Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 14:32 - ព្រះគម្ពីរខ្មែរសាកល

32 វិញ្ញាណ​របស់​ព្យាការី តែងតែ​ចុះចូល​នឹង​ព្យាការី

សូមមើលជំពូក ចម្លង

Khmer Christian Bible

32 រីឯ​វិញ្ញាណ​របស់​អ្នក​នាំ​ព្រះបន្ទូល​ត្រូវ​ចុះចូល​នឹង​អ្នក​នាំ​ព្រះបន្ទូល​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ឯ​វិញ្ញាណ​របស់​ពួក​អ្នក​ដែល​ថ្លែង​ទំនាយ គឺ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក​ថ្លែង​ទំនាយ​នោះ​ឯង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ព្រះ‌អំណោយ​ទាន​ខាង​ការ​ថ្លែង​ព្រះ‌បន្ទូល ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក​ថ្លែង​ព្រះ‌បន្ទូល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ឯ​វិញ្ញាណ​នៃ​ពួក​អ្នក​ដែល​អធិប្បាយ នោះ​នៅ​ក្រោម​អំណាច​អ្នក​នោះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

32 អំណោយ​ទាន​ខាង​ការ​ថ្លែង​បន្ទូល​នៃ​អុលឡោះ ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក​ថ្លែង​បន្ទូល

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 14:32
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ក្រុមជំនុំ​នៅ​អាន់ទីយ៉ូក មាន​អ្នកថ្លែងព្រះបន្ទូល និង​គ្រូ គឺ​បារណាបាស ស៊ីម្មាន​ដែល​គេ​ហៅថា​នីគើរ លូគាស​អ្នកគីរេន ម៉ាណាអេន​បងប្អូនចិញ្ចឹម​របស់​ស្ដេចត្រាញ់​ហេរ៉ូឌ និង​សូល​។


ដ្បិត​អ្នក​ទាំងអស់គ្នា​អាច​ថ្លែងព្រះបន្ទូល​បាន​ម្នាក់ម្ដងៗ ដើម្បីឲ្យ​ទាំងអស់គ្នា​បាន​រៀន និង​ទទួល​ការ​លើកទឹកចិត្ត​។


ដ្បិត​ព្រះ​មិនមែន​ជា​ព្រះ​នៃ​ភាពច្របូកច្របល់​ទេ គឺ​ជា​ព្រះ​នៃ​សន្តិភាព​វិញ​។ ដូច​ក្នុង​ក្រុមជំនុំ​ទាំងអស់​របស់​វិសុទ្ធជន


កុំឲ្យ​រំជួលចិត្ត​ភ្លាម ឬ​ភ័យស្លន់ស្លោ​ឡើយ មិនថា​ដោយសារតែ​វិញ្ញាណ​ក្ដី ដោយសារតែ​ពាក្យសម្ដី​ក្ដី ឬ​ដោយសារតែ​សំបុត្រ​ទំនងជា​មកពី​យើង​ក្ដី ដែល​ថា​ថ្ងៃ​របស់​ព្រះអម្ចាស់​បាន​មកដល់​ហើយ​។


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ កុំ​ជឿ​គ្រប់ទាំង​វិញ្ញាណ​ឡើយ ប៉ុន្តែ​ចូរ​ពិសោធ​វិញ្ញាណ​ទាំងនោះ ថា​តើ​ជារបស់​ព្រះ​ឬយ៉ាងណា ដ្បិត​មាន​ព្យាការីក្លែងក្លាយ​ជាច្រើន​បាន​ចេញទៅ​ក្នុង​ពិភពលោក​ហើយ​។


រួច​ទូតសួគ៌នោះ​និយាយ​នឹង​ខ្ញុំ​ថា​៖ “ពាក្យ​ទាំងនេះ​គួរឲ្យទុកចិត្ត ហើយ​ពិតប្រាកដ​។ ព្រះអម្ចាស់​ជា​ព្រះ​នៃ​វិញ្ញាណ​របស់​បណ្ដា​ព្យាការី បាន​ចាត់​ទូតសួគ៌​របស់​ព្រះអង្គ​ឲ្យមក ដើម្បី​បង្ហាញឲ្យ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​ឃើញ​អ្វីដែល​ត្រូវតែ​កើតឡើង​ក្នុងពេលឆាប់ៗ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម