Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 6:22 - ព្រះគម្ពីរខ្មែរសាកល

22 ព្រះ​របស់ខ្ញុំព្រះបាទ​បាន​ចាត់​ទូតសួគ៌​របស់ព្រះអង្គ​ឲ្យមក​បិទ​មាត់​តោ ដូច្នេះ​ពួកវា​មិន​បាន​ធ្វើទុក្ខ​ខ្ញុំព្រះបាទ​ឡើយ ពីព្រោះ​ខ្ញុំព្រះបាទ​ត្រូវបាន​ឃើញថា​ឥតទោស​នៅចំពោះ​ព្រះអង្គ​។ ព្រះរាជា​អើយ ខ្ញុំព្រះបាទ​ក៏​មិន​បាន​ធ្វើ​ខុស​នៅចំពោះ​ព្រះករុណា​ដែរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ព្រះ​របស់​ទូល‌បង្គំ​បាន​ចាត់​ទេវតា​របស់​ព្រះ‌អង្គ ឲ្យ​មក​បិទ​មាត់​សិង្ហ មិន​ឲ្យ​វាធ្វើ​បាប​ទូល‌បង្គំ​ទេ ព្រោះ​នៅ​ចំពោះ​ព្រះ‌អង្គ មិន​ឃើញ​ថា​ទូល‌បង្គំ​មាន​ទោស​អ្វី​ឡើយ ហើយ​បពិត្រ​ព្រះ‌ករុណា នៅ​ចំពោះ​ព្រះ​ករុណា ក៏​ទូល‌បង្គំ​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ព្រះ​របស់​ទូលបង្គំ​ចាត់​ទេវតា​របស់​ព្រះអង្គ​មក​បិទ​មាត់​តោ ដូច្នេះ វា​មិន​បាន​ធ្វើ​បាប​ទូលបង្គំ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​ជ្រាប​ថា ទូលបង្គំ​គ្មាន​ទោសពៃរ៍​អ្វី​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ទេ ហើយ​ទូលបង្គំ​ក៏​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​ព្រះ‌ករុណា​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ព្រះ​នៃ​ទូលបង្គំ​ទ្រង់​បាន​ចាត់​ទេវតា​របស់​ទ្រង់ ឲ្យ​មក​បិទ​មាត់​សិង្ហ​ទាំង​អស់ វា​មិន​បាន​ប្រទូស្ត​ដល់​ទូលបង្គំ​ទេ ពី​ព្រោះ​នៅ​ចំពោះ​ព្រះ នោះ​មិន​ឃើញ​ជា​ទូលបង្គំ​មាន​ទោស​អ្វី​ឡើយ ហើយ​បពិត្រ​ព្រះ‌ករុណា នៅ​ចំពោះ​ទ្រង់ ទូលបង្គំ​ក៏​មិន​បាន​ធ្វើ​ខុស​អ្វី​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​ចាត់​ម៉ាឡា‌អ៊ីកាត់​របស់​ទ្រង់​មក​បិទ​មាត់​តោ ដូច្នេះ វា​មិន​បាន​ធ្វើ​បាប​ខ្ញុំ​ឡើយ ដ្បិត​អុលឡោះ​ជ្រាប​ថា ខ្ញុំ​គ្មាន​ទោស‌ពៃរ៍​អ្វី​ចំពោះ​ទ្រង់​ទេ ហើយ​ខ្ញុំ​ក៏​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​ស្តេច​ដែរ»។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 6:22
37 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ខ្ញុំ​ពិតជា​ត្រូវគេ​ចាប់​ពី​ដែនដី​របស់​ជនជាតិហេព្រើរ​មកមែន ហើយ​នៅ​ទីនេះ ខ្ញុំ​ក៏​មិន​បាន​ធ្វើ​អ្វី​ដែល​សមតែ​ត្រូវគេ​ដាក់​ក្នុង​គុកងងឹត​នេះ​ដែរ”។


ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ​។


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​លាង​ដៃ​ទូលបង្គំ​ដើម្បី​បញ្ជាក់អំពី​ភាពឥតទោស ហើយ​ទូលបង្គំ​នឹង​ដើរជុំវិញ​អាសនា​របស់ព្រះអង្គ


ប៉ុន្តែ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ជឿទុកចិត្តលើ​ព្រះអង្គ ទូលបង្គំ​បាន​ទូលថា​៖ “ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ​!”។


ទូតសួគ៌​របស់​ព្រះយេហូវ៉ា​បោះទ័ព​ជុំវិញ​អ្នកដែល​កោតខ្លាច​ព្រះអង្គ ហើយ​រំដោះ​ពួកគេ​។


ព្រះយេហូវ៉ា​អើយ សូម​កុំ​បោះបង់​ទូលបង្គំ​ចោល​ឡើយ​! ព្រះ​នៃទូលបង្គំ​អើយ សូម​កុំ​គង់នៅឆ្ងាយ​ពី​ទូលបង្គំ​ឡើយ​!


ដ្បិត​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ ជា​ព្រះអាទិត្យ និង​ជា​ខែល​; ព្រះយេហូវ៉ា​ប្រទាន​ព្រះគុណ និង​សិរីរុងរឿង ព្រះអង្គ​មិន​បង្ខាំងទុក​សេចក្ដី​ល្អ​ពី​អ្នកដែល​ដើរ​ដោយ​គ្រប់លក្ខណ៍​ឡើយ​។


ចូរ​ប្រាប់​មនុស្ស​សុចរិត​ថា ល្អ​ហើយ ដ្បិត​ពួកគេ​នឹង​ហូប​ផលផ្លែ​នៃ​ទង្វើ​របស់ខ្លួន​។


នៅក្នុង​គ្រប់ទាំង​ទុក្ខវេទនា​របស់ពួកគេ ព្រះអង្គ​ក៏​រងទុក្ខវេទនា​ដែរ ហើយ​ទូតសួគ៌​ដែល​នៅចំពោះ​ព្រះអង្គ បាន​សង្គ្រោះ​ពួកគេ​។ ព្រះអង្គ​បាន​ប្រោសលោះ​ពួកគេ​ដោយ​សេចក្ដីស្រឡាញ់ និង​ដោយ​ព្រះហឫទ័យអាណិតអាសូរ​របស់ព្រះអង្គ ព្រះអង្គ​បាន​លើក​ពួកគេ ក៏​បី​ពួកគេ​ក្នុង​អស់ទាំង​ថ្ងៃ​ពីបុរាណ​។


នេប៊ូក្នេសា​មានរាជឱង្ការ​ថា​៖ “សូមឲ្យ​មានព្រះពរ​ដល់​ព្រះ​របស់​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​! ព្រះអង្គ​បាន​ចាត់​ទូតសួគ៌​របស់ព្រះអង្គ​ឲ្យមក​រំដោះ​ពួក​អ្នកបម្រើ​របស់ព្រះអង្គ​។ ពួកគេ​បាន​ទុកចិត្ត​លើ​ព្រះអង្គ ហើយ​ប្រឆាំង​នឹង​សេចក្ដីបង្គាប់​របស់​ស្ដេច ព្រមទាំង​លះបង់​រូបកាយ​របស់ខ្លួន ដើម្បី​មិន​គោរពបម្រើ និង​មិន​ថ្វាយបង្គំ​ព្រះ​ណា​ឡើយ លើកលែងតែ​ព្រះ​របស់ពួកគេ​ប៉ុណ្ណោះ​។


កាល​ទ្រង់​យាង​ចូលទៅជិត​រូង​នោះ ទ្រង់​ស្រែកហៅ​ដានីយ៉ែល​ដោយ​សំឡេង​យ៉ាងសោកសៅ​។ ស្ដេច​មានរាជឱង្ការ​នឹង​ដានីយ៉ែល​ថា​៖ “ដានីយ៉ែល​អ្នកបម្រើ​របស់​ព្រះ​ដ៏មានព្រះជន្មរស់​អើយ តើ​ព្រះ​របស់អ្នក ដែល​អ្នក​គោរពបម្រើ​ជានិច្ច​នោះ បាន​រំដោះ​អ្នក​ពី​តោ​បាន​ឬទេ​?”។


ដោយហេតុនេះ ស្ដេច​ទ្រង់​រីករាយ​យ៉ាងក្រៃលែង ហើយ​បញ្ជា​ឲ្យ​លើក​ដានីយ៉ែល​ឡើង​ពី​រូង​នោះ គេ​ក៏​លើក​ដានីយ៉ែល​ឡើង​ពី​រូង នោះ​គ្មាន​របួស​ណាមួយ​ឃើញមាន​លើ​ខ្លួនគាត់​ឡើយ ពីព្រោះ​គាត់​បាន​ជឿទុកចិត្តលើ​ព្រះ​របស់គាត់​។


ដោយហេតុនេះ ពួក​អគ្គទេសាភិបាល និង​ពួក​ចៅហ្វាយខេត្ត​ក៏​រក​ឲ្យ​ឃើញ​ទោស​ទាស់នឹង​ដានីយ៉ែល​ទាក់ទងនឹង​អាណាចក្រ​នោះ ប៉ុន្តែ​ពួកគេ​រក​មិន​ឃើញ​ទោស ឬ​កំហុស​អ្វី​ទេ ពីព្រោះ​គាត់​ស្មោះត្រង់ ដូច្នេះ​ពួកគេ​ក៏​រក​មិន​ឃើញ​ការធ្វេសប្រហែស ឬ​កំហុស​អ្វី​ក្នុង​គាត់​ឡើយ​។


អស់ទាំង​អគ្គទេសាភិបាល​នៃ​អាណាចក្រ ពួក​អភិបាល ពួក​ចៅហ្វាយខេត្ត ពួក​ទីប្រឹក្សា និង​ពួក​ទេសាភិបាល​បាន​ប្រឹក្សាគ្នា​ថា ព្រះរាជា​គួរ​ចេញ​រាជក្រឹត្យ​មួយ ហើយ​អនុវត្ត​បម្រាម​នោះ​យ៉ាងតឹងរ៉ឹង គឺ​ក្នុងរយៈពេល​សាមសិប​ថ្ងៃ អស់អ្នកណាដែល​អធិស្ឋាន​ទៅ​ព្រះ​ណាមួយ ឬ​មនុស្ស​ណាមួយ ក្រៅពី​ព្រះករុណា​ជា​ស្ដេច អ្នកនោះ​នឹង​ត្រូវ​បោះ​ទៅក្នុង​រូង​តោ​។


ប្រមាណជា​ម៉ោងបីរសៀល ព្រះយេស៊ូវ​ទ្រង់​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖“អេលី អេលី ឡាម៉ា​សាបាច់ថានី​?” ដែលមានអត្ថន័យថា“ព្រះ​របស់ទូលបង្គំ​! ព្រះ​របស់ទូលបង្គំ​អើយ​! ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ទូលបង្គំ​ចោល​?”។


ពេលនោះ ពេត្រុស​បាន​ដឹងខ្លួន ក៏​និយាយថា​៖ “ឥឡូវនេះ​ខ្ញុំ​ដឹង​ពិតប្រាកដ​ថា ព្រះអម្ចាស់​បាន​ចាត់​ទូតសួគ៌​របស់​ព្រះអង្គ​ឲ្យមក​រំដោះ​ខ្ញុំ​ពី​កណ្ដាប់ដៃ​របស់​ហេរ៉ូឌ និង​ពី​ការប៉ុនប៉ង​ទាំងអស់​របស់​ប្រជាជន​យូដា”។


ដោយហេតុនេះ ខ្លួនខ្ញុំផ្ទាល់​តែងតែ​ខិតខំព្យាយាម​ជានិច្ច ឲ្យ​មាន​សតិសម្បជញ្ញៈ​ដែល​ឥតបន្ទោសបាន​នៅចំពោះ​ព្រះ និង​នៅចំពោះ​មនុស្ស​។


ដ្បិត​យប់​មិញ មាន​ទូតសួគ៌​របស់​ព្រះ​ដែល​ខ្ញុំ​ជា​របស់ព្រះអង្គ គឺ​ព្រះ​ដែល​ខ្ញុំ​កំពុង​បម្រើ​ដែរ​នោះ បាន​ឈរនៅក្បែរ​ខ្ញុំ


នេះ​ជា​មោទនភាព​របស់យើង គឺ​ទីបន្ទាល់​នៃ​សតិសម្បជញ្ញៈ​របស់យើង​ដែល​ថា ក្នុង​ពិភពលោកនេះ យើង​បាន​ប្រព្រឹត្ត​ដោយ​សេចក្ដីស្មោះត្រង់ និង​សេចក្ដីបរិសុទ្ធ​របស់​ព្រះ មិនមែន​តាម​ប្រាជ្ញា​ខាងសាច់ឈាម​ទេ គឺ​តាម​ព្រះគុណ​របស់​ព្រះ​វិញ​; យើង​បាន​ប្រព្រឹត្ត​ដូច្នេះ ជាពិសេស​ចំពោះ​អ្នករាល់គ្នា​។


ប៉ុន្តែ​ព្រះអម្ចាស់​បាន​ឈរនៅក្បែរ​ខ្ញុំ ហើយ​បាន​ចម្រើនកម្លាំង​ដល់​ខ្ញុំ ដើម្បីឲ្យ​ការប្រកាស​ត្រូវបាន​បំពេញ​តាមរយៈ​ខ្ញុំ និង​ដើម្បីឲ្យ​អស់ទាំង​សាសន៍ដទៃ​បាន​ឮ ហើយ​ខ្ញុំ​ត្រូវបាន​ស្រោចស្រង់​ពី​មាត់​សិង្ហ​។


តើ​ទូតសួគ៌​ទាំងអស់​មិនមែន​ជា​វិញ្ញាណ​បម្រើ ដែល​ត្រូវបាន​ចាត់ឲ្យមក​ដើម្បី​បម្រើ​អ្នក​ដែល​រៀបនឹង​ទទួល​សេចក្ដីសង្គ្រោះ​ជាមរតក​ទេ​ឬ​?​៕


ដោយសារតែ​ជំនឿ អ្នកទាំងនេះ​បាន​ច្បាំងដណ្ដើមយក​អាណាចក្រ​នានា ធ្វើឲ្យគេអនុវត្តតាម​សេចក្ដីសុចរិតយុត្តិធម៌ ទទួលបាន​សេចក្ដីសន្យា បិទ​មាត់​សិង្ហ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម