Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 10:1 - ព្រះគម្ពីរខ្មែរសាកល

1 ខ្ញុំ ប៉ូល ដែល​តាម​សំបកក្រៅ​ជា​មនុស្ស​រាបទាប​ពេល​នៅជាមួយ​អ្នករាល់គ្នា ប៉ុន្តែ​ក្លាហាន​ចំពោះ​អ្នករាល់គ្នា​ពេល​មិននៅជាមួយ គឺ​ខ្ញុំផ្ទាល់​សូមអង្វរ​អ្នករាល់គ្នា​ដោយ​សេចក្ដីសុភាពរាបសា និង​ក្ដីអនុគ្រោះ​របស់​ព្រះ​គ្រីស្ទ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ខ្ញុំ​ប៉ូល​ ដែល​តាម​សំបក​ក្រៅ​ជា​មនុស្ស​សុភាព​ពេល​នៅ​ជាមួយ​អ្នក​រាល់គ្នា​ ប៉ុន្ដែ​មោះមុត​ចំពោះ​អ្នក​រាល់គ្នា​ពេល​មិន​នៅ​ជាមួយ​ ខ្ញុំ​សូម​លើក​ទឹក​ចិត្ដ​អ្នក​រាល់គ្នា​ដោយ​ចិត្ដ​ស្លូត​បូត​ និង​សេចក្ដី​ប្រណី​របស់​ព្រះគ្រិស្ដ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ខ្ញុំ ប៉ុល ដែល​គេ​និយាយ​ថា កាល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ខ្ញុំ​មាន​ឫក‌ពា​សុភាព តែ​ពេល​នៅ​ឆ្ងាយ មាន​សេចក្តី​ក្លា‌ហាន​ចំពោះ​អ្នក​រាល់​គ្នា ខ្ញុំ​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ដោយ​ចិត្ត​សុភាព និង​ចិត្ត​ស្លូត​បូត​របស់​ព្រះ‌គ្រីស្ទ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ខ្ញុំ ប៉ូល ដែល​គេ​តែង​និយាយ​ថា ពេល​នៅ​ជា​មួយ​បងប្អូន ខ្ញុំ​មាន​ឫក‌ពា​សុភាព តែ​ពេល​នៅ​ឆ្ងាយ ហ៊ាន​តឹង‌រ៉ឹង​ដាក់​បងប្អូន ខ្ញុំ​សូម​ដាស់‌តឿន​បងប្អូន​ដោយ​ចិត្ត​ស្លូត‌បូត និង​ដោយ​ចិត្ត​ល្អ​សប្បុរស​មក​ពី​ព្រះ‌គ្រិស្ត*

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​ប៉ុល​ខ្ញុំ ដែល​កាល​ណា​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា នោះ​មាន​ឫកពា​ជា​ថោក​ទាប តែ​កាល​ណា​ឃ្លាត​ចេញ​ពី​អ្នក​រាល់​គ្នា​ទៅ នោះ​មាន​សេចក្ដី​ក្លាហាន​ចំពោះ​អ្នក​រាល់​គ្នា​វិញ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ដោយ​សេចក្ដី​សុភាព នឹង​សេចក្ដី​សំឡូត​របស់​ព្រះ‌គ្រីស្ទ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ខ្ញុំ ប៉ូល ដែល​គេ​តែង​និយាយ​ថា ពេល​នៅ​ជា​មួយ​បង​ប្អូន ខ្ញុំ​មាន​ឫក‌ពា​សុភាព តែ​ពេល​នៅ​ឆ្ងាយ ហ៊ាន​តឹង‌រ៉ឹង​ដាក់​បង​ប្អូន ខ្ញុំ​សូម​ដាស់‌តឿន​បង​ប្អូន​ដោយ​ចិត្ដ​ស្លូត‌បូត និង​ដោយ​ចិត្ដ​ល្អ​សប្បុរស​មក​ពី​អាល់ម៉ា‌ហ្សៀស

សូមមើលជំពូក ចម្លង




២ កូរិនថូស 10:1
38 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​អានុភាព​របស់ព្រះករុណា សូម​ព្រះករុណា​ជិះទៅ​ទាំង​មានជ័យជម្នះ ដោយព្រោះ​សេចក្ដីពិត ភាពរាបសា និង​សេចក្ដីសុចរិតយុត្តិធម៌​! សូមឲ្យ​ព្រះហស្តស្ដាំ​របស់ព្រះករុណា បង្ហាញ​ព្រះករុណា​នូវ​ការ​គួរឲ្យស្ញែងខ្លាច​!


កូនស្រី​ស៊ីយ៉ូន​អើយ ចូរ​ត្រេកអរ​យ៉ាងខ្លាំង​ចុះ​! កូនស្រី​យេរូសាឡិម​អើយ ចូរ​ស្រែកហ៊ោសប្បាយ​ចុះ​! មើល៍! ស្ដេច​របស់អ្នក​នឹង​យាង​មករក​អ្នក ព្រះអង្គ​ទ្រង់​សុចរិតយុត្តិធម៌ ទាំង​នាំមកនូវសេចក្ដីសង្គ្រោះ ព្រះអង្គ​បន្ទាបខ្លួន​គង់​លើ​លា​—— គង់​លើ​កូនលា​មួយ គឺ​កូន​របស់​មេលា​។


ចូរ​លី​នឹម​របស់ខ្ញុំ ហើយ​រៀន​ពី​ខ្ញុំ​ចុះ ពីព្រោះ​ខ្ញុំ​មាន​ចិត្ត​ស្លូត និង​រាបទាប​។ នោះ​អ្នករាល់គ្នា​នឹង​រកបាន​សេចក្ដីសម្រាក​សម្រាប់​ព្រលឹង​របស់អ្នករាល់គ្នា​។


“ចូរ​ប្រាប់​កូនស្រី​ស៊ីយ៉ូន​ថា​: ‘មើល៍! ស្ដេច​របស់អ្នក​នឹង​យាង​មក​រក​អ្នក ព្រះអង្គ​បន្ទាបខ្លួន​គង់​លើ​លា​—— គង់​លើ​កូនលា​មួយ គឺ​កូន​របស់​សត្វដឹកអីវ៉ាន់’”។


វគ្គ​នៃ​បទគម្ពីរ​ដែល​លោក​កំពុង​អាន​នោះ​គឺ​: “លោក​ត្រូវគេ​នាំ​ទៅ​សម្លាប់​ដូចជា​ចៀម ហើយ​ដូចដែល​កូនចៀម​នៅ​ស្ងៀមស្ងាត់​នៅមុខ​អ្នក​កាត់រោម​យ៉ាងណា លោក​ក៏​មិន​បើក​មាត់​យ៉ាងនោះដែរ​។


ក្រោយមក អេសាយ​ក៏​ហ៊ាន​ថ្លែង​ដែរ​ថា​: “យើង​ត្រូវបាន​រកឃើញ​ដោយ​អ្នក​ដែល​មិន​បាន​ស្វែងរក​យើង​; យើង​បាន​សម្ដែង​ខ្លួនយើង​ដល់​អ្នក​ដែល​មិន​បាន​សួររក​យើង”។


ដូច្នេះ បងប្អូន​អើយ ខ្ញុំ​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ដោយ​សេចក្ដីមេត្តាករុណា​របស់​ព្រះ ឲ្យ​ថ្វាយ​រូបកាយ​របស់អ្នករាល់គ្នា​ជា​យញ្ញបូជា​ដ៏​រស់ ទាំង​វិសុទ្ធ និង​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ​។ នេះហើយ ជា​ការបម្រើ​ដ៏សមគួរ​សម្រាប់​អ្នករាល់គ្នា​។


យ៉ាងណាមិញ ខ្ញុំ​បាន​សរសេរ​មក​អ្នករាល់គ្នា​ដោយភាពក្លាហាន​ត្រង់​ចំណុចខ្លះ ដើម្បី​រំលឹក​អ្នករាល់គ្នា​ដោយសារតែ​ព្រះគុណ​ដែល​ព្រះ​បាន​ប្រទាន​មក​ខ្ញុំ


ខ្ញុំ​បាន​នៅ​ជាមួយ​អ្នករាល់គ្នា ទាំង​ស្ថិតក្នុង​ភាពខ្សោយ ការភិតភ័យ និង​ការញ័ររន្ធត់​យ៉ាងខ្លាំង


យើង​ជា​មនុស្ស​ល្ងង់​ព្រោះតែ​ព្រះ​គ្រីស្ទ រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​ជា​មនុស្ស​មានប្រាជ្ញា​ក្នុង​ព្រះ​គ្រីស្ទ​; យើង​ជា​មនុស្ស​ខ្សោយ រីឯ​អ្នករាល់គ្នា​ជា​មនុស្ស​ខ្លាំងពូកែ​; អ្នករាល់គ្នា​ជា​មនុស្ស​មានកិត្តិយស រីឯ​យើង​ជា​មនុស្ស​អាប់ឱនកិត្តិយស​។


តើ​អ្នករាល់គ្នា​ចង់បាន​មួយណា? ចង់​ឲ្យ​ខ្ញុំ​មករក​អ្នករាល់គ្នា​ដោយកាន់​រំពាត់ ឬ​ដោយ​សេចក្ដីស្រឡាញ់ និង​ចិត្ត​សុភាពរាបសា​វិញ​?


ដ្បិត​មាន​គេ​និយាយថា​៖ “សំបុត្រ​របស់​ប៉ូល​ធ្ងន់ៗ ហើយ​ខ្លាំង​មែន ប៉ុន្តែ​ពេល​ខ្លួនគាត់​នៅជាមួយ គាត់​ខ្សោយ ហើយ​ពាក្យសម្ដី​របស់​គាត់​ក៏​គួរឲ្យមើលងាយ​ដែរ”។


ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ថា កុំឲ្យ​ខ្ញុំ​បង្ហាញភាពក្លាហាន​នៅពេល​ខ្ញុំ​មកដល់ ដោយ​ទំនុកចិត្ត​ដែល​ខ្ញុំ​ចង់​តទល់​នឹង​អ្នកខ្លះ​ដែល​ចាត់ទុក​យើង​ថា​យើង​ដើរ​តាមសាច់ឈាម​។


អ្នករាល់គ្នា​មើល​តែ​អ្វីៗ​តាម​សំបកក្រៅ​ប៉ុណ្ណោះ​។ ប្រសិនបើ​អ្នកណា​ជឿជាក់​ថា​ខ្លួនឯង​ជា​របស់​ព្រះ​គ្រីស្ទ ចូរឲ្យ​អ្នកនោះ​ពិចារណា​ការនេះ​ម្ដងទៀត​ដោយ​ខ្លួនឯង​ថា ដូចដែល​អ្នកនោះ​ជា​របស់​ព្រះ​គ្រីស្ទ​យ៉ាងណា យើង​ក៏​យ៉ាងនោះ​ដែរ​។


ខ្ញុំ​និយាយ​ដោយ​អាម៉ាស់មុខ​ថា យើង​ខ្សោយ​ពេក​! ប៉ុន្តែ​ប្រសិនបើ​មាន​អ្នកណា​ហ៊ាន​អួត​អំពី​អ្វីមួយ ខ្ញុំ​សូម​និយាយ​ដោយ​ភាពឆោតល្ងង់​ថា ខ្ញុំក៏​ហ៊ាន​ដែរ​!


ប្រសិនបើ​ត្រូវតែ​អួត ខ្ញុំ​សូម​អួត​ពី​ភាពខ្សោយ​របស់ខ្ញុំ​វិញ​។


ខ្ញុំ​នឹង​អួត​ជំនួស​មនុស្សបែបនេះ រីឯ​សម្រាប់​ខ្លួនខ្ញុំ ខ្ញុំ​មិន​អួត​ទេ លើកលែងតែ​អំពី​ភាពខ្សោយ​របស់ខ្ញុំ​ប៉ុណ្ណោះ​។


ដោយ​មាន​សេចក្ដីសង្ឃឹម​បែបនេះ យើង​ក៏​ប្រព្រឹត្ត​ដោយ​ភាពក្លាហាន​យ៉ាងខ្លាំង


ដូច្នេះ យើង​ជារាជទូត​របស់​ព្រះ​គ្រីស្ទ ហាក់ដូចជា​ព្រះ​កំពុង​ដាស់តឿន​គេ​តាមរយៈ​យើង ហើយ​យើង​ក៏​អង្វរ​ជំនួស​ព្រះ​គ្រីស្ទ​ថា​៖ “ចូរ​ផ្សះផ្សា​នឹង​ព្រះ​ទៅ​!”។


យើង​សូមអង្វរ​ក្នុងនាមជា​អ្នក​រួមការងារ​ជាមួយព្រះ​ថា កុំឲ្យ​អ្នករាល់គ្នា​ទទួល​ព្រះគុណ​របស់​ព្រះ​ដោយឥតប្រយោជន៍​ឡើយ​។


ខ្ញុំ​មាន​ទំនុកចិត្ត​យ៉ាងខ្លាំង​ចំពោះ​អ្នករាល់គ្នា​; ខ្ញុំ​មាន​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​អ្នករាល់គ្នា​។ ខ្ញុំ​បាន​ពេញ​ដោយ​សេចក្ដីកម្សាន្តចិត្ត ហើយ​ក្នុង​ទុក្ខវេទនា​ទាំងអស់​របស់យើង ខ្ញុំ​មាន​អំណរ​កើនឡើងរឹតតែខ្លាំងទៅទៀត​។


អ្នករាល់គ្នា​ដឹង​ហើយ​ថា កាលពីដើម ខ្ញុំ​បាន​ផ្សាយដំណឹងល្អ​ដល់​អ្នករាល់គ្នា ព្រោះតែ​ជំងឺ​ក្នុង​រូបកាយ


មើល៍! ខ្ញុំ ប៉ូល សូម​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នករាល់គ្នា​ទទួលពិធីកាត់ស្បែក នោះ​ព្រះ​គ្រីស្ទ​គ្មានប្រយោជន៍​អ្វី​ដល់​អ្នករាល់គ្នា​ហើយ​។


ហេតុនេះហើយបានជា​ខ្ញុំ ប៉ូល ធ្វើជា​អ្នកទោស​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ សម្រាប់​អ្នករាល់គ្នា​ដែល​ជា​សាសន៍ដទៃ​។


ដូច្នេះ ខ្ញុំ​ដែលជា​អ្នកទោស​ម្នាក់​ក្នុង​ព្រះអម្ចាស់ សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​ដើរ​តាមបែបសមគួរ​នឹង​ការត្រាស់ហៅ​ដែល​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ


ចូរឲ្យ​ចិត្តសប្បុរស​របស់អ្នករាល់គ្នា​ត្រូវបាន​ដឹង​ដល់​មនុស្ស​ទាំងអស់​ចុះ​។ ព្រះអម្ចាស់​ជិត​យាង​មកដល់​ហើយ​!


ប្រសិនបើ​អ្នករាល់គ្នា​កាន់ខ្ជាប់​នូវ​ជំនឿ​មែន ទាំង​ត្រូវបាន​ចាក់គ្រឹះ ហើយ​មាំមួន ដោយ​មិន​រង្គើចេញ​ពី​សេចក្ដីសង្ឃឹម​នៃ​ដំណឹងល្អ​ដែល​អ្នករាល់គ្នា​បាន​ឮ​។ គឺ​ដំណឹងល្អនេះ ដែល​ត្រូវបាន​ប្រកាស​ដល់​មនុស្សលោក​ទាំងអស់​នៅ​ក្រោមមេឃ ហើយ​ខ្ញុំ ប៉ូល បាន​ក្លាយជា​អ្នកបម្រើ​ដំណឹងល្អនេះ​ដែរ​។


ខ្ញុំ ប៉ូល សូមសរសេរ​ពាក្យជម្រាបសួរ​នេះ​ដោយ​ដៃខ្ញុំផ្ទាល់ ដែល​ជា​សញ្ញាសម្គាល់​ក្នុង​សំបុត្រ​ទាំងអស់​។ នេះ​ជា​របៀប​ដែល​ខ្ញុំ​សរសេរ​។


ខ្ញុំ ប៉ូល សូម​សរសេរ​ដោយ​ដៃខ្ញុំផ្ទាល់​ថា ខ្ញុំ​នឹង​សងវិញ​——​ខ្ញុំ​មិនបាច់រំលើក​ថា​អ្នក​ក៏​ជំពាក់​ខ្ញុំ​ដែរ សូម្បីតែ​ខ្លួនអ្នកផ្ទាល់​‍!


ក៏​ខ្ញុំ​សុខចិត្ត​សូមអង្វរ​អ្នក​វិញ ដោយសារតែ​សេចក្ដីស្រឡាញ់​។ ខ្ញុំ ប៉ូល ក្នុងនាមជា​មនុស្សចាស់​បែបនេះ ហើយ​ឥឡូវនេះ​ជា​អ្នកទោស​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​ទៀតផង​——


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ខ្ញុំ​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ដែលជា​ជនបរទេស និង​ជា​ជនរស់នៅបណ្ដោះអាសន្ន ឲ្យ​ចៀសវាង​ពី​តណ្ហា​ខាងសាច់ឈាម​ដែល​តែងតែ​តយុទ្ធ​នឹង​ព្រលឹង​របស់អ្នករាល់គ្នា​។


ខ្ញុំ យ៉ូហាន ដែលជា​បងប្អូន​របស់អ្នករាល់គ្នា និង​ជា​អ្នករួមចំណែក​ក្នុង​ទុក្ខវេទនា ក្នុង​អាណាចក្រ និង​ក្នុង​ការស៊ូទ្រាំ ដែលមាន​នៅក្នុង​ព្រះយេស៊ូវ ខ្ញុំ​បាន​នៅ​លើ​កោះ​មួយ​ដែល​ហៅថា​ប៉ាត់ម៉ុស ដោយសារតែ​ព្រះបន្ទូល​របស់​ព្រះ និង​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម