Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 4:1 - ព្រះគម្ពីរខ្មែរសាកល

1 ដូច្នេះ ខ្ញុំ​ដែលជា​អ្នកទោស​ម្នាក់​ក្នុង​ព្រះអម្ចាស់ សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​ដើរ​តាមបែបសមគួរ​នឹង​ការត្រាស់ហៅ​ដែល​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ដូច្នេះ​ ខ្ញុំ​ជា​អ្នក​ទោស​ក្នុង​ព្រះអម្ចាស់​ ​សូម​ដាស់​តឿន​អ្នក​រាល់គ្នា​ឲ្យ​រស់នៅ​ស័ក្តិសម​នឹង​ការ​ត្រាស់​ហៅ​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ដូច្នេះ ខ្ញុំ​ជា​អ្នក​ជាប់​គុក​ក្នុង​ព្រះ‌អម្ចាស់ សូម​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​រស់​នៅ​ស័ក្ដិ‌សម​នឹង​ការ​ត្រាស់​ហៅ តាម​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​នោះ​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ហេតុ​នេះ ខ្ញុំ​ដែល​ជាប់​ឃុំ‌ឃាំង សូម​ដាស់​តឿន​បងប្អូន ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា ដោយ​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បងប្អូន ចូរ​រស់​នៅ ​ឲ្យ​បាន​សមរម្យ​នឹង​ការ​ត្រាស់​ហៅ​នោះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ដូច្នេះ ខ្ញុំ ជា​អ្នក​ជាប់​គុក​ក្នុង​ព្រះ‌អម្ចាស់ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​បែប​គួរ​នឹង​ការ‌ងារ ដែល​ទ្រង់​បាន​ហៅ​មក​ធ្វើ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ហេតុ​នេះ ខ្ញុំ​ដែល​ជាប់​ឃុំ‌ឃាំង សូម​ដាស់‌តឿន​បង​ប្អូន ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់​ថា ដោយ​អុលឡោះ​បាន​ត្រាស់​ហៅ​បង​ប្អូន ចូរ​រស់​នៅ ឲ្យ​បាន​សមរម្យ​នឹង​ការ​ត្រាស់​ហៅ​នោះ​ទៅ។

សូមមើលជំពូក ចម្លង




អេភេសូរ 4:1
36 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះពេល​អាប់រ៉ាម​មាន​អាយុ​កៅសិបប្រាំបួន​ឆ្នាំ ព្រះយេហូវ៉ា​លេចមក​ដល់​អាប់រ៉ាម ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖ “យើង​ជា​ព្រះ​ដ៏មានព្រះចេស្ដា​។ ចូរ​ដើរ​នៅចំពោះ​យើង ហើយ​ឲ្យ​បាន​គ្រប់លក្ខណ៍​ចុះ​។


ហេណុក​បាន​ដើរ​ជាមួយ​ព្រះ រួច​មិនមាន​គាត់​ទៀតទេ ពីព្រោះ​ព្រះ​បាន​ទទួលយក​គាត់​ទៅ​។


ដូច្នេះ ក្រុមជំនុំ​នៅ​ទូទាំង​យូឌា កាលីឡេ និង​សាម៉ារី ក៏​មាន​សេចក្ដីសុខសាន្ត​។ ដោយ​ត្រូវបាន​ស្អាងទឹកចិត្តឡើង ពួកគេ​ក៏​ជឿនទៅមុខ​ក្នុង​ការកោតខ្លាច​ព្រះអម្ចាស់ និង​ក្នុង​ការកម្សាន្តចិត្ត​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​ពួកគេ​កើនឡើង​ជាលំដាប់​។


ដ្បិត​អំណោយទាន និង​ការត្រាស់ហៅ​របស់​ព្រះ​មិនអាចដកហូតវិញបានឡើយ​។


ដូច្នេះ បងប្អូន​អើយ ខ្ញុំ​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ដោយ​សេចក្ដីមេត្តាករុណា​របស់​ព្រះ ឲ្យ​ថ្វាយ​រូបកាយ​របស់អ្នករាល់គ្នា​ជា​យញ្ញបូជា​ដ៏​រស់ ទាំង​វិសុទ្ធ និង​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ​។ នេះហើយ ជា​ការបម្រើ​ដ៏សមគួរ​សម្រាប់​អ្នករាល់គ្នា​។


ដូច្នេះ ខ្ញុំ​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​ធ្វើជា​អ្នកយកតម្រាប់​តាម​ខ្ញុំ​។


ខ្ញុំ ប៉ូល ដែល​តាម​សំបកក្រៅ​ជា​មនុស្ស​រាបទាប​ពេល​នៅជាមួយ​អ្នករាល់គ្នា ប៉ុន្តែ​ក្លាហាន​ចំពោះ​អ្នករាល់គ្នា​ពេល​មិននៅជាមួយ គឺ​ខ្ញុំផ្ទាល់​សូមអង្វរ​អ្នករាល់គ្នា​ដោយ​សេចក្ដីសុភាពរាបសា និង​ក្ដីអនុគ្រោះ​របស់​ព្រះ​គ្រីស្ទ​។


ដូច្នេះ យើង​ជារាជទូត​របស់​ព្រះ​គ្រីស្ទ ហាក់ដូចជា​ព្រះ​កំពុង​ដាស់តឿន​គេ​តាមរយៈ​យើង ហើយ​យើង​ក៏​អង្វរ​ជំនួស​ព្រះ​គ្រីស្ទ​ថា​៖ “ចូរ​ផ្សះផ្សា​នឹង​ព្រះ​ទៅ​!”។


យើង​សូមអង្វរ​ក្នុងនាមជា​អ្នក​រួមការងារ​ជាមួយព្រះ​ថា កុំឲ្យ​អ្នករាល់គ្នា​ទទួល​ព្រះគុណ​របស់​ព្រះ​ដោយឥតប្រយោជន៍​ឡើយ​។


បងប្អូន​អើយ ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ឲ្យ​បាន​ដូច​ខ្ញុំ ដ្បិត​ខ្ញុំក៏​បាន​ដូច​អ្នករាល់គ្នា​ដែរ​។ អ្នករាល់គ្នា​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ខ្ញុំ​ឡើយ​។


ពិតមែនហើយ យើង​ជា​ស្នាព្រះហស្ត​របស់​ព្រះ ដែល​ត្រូវបាន​និម្មិតបង្កើត​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​សម្រាប់​ការល្អ​។ ព្រះ​បាន​រៀបចំ​ការល្អ​ជាមុន ដើម្បីឲ្យ​យើង​ដើរតាម​ការទាំងនោះ​។


ហេតុនេះហើយបានជា​ខ្ញុំ ប៉ូល ធ្វើជា​អ្នកទោស​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ សម្រាប់​អ្នករាល់គ្នា​ដែល​ជា​សាសន៍ដទៃ​។


ដូច្នេះ ខ្ញុំ​សូម​និយាយ​សេចក្ដីនេះ ហើយ​ធ្វើបន្ទាល់​ក្នុង​ព្រះអម្ចាស់​ថា កុំឲ្យ​អ្នករាល់គ្នា​ដើរ​ដូច​ពួក​សាសន៍ដទៃ​ដែល​ដើរ​ក្នុង​ភាពឥតខ្លឹមសារ​នៃ​គំនិត​របស់​ខ្លួនគេ​ទៀតឡើយ​។


រូបកាយ​មាន​តែមួយ ហើយ​ព្រះវិញ្ញាណ​ក៏​មាន​តែមួយ ដូចដែល​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​មកក្នុង​សេចក្ដីសង្ឃឹម​តែមួយ កាល​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​នោះ​ដែរ​;


ព្រមទាំង​ដើរ​ក្នុង​សេចក្ដីស្រឡាញ់​ចុះ ដូចដែល​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​យើង​ដែរ ហើយ​បាន​ប្រគល់​អង្គទ្រង់​ជំនួស​យើង​ទុកជា​តង្វាយ និង​យញ្ញបូជា ដើម្បី​ជា​ក្លិនក្រអូបពិដោរ​ដល់​ព្រះ​។


គ្រាន់តែថា ចូរ​រស់នៅ​តាមបែបសមគួរ​នឹង​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ចុះ នោះ​ទោះបីជា​ខ្ញុំ​មក​ជួប​អ្នករាល់គ្នា ឬ​មិននៅជាមួយ​ក៏ដោយ ក៏​ខ្ញុំ​នឹង​ឮ​អំពី​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​ឈរមាំ​ក្នុង​វិញ្ញាណ​តែមួយ ទាំង​រួមតស៊ូ​ដោយ​ចិត្តតែមួយ​ដើម្បី​ជំនឿ​នៃ​ដំណឹងល្អ


ទាំង​ប្រឹងជម្នះ​ឆ្ពោះទៅ​ទី ដើម្បី​ទទួល​រង្វាន់​នៃ​ការត្រាស់ហៅ​របស់​ព្រះ​ពី​ស្ថានលើ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។


ដើម្បីឲ្យ​អ្នករាល់គ្នា​ដើរ​តាមបែបសមគួរ​នឹង​ព្រះអម្ចាស់ ទាំង​បំពេញព្រះហឫទ័យ​ព្រះអង្គ​ក្នុង​គ្រប់ជំពូក ហើយ​បង្កើតផល​ក្នុង​គ្រប់ទាំង​ការល្អ ព្រមទាំង​ចម្រើនឡើង​ក្នុង​ការយល់ដឹងត្រឹមត្រូវ​អំពី​ព្រះ​។


ដូច្នេះ ដូចដែល​អ្នករាល់គ្នា​បាន​ទទួល​ព្រះ​គ្រីស្ទ​យេស៊ូវ​ជា​ព្រះអម្ចាស់​យ៉ាងណា ចូរ​ដើរ​ក្នុង​ព្រះអង្គ​យ៉ាងនោះដែរ


អេប៉ាប្រាស​បាវបម្រើ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ ដែលជាម្នាក់​ពីចំណោម​អ្នករាល់គ្នា ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។ គាត់​តែងតែ​តស៊ូ​ដើម្បី​អ្នករាល់គ្នា​ដោយ​ការអធិស្ឋាន ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ឈរមាំ​ដោយ​គ្រប់លក្ខណ៍ ហើយ​ជឿអស់ពីចិត្ត​លើ​បំណង​ព្រះហឫទ័យ​របស់​ព្រះ​គ្រប់ជំពូក​។


យើង​បាន​លើកទឹកចិត្ត កម្សាន្តចិត្ត ហើយ​ដាស់តឿន​អ្នករាល់គ្នា ឲ្យ​អ្នករាល់គ្នា​ដើរ​តាមបែបសមគួរ​នឹង​ព្រះ​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​មកក្នុង​អាណាចក្រ និង​សិរីរុងរឿង​របស់​អង្គទ្រង់​។


ដោយហេតុនេះ យើង​ក៏​តែងតែ​អធិស្ឋាន​សម្រាប់​អ្នករាល់គ្នា​ជានិច្ច‍ដែរ ឲ្យ​ព្រះ​នៃយើង​បាន​រាប់ថា​អ្នករាល់គ្នា​ស័ក្ដិសម​នឹង​ការត្រាស់ហៅ​របស់ព្រះអង្គ ហើយ​បាន​បំពេញឲ្យសម្រេច​នូវ​គ្រប់ទាំង​បំណង​ដ៏ល្អ និង​កិច្ចការ​នៃ​ជំនឿ ដោយ​ព្រះចេស្ដា


ព្រះ​បាន​សង្គ្រោះ​យើង និង​បាន​ត្រាស់ហៅ​យើង​ដោយ​ការត្រាស់ហៅ​ដ៏វិសុទ្ធ មិនមែន​ដោយសារតែ​ការប្រព្រឹត្ត​របស់យើង​ទេ គឺ​ដោយសារតែ​បំណង​ព្រះហឫទ័យ និង​ព្រះគុណ​របស់ព្រះអង្គផ្ទាល់​; ព្រះគុណនេះ​បាន​ប្រទាន​មក​យើង​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ តាំងពីមុន​កាលសម័យ​មកម្ល៉េះ


ឬ​លួចបន្លំ​ឡើយ ផ្ទុយទៅវិញ ត្រូវ​សម្ដែង​ភាពស្មោះត្រង់​ដ៏ល្អ​ក្នុង​គ្រប់ជំពូក ដើម្បី​បាន​តុបតែង​សេចក្ដីបង្រៀន​របស់​ព្រះ​ជា​ព្រះសង្គ្រោះ​នៃយើង​ក្នុង​គ្រប់ការទាំងអស់​។


បាន​ប្រោស​អ្នករាល់គ្នា​ឲ្យគ្រប់លក្ខណ៍​ក្នុង​ការល្អ​គ្រប់យ៉ាង ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​។ សូមឲ្យ​ព្រះ​ធ្វើការ​ក្នុង​យើង​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ឲ្យ​ជាទីគាប់ព្រះហឫទ័យ​នៅចំពោះ​ព្រះអង្គ​។ សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះអង្គ រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​។


ដូច្នេះ បងប្អូន​ដ៏វិសុទ្ធ​ដែលជា​គូកន​ក្នុង​ការត្រាស់ហៅ​នៃស្ថានសួគ៌​អើយ​! ចូរ​ពិចារណា​អំពី​ទូត និង​មហាបូជាចារ្យ​នៃ​ពាក្យសារភាពជំនឿ​របស់យើង គឺ​ព្រះយេស៊ូវ​។


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ខ្ញុំ​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ដែលជា​ជនបរទេស និង​ជា​ជនរស់នៅបណ្ដោះអាសន្ន ឲ្យ​ចៀសវាង​ពី​តណ្ហា​ខាងសាច់ឈាម​ដែល​តែងតែ​តយុទ្ធ​នឹង​ព្រលឹង​របស់អ្នករាល់គ្នា​។


កុំ​តបសង​នឹង​ការ​អាក្រក់​ដោយ​ការ​អាក្រក់ ឬ​តបសង​នឹង​ការត្មះតិះដៀល​ដោយ​ការត្មះតិះដៀល​ឡើយ ផ្ទុយទៅវិញ ចូរ​ឲ្យពរ ដ្បិត​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​ដើម្បី​ការនេះ​ឯង ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ទទួល​ព្រះពរ​ជាមរតក​។


ក្រោយពី​អ្នករាល់គ្នា​បាន​រងទុក្ខ​មួយរយៈ​ហើយ ព្រះ​នៃ​ព្រះគុណ​គ្រប់យ៉ាង​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​មកក្នុង​សិរីរុងរឿង​ដ៏អស់កល្បជានិច្ច​របស់​ព្រះអង្គ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រះអង្គផ្ទាល់​នឹង​ប្រោស​អ្នករាល់គ្នា​ឲ្យគ្រប់លក្ខណ៍ ទាំង​ពង្រឹង ប្រទានកម្លាំង ហើយ​តាំង​អ្នករាល់គ្នា​ឡើង‍។


ព្រះចេស្ដា​ខាងព្រះ​របស់​ព្រះអម្ចាស់យេស៊ូវ បាន​ប្រទាន​ដល់​យើង​នូវ​អ្វីៗ​ទាំងអស់​សម្រាប់​ជីវិត និង​ការគោរពព្រះ តាមរយៈ​ការយល់ដឹងត្រឹមត្រូវ​អំពី​ព្រះអង្គ​ដែល​ត្រាស់ហៅ​យើង​មក‍ក្នុង​សិរីរុងរឿង និង​គុណធម៌​របស់ព្រះអង្គផ្ទាល់​។


លោកស្រី​អើយ ឥឡូវនេះ ខ្ញុំ​សូម​អង្វរ​អ្នក ឲ្យ​យើងរាល់គ្នា​ស្រឡាញ់​គ្នាទៅវិញទៅមក‍។ ខ្ញុំ​សរសេរ​មក​អ្នក មិនមែន​ជា​សេចក្ដីបង្គាប់​ថ្មី​ទេ គឺ​ជា​សេចក្ដីបង្គាប់​ដែល​យើង​មាន​តាំងពី​ដំបូង​មក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម