Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 1:15 - ព្រះគម្ពីរខ្មែរសាកល

15 ជើង​របស់​លោក​ស្រដៀងនឹង​លង្ហិនដ៏ភ្លឺរលោង ហាក់ដូចជា​ត្រូវបាន​បន្សុទ្ធ​ក្នុង‍ឡ​ភ្លើង ហើយ​សំឡេង​របស់​លោក​ក៏​ដូច​សូរសន្ធឹក​របស់​ទឹក​ដ៏ច្រើន​;

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ជើង​របស់​លោក​ដូច​ជា​លង្ហិន​ដ៏​ភ្លឺ​រលោង​ដែល​គេ​ដុត​នៅ​ក្នុង‍​ឡភ្លើង​ ហើយ​សំឡេង​របស់​លោក​ដូច​ជា​សំឡេង​ទឹក​ជា​ច្រើន​ដែល​ឮ​យ៉ាង​ខ្លាំង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ព្រះ‌បាទា​ព្រះ‌អង្គ​រលើប​ដូច​លង្ហិន ដែល​បន្សុទ្ធ​ក្នុង​គុក​ភ្លើង ហើយ​ព្រះ‌សូរ‌សៀង​ព្រះ‌អង្គ​ឮ​សន្ធឹក​ដូច​មហា​សាគរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ជើង​លោក​រលើប​ដូច​លង្ហិន​ដែល​គេ​ដុត​ក្នុង​ភ្លើង ហើយ​សំឡេង​លោក​ឮ​សូរ​សន្ធឹក​ដូច​មហា​សាគរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ព្រះ‌បាទា​ទ្រង់​ដូច​ជា​លង្ហិន​រលីង ដែល​ភ្លឺ‌ផ្លេកៗ ដូច​ជា​ដុត​ក្នុង​គុក​ភ្លើង ព្រះ‌សូរ‌សៀង​ទ្រង់​ដូច​ជា​សូរ​នៃ​ទឹក​ច្រើន

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ជើង​គាត់​រលើប​ដូច​លង្ហិន​ដែល​គេ​ដុត​ក្នុង​ភ្លើង ហើយ​សំឡេង​គាត់​ឮ​សូរ​សន្ធឹក​ដូច​មហា​សាគរ។

សូមមើលជំពូក ចម្លង




វិវរណៈ 1:15
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ដែលគង់​នៅ​ស្ថានដ៏ខ្ពស់ ទ្រង់​ខ្លាំងពូកែ​ជាង​សំឡេង​ទឹក​ដ៏ច្រើន គឺ​ខ្លាំងពូកែ​ជាង​រលក​សមុទ្រ​ទៅទៀត​។


ជាតិសាសន៍​នានា​នឹង​ស្រែករំពង​ដូច​សូរសន្ធឹក​នៃ​ទឹក​ដ៏ច្រើន ប៉ុន្តែ​ព្រះអង្គ​នឹង​ស្ដីបន្ទោស​ពួកគេ នោះ​ពួកគេ​នឹង​រត់គេច​ទៅ​ឆ្ងាយ ក៏​នឹង​ត្រូវបាន​ដេញតាម​ដូចជា​អង្កាម​លើ​ភ្នំ​នៅមុខ​ខ្យល់ និង​ដូចជា​ដុំស្មៅ​នៅមុខ​ខ្យល់កួច​។


រូបកាយ​របស់គាត់​ដូចជា​ត្បូងបេរីល មុខ​របស់គាត់​ដូចជា​សណ្ឋាន​នៃ​ផ្លេកបន្ទោរ ភ្នែក​របស់គាត់​ដូចជា​ចន្លុះ​ភ្លើង ដើមដៃ និង​ជើង​របស់គាត់​ដូចជា​លង្ហិន​ខាត់​យ៉ាងភ្លឺ ហើយ​សូរ​សម្ដី​របស់គាត់​ដូចជា​សូរសំឡេង​នៃ​ហ្វូងមនុស្ស​។


បន្ទាប់មក ខ្ញុំ​បាន​ឃើញ​ទូតសួគ៌​ខ្លាំងពូកែ​មួយរូបទៀត​ចុះមក​ពី​លើមេឃ ទាំង​ដណ្ដប់​ដោយ​ពពក ហើយ​មាន​ឥន្ទធនូ​នៅលើ​ក្បាល​របស់​គាត់​។ មុខ​គាត់​ដូច​ព្រះអាទិត្យ ជើង​គាត់​ដូច​សសរ​ភ្លើង


រួច​ខ្ញុំ​ឮ​សំឡេង​មួយ​ពី​លើមេឃ ដូចជា​សូរសន្ធឹក​ទឹក​ដ៏ច្រើន និង​ដូចជា​សំឡេង​ផ្គរលាន់​យ៉ាងខ្លាំង​។ សំឡេង​ដែល​ខ្ញុំ​បាន‍ឮ​នោះ ដូចជា​អ្នកលេងពិណ​កំពុង​លេង​ពិណ​របស់​ខ្លួន​ដែរ​។


បន្ទាប់មក ខ្ញុំ​ឮ​អ្វី​ដូចជា​សំឡេង​របស់​ហ្វូងមនុស្ស​មួយក្រុម​ធំ ដូចជា​សូរសន្ធឹក​របស់​ទឹក​ដ៏ច្រើន និង​ដូចជា​សូរសន្ធឹក​ផ្គរលាន់​យ៉ាងខ្លាំង ពោលឡើងថា​៖ “ហាលេលូយ៉ា​! ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​នៃយើង ជា​ព្រះដ៏មានព្រះចេស្ដា បាន​សោយរាជ្យ​ហើយ​!


“ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​ធាទេរ៉ា​ថា​: ‘ព្រះបុត្រារបស់ព្រះ ដែល​មាន​ព្រះនេត្រ​ដូច​អណ្ដាតភ្លើង ហើយ​ព្រះបាទា​ស្រដៀងនឹង​លង្ហិនដ៏ភ្លឺរលោង មានបន្ទូល​ដូច្នេះ​:


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម