ព្រះអង្គ ហើយ​ព្រះអង្គ​បាន​សង្គ្រោះ​យើង​! នេះ​ហើយជា​ព្រះយេហូវ៉ា យើង​បាន​ទន្ទឹងរង់ចាំ​ព្រះអង្គ ចូរឲ្យ​យើង​ត្រេកអរ ហើយ​អរសប្បាយ​ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​!”។


ព្រះយេហូវ៉ា​នឹង​ធ្វើឲ្យ​គេ​ឮ​ព្រះសូរសៀង​ដ៏រុងរឿង​របស់ព្រះអង្គ ហើយ​ធ្វើឲ្យ​ឃើញ​ការចុះមក​នៃ​ព្រះពាហុ​របស់ព្រះអង្គ ជាមួយនឹង​ព្រះពិរោធ​ដ៏ក្រេវក្រោធ និង​ភ្លើងសន្ធោសន្ធៅ​ដែល​ស៊ីបំផ្លាញ ព្រមទាំង​ព្យុះភ្លៀង ព្យុះសង្ឃរា និង​ដុំទឹកកក​ផង​។


អ្នកដែល​នៅឆ្ងាយ​អើយ ចូរ​ស្ដាប់​អ្វីដែល​យើង​បាន​ធ្វើ​! អ្នកដែល​នៅជិត​អើយ ចូរ​ទទួលស្គាល់​មហិទ្ធិឫទ្ធិ​របស់យើង​!”។


នោះ​សិរីរុងរឿង​របស់​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​បើកសម្ដែង ហើយ​មនុស្ស​ទាំងអស់​នឹង​ឃើញ​ជាមួយគ្នា​។ ដ្បិត​ព្រះឱស្ឋ​របស់​ព្រះយេហូវ៉ា​បាន​មានបន្ទូល​ហើយ”។


អស់អ្នក​នៅ​ចុងបំផុត​នៃ​ផែនដី​អើយ ចូរ​បែរមក​រក​យើង ហើយ​ទទួល​ការ​សង្គ្រោះ​ចុះ​! ដ្បិត​យើង​ហ្នឹងហើយ គឺជា​ព្រះ គ្មានអ្នកណា​ទៀត​ឡើយ​។


ចូរ​ចេញ​ពី​បាប៊ីឡូន​ទៅ ចូរ​រត់គេច​ពី​ជនជាតិខាល់ដេ​។ ចូរ​ប្រកាស​ដោយ​សំឡេង​នៃ​ការហ៊ោសប្បាយ ចូរ​តំណាល​សេចក្ដីនេះ​ឲ្យ​គេ​ស្ដាប់ ចូរ​នាំ​សេចក្ដីនេះ​ចេញទៅ​រហូតដល់​ចុងបំផុត​នៃ​ផែនដី ចូរ​ប្រាប់ថា​៖ “ព្រះយេហូវ៉ា​ទ្រង់​ប្រោសលោះ​យ៉ាកុប​អ្នកបម្រើ​របស់ព្រះអង្គ​ហើយ​!”។


គឺ​ព្រះអង្គ​មានបន្ទូលថា​៖ “ជារឿងតូចតាច​ទេ ដែល​អ្នក​ធ្វើជា​បាវបម្រើ​របស់​យើង ដើម្បី​ស្ដារ​បណ្ដា​កុលសម្ព័ន្ធ​របស់​យ៉ាកុប​ឡើងវិញ ហើយ​ធ្វើឲ្យ​ពួកអ្នកដែល​ត្រូវបាន​រក្សាទុក​នៃ​អ៊ីស្រាអែល​ត្រឡប់មកវិញ​! យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​ពន្លឺ​ដល់​សាសន៍ដទៃ​ទៀត​ផង ដើម្បីឲ្យ​សេចក្ដីសង្គ្រោះ​របស់យើង​បាន​ទៅ​ដល់​ចុងបំផុត​នៃ​ផែនដី”។


តើនឡើង​! តើនឡើង​! ព្រះពាហុ​របស់​ព្រះយេហូវ៉ា​អើយ សូម​បំពាក់​ឫទ្ធានុភាព​! សូម​តើនឡើង​ដូច​ក្នុង​គ្រា​ពីបុរាណ ក្នុង​ជំនាន់​ដើម​។ តើ​មិនមែន​ព្រះអង្គ​ទេ​ឬ ដែល​កាប់កម្ទេច​រ៉ាហាប់ ដែល​ចាក់ទម្លុះ​សត្វសមុទ្រធំសម្បើម​នោះ​?


តើ​នរណា​បាន​ជឿ​ដំណឹង​របស់ពួកយើង​? តើ​ព្រះពាហុ​របស់​ព្រះយេហូវ៉ា​ត្រូវបាន​សម្ដែង​ដល់​នរណា​?


ព្រះអង្គ​ទត​ឃើញ​ថា គ្មាន​អ្នកណា​ម្នាក់​ឡើយ ព្រះអង្គ​ទ្រង់​នឹកឆ្ងល់​ថា គ្មានអ្នកណា​អង្វរជំនួស ដូច្នេះ​ព្រះពាហុ​របស់ព្រះអង្គ​បាន​នាំមកនូវសេចក្ដីសង្គ្រោះ​ដល់​ព្រះអង្គ ហើយ​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ក៏​ទ្រទ្រង់​ព្រះអង្គ​។


ដោយយល់ដល់​ស៊ីយ៉ូន យើង​មិន​នៅស្ងៀម​ទេ ដោយយល់ដល់​យេរូសាឡិម យើង​មិន​ស្ងៀមស្ងាត់​ឡើយ រហូតទាល់តែ​សេចក្ដីសុចរិត​របស់នាង​បាន​ចេញមក​ដូចជា​រស្មីពន្លឺ ហើយ​សេចក្ដីសង្គ្រោះ​របស់នាង​បាន​ដូចជា​ចន្លុះ​ដែល​កំពុង​ឆេះ​។


យើង​ក៏​រំពៃមើល ប៉ុន្តែ​គ្មានអ្នកណា​ជួយ​ទេ យើង​ក៏​នឹកឆ្ងល់​ដែល​គ្មានអ្នកណា​គាំទ្រ​សោះ ដូច្នេះ​ដើមដៃ​របស់យើង​បាន​នាំមកនូវសេចក្ដីសង្គ្រោះ​ដល់​យើង ហើយ​សេចក្ដីក្ដៅក្រហាយ​របស់យើង​ក៏​ទ្រទ្រង់​យើង​។


ដ្បិត​ភ្នែក​របស់ទូលបង្គំ​បាន​ឃើញ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ


នោះ​មនុស្ស ទាំងអស់​នឹង​ឃើញ​សេចក្ដីសង្គ្រោះ​របស់​ព្រះ’”។


ដ្បិត​ព្រះអម្ចាស់​បាន​បង្គាប់​យើង​ដូច្នេះ​ថា​: ‘យើង​បាន​តាំង​អ្នក​ជា​ពន្លឺ​ដល់​សាសន៍ដទៃ ដើម្បីឲ្យ​អ្នក​បាន​ផ្ដល់​សេចក្ដីសង្គ្រោះ​ដល់​ចុងបំផុត​នៃ​ផែនដី’ ”។


ក្រោយមក ខ្ញុំ​ឃើញ​ទូតសួគ៌​មួយរូបទៀត​ហើរ​នៅលើ​អាកាស ទាំង​នាំ​ដំណឹងល្អ​ដ៏អស់កល្បជានិច្ច ដើម្បី​ប្រកាស​ដល់​អ្នក​ដែល​រស់នៅ​លើ​ផែនដី គឺ​ដល់​គ្រប់ទាំង​ប្រជាជាតិ ពូជសាសន៍ ភាសា និង​ជនជាតិ​។


ព្រះអម្ចាស់​អើយ​! តើ​មាន​នរណា​មិន​កោតខ្លាច ហើយ​មិន​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះនាម​របស់ព្រះអង្គ​? ដ្បិត​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ ដែល​វិសុទ្ធ​។ ប្រជាជាតិ​ទាំងអស់​នឹង​មក​ថ្វាយបង្គំ​នៅចំពោះ​ព្រះអង្គ ដ្បិត​សេចក្ដីយុត្តិធម៌​របស់ព្រះអង្គ​ត្រូវបាន​សម្ដែង​ហើយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម