Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 10:26 - ព្រះគម្ពីរខ្មែរសាកល

26 ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​គ្រវី​ខ្សែតី​ទាស់នឹង​ពួកគេ ដូច​ការប្រហារ​ជនជាតិម៉ាឌាន​នៅត្រង់​ថ្ម​អូរិប ហើយ​ព្រះអង្គ​នឹង​លើក​ដំបង​របស់ព្រះអង្គ​ទៅលើ​សមុទ្រ ដូច​របៀប​នៅ​អេហ្ស៊ីប​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​នឹងបញ្ជូន​រំពាត់​មួយ​មក​ទាស់​នឹង​គេ បែប​ដូច​ជា​កាល​ប្រហារ​ជីវិត​សាសន៍​ម៉ាឌាន​នៅ​ត្រង់​ថ្ម​អូរិប ព្រះ‌អង្គ​នឹង​យារ​ដំបង​ពី​លើ​ទឹក​សមុទ្រ ដូច​យ៉ាង​របៀប​នៅ​ស្រុក​អេស៊ីព្ទ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​យក​រំពាត់ វាយ​ជន‌ជាតិ​អាស្ស៊ីរី ដូច​ពី​ដើម ព្រះអង្គ​បាន​វាយ​ជន‌ជាតិ​ម៉ាឌាន​នៅ​ក្បែរ​ថ្ម​អូរិប ព្រះអង្គ​នឹង​លើក​ដំបង​វាយ​សមុទ្រ ដូច​ព្រះអង្គ​បាន​វាយ​សមុទ្រ​នៅ​ស្រុក​អេស៊ីប ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ​ទ្រង់​នឹង​ពន្យុះ​រំពាត់​១​មក​ទាស់​នឹង​គេ បែប​ដូច​ជា​កាល​ប្រហារ​ជីវិត​សាសន៍​ម៉ាឌាន​នៅ​ត្រង់​ថ្ម​អូរិប ទ្រង់​នឹង​យារ​ដំបង​ពី​លើ​ទឹក​សមុទ្រ ដូច​យ៉ាង​របៀប​នៅ​ស្រុក​អេស៊ីព្ទ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​យក​រំពាត់ វាយ​ជន‌ជាតិ​អាស្ស៊ីរី ដូច​ពី​ដើម ទ្រង់​បាន​វាយ​ជន‌ជាតិ​ម៉ាឌាន​នៅ​ក្បែរ​ថ្ម​អូរិប ទ្រង់​នឹង​លើក​ដំបង​វាយ​សមុទ្រ ដូច​ទ្រង់​បាន​វាយ​សមុទ្រ​នៅ​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង




អេសាយ 10:26
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​នៃទូលបង្គំ ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​តើនឡើង សូម​ក្រោកឡើង ដើម្បី​សាលក្រមបំភ្លឺភាពត្រឹមត្រូវ​សម្រាប់​ទូលបង្គំ និង​ដើម្បី​រឿងក្ដី​របស់ទូលបង្គំ​ផង​!


សូម​ធ្វើឲ្យ​ពួក​អភិជន​របស់ពួកគេ​បាន​ដូចជា​អូរិប និង​សៀប ហើយ​ឲ្យ​ពួក​ព្រះអង្គម្ចាស់​ទាំងអស់​របស់ពួកគេ បាន​ដូចជា​សេបាស និង​សាលមូណា


ដោយហេតុនេះ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ មានបន្ទូល​ដូច្នេះ​ថា​៖ “ប្រជារាស្ត្រ​របស់យើង​ដែល​រស់នៅ​ស៊ីយ៉ូន​អើយ កុំ​ខ្លាច​អាស្ស៊ីរី​ឡើយ ទោះបីជា​ពួកគេ​វាយ​អ្នក​ដោយ​រំពាត់ ហើយ​លើក​ដំបង​របស់ពួកគេ​ឡើង​ទាស់នឹង​អ្នក ដូច​របៀប​ជនជាតិអេហ្ស៊ីប​ក៏ដោយ​។


នោះ​នឹង​មាន​ផ្លូវធំ​មួយ​ពី​អាស្ស៊ីរី សម្រាប់​សំណល់​នៃ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដែល​នៅសល់ ដូចដែល​ធ្លាប់​មាន​សម្រាប់​អ៊ីស្រាអែល នៅ​គ្រា​ដែល​ពួកគេ​បាន​ឡើងមក​ពី​ដែនដី​អេហ្ស៊ីប​ដែរ​៕


ព្រះយេហូវ៉ា​នឹង​ធ្វើឲ្យ​គេ​ឮ​ព្រះសូរសៀង​ដ៏រុងរឿង​របស់ព្រះអង្គ ហើយ​ធ្វើឲ្យ​ឃើញ​ការចុះមក​នៃ​ព្រះពាហុ​របស់ព្រះអង្គ ជាមួយនឹង​ព្រះពិរោធ​ដ៏ក្រេវក្រោធ និង​ភ្លើងសន្ធោសន្ធៅ​ដែល​ស៊ីបំផ្លាញ ព្រមទាំង​ព្យុះភ្លៀង ព្យុះសង្ឃរា និង​ដុំទឹកកក​ផង​។


ដ្បិត​អាស្ស៊ីរី​នឹង​ស្រយុតចិត្ត ដោយសារតែ​ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា នៅពេល​ព្រះអង្គ​វាយ​ពួកគេ​ដោយ​រំពាត់​។


គ្រប់ទាំង​ចង្វាក់វាយ​នៃ​រំពាត់​ទណ្ឌកម្ម ដែល​ព្រះយេហូវ៉ា​ទ្រង់​ដាក់​លើ​ពួកគេ នឹងរួម​ជាមួយ​ក្រាប់ និង​ពិណហាប​។ ព្រះអង្គ​នឹង​គ្រវី​ព្រះពាហុ​ច្បាំង​នឹង​ពួកគេ​ក្នុង​ចម្បាំង​។


ព្រះអង្គ​បាន​ធ្វើឲ្យ​ប្រជាជាតិ​នោះ​កើនចំនួនឡើង ហើយ​បង្កើន​អំណរ​ដល់​ពួកគេ​។ ពួកគេ​បាន​អរសប្បាយ​នៅចំពោះ​ព្រះអង្គ ដូចជា​អំណរ​ក្នុង​ការច្រូតកាត់ ដូចដែល​គេ​ត្រេកអរ​ក្នុង​ការ​ចែក​ជ័យភណ្ឌ​។


ដ្បិត​ព្រះអង្គ​បាន​បំបាក់​នឹម​នៃ​បន្ទុក​របស់ពួកគេ និង​រំពាត់​នៅ​ស្មា​របស់ពួកគេ ព្រមទាំង​ដំបង​របស់​អ្នក​សង្កត់សង្កិន​ពួកគេ គឺ​ដូច​នៅ​ជំនាន់​ម៉ាឌាន​ដែរ​។


ប្រជាជាតិ​នានា​បាន​ខឹង ប៉ុន្តែ​ព្រះពិរោធ​របស់ព្រះអង្គ​បាន​មក​ដល់​ហើយ គឺ​ពេលកំណត់​ដើម្បី​ជំនុំជម្រះ​មនុស្សស្លាប់ ហើយ​ប្រទាន​រង្វាន់​ដល់​បាវបម្រើ​របស់ព្រះអង្គ ជា​បណ្ដា​ព្យាការី វិសុទ្ធជន និង​អ្នក​ដែល​កោតខ្លាច​ព្រះនាម​របស់ព្រះអង្គ គឺ​ទាំង​អ្នកតូច និង​អ្នកធំ ហើយក៏​ជា​ពេលកំណត់​ដើម្បី​បំផ្លាញ​ពួក​ដែល​បំផ្លាញ​ផែនដី​ផង”។


មាន​ដាវ​មួយ​ដ៏មុត​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ដើម្បី​ប្រហារ​ប្រជាជាតិ​នានា​។ ព្រះអង្គ​នឹង​គ្រប់គ្រង​ពួកគេ​ដោយ​ដំបង​ដែក ព្រមទាំង​ជាន់​ទីបញ្ជាន់ផ្លែ​ទំពាំងបាយជូរ​នៃ​ព្រះពិរោធ​ដ៏​ក្រេវក្រោធ​របស់​ព្រះ​ដ៏មានព្រះចេស្ដា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម