Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 33:14 - ព្រះគម្ពីរខ្មែរសាកល

14 ពួក​មនុស្សបាប​នៅ​ស៊ីយ៉ូន​ភ័យខ្លាច ការញ័ររន្ធត់​បាន​ចាប់​ពួកមនុស្ស​មិនគោរពព្រះ​។ ពួកគេពោលថា​៖ “តើ​នរណា​ក្នុងចំណោម​ពួកយើង​អាច​រស់នៅ​ជាមួយ​ភ្លើង​ដែល​ស៊ីបំផ្លាញ​បាន​? តើ​នរណា​ក្នុងចំណោម​ពួកយើង​អាច​រស់នៅ​ជាមួយ​ចំហេះ​ដ៏អស់កល្ប​បាន​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ពួក​មនុស្ស​មាន​បាប​នៅ​ក្រុង​ស៊ីយ៉ូន គេ​ភ័យ​ខ្លាច សេចក្ដី​ញាប់‌ញ័រ​បាន​ចាប់​ពួក​មនុស្ស​គគ្រក់​ហើយ តើ​មាន​អ្នក​ណា​ក្នុង​ពួក​យើង​អាច​នឹង​នៅ​ចំពោះ ភ្លើង​ឆេះ​បន្សុស​នេះ​បាន? តើ​មាន​អ្នក​ណា​អាច​នឹង​នៅ​ចំពោះ​ភ្លើង​ឆេះ នៅ​អស់​កល្ប​ជា‌និច្ច​បាន?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 នៅ​ក្រុង​ស៊ីយ៉ូន មនុស្ស​បាប​នាំ​គ្នា​ញ័រ​រន្ធត់ ពួក​ទមិឡ​នឹង​ភ័យ​តក់‌ស្លុត ទាំង​ពោល​ថា: “ក្នុង​ចំណោម​ពួក​យើង តើ​នរណា​អាច​រស់​នៅ ក្បែរ​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​នេះ​បាន? តើ​នរណា​អាច​រស់​នៅ​ក្បែរ​គុក​ភ្លើង ដែល​ឆេះ​អស់‌កល្ប​ជានិច្ច​នេះ​បាន?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ពួក​មនុស្ស​មាន​បាប​នៅ​ក្រុង​ស៊ីយ៉ូន គេ​ភ័យ​ខ្លាច សេចក្ដី​ញាប់‌ញ័រ​បាន​ចាប់​ពួក​មនុស្ស​គគ្រក់​ហើយ តើ​មាន​អ្នក​ណា​ក្នុង​ពួក​យើង​អាច​នឹង​នៅ​ចំពោះ​ភ្លើង​ដ៏​ឆេះ​បន្សុស​នេះ​បាន ក្នុង​ពួក​យើង​តើ​មាន​អ្នក​ណា​អាច​នឹង​នៅ​ចំពោះ​ការ ដ៏​ឆេះ​នៅ​អស់​‌កល្ប​ជានិច្ច​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

14 នៅ​ក្រុង​ស៊ីយ៉ូន មនុស្ស​បាប​នាំ​គ្នា​ញ័រ​រន្ធត់ ពួក​ទមិឡ​នឹង​ភ័យ​តក់‌ស្លុត ទាំង​ពោល​ថា: “ក្នុង​ចំណោម​ពួក​យើង តើ​នរណា​អាច​រស់​នៅ ក្បែរ​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​នេះ​បាន? តើ​នរណា​អាច​រស់​នៅ​ក្បែរ​គុក​ភ្លើង ដែល​ឆេះ​អស់‌កល្ប​ជា‌និច្ច​នេះ​បាន?”។

សូមមើលជំពូក ចម្លង




អេសាយ 33:14
44 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​នឹង​បង្អុរ​អន្ទាក់​លើ​មនុស្ស​អាក្រក់​; ភ្លើង ស្ពាន់ធ័រ និង​ខ្យល់កម្លោច​ជា​ចំណែក​នៃ​ពែង​របស់ពួកគេ​។


ព្រះករុណា​នឹង​ធ្វើឲ្យ​ពួកគេ​បាន​ដូចជា​ឡ​ភ្លើង​ក្នុង​ពេលដែល​ព្រះករុណា​លេចមក​; ព្រះយេហូវ៉ា​នឹង​លេប​ពួកគេ​ដោយ​ព្រះពិរោធ​របស់ព្រះអង្គ ហើយ​ភ្លើង​នឹង​ស៊ីបំផ្លាញ​ពួកគេ​។


ព្រះ​របស់យើង​នឹង​យាង​មក ព្រះអង្គ​នឹង​មិន​នៅស្ងៀម​ឡើយ​; មាន​ភ្លើង​ស៊ីបំផ្លាញ​នៅពីមុខ​ព្រះអង្គ មាន​ខ្យល់ព្យុះ​យ៉ាងខ្លាំង​នៅ​ជុំវិញ​ព្រះអង្គ​។


នៅ​ទីនោះ គេ​តក់ស្លុតយ៉ាងខ្លាំង​នៅកន្លែងដែល​គ្មាន​ការតក់ស្លុត ពីព្រោះ​ព្រះ​បាន​កម្ចាត់កម្ចាយ​ឆ្អឹង​អ្នកដែល​បោះទ័ព​ទាស់នឹង​អ្នក​។ អ្នក​បាន​ធ្វើឲ្យ​គេ​អាម៉ាស់មុខ ដោយព្រោះ​ព្រះ​បាន​បោះបង់​គេ​ចោល​។


មនុស្ស​អាក្រក់​រត់គេច ទោះបីជា​គ្មានអ្នកណា​ដេញតាម រីឯ​មនុស្ស​សុចរិត​ក្លាហាន​ដូច​សិង្ហស្ទាវ​។


ប៉ុន្តែ​ពួកមនុស្ស​បំពាន និង​ពួក​មនុស្សបាប​នឹងមាន​សេចក្ដីអន្តរាយ​ជាមួយគ្នា ហើយ​ពួកអ្នកដែល​បោះបង់ចោល​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​បំផ្លាញ​។


ដោយហេតុនេះ ព្រះអម្ចាស់​យេហូវ៉ា​នៃ​ពលបរិវារ​នឹង​ចាត់​សេចក្ដីស្គមស្គាំង​ឲ្យទៅ​ក្នុងចំណោម​អ្នកមាំមួន​របស់ស្ដេចអាស្ស៊ីរី ហើយ​នៅក្រោម​សិរីរុងរឿង​របស់ស្ដេចអាស្ស៊ីរី ព្រះអង្គ​នឹង​បង្កាត់​ភ្លើង​ដូចជា​ចំហេះ​នៃ​អណ្ដាតភ្លើង​។


យើង​នឹង​ចាត់​ពួកគេ​ឲ្យទៅ​ទាស់នឹង​ប្រជាជាតិ​មួយ​ដែល​មិនគោរពព្រះ យើង​នឹង​បញ្ជា​ពួកគេ​ឲ្យ​ទាស់នឹង​ប្រជាជន​នៃ​សេចក្ដីក្រេវក្រោធ​របស់យើង គឺ​ឲ្យ​ដណ្ដើមយក​ជ័យភណ្ឌ ប្លន់យក​របឹប ព្រមទាំង​ធ្វើឲ្យ​ប្រជាជននោះ​ត្រូវបាន​ជាន់ឈ្លី​ដូច​ភក់​នៅតាម​ផ្លូវ​ផង​។


ដូច្នេះ ព្រះអម្ចាស់​របស់ខ្ញុំ​មានបន្ទូលថា​៖ “ដោយព្រោះ​ប្រជាជន​នេះ​បាន​ចូលមកជិត​យើង​ដោយ​មាត់ ហើយ​គោរព​យើង​ដោយ​បបូរមាត់ ប៉ុន្តែ​ចិត្ត​របស់ពួកគេ​នៅឆ្ងាយ​ពី​យើង ហើយ​ការ​កោតខ្លាច​របស់ពួកគេ​ចំពោះ​យើង ជា​បទបញ្ញត្តិ​ដែល​មនុស្ស​បង្រៀន


នាង​នឹង​ត្រូវ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ដាក់ទោស ដោយ​ផ្គរលាន់ រញ្ជួយផែនដី សំឡេង​យ៉ាងខ្លាំង ខ្យល់កួច ខ្យល់ព្យុះ និង​ភ្លើងសន្ធោសន្ធៅ​ដែល​ស៊ីបំផ្លាញ​។


ពួកស្ត្រី​ឥតកង្វល់​អើយ ចូរ​ញ័ររន្ធត់​! ពួកស្ត្រី​ឥតខ្វល់ខ្វាយ​អើយ ចូរ​ភ័យញ័រ​! ចូរ​ដោះ​សម្លៀកបំពាក់​ចេញ ហើយ​នៅអាក្រាត រួច​ក្រវាត់​ក្រណាត់ធ្មៃ​នៅនឹង​ចង្កេះ​ទៅ​!


ទឹកជ្រោះ​នៅ​អេដំ​នឹង​ក្លាយជា​ជ័រម្រ័ក្សណ៍ ធូលីដី​របស់នាង​នឹង​ក្លាយជា​ស្ពាន់ធ័រ ហើយ​ទឹកដី​របស់នាង​នឹង​ក្លាយជា​ជ័រម្រ័ក្សណ៍​ដែល​កំពុង​ឆេះ​——


មើល៍! ពួកគេ​នឹង​បាន​ដូចជា​ចំបើង ភ្លើង​នឹង​ឆាបឆេះ​ពួកគេ ពួកគេ​នឹង​រំដោះ​ខ្លួន​ពី​អំណាច​នៃ​ភ្លើង​មិនបានឡើយ​; ភ្លើងនោះ​មិនមែន​ជា​រងើក​សម្រាប់​កម្ដៅខ្លួន ឬជា​ភ្លើង​សម្រាប់​អង្គុយ​ជុំវិញ​នោះ​ទេ​។


ដោយហេតុនេះ ដូចដែល​អណ្ដាតភ្លើង​ស៊ីបំផ្លាញ​ចំបើង ហើយ​ស្មៅក្រៀម​ស្រុតចុះ​ក្នុង​ភ្លើង​យ៉ាងណា ឫស​របស់ពួកគេ​នឹង​បាន​ដូចជា​របស់ខូចរលួយ ហើយ​ផ្កា​របស់ពួកគេ​នឹង​ហុយឡើង​ដូច​ធូលី​យ៉ាងនោះដែរ ដ្បិត​ពួកគេ​បាន​បោះបង់ចោល​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ហើយ​មើលងាយ​ព្រះបន្ទូល​របស់​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​។


“ពួកគេ​នឹង​ចេញទៅ​មើល​សាកសព​របស់​ពួក​មនុស្ស​ដែល​បះបោរ​នឹង​យើង​។ ជាការពិត ដង្កូវ​របស់សាកសពទាំងនោះ​មិនចេះ​ងាប់ ហើយ​ភ្លើង​លើ​វា​មិនចេះ​រលត់ គឺ​វា​នឹង​ក្លាយជា​ទីខ្ពើមរអើម​ដល់​មនុស្ស​ទាំងអស់”៕​៚


នៅគ្រានោះ មាន​ប្រាប់​ដល់​វង្សត្រកូល​ដាវីឌ​ថា​៖ “អើរ៉ាម​បាន​រួមដៃគ្នា​ជាមួយ​អេប្រាអិម​ហើយ”។ ដូច្នេះ ព្រះទ័យ​របស់អ័ហាស និង​ចិត្ត​របស់​ប្រជារាស្ត្រ​ទ្រង់​ក៏​ញ័រ ដូចជា​ដើមឈើ​ញ័រ​នៅ​ព្រៃ​នៅចំពោះមុខ​ខ្យល់​។


ដោយហេតុនេះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​មិន​អរសប្បាយ​ចំពោះ​មនុស្សកំលោះ​របស់ពួកគេ​ឡើយ ក៏​មិន​អាណិតមេត្តា​កូនកំព្រា​របស់ពួកគេ និង​ស្ត្រីមេម៉ាយ​របស់ពួកគេ​ដែរ ពីព្រោះ​ពួកគេ​ទាំងអស់គ្នា​មិនគោរពព្រះ ហើយ​ជា​មនុស្ស​ធ្វើអាក្រក់ គ្រប់ទាំង​មាត់​ក៏​និយាយ​សេចក្ដីឆោតល្ងង់​។ ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​នៅតែ​លាតចេញ​មក​ទៀត​។


សេចក្ដីអាក្រក់​ឆេះ​ដូច​ភ្លើង ក៏​ស៊ីបំផ្លាញ​អញ្ចាញ និង​បន្លា ហើយ​ឆេះឡើង​ក្នុង​គុម្ពោត​ព្រៃ ក៏​ហុយឡើង​ជា​បង្គោល​ផ្សែង​។


ដោយសារតែ​សេចក្ដីក្រេវក្រោធ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ទឹកដី​នោះ​ក៏​ត្រូវ​ឆាបឆេះ ហើយ​ប្រជាជន​នឹង​បាន​ដូចជា​ចំណី​ភ្លើង គ្មាន​អ្នកណា​ប្រណី​ដល់​បងប្អូន​របស់ខ្លួន​ឡើយ​។


ប៉ុន្តែ​នៅ​ថ្ងៃ​ដែល​ព្រះអង្គ​យាង​មក តើ​នរណា​អាច​ទ្រាំ​បាន​? នៅពេល​ព្រះអង្គ​លេចមក តើ​នរណា​អាច​នៅឈរ​បាន​? ដ្បិត​ព្រះអង្គ​ប្រៀបដូចជា​ភ្លើង​របស់​ជាងទង និង​ដូចជា​សាប៊ូ​របស់​អ្នក​បោកគក់​។


ប្រសិនបើ​ដៃ​ម្ខាង ឬ​ជើង​ម្ខាង​របស់អ្នក ធ្វើឲ្យ​អ្នក​ជំពប់ដួល ចូរ​កាត់​វា​ចេញ ហើយ​បោះចោល​ទៅ​! ស៊ូឲ្យ​អ្នក​ចូលទៅ​ក្នុង​ជីវិត​ទាំង​កំបុតដៃម្ខាង ឬ​កំបុតជើងម្ខាង ប្រសើរ​ជាង​ត្រូវ​ទម្លាក់​ទៅក្នុង​ភ្លើង​អស់កល្បជានិច្ច ទាំង​មាន​ដៃ​ពីរ ឬ​ជើង​ពីរ​។


ក៏​មានរាជឱង្ការ​នឹង​គាត់​ថា​: ‘សម្លាញ់​អើយ ម្ដេចក៏​អ្នក​ចូលមក​ទីនេះ​ដោយ​មិន​ស្លៀក​សម្លៀកបំពាក់​មង្គលការ​ដូច្នេះ​?’ ប៉ុន្តែ​គាត់​គ្មានវាចាសោះ​។


ហើយ​ដាក់ទោស​គាត់​យ៉ាងធ្ងន់ធ្ងរ​ទាំង​ឲ្យ​គាត់​មាន​ចំណែក​ជាមួយ​ពួក​មនុស្សមានពុត​។ នៅ​ទីនោះ​នឹង​មាន​ការទួញសោក និង​ការសង្កៀត​ធ្មេញ”៕


បន្ទាប់មក ព្រះអង្គ​នឹង​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​នៅ​ខាងឆ្វេង​ដែរ​ថា​: ‘ពួក​អ្នក​ដែល​ត្រូវ​បណ្ដាសា​អើយ​! ចេញឲ្យឆ្ងាយ​ពី​យើង ហើយ​ទៅក្នុង​ភ្លើង​អស់កល្បជានិច្ច ដែល​បាន​រៀបចំ​ជាស្រេច​សម្រាប់​មារ និង‍ពួក​បរិវារ​របស់​វា​ទៅ​!


“អ្នកទាំងនោះ​នឹង​ចេញទៅ​ក្នុង​ទោស​អស់កល្បជានិច្ច រីឯ​បណ្ដា​មនុស្ស​សុចរិត​វិញ នឹង​ចូល​ទៅក្នុង​ជីវិតអស់កល្បជានិច្ច”៕


នៅក្នុង​ភ្លើងសន្ធោសន្ធៅ ទាំង​ដាក់ទោសសងសឹក​អ្នក​ដែល​មិន​ស្គាល់​ព្រះ និង​អ្នក​ដែល​មិន​ស្ដាប់បង្គាប់​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​។


ជាការពិត ព្រះ​នៃយើង​ជា​ភ្លើង​ដែល​ឆេះសន្ធោសន្ធៅ​៕


អ្នកនោះ​នឹង​ផឹក​ស្រា​នៃ​សេចក្ដីក្រេវក្រោធ​របស់​ព្រះ ដែល​ត្រូវបាន​ចាក់​ដោយឥតលាយ ទៅក្នុង​ពែង​នៃ​ព្រះពិរោធ​របស់​ព្រះអង្គ ហើយ​អ្នកនោះ​នឹង​រងការឈឺចាប់​ក្នុង​ភ្លើង និង​ស្ពាន់ធ័រ នៅមុខ​បណ្ដា​ទូតសួគ៌​ដ៏វិសុទ្ធ និង​នៅមុខ​កូនចៀម​។


រីឯ​មារ​ដែល​បោកបញ្ឆោត​ពួកគេ ក៏​ត្រូវបាន​ទម្លាក់​ទៅក្នុង​បឹង​ភ្លើង និង​ស្ពាន់ធ័រ ជា​កន្លែងដែល​សត្វតិរច្ឆាន និង​ព្យាការីក្លែងក្លាយ​នៅ​។ ពួកវា​នឹង​រងការឈឺចាប់​ទាំងយប់ទាំងថ្ងៃ រហូត​អស់កល្បជាអង្វែងតរៀងទៅ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម