រីឯការដែលផារ៉ោនយល់សុបិនដដែលៗពីរដងដូច្នេះ គឺដោយព្រោះព្រះបានសម្រេចការនោះហើយ ហើយព្រះនឹងអនុវត្តការនោះយ៉ាងឆាប់រហ័ស។
វិវរណៈ 22:6 - ព្រះគម្ពីរខ្មែរសាកល រួចទូតសួគ៌នោះនិយាយនឹងខ្ញុំថា៖ “ពាក្យទាំងនេះគួរឲ្យទុកចិត្ត ហើយពិតប្រាកដ។ ព្រះអម្ចាស់ជាព្រះនៃវិញ្ញាណរបស់បណ្ដាព្យាការី បានចាត់ទូតសួគ៌របស់ព្រះអង្គឲ្យមក ដើម្បីបង្ហាញឲ្យពួកបាវបម្រើរបស់ព្រះអង្គឃើញអ្វីដែលត្រូវតែកើតឡើងក្នុងពេលឆាប់ៗ”។ Khmer Christian Bible ទេវតានោះក៏និយាយមកខ្ញុំថា៖ «ពាក្យទាំងនេះជាពាក្យដ៏ពិត ហើយគួរឲ្យជឿ។ ព្រះអម្ចាស់ជាព្រះនៃវិញ្ញាណរបស់ពួកអ្នកនាំព្រះបន្ទូលបានចាត់ទេវតារបស់ព្រះអង្គមកបង្ហាញពួកបាវបម្រើរបស់ព្រះអង្គឲ្យឃើញហេតុការណ៍ដែលត្រូវកើត ឡើងឆាប់ៗនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតាពោលមកខ្ញុំថា៖ «សេចក្ដីទាំងនេះសុទ្ធតែជាពាក្យពិត ហើយគួរជឿ ព្រះអម្ចាស់ គឺជាព្រះនៃវិញ្ញាណរបស់ពួកហោរា ទ្រង់បានចាត់ទេវតាមកបង្ហាញពួកអ្នកបម្រើព្រះអង្គ ឲ្យដឹងពីហេតុការណ៍ ដែលត្រូវកើតមកនៅពេលឆាប់ៗខាងមុខ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតាពោលមកខ្ញុំថា៖ «ពាក្យទាំងនេះសុទ្ធតែជាពាក្យពិត គួរឲ្យជឿ។ ព្រះជាអម្ចាស់ដែលប្រទានព្រះវិញ្ញាណដល់ពួកព្យាការី* ព្រះអង្គបានចាត់ទេវតារបស់ព្រះអង្គ ឲ្យមកប្រាប់ពួកអ្នកបម្រើព្រះអង្គដឹងអំពីហេតុការណ៍ ដែលត្រូវកើតមានក្នុងពេលឆាប់ៗខាងមុខ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទេវតាក៏និយាយមកខ្ញុំថា ពាក្យទាំងនេះពិតប្រាកដ ហើយគួរជឿ ឯព្រះអម្ចាស់ដ៏ជាព្រះនៃវិញ្ញាណពួកហោរា ទ្រង់ក៏ចាត់ទេវតាទ្រង់មក បង្ហាញឲ្យពួកបាវបំរើទ្រង់ឃើញការ ដែលបន្តិចទៀតត្រូវកើតមក អាល់គីតាប ម៉ាឡាអ៊ីកាត់ពោលមកខ្ញុំថា៖ «ពាក្យទាំងនេះសុទ្ធតែជាពាក្យពិត គួរឲ្យជឿ។ អុលឡោះតាអាឡាជាម្ចាស់ដែលប្រទានរសរបស់ទ្រង់ដល់ពួកណាពី ទ្រង់បានចាត់ម៉ាឡាអ៊ីកាត់របស់ទ្រង់ ឲ្យមកប្រាប់ពួកអ្នកបម្រើទ្រង់ដឹងអំពីហេតុការណ៍ ដែលត្រូវកើតមានក្នុងពេលឆាប់ៗខាងមុខ។ |
រីឯការដែលផារ៉ោនយល់សុបិនដដែលៗពីរដងដូច្នេះ គឺដោយព្រោះព្រះបានសម្រេចការនោះហើយ ហើយព្រះនឹងអនុវត្តការនោះយ៉ាងឆាប់រហ័ស។
នេប៊ូក្នេសាមានរាជឱង្ការថា៖ “សូមឲ្យមានព្រះពរដល់ព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌនេកោ! ព្រះអង្គបានចាត់ទូតសួគ៌របស់ព្រះអង្គឲ្យមករំដោះពួកអ្នកបម្រើរបស់ព្រះអង្គ។ ពួកគេបានទុកចិត្តលើព្រះអង្គ ហើយប្រឆាំងនឹងសេចក្ដីបង្គាប់របស់ស្ដេច ព្រមទាំងលះបង់រូបកាយរបស់ខ្លួន ដើម្បីមិនគោរពបម្រើ និងមិនថ្វាយបង្គំព្រះណាឡើយ លើកលែងតែព្រះរបស់ពួកគេប៉ុណ្ណោះ។
ព្រះរបស់ខ្ញុំព្រះបាទបានចាត់ទូតសួគ៌របស់ព្រះអង្គឲ្យមកបិទមាត់តោ ដូច្នេះពួកវាមិនបានធ្វើទុក្ខខ្ញុំព្រះបាទឡើយ ពីព្រោះខ្ញុំព្រះបាទត្រូវបានឃើញថាឥតទោសនៅចំពោះព្រះអង្គ។ ព្រះរាជាអើយ ខ្ញុំព្រះបាទក៏មិនបានធ្វើខុសនៅចំពោះព្រះករុណាដែរ”។
កូនមនុស្សនឹងចាត់បណ្ដាទូតសួគ៌របស់លោកឲ្យទៅប្រមូលអស់ទាំងសេចក្ដីបណ្ដាលឲ្យជំពប់ដួល និងអស់អ្នកដែលប្រព្រឹត្តអំពើឥតច្បាប់ ចេញពីអាណាចក្ររបស់លោក
ដូចដែលព្រះអង្គបានមានបន្ទូលតាមរយៈមាត់ព្យាការីដ៏វិសុទ្ធរបស់ព្រះអង្គតាំងពីបុរាណមក
“ក្រឹត្យវិន័យ និងគម្ពីរព្យាការីមានត្រឹមយ៉ូហាន។ តាំងពីពេលនោះមក អាណាចក្ររបស់ព្រះត្រូវបានផ្សព្វផ្សាយ ហើយមនុស្សទាំងអស់កំពុងខំប្រឹងប្រជ្រៀតចូលទៅទីនោះ។
ពេលនោះ ពេត្រុសបានដឹងខ្លួន ក៏និយាយថា៖ “ឥឡូវនេះខ្ញុំដឹងពិតប្រាកដថា ព្រះអម្ចាស់បានចាត់ទូតសួគ៌របស់ព្រះអង្គឲ្យមករំដោះខ្ញុំពីកណ្ដាប់ដៃរបស់ហេរ៉ូឌ និងពីការប៉ុនប៉ងទាំងអស់របស់ប្រជាជនយូដា”។
ប៉ុន្តែព្រះបានបំពេញឲ្យសម្រេចយ៉ាងនេះ នូវសេចក្ដីដែលព្រះអង្គទ្រង់ប្រកាសទុកមុនតាមរយៈមាត់របស់ព្យាការីទាំងអស់ថា ព្រះគ្រីស្ទរបស់ព្រះអង្គត្រូវរងទុក្ខ។
ដំណឹងល្អនេះជាអ្វីដែលព្រះអង្គបានសន្យាទុកមុន តាមរយៈបណ្ដាព្យាការីរបស់ព្រះអង្គ នៅក្នុងព្រះគម្ពីរដ៏វិសុទ្ធ
បងប្អូនអើយ ខ្ញុំសូមប្រាប់សេចក្ដីនេះថា ពេលវេលាត្រូវបានបង្រួញឲ្យខ្លីហើយ! ដូច្នេះ ចាប់ពីឥឡូវនេះទៅ អ្នកដែលមានប្រពន្ធ ត្រូវនៅដូចជាគ្មានប្រពន្ធ;
ហើយសងសេចក្ដីសម្រាកដល់អ្នករាល់គ្នាដែលរងទុក្ខ និងដល់យើងដែរ នៅពេលព្រះអម្ចាស់យេស៊ូវត្រូវបានសម្ដែងឲ្យឃើញពីលើមេឃ ជាមួយបណ្ដាទូតសួគ៌នៃព្រះចេស្ដារបស់ព្រះអង្គ
មួយវិញទៀត យើងមានឪពុកខាងសាច់ឈាមដែលជាអ្នកប្រៀនប្រដៅយើង ហើយយើងនៅតែគោរពគាត់ ចុះព្រះបិតាខាងវិញ្ញាណវិញ តើយើងមិនត្រូវចុះចូលនឹងព្រះអង្គឲ្យរឹតតែខ្លាំងទៅទៀត ហើយរស់ទេឬ?
ដ្បិតពាក្យព្យាករមិនដែលចេញមកពីបំណងមនុស្សឡើយ គឺមនុស្សដែលត្រូវព្រះវិញ្ញាណដ៏វិសុទ្ធបណ្ដាល បានថ្លែងចេញពីព្រះវិញ៕
ដើម្បីឲ្យអ្នករាល់គ្នានឹកចាំព្រះបន្ទូលដែលត្រូវបានថ្លែងមកតាមរយៈបណ្ដាព្យាការីដ៏វិសុទ្ធ និងនឹកចាំសេចក្ដីបង្គាប់របស់ព្រះអម្ចាស់ដែលជាព្រះសង្គ្រោះ ដែលប្រទានមកតាមរយៈពួកសាវ័ករបស់អ្នករាល់គ្នា។
ការបើកសម្ដែងរបស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះបានប្រទានដល់ព្រះអង្គ ដើម្បីបង្ហាញហេតុការណ៍ដែលត្រូវតែកើតឡើងក្នុងពេលឆាប់ៗឲ្យបាវបម្រើរបស់ព្រះអង្គឃើញ។ ព្រះគ្រីស្ទបានបញ្ជាក់សេចក្ដីទាំងនេះ ដោយបញ្ជូនសេចក្ដីទាំងនេះដល់យ៉ូហានបាវបម្រើរបស់ព្រះអង្គ តាមរយៈទូតសួគ៌របស់ព្រះអង្គ។
មេឃអើយ បណ្ដាវិសុទ្ធជន សាវ័ក និងព្យាការីអើយ ចូរអរសប្បាយដោយសារតែនាងចុះ! ដ្បិតព្រះបានជំនុំជម្រះ ហើយដាក់ទោសនាងឲ្យអ្នករាល់គ្នាហើយ!”។
ក្រោយមក ទូតសួគ៌នោះក៏និយាយនឹងខ្ញុំថា៖ “ចូរសរសេរដូច្នេះថា មានពរហើយ អ្នកដែលត្រូវបានហៅឲ្យមកក្នុងពិធីជប់លៀងនៃមង្គលការរបស់កូនចៀម!” ទូតនោះនិយាយនឹងខ្ញុំទៀតថា៖ “សេចក្ដីទាំងនេះជាព្រះបន្ទូលដ៏ពិតរបស់ព្រះ”។
ព្រះអង្គដែលគង់លើបល្ល័ង្កមានបន្ទូលថា៖ “មើល៍! យើងធ្វើឲ្យអ្វីៗទាំងអស់ថ្មីឡើងវិញ!”។ ព្រះអង្គមានបន្ទូលទៀតថា៖ “ចូរកត់ទុកចុះ ដ្បិតពាក្យទាំងនេះគួរឲ្យទុកចិត្ត ហើយពិតប្រាកដ”។
បន្ទាប់មក ទូតសួគ៌មួយរូបក្នុងចំណោមទូតសួគ៌ទាំងប្រាំពីររូបដែលកាន់ពែងប្រាំពីរដែលពេញដោយគ្រោះកាចចុងក្រោយទាំងប្រាំពីរ បានចូលមកនិយាយនឹងខ្ញុំថា៖ “មក៍! ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញកូនក្រមុំ ជាភរិយារបស់កូនចៀម”។
បន្ទាប់មក ទូតសួគ៌នោះបានបង្ហាញឲ្យខ្ញុំឃើញទន្លេនៃទឹកជីវិតដ៏ភ្លឺចិញ្ចាចដូចកែវចរណៃ ហូរចេញមកពីបល្ល័ង្ករបស់ព្រះ និងរបស់កូនចៀម
“យើង យេស៊ូវ បានចាត់ទូត របស់យើងឲ្យមកធ្វើបន្ទាល់អំពីសេចក្ដីទាំងនេះដល់អ្នករាល់គ្នា សម្រាប់ក្រុមជំនុំទាំងឡាយ។ យើងជាឫស និងជាពូជពង្សរបស់ដាវីឌ ជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចាច”។
“មើល៍! យើងនឹងមកក្នុងពេលឆាប់ៗ! មានពរហើយ អ្នកដែលរក្សាពាក្យព្យាកររបស់សៀវភៅនេះ!”។
បន្ទាប់ពីការទាំងនេះ ខ្ញុំបានសង្កេតមើល ហើយមើល៍! មានទ្វារមួយបើកចំហនៅលើមេឃ។ សំឡេងដំបូងដែលខ្ញុំបានឮដូចជាសំឡេងត្រែ និយាយមកខ្ញុំថា៖“ចូរឡើងមកទីនេះ! យើងនឹងបង្ហាញឲ្យអ្នកឃើញអ្វីដែលត្រូវតែកើតឡើង បន្ទាប់ពីការទាំងនេះ”។