Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:32 - ព្រះគម្ពីរខ្មែរសាកល

32 រីឯ​ការដែល​ផារ៉ោន​យល់សុបិន​ដដែល​ៗ​ពីរដង​ដូច្នេះ គឺ​ដោយព្រោះ​ព្រះ​បាន​សម្រេច​ការ​នោះ​ហើយ ហើយ​ព្រះ​នឹង​អនុវត្ត​ការនោះ​យ៉ាងឆាប់រហ័ស​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 សុបិន​ដែល​ព្រះ‌ករុណា​បាន​ឃើញ​ដល់​ទៅ​ពីរ​ដង​ដូច្នេះ គឺ​ដោយ​ព្រោះ​ព្រះ​បាន​សម្រេច​ការ​នោះ ហើយ​ព្រះ​នឹង​ធ្វើ​ឲ្យ​បាន​សម្រេច​ក្នុង​ពេល​ឆាប់ៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ព្រះ‌ករុណា​ទ្រង់​សុបិន​ដល់​ទៅ​ពីរ​ដង​ដូច្នេះ បញ្ជាក់​ថា ព្រះ‌ជាម្ចាស់​បាន​គ្រោង​នឹង​ធ្វើ​កិច្ចការ​នេះ​រួច​ស្រេច​ហើយ ហើយ​ព្រះអង្គ​នឹង​សម្រេច​ធ្វើ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ហើយ​ដែល​ព្រះ‌ករុណា​បាន​ទ្រង់​សុបិន​ឃើញ​២​ដង នោះ​គឺ​ដោយ​ព្រោះ​ព្រះ​បាន​សំរេច​ការ​នោះ ហើយ​ក៏​ប្រញាប់​នឹង​ធ្វើ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

32 ស្តេច​សុបិន​ដល់​ទៅ​ពីរ​ដង ដូច្នេះ​បញ្ជាក់​ថា អុលឡោះ​បាន​គ្រោង​នឹង​ធ្វើ​កិច្ចការ​នេះ រួច​ស្រេច​ហើយ ហើយ​ទ្រង់​នឹង​សម្រេច​ធ្វើ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:32
18 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍! ពួកយើង​កំពុង​ចង​កណ្ដាប់​នៅកណ្ដាល​ស្រែ នោះ​មើល៍! កណ្ដាប់​របស់ខ្ញុំ​ក៏​ក្រោក​ឈរឡើង ហើយ​មើល៍! កណ្ដាប់​របស់ពួកបង​មក​ព័ទ្ធជុំវិញ រួច​ក្រាបចុះ​នៅចំពោះ​កណ្ដាប់​របស់ខ្ញុំ​!”។


ក្រោយមក គាត់​យល់សប្តិឃើញ​យល់សប្តិ​មួយទៀត ក៏​រៀបរាប់ប្រាប់​ពួក​បងប្រុស​របស់គាត់​ថា​៖ “មើល៍! ខ្ញុំ​បាន​យល់សប្តិឃើញ​យល់សប្តិ​មួយទៀត ហើយ​មើល៍! ព្រះអាទិត្យ ព្រះចន្ទ និង​ផ្កាយ​ដប់មួយ​ក្រាបចុះ​នៅចំពោះ​ខ្ញុំ​!”។


យ៉ូសែប​ទូល​ផារ៉ោន​ថា​៖ “សុបិន​របស់​ផារ៉ោន​គឺ​តែមួយ​ទេ​។ ព្រះ​បាន​ប្រាប់​ផារ៉ោន​អំពី​អ្វីដែល​ព្រះអង្គ​រៀបនឹង​ធ្វើ​ហើយ​។


“គឺ​សេចក្ដី​នេះ​ឯង​ដែល​ខ្ញុំព្រះបាទ​បាន​ទូល​ផារ៉ោន​ថា ព្រះ​បាន​ឲ្យ​ផារ៉ោន​ទត​ឃើញ​អ្វីដែល​ព្រះអង្គ​រៀបនឹង​ធ្វើ​ហើយ​។


គេ​នឹង​លែង​ស្គាល់​ភាពសម្បូរហូរហៀរ​នៅក្នុង​ទឹកដី​នេះ​ទៀត ដោយសារតែ​ទុរ្ភិក្ស​ដែល​មកតាមក្រោយ​នេះ ពីព្រោះ​វា​ធ្ងន់ធ្ងរ​ណាស់​។


ជាការពិត កន្លែងបូជា​ត្រូវបាន​រៀបចំ​តាំងពីបុរាណមក មែនហើយ ទីនោះ​ត្រូវបាន​ត្រៀមទុក​សម្រាប់​ស្ដេច​។ ព្រះអង្គ​បាន​ធ្វើឲ្យ​គំនរភ្លើង​នោះ​ជ្រៅ ហើយ​ធំទូលាយ ទាំង​មាន​ភ្លើង និង​អុស​ជាច្រើន គឺ​ខ្យល់ដង្ហើម​របស់​ព្រះយេហូវ៉ា បញ្ឆេះ​ទីនោះ​ដូចជា​ទន្លេ​ស្ពាន់ធ័រ​៕


ដូចដែល​ព្រះករុណា​បាន​ទត​ឃើញ​ថា មាន​ថ្ម​មួយ​ត្រូវបាន​កាត់ចេញ​ពី​ភ្នំ មិនមែន​ដោយ​ដៃមនុស្ស ហើយ​បំបាក់បំបែក​ដែក លង្ហិន ដីឥដ្ឋ ប្រាក់ និង​មាស​នោះ គឺ​ព្រះ​ដ៏ធំឧត្ដម​បាន​ឲ្យ​ព្រះរាជា​ជ្រាប​អ្វីដែល​នឹង​កើតមាន​នៅក្រោយ​នេះ​។ សុបិន​នេះ​ពិតប្រាកដ ហើយ​ការកាត់ស្រាយ​សុបិននេះ​ក៏​ប្រាកដប្រជា​ដែរ”។


ផ្ទៃមេឃ និងផែនដី​នឹង​ផុតទៅ ប៉ុន្តែ​ពាក្យ​របស់ខ្ញុំ​នឹង​មិន​ផុតទៅ​សោះឡើយ​។


ពេលនោះ ព្រះមហាក្សត្រ​នឹង​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​នៅ​ខាងស្ដាំ​ព្រះអង្គ​ថា​: ‘មក៍! ពួក​អ្នក​ដែល​មានព្រះពរ​ពី​ព្រះ​បិតា​របស់យើង​អើយ ចូរ​មក​ទទួល​អាណាចក្រ​ដែល​បាន​រៀបចំ​សម្រាប់​អ្នករាល់គ្នា​តាំងពី​កំណើត​នៃ​ពិភពលោក​ជាមរតក​ចុះ​!


បន្ទាប់មក ព្រះអង្គ​នឹង​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​នៅ​ខាងឆ្វេង​ដែរ​ថា​: ‘ពួក​អ្នក​ដែល​ត្រូវ​បណ្ដាសា​អើយ​! ចេញឲ្យឆ្ងាយ​ពី​យើង ហើយ​ទៅក្នុង​ភ្លើង​អស់កល្បជានិច្ច ដែល​បាន​រៀបចំ​ជាស្រេច​សម្រាប់​មារ និង‍ពួក​បរិវារ​របស់​វា​ទៅ​!


ប៉ុន្តែ​ការ​ដែល​អង្គុយ​នៅ​ខាងស្ដាំ ឬ​ខាងឆ្វេង​ខ្ញុំ​នោះ មិនមែន​ខ្ញុំ​ជា​អ្នក​ឲ្យ​ទេ គឺ​សម្រាប់​អ្នក​ដែល​ត្រូវបាន​រៀបចំ​ទុក​ឲ្យ​វិញ”។


យ៉ាងណាមិញ ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “អ្វីដែល​ភ្នែក​មិនដែល​ឃើញ និង​ត្រចៀក​មិនដែល​ឮ ហើយ​មិនដែល​ផុសឡើង​ក្នុង​ចិត្ត​មនុស្ស នោះ​ជា​អ្វីដែល​ព្រះ​បាន​រៀបចំ​សម្រាប់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ”។


នេះ​ជា​លើក​ទីបី​ហើយ ដែល​ខ្ញុំ​មករក​អ្នករាល់គ្នា​។“ហេតុការណ៍​ទាំងអស់​យកជាការបាន តាមរយៈ​មាត់​របស់​សាក្សី​ពីរ ឬ​បី​នាក់”។


ពេលនោះ ទូតសួគ៌​ទាំង​បួន​រូប​នោះ​ដែល​ត្រូវបាន​ត្រៀម​ទុក​សម្រាប់​ម៉ោង ថ្ងៃ ខែ និង​ឆ្នាំ​កំណត់ ក៏​ត្រូវបាន​ស្រាយ ដើម្បី​សម្លាប់​មួយភាគបី​នៃ​មនុស្សជាតិ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម