Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 12:9 - ព្រះគម្ពីរខ្មែរសាកល

9 មួយវិញទៀត យើង​មាន​ឪពុក​ខាងសាច់ឈាម​ដែលជា​អ្នកប្រៀនប្រដៅ​យើង ហើយ​យើង​នៅតែ​គោរព​គាត់ ចុះ​ព្រះ​បិតា​ខាង​វិញ្ញាណ​វិញ តើ​យើង​មិន​ត្រូវ​ចុះចូល​នឹងព្រះអង្គ​ឲ្យ​រឹតតែខ្លាំង​ទៅទៀត ហើយ​រស់​ទេ‍​ឬ‍​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ម្យ៉ាង​ទៀត​ យើង​មាន​ឪពុក​ខាង​សាច់ឈាម​ដែល​ជា​អ្នក​វាយ​ប្រដៅ​យើង​ ហើយ​យើង​នៅតែ​គោរព​គាត់​ទៀត​ផង​ ដូច្នេះ​ តើ​យើង​មិន​គួរ​ចុះចូល​នឹង​ឪពុក​ខាង​វិញ្ញាណ​ឲ្យ​កាន់​តែ​ខ្លាំង​ទៀត​ទេ‍​ឬ​ ដើម្បី​ឲ្យ​យើង​មាន​ជីវិត‍?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 មួយ​ទៀត យើង​មាន​ឪពុក​ខាង​សាច់​ឈាម ដែល​វាយប្រដៅ​យើង ហើយ​យើង​ក៏​កោត​ខ្លាច​គាត់​ដែរ ដូច្នេះ តើ​មិន​ត្រូវ​ឲ្យ​យើង​ចុះ​ចូល​ចំពោះ​ព្រះ‌វរបិតា​ខាង​វិញ្ញាណ​ឲ្យ​រឹត​តែ​ខ្លាំង​ទៅ​ទៀត ដើម្បី​រស់​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ឪពុក​របស់​យើង​ផ្នែក​ខាង​សាច់​ឈាម ធ្លាប់​វាយ​ប្រដៅ​យើង ហើយ​យើង​នៅ​តែ​គោរព​គាត់។ រីឯ​ព្រះ‌បិតា​ជា​ម្ចាស់​លើ​ជីវិត ទាំង​អស់​នោះ​វិញ យើង​ត្រូវ​ស្ដាប់​បង្គាប់​ព្រះអង្គ​ឲ្យ​រឹត​តែ​ខ្លាំង​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 មួយ​ទៀត​យើង​រាល់​គ្នា​មាន​ឪពុក​ខាង​សាច់​ឈាម ដែល​វាយ‌ផ្ចាល​យើង ហើយ​យើង​ក៏​កោត‌ខ្លាច​ដល់​គាត់​ដែរ ដូច្នេះ តើ​មិន​ត្រូវ​ឲ្យ​យើង​ចុះ​ចូល ចំពោះ​ព្រះវរ‌បិតា​ខាង​វិញ្ញាណ​ជា​ជាង​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​រស់​នៅ​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ឪពុក​របស់​យើង​ផ្នែក​ខាង​សាច់​ឈាម​ធ្លាប់​វាយ​ប្រដៅ​យើង ហើយ​យើង​នៅ​តែ​គោរព​គាត់។ រីឯ​អុលឡោះ‌ជាបិតា​លើ​ជីវិតទាំង​អស់​នោះ​វិញ យើង​ត្រូវ​ស្ដាប់​បង្គាប់​ទ្រង់​ឲ្យ​រឹត​តែ​ខ្លាំង​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត។

សូមមើលជំពូក ចម្លង




ហេព្រើរ 12:9
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ភ្នែក​ដែល​ចំអកឡកឡឺយ​ដាក់​ឪពុក ព្រមទាំង​មើលងាយ​ដល់​ការស្ដាប់បង្គាប់​ម្ដាយ ក្អែក​តាម​ជ្រលងភ្នំ​នឹង​ខ្វេះ​វា​ចេញ ហើយ​កូន​ឥន្ទ្រី​នឹង​ស៊ី​វា​ដែរ​។


ពេលនោះ ធូលីដី​នឹង​ត្រឡប់ទៅ​ផែនដី​ដូចដើម​វិញ ហើយ​វិញ្ញាណ​ក៏​នឹង​ត្រឡប់ទៅ​ព្រះ​ដែល​បាន​ប្រទាន​វា​មក​ដែរ​។


ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ដោយ​សេចក្ដីទាំងនេះ​ហើយ ដែល​មនុស្ស​មានជីវិតរស់ ហើយ​ជីវិត​នៃ​វិញ្ញាណ​របស់ទូលបង្គំ​ក៏​ស្ថិតនៅ​ក្នុង​អស់ទាំង​សេចក្ដីនេះ​ដែរ​។ ដូច្នេះ សូម​ព្រះអង្គ​ប្រោស​ទូលបង្គំ​ឲ្យជា ហើយ​ឲ្យ​ទូលបង្គំ​មានជីវិតរស់​ផង​!


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​ដែល​និម្មិតបង្កើត​ផ្ទៃមេឃ ហើយ​សន្ធឹង​វា ជា​ព្រះដែល​លាត​ផែនដី និង​អ្វីដែលចេញមក​ពី​ទីនោះ ជា​ព្រះដែល​ប្រទាន​ខ្យល់ដង្ហើម​ដល់​បណ្ដាជន​នៅលើ​ផែនដី ហើយ​ប្រទាន​វិញ្ញាណ​ដល់​អ្នកដែល​ដើរ​នៅ​ទីនោះ គឺ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖


វេទនា​ហើយ​! អ្នកដែល​និយាយ​នឹង​ឪពុក​ថា​៖ “ពុក​បាន​បង្កើត​អ្វី​?” ឬ​និយាយ​នឹង​ម្ដាយ​ថា​៖ “ម៉ែ​បាន​សម្រាល​អ្វី​?”។


ដ្បិត​យើង​មិន​តតាំង​ជារៀងរហូត​ទេ ក៏​មិន​ខឹង​ជាដរាប​ដែរ ក្រែងលោ​វិញ្ញាណ​របស់មនុស្ស​ជា​ខ្យល់ដង្ហើម ដែល​យើង​បាន​បង្កើត បាន​ចុះខ្សោយ​នៅមុខ​យើង​។


នេះជា​ទំនាយ ជា​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា ស្ដីអំពី​អ៊ីស្រាអែល​: នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា ដែល​លាត​ផ្ទៃមេឃ ហើយ​ចាក់គ្រឹះ​ផែនដី ព្រមទាំង​សូន​វិញ្ញាណ​របស់​មនុស្ស​ឡើង​នៅក្នុង​ខ្លួនគេ​ផង​៖


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​នឹង​អ្នករាល់គ្នា​ថា​៖ “ពួក​បូជាចារ្យ​ដែល​មើលងាយ​នាម​របស់យើង​អើយ​! កូន​តែងតែ​គោរព​ឪពុក ហើយ​បាវបម្រើ​ក៏​គោរព​ចៅហ្វាយ​របស់ខ្លួន​ដែរ​។ ប្រសិនបើ​យើង​ជា​ឪពុក ចុះ​ការគោរព​ចំពោះ​យើង​នៅ​ឯណា​? ប្រសិនបើ​យើង​ជា​ចៅហ្វាយ ចុះ​ការខ្លាចក្រែង​ចំពោះ​យើង​នៅ​ឯណា​? ប៉ុន្តែ​អ្នករាល់គ្នា​សួរថា​: ‘តើ​យើងខ្ញុំ​បាន​មើលងាយ​ព្រះនាម​របស់ព្រះអង្គ​យ៉ាងដូចម្ដេច​?’។


ព្រះអង្គ​មានបន្ទូលថា​៖“នៅ​ទីក្រុង​មួយ​មាន​ចៅក្រម​ម្នាក់​ដែល​មិន​កោតខ្លាច​ព្រះ ហើយក៏​មិន​គោរព​មនុស្ស​ដែរ​។


“ចៅក្រមនោះ​មិន​ព្រម​មួយរយៈ ប៉ុន្តែ​ក្រោយមក គាត់​ក៏​និយាយ​ក្នុងចិត្ត​ថា​: ‘ទោះបីជា​អញ​មិន​កោតខ្លាច​ព្រះ ឬមិន​គោរព​មនុស្ស​ក៏ដោយ


អ្វី​ដែល​កើតមក​ពី​សាច់ឈាម គឺជា​សាច់ឈាម ហើយ​អ្វី​ដែល​កើតមក​ពី​ព្រះវិញ្ញាណ គឺជា​វិញ្ញាណ​។


ដោយព្រោះ​លោក​ជា​ព្យាការី ព្រមទាំង​ជ្រាប​ថា ព្រះ​បាន​ស្បថ​នឹង​លោក​ដោយ​ពាក្យសម្បថ​ថា​ម្នាក់​ពី​ពូជពង្ស​របស់​លោក​នឹង​អង្គុយ​លើ​បល្ល័ង្ក​របស់​លោក


អំពី​ព្រះបុត្រា​របស់​ព្រះអង្គ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។ បើគិតតាម​សាច់ឈាម ព្រះអង្គ​ប្រសូត​មកពី​ពូជពង្ស​របស់​ដាវីឌ


ខ្ញុំ​សុខចិត្ត​ឲ្យ​ខ្លួន​ខ្ញុំ​ត្រូវ​បណ្ដាសា​ដាច់ចេញពី​ព្រះ​គ្រីស្ទ ជំនួស​បងប្អូនរួមជាតិ​របស់ខ្ញុំ ដែល​ជា​សាច់ញាតិ​របស់ខ្ញុំ​ខាងសាច់ឈាម


ពួក​បុព្វបុរស​ជា​របស់​ពួកគេ ហើយ​ព្រះ​គ្រីស្ទ​ក៏​កើតពី​ពួកគេ​ខាងសាច់ឈាម​ដែរ​។ ព្រះអង្គ​ជា​ព្រះ​លើ​របស់​សព្វសារពើ ដែល​សមនឹងទទួលការលើកតម្កើង​អស់កល្បជានិច្ច​។ អាម៉ែន​!


ចូរ​បន្ទាបខ្លួន​នៅចំពោះ​ព្រះអម្ចាស់ នោះ​ព្រះអង្គ​នឹង​លើកតម្កើង​អ្នករាល់គ្នា​។


ដោយហេតុនេះ ចូរ​ចុះចូល​នឹង​ព្រះ ហើយ​តតាំង​នឹង​មារ​ចុះ នោះ​វា​នឹង​រត់ចេញ​ពី​អ្នករាល់គ្នា​។


ដូច្នេះ ចូរ​បន្ទាបខ្លួន​នៅ​ក្រោម​ព្រះហស្ត​ដ៏ខ្លាំងពូកែ​របស់​ព្រះ​ចុះ ដើម្បីឲ្យ​ព្រះអង្គ​បាន​លើកតម្កើង​អ្នករាល់គ្នា​នៅ​ពេលកំណត់​។


រួច​ទូតសួគ៌នោះ​និយាយ​នឹង​ខ្ញុំ​ថា​៖ “ពាក្យ​ទាំងនេះ​គួរឲ្យទុកចិត្ត ហើយ​ពិតប្រាកដ​។ ព្រះអម្ចាស់​ជា​ព្រះ​នៃ​វិញ្ញាណ​របស់​បណ្ដា​ព្យាការី បាន​ចាត់​ទូតសួគ៌​របស់​ព្រះអង្គ​ឲ្យមក ដើម្បី​បង្ហាញឲ្យ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​ឃើញ​អ្វីដែល​ត្រូវតែ​កើតឡើង​ក្នុងពេលឆាប់ៗ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម