Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 66:16 - ព្រះគម្ពីរខ្មែរសាកល

16 ដ្បិត​ព្រះយេហូវ៉ា​នឹង​ជំនុំជម្រះ​គ្រប់ទាំង​សាច់​ដោយ​ភ្លើង និង​ដោយ​ដាវ​របស់ព្រះអង្គ នោះ​អ្នក​ដែលត្រូវ​ព្រះយេហូវ៉ា​សម្លាប់​នឹង​មានច្រើន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ ដល់​មនុស្ស​ទាំង​អស់ ដោយ‌សារ​ភ្លើង និង​ដោយ​សារ​ដាវ​របស់​ព្រះ‌អង្គ ដូច្នេះ ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​ប្រហារ​ជីវិត នោះ​មាន​គ្នា​ច្រើន​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​ទាំង​អស់ ដោយ​ប្រើ​ភ្លើង និង​ដាវ ព្រះ‌អម្ចាស់​នឹង​ប្រហារ​មនុស្ស​ជា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌​ដល់​អស់​ទាំង​មនុស្ស ដោយ‌សារ​ភ្លើង​នឹង​ដាវ​របស់​ទ្រង់ ដូច្នេះ ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់ នឹង​ប្រហារ​ជីវិត នោះ​នឹង​មាន​ជា​ច្រើន

សូមមើលជំពូក ចម្លង

អាល់គីតាប

16 អុលឡោះ‌តាអាឡា​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​ទាំង​អស់ ដោយ​ប្រើ​ភ្លើង និង​ដាវ អុលឡោះ‌តាអាឡា​នឹង​ប្រហារ​មនុស្ស​ជា​ច្រើន។

សូមមើលជំពូក ចម្លង




អេសាយ 66:16
23 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្មានអ្វី​នៅសល់​ឡើយ លើកលែងតែ​ការ​លុតចុះ​នៅកណ្ដាល​ពួក​ឈ្លើយសឹក ឬ​ការ​ដួល​នៅកណ្ដាល​ពួកអ្នកដែល​ត្រូវបាន​កាប់សម្លាប់​។ ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​នៅតែ​លាតចេញ​មក​ទៀត​។


នៅ​ថ្ងៃ​នោះ ព្រះយេហូវ៉ា​នឹង​ដាក់ទោស​សត្វ​ឡេវីអាថាន​ជា​ពស់​ដែល​រត់គេច គឺ​សត្វ​ឡេវីអាថាន​ជា​ពស់​ក្ងិចក្ងក់ ដោយ​ដាវ​របស់ព្រះអង្គ ជាដាវ​ដ៏សាហាវ ដ៏មហិមា និង​ដ៏ខ្លាំងពូកែ ហើយ​ព្រះអង្គ​នឹង​សម្លាប់​សត្វធំសម្បើម​នោះ​ដែល​នៅក្នុង​សមុទ្រ​។


ព្រះយេហូវ៉ា​នឹង​ក្រោកឡើង​ដើម្បី​តវ៉ាក្ដី ក៏​នឹង​ឈរឡើង​ដើម្បី​ជំនុំជម្រះ​ប្រជារាស្ត្រ​។


ព្រះយេហូវ៉ា​នឹង​ធ្វើឲ្យ​គេ​ឮ​ព្រះសូរសៀង​ដ៏រុងរឿង​របស់ព្រះអង្គ ហើយ​ធ្វើឲ្យ​ឃើញ​ការចុះមក​នៃ​ព្រះពាហុ​របស់ព្រះអង្គ ជាមួយនឹង​ព្រះពិរោធ​ដ៏ក្រេវក្រោធ និង​ភ្លើងសន្ធោសន្ធៅ​ដែល​ស៊ីបំផ្លាញ ព្រមទាំង​ព្យុះភ្លៀង ព្យុះសង្ឃរា និង​ដុំទឹកកក​ផង​។


“ជនជាតិអាស្ស៊ីរី​នឹង​ដួល​ដោយ​ដាវ​ដែល​មិនមែន​ជារបស់​មនុស្ស ហើយ​ដាវ​ដែល​មិនមែន​ជារបស់​មនុស្ស នឹង​ស៊ីបំផ្លាញ​ពួកគេ​។ ពួកគេ​នឹង​រត់គេច​ពីចំពោះ​ដាវ​មិនបានឡើយ ហើយ​ពួក​មនុស្សកំលោះ​របស់ពួកគេ​នឹង​ត្រូវបានធ្វើឲ្យទៅជា​ទាសករបម្រើ​។


ដ្បិត​ព្រះពិរោធ​របស់​ព្រះយេហូវ៉ា​មកលើ​គ្រប់ទាំង​ប្រជាជាតិ ហើយ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​មកលើ​ពលទ័ព​ទាំងអស់​របស់ពួកគេ​។ ព្រះអង្គ​បាន​ញែកចេញបំផ្លាញ​ពួកគេ ក៏​បាន​ប្រគល់​ពួកគេ​ទៅ​ការកាប់សម្លាប់​។


យើង​នឹង​តម្រូវ​អ្នករាល់គ្នា​សម្រាប់​ដាវ នោះ​អ្នកទាំងអស់គ្នា​នឹង​លុតចុះ​ឲ្យ​កាប់សម្លាប់ ដ្បិត​យើង​បាន​ហៅ ប៉ុន្តែ​អ្នករាល់គ្នា​មិន​ឆ្លើយ​ទេ យើង​បាន​និយាយ ប៉ុន្តែ​អ្នករាល់គ្នា​មិន​ស្ដាប់តាម​ឡើយ ហើយ​អ្នករាល់គ្នា​បាន​ប្រព្រឹត្ត​អ្វី​ដែល​អាក្រក់​ក្នុង​ភ្នែក​របស់យើង ក៏​បាន​ជ្រើសរើស​អ្វីដែល​យើង​មិន​ពេញចិត្ត​ផង”។


អ្នករាល់គ្នា​នឹង​រត់គេច​តាម​ជ្រលងភ្នំ​របស់យើង ដ្បិត​ជ្រលងភ្នំ​នោះ​លាតសន្ធឹង​រហូតដល់​អ័សេល​។ អ្នករាល់គ្នា​នឹង​រត់គេច ដូចជា​រត់គេច​ពី​រញ្ជួយផែនដី​ក្នុង​រជ្ជកាល​របស់​អូសៀស​ស្ដេច​នៃ​យូដា​។ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់ខ្ញុំ​នឹង​យាង​មក មានទាំង​អ្នក​វិសុទ្ធ​ទាំងអស់​នៅជាមួយ​ព្រះអង្គ​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម