Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពេត្រុស 2:20 - ព្រះគម្ពីរខ្មែរសាកល

20 ពោលគឺ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តបាប ក៏​ត្រូវគេ​វាយ ហើយ​ស៊ូទ្រាំ តើ​មាន​អ្វី​គួរឲ្យសរសើរ​? ផ្ទុយទៅវិញ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តល្អ ក៏​រងទុក្ខលំបាក ហើយ​ស៊ូទ្រាំ នោះ​ទើប​ជា​ការគួរឲ្យសរសើរ​នៅចំពោះ​ព្រះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 បើ​អ្នក​រាល់គ្នា​ស៊ូទ្រាំ​ឲ្យ​គេ​វាយ​ ដោយ​ព្រោះ​បាន​ធ្វើ​បាប​ នោះ​តើ​មាន​កិត្ដិយស​អ្វី?​ ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​ ដោយ​ព្រោះ​បាន​ប្រព្រឹត្ដ​ល្អ នោះ​ទើប​បាន​ជាទី​សព្វ​ព្រះ​ហឫទ័យ​ដល់​ព្រះជាម្ចាស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ប្រសិន‌បើ​អ្នក​រាល់​គ្នា​ស៊ូ​ទ្រាំ​ឲ្យ​គេ​វាយ​ដោយ​ព្រោះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​តើ​មាន​កិត្តិ‌យស​អ្វី? តែ​បើ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ត្រឹម​ត្រូវ ហើយ​ស៊ូ​ទ្រាំ​ដោយ​ព្រោះ​ការ​នោះ​វិញ នោះ​ទើប​ជា​ការ​គាប់​ព្រះ‌ហឫ‌ទ័យ​នៅ​ចំពោះ​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ប្រសិន​បើ​បងប្អូន​ស៊ូ​ទ្រាំ​រង​ទារុណ‌កម្ម​មក​ពី​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ បងប្អូន​គ្មាន​កិត្តិយស​អ្វី​ទេ! ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បងប្អូន​បាន​ប្រព្រឹត្ត​អំពើ​ល្អ តែ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក នោះ​មក​ពី​ព្រះ‌ជា‌ម្ចាស់​ប្រណី‌សន្ដោស​ដល់​បងប្អូន ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 បើ​អ្នក​ទ្រាំ​ឲ្យ​គេ​វាយ​ដោយ​អំណត់​ដោយ​ព្រោះ​បាន​ធ្វើ​បាប នោះ​តើ​នឹង​មាន​សេចក្ដី​ប្រសើរ​អ្វី តែ​បើ​អ្នក​បាន​ប្រព្រឹត្ត​ល្អ ហើយ​ទ្រាំ​ឲ្យ​គេ​ធ្វើ​ទុក្ខ​ដោយ​អត់​ទ្រាំ​វិញ នោះ​ទើប​ជា​ការ​ដែល​គាប់​ព្រះ‌ហឫទ័យ​នៅ​ចំពោះ​ព្រះ​មែន

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ប្រសិន​បើ​បង​ប្អូន​ស៊ូ​ទ្រាំ​រង​ទារុណ‌កម្ម​មក​ពី​បាន​ប្រព្រឹត្ដ​អំពើ​អាក្រក់​ណា​មួយ បង​ប្អូន​គ្មាន​កិត្ដិយស​អ្វី​ទេ! ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បង​ប្អូន​បាន​ប្រព្រឹត្ដ​អំពើ​ល្អ តែ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក នោះ​បង​ប្អូន​នឹង​បាន​គាប់​ចិត្ត​អុលឡោះ​ជា​ពុំ​ខាន។

សូមមើលជំពូក ចម្លង




១ ពេត្រុស 2:20
14 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក ពួកគេ​ស្ដោះ​ទឹកមាត់​ដាក់​ព្រះភក្ត្រ​ព្រះអង្គ វាយ​ព្រះអង្គ​នឹងកណ្ដាប់ដៃ ហើយ​ទះកំផ្លៀង​ព្រះអង្គ


ប្រសិនបើ​អ្នករាល់គ្នា​ជម្រាបសួរ​តែ​បងប្អូន​របស់ខ្លួន​ប៉ុណ្ណោះ តើ​អ្នករាល់គ្នា​បាន​ធ្វើ​អ្វី​ពិសេស​? សូម្បីតែ​ពួក​សាសន៍ដទៃក៏​មិន​ធ្វើ​ដូច្នោះ​ដែរ​ទេ​ឬ​?


បន្ទាប់មក អ្នកខ្លះ​ចាប់ផ្ដើម​ស្ដោះ​ទឹកមាត់​ដាក់​ព្រះអង្គ បិទព្រះភក្ត្រ​ព្រះអង្គ ហើយ​វាយ​ព្រះអង្គ​នឹងកណ្ដាប់ដៃ ទាំង​និយាយថា​៖ “ព្យាករ​មើល៍!”។ ពួក​តម្រួត​ក៏​ទះកំផ្លៀង​ព្រះអង្គ​ដែរ​។


ប្រសិនបើ​អ្នករាល់គ្នា​ស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​អ្នករាល់គ្នា តើ​មាន​អ្វី​គួរឲ្យសរសើរ​ដល់​អ្នករាល់គ្នា​? តាមពិត សូម្បីតែ​ពួក​មនុស្សបាប​ក៏​ស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​ពួកគេ​ដែរ​។


រហូតដល់​ពេលនេះ យើង​ទាំង​ឃ្លាន ទាំង​ស្រេក គ្មានសម្លៀកបំពាក់ ត្រូវគេ​វាយ ហើយ​គ្មានជម្រក


ជា​ការល្អ​ហើយ ដែល​យកចិត្តទុកដាក់​ចំពោះ​ការល្អ​ជានិច្ច គឺ​មិនគ្រាន់តែ​ពេល​ខ្ញុំ​នៅជាមួយ​អ្នករាល់គ្នា​ប៉ុណ្ណោះទេ​។


ទាំង​ពិចារណា​ថា​អ្វី​ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអម្ចាស់​ចុះ​។


សព្វថ្ងៃនេះ ខ្ញុំ​មាន​គ្រប់គ្រាន់​ទាំងអស់ ហើយ​មានសម្បូរហូរហៀរ​ទៀតផង​។ ខ្ញុំ​បាន​ទទួល​គ្រប់គ្រាន់​ហើយ ដោយ​បាន​ទទួល​ពី​អេប៉ាប្រូឌីត​នូវ​អ្វីៗ​ដែល​មកពី​អ្នករាល់គ្នា​។ របស់ទាំងនោះជា​ក្លិនក្រអូបពិដោរ ជា​យញ្ញបូជា​នៃ​ការសន្ដោស និង​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ​។


ដ្បិត​ប្រសិនបើ​អ្នកណា​ស៊ូទ្រាំ​នឹង​ទុក្ខព្រួយ ទាំង​រងការឈឺចាប់​ដោយអយុត្តិធម៌ ដោយសារតែ​សតិសម្បជញ្ញៈ​ចំពោះ​ព្រះ នោះ​ជា​ការគួរឲ្យសរសើរ​។


ប៉ុន្តែ​ទោះបីជា​អ្នករាល់គ្នា​ត្រូវ​រងទុក្ខ​ដោយសារតែ​សេចក្ដីសុចរិត​ក៏ដោយ ក៏​អ្នករាល់គ្នា​មានពរ​ហើយ​។កុំ​ខ្លាច​អ្វីដែល​គេ​ភ័យខ្លាច​នោះ​ឡើយ ហើយក៏កុំ​មានអំពល់​ដែរ


ជាការពិត ប្រសិនបើ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ ការ​រងទុក្ខ​ដោយសារ​ធ្វើល្អ ប្រសើរ​ជាង​ការ​រងទុក្ខ​ដោយសារ​ធ្វើអាក្រក់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម