Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 22:7 - ព្រះគម្ពីរខ្មែរសាកល

7 “មើល៍! យើង​នឹង​មក​ក្នុងពេលឆាប់ៗ​! មានពរ​ហើយ អ្នក​ដែល​រក្សា​ពាក្យ​ព្យាករ​របស់​សៀវភៅ​នេះ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 មើល៍​ យើង​នឹង​មក​យ៉ាង​ឆាប់។​ មាន​ពរ​ហើយ​ អ្នកណា​ដែល​កាន់​តាម​ព្រះបន្ទូល​ដែល​បាន​ថ្លែង​ទុក​នៅ​ក្នុង​សៀវភៅ​នេះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 "មើល៍! យើង​មក​ជា​ឆាប់ មាន​ពរ​ហើយ​អ្នក​ណា​ដែល​ប្រតិបត្តិ​តាម​ពាក្យ​ទំនាយ​ក្នុង​គម្ពីរ​នេះ"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា: “ចូរ​ស្ដាប់ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ អ្នក​ណា​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ អ្នក​នោះ​មាន​សុភមង្គល​ហើយ!”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 មើល អញ​មក​ជា​ឆាប់ មាន​ពរ​ហើយ អ្នក​ណា​ដែល​កាន់​តាម​សេចក្ដី​ទំនាយ​ក្នុង​គម្ពីរ​នេះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 អ៊ីសា​មាន​ប្រសាសន៍​ប្រាប់​ថាៈ “ចូរ​ស្ដាប់ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ អ្នក​ណា​ប្រតិបត្ដិ​តាម​សេចក្ដី​ដែល​មាន​ថ្លែង​ទុក​ក្នុង​គីតាប​នេះ អ្នក​នោះ​មាន​សុភមង្គល​ហើយ!”»។

សូមមើលជំពូក ចម្លង




វិវរណៈ 22:7
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពោលថា​៖“អ្វីដែល​អ្នក​ឃើញ ចូរ​សរសេរ​ក្នុង​ក្រាំង​មួយ ហើយ​ផ្ញើទៅ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​គឺ​អេភេសូរ ស្មឺណា ពើកាម៉ុស ធាទេរ៉ា សើដេស ភីឡាដិលភា និង​ឡៅឌីសេ”។


មានពរ​ហើយ អ្នក​ដែល​អាន និង​អ្នក​ដែល​ស្ដាប់​ពាក្យ​ព្យាករ​នេះ ហើយ​កាន់តាម​សេចក្ដី​ដែល​មាន​សរសេរ​ទុកមក​នៅក្នុង​នេះ ព្រោះថា​ពេលកំណត់​ជិតដល់​ហើយ។


“មើល៍! យើង​នឹង​មក​ដូចជា​ចោរ​! មានពរ​ហើយ អ្នក​ដែល​ប្រុងស្មារតី ហើយ​រក្សា​សម្លៀកបំពាក់​របស់​ខ្លួន ដើម្បីកុំឲ្យ​ដើរ​អាក្រាត ហើយ​ត្រូវគេ​ឃើញ​កេរ្តិ៍ខ្មាស​របស់​ខ្លួន”។


ដូច្នេះ ចូរ​កែប្រែចិត្ត បើមិនដូច្នោះទេ យើង​នឹង​មក​រក​អ្នក​ភ្លាម ហើយ​ច្បាំង​នឹង​ពួកគេ​ដោយ​ដាវ​ពី​មាត់​របស់យើង​។


“មើល៍! យើង​នឹង​មក​ក្នុងពេលឆាប់ៗ ទាំង​យក​រង្វាន់​របស់យើង​មក​ជាមួយ ដើម្បី​តបសង​ម្នាក់ៗ​តាម​អំពើ​របស់​ខ្លួន​!


ខ្ញុំ​សូម​ធ្វើបន្ទាល់​ដល់​អស់អ្នក​ដែល​ឮ​ពាក្យ​ព្យាករ​របស់​សៀវភៅ​នេះ​ថា ប្រសិនបើ​អ្នកណា​បន្ថែម​អ្វី​ទៅក្នុង​សេចក្ដីទាំងនេះ ព្រះ​នឹង​បន្ថែម​គ្រោះកាច​ដែល​មាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ​ដល់​អ្នកនោះ


ប្រសិនបើ​អ្នកណា​ដក​អ្វី​ចេញ​ពី​ពាក្យ​ព្យាករ​របស់​សៀវភៅ​នេះ ព្រះ​នឹង​ដក​ចំណែក​របស់​អ្នកនោះ​ចេញ​ពី​ដើមឈើ​នៃ​ជីវិត និង​ពី​ក្រុង​ដ៏វិសុទ្ធ ដែល​មាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ​។


ព្រះអង្គ​ដែល​ធ្វើបន្ទាល់​អំពី​សេចក្ដីទាំងនេះ មានបន្ទូលថា​៖“មែនហើយ យើង​នឹង​មក​ក្នុងពេលឆាប់ៗ​!”។ អាម៉ែន​! ព្រះអម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក​!


សូមឲ្យ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូវ ស្ថិតនៅ​ជាមួយ​វិសុទ្ធជន​ទាំងអស់​! អាម៉ែន​៕​:​៚


យើង​នឹង​មក​ក្នុងពេលឆាប់ៗ​! ចូរ​កាន់ខ្ជាប់​នូវ​អ្វីដែល​អ្នក​មាន​ចុះ ដើម្បីកុំឲ្យអ្នកណា​ដណ្ដើមយក​មកុដ​របស់អ្នក​ឡើយ​។


ដូច្នេះ ចូរ​នឹកចាំ​ថា អ្នក​បាន​ទទួល និង​បាន​ឮ​យ៉ាងដូចម្ដេច រួច​កាន់តាម និង​កែប្រែចិត្ត​ចុះ​។ ប្រសិនបើ​អ្នក​មិន​ភ្ញាក់ស្មារតី​ទេ យើង​នឹង​មក​ដូចជា​ចោរ ហើយ​អ្នក​នឹង​មិន​ដឹង​សោះឡើយ​ថា​យើង​នឹង​មក​រក​អ្នក​នៅ​ពេល​ណា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម