តើខ្ញុំអាចតបស្នងដល់ព្រះយេហូវ៉ា សម្រាប់អស់ទាំងសេចក្ដីសប្បុរសរបស់ព្រះអង្គចំពោះខ្ញុំយ៉ាងដូចម្ដេច?
រ៉ូម 12:1 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ បងប្អូនអើយ ខ្ញុំសូមជំរុញទឹកចិត្តអ្នករាល់គ្នាដោយសេចក្ដីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយរបស់អ្នករាល់គ្នាជាយញ្ញបូជាដ៏រស់ ទាំងវិសុទ្ធ និងជាទីគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយ ជាការបម្រើដ៏សមគួរសម្រាប់អ្នករាល់គ្នា។ Khmer Christian Bible ដូច្នេះ បងប្អូនអើយ! តាមរយៈសេចក្ដីមេត្ដាករុណារបស់ព្រះជាម្ចាស់ ខ្ញុំទទូចឲ្យអ្នករាល់គ្នាថ្វាយរូបកាយរបស់អ្នករាល់គ្នាទុកជាយញ្ញបូជាដែលមានជីវិត ហើយបរិសុទ្ធ ព្រមទាំងជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ដ្បិតនេះហើយជាការបម្រើដ៏ត្រឹមត្រូវរបស់អ្នករាល់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយទុកជាយញ្ញបូជារស់ បរិសុទ្ធ ហើយគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយជាការថ្វាយបង្គំរបស់អ្នករាល់គ្នាតាមរបៀបត្រឹមត្រូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនថា ដោយព្រះជាម្ចាស់មានព្រះហឫទ័យអាណិតអាសូរបងប្អូន ចូរថ្វាយខ្លួនទៅព្រះអង្គ ទុកជាយញ្ញបូជាដ៏មានជីវិតដ៏វិសុទ្ធ* ហើយជាទីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។ បើបងប្អូនធ្វើដូច្នេះ ទើបហៅថាគោរពបម្រើព្រះអង្គតាមរបៀបត្រឹមត្រូវមែន ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ បងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នាដោយសេចក្ដីមេត្តាករុណានៃព្រះ ឲ្យបានថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ធ ដែលគាប់ព្រះហឫទ័យដល់ព្រះ ជាការគោរពនៃអ្នករាល់គ្នា ដែលមានទំនង អាល់គីតាប ហេតុនេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនថា ដោយអុលឡោះអាណិតអាសូរបងប្អូន ចូរប្រគល់ខ្លួនទៅអុលឡោះ ទុកជាគូរបានដ៏មានជីវិត ដ៏វិសុទ្ធ ហើយជាទីគាប់បំណងរបស់អុលឡោះ។ បើបងប្អូនធ្វើដូច្នេះ ទើបហៅថាគោរពបម្រើអុលឡោះតាមរបៀបត្រឹមត្រូវមែន។ |
តើខ្ញុំអាចតបស្នងដល់ព្រះយេហូវ៉ា សម្រាប់អស់ទាំងសេចក្ដីសប្បុរសរបស់ព្រះអង្គចំពោះខ្ញុំយ៉ាងដូចម្ដេច?
ព្រះយេហូវ៉ាដ៏ជាថ្មដា និងជាព្រះប្រោសលោះនៃទូលបង្គំអើយ សូមឲ្យសម្ដីពីមាត់ទូលបង្គំ និងការសញ្ជឹងគិតនៃចិត្តទូលបង្គំ បានជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គផង៕
យើងនឹងនាំពួកគេមកឯភ្នំដ៏វិសុទ្ធរបស់យើង ហើយឲ្យពួកគេអរសប្បាយនៅក្នុងដំណាក់នៃការអធិស្ឋានរបស់យើង។ តង្វាយដុត និងយញ្ញបូជារបស់ពួកគេនឹងត្រូវបានទទួលយកនៅលើអាសនារបស់យើង ដ្បិតដំណាក់របស់យើងនឹងត្រូវបានហៅថា ដំណាក់នៃការអធិស្ឋានសម្រាប់ប្រជាជាតិទាំងអស់”។
ដោយហេតុនេះ ខ្ញុំប្រាប់អ្នកថា បាបជាច្រើនរបស់នាងត្រូវបានលើកលែងទោសហើយ ដូច្នេះហើយបានជានាងស្រឡាញ់ច្រើន។ ប៉ុន្តែអ្នកដែលត្រូវបានលើកលែងទោសឲ្យតិច ក៏ស្រឡាញ់តិចដែរ”។
កុំត្រាប់តាមលោកីយ៍នេះឡើយ ផ្ទុយទៅវិញ ចូរឲ្យបានផ្លាស់ប្រែដោយការកែគំនិតជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចសម្គាល់បានថា អ្វីជាបំណងព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ ជាទីគាប់ព្រះហឫទ័យ និងគ្រប់លក្ខណ៍។
ដើម្បីឲ្យខ្ញុំធ្វើជាអ្នកបម្រើរបស់ព្រះគ្រីស្ទយេស៊ូវដល់សាសន៍ដទៃ ដោយបំពេញតួនាទីជាបូជាចារ្យសម្រាប់ដំណឹងល្អរបស់ព្រះ។ នេះគឺដើម្បីឲ្យតង្វាយរបស់សាសន៍ដទៃបានជាទីគាប់ព្រះហឫទ័យ ទាំងត្រូវបានញែកជាវិសុទ្ធដោយព្រះវិញ្ញាណដ៏វិសុទ្ធផង។
បងប្អូនអើយ ខ្ញុំសូមអង្វរអ្នករាល់គ្នា ដោយនូវព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង និងដោយសេចក្ដីស្រឡាញ់របស់ព្រះវិញ្ញាណ ឲ្យខំប្រឹងជាមួយខ្ញុំក្នុងការអធិស្ឋានដល់ព្រះសម្រាប់ខ្ញុំ
ឬមួយក៏អ្នកមើលងាយភាពបរិបូរនៃសេចក្ដីសប្បុរស សេចក្ដីអនុគ្រោះ និងសេចក្ដីអត់ធ្មត់របស់ព្រះអង្គ ដោយមិនយល់ថា ព្រះហឫទ័យសប្បុរសរបស់ព្រះ គឺដើម្បីនាំអ្នកទៅដល់ការកែប្រែចិត្តទេឬ?
ហើយក៏កុំថ្វាយអវយវៈរបស់អ្នករាល់គ្នាដល់បាប ទុកជាឧបករណ៍នៃសេចក្ដីទុច្ចរិតដែរ។ ផ្ទុយទៅវិញ ចូរថ្វាយខ្លួនអ្នកដល់ព្រះ ទុកជាអ្នកដែលរស់ពីចំណោមមនុស្សស្លាប់ ព្រមទាំងថ្វាយអវយវៈរបស់អ្នករាល់គ្នាដល់ព្រះ ទុកជាឧបករណ៍នៃសេចក្ដីសុចរិត។
តើអ្នករាល់គ្នាមិនដឹងទេឬ? ប្រសិនបើអ្នករាល់គ្នាថ្វាយខ្លួនជាទាសករ ហើយទៅស្ដាប់បង្គាប់អ្នកណា នោះអ្នករាល់គ្នាជាទាសកររបស់អ្នកដែលអ្នករាល់គ្នាស្ដាប់បង្គាប់នោះឯង ទោះបីអ្នករាល់គ្នាជាទាសករនៃបាបដែលនាំទៅរកសេចក្ដីស្លាប់ក្ដី ឬជាទាសករនៃការស្ដាប់បង្គាប់ដែលនាំទៅរកសេចក្ដីសុចរិតក្ដី។
ខ្ញុំកំពុងនិយាយតាមបែបមនុស្ស ដោយសារតែភាពខ្សោយនៃសាច់ឈាមរបស់អ្នករាល់គ្នា។ ដូច្នេះ ដូចដែលអ្នករាល់គ្នាធ្លាប់ថ្វាយអវយវៈរបស់អ្នករាល់គ្នាជាទាសករដល់ការស្មោកគ្រោក និងការឥតច្បាប់ដែលនាំទៅរកការឥតច្បាប់យ៉ាងណា ឥឡូវនេះ ចូរថ្វាយអវយវៈរបស់អ្នករាល់គ្នាជាទាសករដល់សេចក្ដីសុចរិតដែលនាំទៅរកការញែកជាវិសុទ្ធយ៉ាងនោះដែរ។
មួយវិញទៀត ចុះបើការនេះគឺដើម្បីបើកឲ្យស្គាល់នូវភាពបរិបូរនៃសិរីរុងរឿងរបស់ព្រះអង្គ ចំពោះភាជនៈនៃសេចក្ដីមេត្តានោះដែលព្រះអង្គបានរៀបចំទុកមុនសម្រាប់សិរីរុងរឿងទៅហើយ តើយ៉ាងណាទៅ!
បងប្អូនអើយ ខ្ញុំសូមអង្វរអ្នករាល់គ្នាក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ឲ្យអ្នកទាំងអស់គ្នាយល់ស្របគ្នាទៅវិញទៅមក ហើយកុំឲ្យមានការបាក់បែកគ្នាក្នុងចំណោមអ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ឲ្យអ្នករាល់គ្នាសាមគ្គីគ្នាដោយមានគំនិតតែមួយ និងបំណងតែមួយ។
ខ្ញុំ ប៉ូល ដែលតាមសំបកក្រៅជាមនុស្សរាបទាបពេលនៅជាមួយអ្នករាល់គ្នា ប៉ុន្តែក្លាហានចំពោះអ្នករាល់គ្នាពេលមិននៅជាមួយ គឺខ្ញុំផ្ទាល់សូមអង្វរអ្នករាល់គ្នាដោយសេចក្ដីសុភាពរាបសា និងក្ដីអនុគ្រោះរបស់ព្រះគ្រីស្ទ។
ហេតុនេះហើយបានជាយើងមិនធ្លាក់ទឹកចិត្តឡើយ ដោយបានទទួលការងារបម្រើនេះ ដូចដែលយើងបានទទួលសេចក្ដីមេត្តាដែរ។
ដោយហេតុនេះ យើងមិនធ្លាក់ទឹកចិត្តឡើយ ដ្បិតទោះបីជាបុគ្គលខាងក្រៅរបស់យើងកំពុងសាបសូន្យទៅក៏ដោយ ក៏បុគ្គលខាងក្នុងរបស់យើងត្រូវបានធ្វើឲ្យថ្មីឡើងវិញ ពីមួយថ្ងៃទៅមួយថ្ងៃ។
ដូច្នេះ យើងជារាជទូតរបស់ព្រះគ្រីស្ទ ហាក់ដូចជាព្រះកំពុងដាស់តឿនគេតាមរយៈយើង ហើយយើងក៏អង្វរជំនួសព្រះគ្រីស្ទថា៖ “ចូរផ្សះផ្សានឹងព្រះទៅ!”។
យើងសូមអង្វរក្នុងនាមជាអ្នករួមការងារជាមួយព្រះថា កុំឲ្យអ្នករាល់គ្នាទទួលព្រះគុណរបស់ព្រះដោយឥតប្រយោជន៍ឡើយ។
ដូច្នេះ ខ្ញុំដែលជាអ្នកទោសម្នាក់ក្នុងព្រះអម្ចាស់ សូមជំរុញទឹកចិត្តអ្នករាល់គ្នាឲ្យដើរតាមបែបសមគួរនឹងការត្រាស់ហៅដែលអ្នករាល់គ្នាត្រូវបានត្រាស់ហៅ
បំណងចិត្ត និងសេចក្ដីសង្ឃឹមរបស់ខ្ញុំគឺថា កុំឲ្យខ្ញុំមានអ្វីត្រូវអៀនខ្មាសឡើយ ផ្ទុយទៅវិញ សូមឲ្យព្រះគ្រីស្ទត្រូវបានលើកតម្កើងក្នុងរូបកាយរបស់ខ្ញុំ ដោយភាពក្លាហានដ៏ពេញលេញនៅឥឡូវនេះដូចសព្វដង ទោះបីជាតាមរយៈការរស់ ឬការស្លាប់ក៏ដោយ។
ប៉ុន្តែទោះបីជាខ្ញុំត្រូវបានច្រូចចេញជាតង្វាយច្រូច លើយញ្ញបូជានិងការបម្រើ នៃជំនឿរបស់អ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំអរសប្បាយ ហើយអបអរជាមួយអ្នកទាំងអស់គ្នាដែរ។
សព្វថ្ងៃនេះ ខ្ញុំមានគ្រប់គ្រាន់ទាំងអស់ ហើយមានសម្បូរហូរហៀរទៀតផង។ ខ្ញុំបានទទួលគ្រប់គ្រាន់ហើយ ដោយបានទទួលពីអេប៉ាប្រូឌីតនូវអ្វីៗដែលមកពីអ្នករាល់គ្នា។ របស់ទាំងនោះជាក្លិនក្រអូបពិដោរ ជាយញ្ញបូជានៃការសន្ដោស និងជាទីគាប់ព្រះហឫទ័យដល់ព្រះ។
ជាទីបញ្ចប់ បងប្អូនអើយ យើងសូមអង្វរ និងជំរុញទឹកចិត្តអ្នករាល់គ្នាក្នុងព្រះអម្ចាស់យេស៊ូវថា ដូចដែលអ្នករាល់គ្នាបានរៀនពីយើងនូវរបៀបដែលអ្នករាល់គ្នាគួរតែដើរ និងបំពេញព្រះហឫទ័យព្រះយ៉ាងណា——គឺដូចដែលអ្នករាល់គ្នាកំពុងដើរមែន——នោះចូរអ្នករាល់គ្នាធ្វើយ៉ាងនោះឲ្យកាន់តែប្រសើរឡើងថែមទៀត
ពិតមែនហើយ អ្នករាល់គ្នាកំពុងធ្វើដូច្នេះដល់បងប្អូនទាំងអស់នៅម៉ាសេដូនទាំងមូល។ ក៏ប៉ុន្តែបងប្អូនអើយ យើងសូមជំរុញទឹកចិត្តអ្នករាល់គ្នាឲ្យធ្វើដូច្នេះកាន់តែច្រើនឡើងថែមទៀត
បងប្អូនអើយ យើងសូមអង្វរអ្នករាល់គ្នាឲ្យទទួលស្គាល់អ្នកដែលធ្វើការនឿយហត់ក្នុងចំណោមអ្នករាល់គ្នា ហើយនាំមុខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ ព្រមទាំងទូន្មានអ្នករាល់គ្នា
ប៉ុន្តែប្រសិនបើស្ត្រីមេម៉ាយណាម្នាក់មានកូន ឬចៅ នោះចូរឲ្យពួកគេរៀនឲ្យចេះបង្ហាញភាពកតញ្ញូដល់ក្រុមគ្រួសាររបស់ខ្លួនជាមុនសិន ព្រមទាំងសងគុណដល់ឪពុកម្ដាយផង ដ្បិតការនេះជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះ។
ខ្ញុំសូមអង្វរអ្នកអំពីកូនរបស់ខ្ញុំ គឺអូនេស៊ីម ដែលខ្ញុំបានបង្កើតនៅពេលជាប់ឃុំឃាំង។
ក៏ខ្ញុំសុខចិត្តសូមអង្វរអ្នកវិញ ដោយសារតែសេចក្ដីស្រឡាញ់។ ខ្ញុំ ប៉ូល ក្នុងនាមជាមនុស្សចាស់បែបនេះ ហើយឥឡូវនេះជាអ្នកទោសរបស់ព្រះគ្រីស្ទយេស៊ូវទៀតផង——
បងប្អូនអើយ ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យទ្រាំនឹងពាក្យជំរុញទឹកចិត្តនេះ ដ្បិតខ្ញុំគ្រាន់តែសរសេរមកអ្នករាល់គ្នាយ៉ាងខ្លីប៉ុណ្ណោះទេ។
ពោលគឺ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តបាប ក៏ត្រូវគេវាយ ហើយស៊ូទ្រាំ តើមានអ្វីគួរឲ្យសរសើរ? ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តល្អ ក៏រងទុក្ខលំបាក ហើយស៊ូទ្រាំ នោះទើបជាការគួរឲ្យសរសើរនៅចំពោះព្រះ។
អ្នករាល់គ្នាក៏កំពុងត្រូវបានសាងសង់ជាដំណាក់ខាងវិញ្ញាណសម្រាប់ការងារបូជាចារ្យដ៏វិសុទ្ធ ដូចជាថ្មដ៏រស់ដែរ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណដែលជាទីគាប់ព្រះហឫទ័យដល់ព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ