Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 5:20 - ព្រះគម្ពីរខ្មែរសាកល

20 ដូច្នេះ យើង​ជារាជទូត​របស់​ព្រះ​គ្រីស្ទ ហាក់ដូចជា​ព្រះ​កំពុង​ដាស់តឿន​គេ​តាមរយៈ​យើង ហើយ​យើង​ក៏​អង្វរ​ជំនួស​ព្រះ​គ្រីស្ទ​ថា​៖ “ចូរ​ផ្សះផ្សា​នឹង​ព្រះ​ទៅ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ហេតុនេះ​យើង​ជា​ទូត​របស់​ព្រះគ្រិស្ដ​ហាក់​ដូចជា​ព្រះជាម្ចាស់​កំពុង​ដាស់​តឿន​តាមរយៈ​យើង​ ដូច្នេះ​យើង​តំណាង​ឲ្យ​ព្រះគ្រិស្ដ​ សូម​អង្វរ​ថា​ ចូរ​ផ្សះផ្សា​ជាមួយ​ព្រះជាម្ចាស់​ចុះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ដូច្នេះ យើង​ជា​ទូត​របស់​ព្រះ‌គ្រីស្ទ ហាក់​ដូច​ជា​ព្រះ​កំពុង​អង្វរ​តាម​រយៈ​យើង គឺ​យើង​អង្វរ​អ្នក​រាល់​គ្នា​ជំនួស​ព្រះ‌គ្រីស្ទ​ថា ចូរ​ជា​នា​នឹង​ព្រះ​វិញ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ដូច្នេះ យើង​ជា​ទូត​របស់​ព្រះ‌គ្រិស្ត គឺ​ដូច​ជា​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ដាស់​តឿន​បងប្អូន​តាម​រយៈ​យើង​ដែរ។ យើង​សូម​អង្វរ​បងប្អូន​ក្នុង​ព្រះ‌នាម​ព្រះ‌គ្រិស្ត​ថា ទុក​ឲ្យ​ព្រះ‌ជាម្ចាស់​សម្រុះ‌សម្រួល​បងប្អូន​ឲ្យ​ជា​នា​នឹង​ព្រះអង្គ​វិញ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ដូច្នេះ យើង​ខ្ញុំ​ជា​ទូត​ដំណាង​ព្រះ‌គ្រីស្ទ ហាក់​ដូច​ជា​ព្រះ‌ទ្រង់​អង្វរ​ដោយ‌សារ​យើង​ខ្ញុំ គឺ​យើង​ខ្ញុំ​អង្វរ​គេ​ជំនួស​ព្រះ‌គ្រីស្ទ​ថា ចូរ​ឲ្យ​បាន​ជា​មេត្រី​នឹង​ព្រះ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ដូច្នេះ យើង​ជា​ទូត​របស់​អាល់ម៉ា‌ហ្សៀស គឺ​ដូច​ជា​អុលឡោះ​មាន​បន្ទូល​ដាស់‌តឿន​បង​ប្អូន តាម​រយៈ​យើង​ដែរ។ យើង​សូម​អង្វរ​បង​ប្អូន​ក្នុង​នាម​អាល់ម៉ា‌ហ្សៀស​ថា ទុក​ឲ្យ​អុលឡោះ​សំរុះ‌សំរួល​បង​ប្អូន ឲ្យ​ជា​នា​នឹង​ទ្រង់​វិញ​ទៅ។

សូមមើលជំពូក ចម្លង




២ កូរិនថូស 5:20
28 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកនាំសារ​អាក្រក់ ធ្លាក់​ទៅក្នុង​មហន្តរាយ រីឯ​ទូត​ស្មោះត្រង់​ជា​ការប្រោសឲ្យជា​។


បើមិនដូច្នោះទេ ឲ្យ​គេ​កាន់ខ្ជាប់​នូវ​ការការពារ​របស់យើង ដើម្បីឲ្យ​គេ​បាន​បង្កើត​សន្តិភាព​ជាមួយ​យើង​។ ចូរឲ្យ​គេ​បង្កើត​សន្តិភាព​ជាមួយ​យើង​ចុះ​!


ដូច្នេះ បបូរមាត់​របស់​បូជាចារ្យ​ត្រូវតែ​រក្សា​ចំណេះដឹង ហើយ​មនុស្ស​ត្រូវតែ​ស្វែងរក​សេចក្ដីបង្រៀន​ពី​មាត់​របស់គេ ពីព្រោះ​គេ​ជា​អ្នកនាំសារ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ”។


“អ្នក​ដែល​ស្ដាប់​អ្នករាល់គ្នា គឺ​ស្ដាប់​ខ្ញុំ​; អ្នក​ដែល​បដិសេធ​អ្នករាល់គ្នា គឺ​បដិសេធ​ខ្ញុំ​; ហើយ​អ្នក​ដែល​បដិសេធ​ខ្ញុំ គឺ​បដិសេធ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក”។


“ចៅហ្វាយ​ក៏​និយាយ​នឹង​បាវបម្រើ​នោះ​ថា​: ‘ចូរ​ចេញទៅ​តាមផ្លូវ និង​ច្រកល្ហក ​ហើយ​តឿន​គេ​ឲ្យ​ចូលមក ដើម្បីឲ្យ​បាន​ពេញ​ផ្ទះ​របស់ខ្ញុំ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ម្ដងទៀត​ថា​៖“សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​! ដូចដែល​ព្រះ​បិតា​បាន​ចាត់​ខ្ញុំ​ឲ្យមក ខ្ញុំក៏​ចាត់​អ្នករាល់គ្នា​ឲ្យទៅ​ដែរ”។


ដ្បិត​កាល​យើង​នៅ​ជា​ខ្មាំងសត្រូវ​នៅឡើយ ប្រសិនបើ​យើង​បាន​ផ្សះផ្សា​នឹង​ព្រះ​តាមរយៈ​ការសុគត​នៃ​ព្រះបុត្រា​របស់​ព្រះ​ទៅហើយ ចុះទម្រាំ​ដែល​យើង​បាន​ផ្សះផ្សា​រួចហើយ តើ​យើង​នឹង​បាន​សង្គ្រោះ​ដោយ​ជីវិត​របស់​ព្រះបុត្រា​ជាយ៉ាងណាទៅ​!


ដោយហេតុនេះ ខ្ញុំ​ពេញចិត្ត​នឹង​ភាពខ្សោយ ការបង្អាប់បង្អោន ការលំបាក ការបៀតបៀន និង​ការឈឺចាប់ ដោយព្រោះ​ព្រះ​គ្រីស្ទ​។ ដ្បិត​ពេលណា​ខ្ញុំ​ខ្សោយ ពេលនោះ​ហើយ ដែល​ខ្ញុំ​រឹងមាំ​។


ព្រះអង្គ​បាន​ធ្វើឲ្យ​យើង​មានសមត្ថភាព​ធ្វើជា​អ្នកបម្រើ​នៃ​សម្ពន្ធមេត្រី​ថ្មី​——​មិនមែន​តាម​អក្សរ​ទេ គឺ​តាម​ព្រះវិញ្ញាណ​វិញ​; ដ្បិត​អក្សរ​នាំឲ្យស្លាប់ រីឯ​ព្រះវិញ្ញាណ​ផ្ដល់ជីវិត​។


ហេតុនេះហើយបានជា​យើង​បញ្ចុះបញ្ចូល​គេ ដោយសារ​យើង​ស្គាល់​ការកោតខ្លាច​ព្រះអម្ចាស់​។ យើង​ត្រូវ​ព្រះ​ស្គាល់ច្បាស់​ហើយ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​យើង​ត្រូវបាន​ស្គាល់ច្បាស់​ដល់​សតិសម្បជញ្ញៈ​របស់អ្នករាល់គ្នា​ដែរ​។


យើង​សូមអង្វរ​ក្នុងនាមជា​អ្នក​រួមការងារ​ជាមួយព្រះ​ថា កុំឲ្យ​អ្នករាល់គ្នា​ទទួល​ព្រះគុណ​របស់​ព្រះ​ដោយឥតប្រយោជន៍​ឡើយ​។


ខ្ញុំ​ជារាជទូត​ដែល​ជាប់​ច្រវាក់​ដោយសារតែ​ដំណឹងល្អនេះ​។ សូម​អធិស្ឋាន​ឲ្យ​ខ្ញុំ​មានភាពក្លាហាន​ក្នុង​ការប្រកាសដំណឹងល្អនេះ តាមដែល​ខ្ញុំ​ត្រូវ​និយាយ​។


ហើយ​ដោយ​បង្កើតសន្តិភាព​តាមរយៈ​ព្រះលោហិត​ពី​ឈើឆ្កាង​របស់​ព្រះបុត្រា ព្រះ​បាន​ផ្សះផ្សា​របស់​សព្វសារពើ​នឹង​អង្គទ្រង់​តាមរយៈ​ព្រះបុត្រា ទាំង​អ្វីៗ​នៅលើ​ផែនដី ‍និង​អ្វីៗ​នៅ​លើមេឃ​។


ដូច្នេះ អ្នក​ដែល​បដិសេធ​សេចក្ដីនេះ មិនមែន​បដិសេធ​មនុស្ស​ទេ គឺ​បដិសេធ​ព្រះ​វិញ ដែល​ប្រទាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់​ព្រះអង្គ​ដល់​អ្នករាល់គ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម