Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 4:16 - ព្រះគម្ពីរខ្មែរសាកល

16 ដោយហេតុនេះ យើង​មិន​ធ្លាក់ទឹកចិត្ត​ឡើយ ដ្បិត​ទោះបីជា​បុគ្គល​ខាងក្រៅ​របស់យើង​កំពុង​សាបសូន្យ​ទៅ​ក៏ដោយ ក៏​បុគ្គល​ខាងក្នុង​របស់យើង​ត្រូវបាន​ធ្វើឲ្យថ្មីឡើងវិញ ពីមួយថ្ងៃទៅមួយថ្ងៃ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ហេតុនេះ​ យើង​មិន​រសាយ​ចិត្ដ​ឡើយ​ ដ្បិត​ទោះបី​រូបកាយ​ខាង​ក្រៅ​របស់​យើង​ខ្សោយ​ទៅៗ​ក៏​ដោយ​ ក៏​មនុស្ស​ខាង​ក្នុង​របស់​យើង​ត្រូវ​បាន​ផ្លាស់ប្រែ​ជា​ថ្មី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ហេតុ​នេះ យើង​មិន​រសាយ​ចិត្ត​ឡើយ ទោះ​បើ​មនុស្ស​ខាង​ក្រៅ​របស់​យើង​កំពុង​តែ​ពុក​រលួយ​ទៅ​ក៏​ដោយ តែ​មនុស្ស​ខាង​ក្នុង​កំពុង​តែ​កែ​ឡើង​ជា​ថ្មី ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ហេតុ​នេះ​ហើយ​បាន​ជា​យើង​មិន​បាក់​ទឹក​ចិត្ត​ឡើយ ទោះ​បី​រូប​កាយ​របស់​យើង​ចេះ​តែ​ទ្រុឌ‌ទ្រោម​ទៅៗ​ក៏​ដោយ ក៏​ជម្រៅ​ចិត្ត​យើង កាន់​តែ​ចម្រើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ហេតុ​នោះ​យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ ប៉ុន្តែ ទោះ​បើ​មនុស្ស​ខាង​ក្រៅ​របស់​យើង​ខ្ញុំ កំពុង​តែ​ពុក‌រលួយ​ទៅ​ក៏​ពិត​មែន តែ​នៅ​ខាង​ក្នុង​កំពុង​តែ​កែ​ប្រែ​ជា​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ហេតុ​នេះ​ហើយ​បាន​ជា​យើង​មិន​បាក់​ទឹក​ចិត្ដ​ឡើយ ទោះ​បី​រូប​កាយ​របស់​យើង​ចេះ​តែ​ទ្រុឌ‌ទ្រោម​ទៅៗ​ក៏​ដោយ ក៏​ជម្រៅ​ចិត្ដ​យើងកាន់​តែ​ចំរើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ដែរ

សូមមើលជំពូក ចម្លង




២ កូរិនថូស 4:16
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រលឹង​របស់ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង​ចំពោះ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​; ទូលបង្គំ​បាន​សង្ឃឹម​លើ​ព្រះបន្ទូល​របស់ព្រះអង្គ​។


ខ្ញុំ​ជឿ​ជាក់​ថា ខ្ញុំ​នឹង​ឃើញ​សេចក្ដីល្អ​របស់​ព្រះយេហូវ៉ា​នៅ​ស្ថានមនុស្សរស់​។


ឱ​ព្រះ​អើយ សូម​និម្មិតបង្កើត​ចិត្ត​បរិសុទ្ធ​ឲ្យ​ទូលបង្គំ សូម​ស្ដារ​វិញ្ញាណ​ទៀងត្រង់​ឡើងវិញ នៅក្នុង​ទូលបង្គំ​ផង​!


សាច់​ទូលបង្គំ និង​ចិត្ត​ទូលបង្គំ​បាន​អស់ទៅ ប៉ុន្តែ​ព្រះ​ជា​កម្លាំង​ចិត្ត​នៃទូលបង្គំ និង​ជា​ចំណែក​នៃទូលបង្គំ​ជារៀងរហូត​។


ព្រះអង្គ​ប្រទាន​កម្លាំង​ដល់​អ្នកដែល​ល្វើយ ហើយ​ចម្រើន​ភាពមាំមួន​ដល់​អ្នកដែល​គ្មាន​កម្លាំង​។


ប៉ុន្តែ​អ្នកដែល​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា នឹង​មាន​កម្លាំង​ជាថ្មី​; ពួកគេ​នឹង​ហើរឡើង​ដោយ​ស្លាប​ដូច​ឥន្ទ្រី ពួកគេ​នឹង​រត់ទៅ​ដោយ​មិនចេះ​ហត់ ហើយ​ដើរទៅ​ដោយ​មិនចេះ​ល្វើយ​៕


សូម​ប្រទាន​អាហារ ប្រចាំថ្ងៃ​ដល់​យើងខ្ញុំ​ជា​រៀងរាល់ថ្ងៃ​។


កុំ​ត្រាប់តាម​លោកីយ៍​នេះ​ឡើយ ផ្ទុយទៅវិញ ចូរឲ្យ​បាន​ផ្លាស់ប្រែ​ដោយ​ការកែ​គំនិត​ជាថ្មី ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​សម្គាល់​បាន​ថា អ្វី​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ គឺ​អ្វី​ដែល​ល្អ ជាទីគាប់ព្រះហឫទ័យ និង​គ្រប់លក្ខណ៍​។


ពោលគឺ ខ្ញុំ​ត្រេកអរ​នឹង​ក្រឹត្យវិន័យ​របស់​ព្រះ ស្របតាម​បុគ្គល​ខាងក្នុង​របស់ខ្ញុំ


បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ដោយហេតុនេះ ចូរឲ្យ​បាន​មាំមួន ឥតរង្គើ ហើយ​ចម្រើនឡើង​ក្នុង​ការងារ​របស់​ព្រះអម្ចាស់​ជានិច្ច ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា ក្នុង​ព្រះអម្ចាស់ ការនឿយហត់​របស់អ្នករាល់គ្នា​មិនមែន​ឥតប្រយោជន៍​ឡើយ​៕


ដូច្នេះ ខ្ញុំ​នឹង​ចំណាយ​រហូតដល់​អស់រលីង​ដោយអំណរយ៉ាងខ្លាំង ដើម្បី​ព្រលឹង​របស់អ្នករាល់គ្នា​។ ប្រសិនបើ​ខ្ញុំ​ស្រឡាញ់​អ្នករាល់គ្នា​កាន់តែខ្លាំងឡើង តើ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ​កាន់តែតិចទៅ​ឬ​?


ហេតុនេះហើយបានជា​យើង​មិន​ធ្លាក់ទឹកចិត្ត​ឡើយ ដោយ​បាន​ទទួល​ការងារបម្រើ​នេះ ដូចដែល​យើង​បាន​ទទួលសេចក្ដីមេត្តា​ដែរ​។


ដើម្បីឲ្យ​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​អ្នករាល់គ្នា​មាំមួន​ក្នុង​បុគ្គល​ខាងក្នុង​ដោយ​ព្រះចេស្ដា តាមរយៈ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ ស្របតាម​ភាពបរិបូរ​នៃ​សិរីរុងរឿង​របស់​ព្រះអង្គ


រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​ត្រូវបាន​កែប្រែជាថ្មី​ក្នុង​ចិត្ត​គំនិត​របស់អ្នករាល់គ្នា


ហើយ​បាន​បំពាក់ខ្លួន​ដោយ​បុគ្គល​ថ្មី ដែល​កំពុង​ត្រូវបាន​ធ្វើឲ្យថ្មីឡើងវិញ ឲ្យទៅដល់​ការយល់ដឹងត្រឹមត្រូវ ស្របតាម​រូបតំណាង​របស់​ព្រះអង្គ​ដែល​បាន​និម្មិតបង្កើត​បុគ្គលថ្មីនោះ​។


ព្រះអង្គ​បាន​សង្គ្រោះ​យើង មិនមែន​ដោយសារតែ​ការប្រព្រឹត្ត​តាមរយៈ​សេចក្ដីសុចរិត​ដែល​យើង​បាន​ប្រព្រឹត្ត​ទេ គឺ​ដោយសារតែ​សេចក្ដីមេត្តា​របស់​ព្រះអង្គ​វិញ តាមរយៈ​ការលាងសម្អាត​នៃ​ការកើតជាថ្មី និង​ការកែប្រែជាថ្មី​ដែលមកពី​ព្រះវិញ្ញាណដ៏វិសុទ្ធ​។


ផ្ទុយទៅវិញ ចូរតុបតែង​បុគ្គល​ខាងក្នុង​នៃ​ចិត្ត​ដោយ​អ្វី​ដែលមិនចេះសាបសូន្យ គឺ​វិញ្ញាណ​បន្ទាបខ្លួន និង​ស្រគត់ស្រគំ ដែល​មានតម្លៃ​នៅចំពោះ​ព្រះ​។


ប្រសិនបើ​អ្នករាល់គ្នា​ត្រូវគេ​ត្មះតិះដៀល​ដោយព្រោះ​ព្រះនាម​របស់​ព្រះ​គ្រីស្ទ នោះ​អ្នករាល់គ្នា​មានពរ​ហើយ ដ្បិត​ព្រះវិញ្ញាណ​នៃ​សិរីរុងរឿង គឺ​ព្រះវិញ្ញាណ​របស់​ព្រះ សណ្ឋិត​លើ​អ្នករាល់គ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម