ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 3:4 - ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​ស្រែកហៅ​ព្រះយេហូវ៉ា​ដោយ​សំឡេង​របស់ខ្ញុំ នោះ​ព្រះអង្គ​ក៏​ឆ្លើយ​មក​ខ្ញុំ​ពី​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​។ សេឡា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​ស្រែក​ដង្ហោយ​ហៅ​រក​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ពី​ភ្នំ​បរិសុទ្ធ របស់​ព្រះ‌អង្គ។ -បង្អង់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​ស្រែក​ដង្ហោយ​ហៅ​រក​ព្រះ‌អម្ចាស់ យ៉ាង​អស់​ពី​ដួង​ចិត្ត ហើយ​ព្រះអង្គ​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ពី​ភ្នំ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។ - សម្រាក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​ឡើង​សំឡេង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ពី​លើ​ភ្នំ​បរិសុទ្ធរបស់​ទ្រង់។ បង្អង់

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​ស្រែក​ដង្ហោយ​ហៅ​រក​អុលឡោះ‌តាអាឡា យ៉ាង​អស់​ពី​ដួង​ចិត្ត ហើយ​ទ្រង់​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ពី​ភ្នំ​ដ៏‌វិសុទ្ធ​របស់​ទ្រង់។​ - សម្រាក

សូមមើលជំពូក



ទំនុកតម្កើង 3:4
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយពី​ហេតុការណ៍​ទាំងនេះ ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​បាន​មកដល់​អាប់រ៉ាម​ក្នុង​និមិត្ត​ថា​៖ “អាប់រ៉ាម​អើយ កុំ​ខ្លាច​ឡើយ​! យើង​ជា​ខែល​ដល់​អ្នក​។ រង្វាន់​របស់អ្នក​ធំ​ណាស់”។


ព្រះអង្គ​ជា​ទីលាក់កំបាំង​របស់ទូលបង្គំ និង​ជា​ខែល​របស់ទូលបង្គំ​; ទូលបង្គំ​បាន​សង្ឃឹម​លើ​ព្រះបន្ទូល​របស់ព្រះអង្គ​។


នៅ​ថ្ងៃ​ដែល​ទូលបង្គំ​ស្រែកហៅ ព្រះអង្គ​បាន​ឆ្លើយ​មក​ទូលបង្គំ​; ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទូលបង្គំ​ក្លាហាន​ក្នុង​ព្រលឹង ដោយ​កម្លាំង​។


ខ្ញុំ​ស្រែកហៅ​ព្រះយេហូវ៉ា​ដែល​ស័ក្ដិសមនឹងសរសើរតម្កើង នោះ​ខ្ញុំ​ក៏​ត្រូវបាន​សង្គ្រោះ​ចេញពី​សត្រូវ​របស់ខ្ញុំ​។


“យើង​បាន​ចាក់ប្រេងអភិសេក​ស្ដេច​របស់យើង នៅ​ស៊ីយ៉ូន​ភ្នំ​ដ៏វិសុទ្ធ​របស់យើង”។


ដោយហេតុនេះ ក្បាល​របស់ខ្ញុំ​អាច​ងើបឡើង​លើ​ពួក​សត្រូវ​របស់ខ្ញុំ​ដែលនៅ​ជុំវិញ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ថ្វាយ​យញ្ញបូជា​នៅក្នុង​ព្រះពន្លា​របស់ព្រះអង្គ​ដោយ​សម្រែកហ៊ោសប្បាយ ខ្ញុំ​នឹង​ច្រៀង គឺ​ច្រៀងសរសើរតម្កើង​ព្រះយេហូវ៉ា​។


ព្រះយេហូវ៉ា​ជា​កម្លាំង​របស់ខ្ញុំ និង​ជា​ខែល​របស់ខ្ញុំ​; ចិត្ត​របស់ខ្ញុំ​ជឿទុកចិត្តលើ​ព្រះអង្គ ក៏​បាន​ទទួលជំនួយ ដោយហេតុនេះ ចិត្ត​របស់ខ្ញុំ​លោតកញ្ឆេង ខ្ញុំ​នឹង​អរព្រះគុណ​ព្រះអង្គ​ដោយ​ចម្រៀង​របស់ខ្ញុំ​។


ខ្ញុំ​បាន​ស្វែងរក​ព្រះយេហូវ៉ា នោះ​ព្រះអង្គ​ក៏​ឆ្លើយ​នឹង​ខ្ញុំ ហើយ​រំដោះ​ខ្ញុំ​ពី​អស់ទាំង​ការភិតភ័យ​របស់ខ្ញុំ​។


ខ្ញុំដែលជា​មនុស្ស​រងទុក្ខ​ម្នាក់​នេះ បាន​ស្រែកហៅ នោះ​ព្រះយេហូវ៉ា​ក៏​បាន​សណ្ដាប់ ហើយ​សង្គ្រោះ​ខ្ញុំ​ពី​អស់ទាំង​ទុក្ខវេទនា​របស់ខ្ញុំ​។


សូម​បញ្ជូន​ពន្លឺ​របស់ព្រះអង្គ និង​សេចក្ដីពិត​របស់ព្រះអង្គ​មក ដើម្បីឲ្យ​ដឹកនាំ​ទូលបង្គំ ដើម្បីឲ្យ​នាំ​ទូលបង្គំ​ទៅ​ដល់​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ និង​ដល់​ដំណាក់​របស់ព្រះអង្គ​ផង​។


ចូរ​ស្រែកហៅ​យើង​នៅ​ថ្ងៃ​នៃ​ទុក្ខវេទនា​ចុះ នោះ​យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​យើង”។


ប្រជាជន​អើយ ចូរ​ជឿទុកចិត្តលើ​ព្រះអង្គ​គ្រប់ពេលវេលា ចូរ​បង្ហូរ​ចិត្ត​របស់អ្នករាល់គ្នា​ចេញ​នៅចំពោះ​ព្រះអង្គ​ចុះ គឺ​ព្រះ​ហើយ ជា​ជម្រក​ដល់​យើង​! សេឡា


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​អើយ មនុស្ស​ដែល​ជឿទុកចិត្តលើ​ព្រះអង្គ មានពរ​ហើយ​!​៕


គ្រានោះ ព្រះអង្គ​បាន​ប្រកាស​ដល់​វិសុទ្ធជន​របស់ព្រះអង្គ​ក្នុង​និមិត្ត​ថា​៖ “យើង​បាន​ឲ្យ​ជំនួយ​ដល់​មនុស្ស​ខ្លាំងពូកែ យើង​បាន​លើកតម្កើង​មនុស្សដែល​ត្រូវបាន​ជ្រើសរើស​ពីចំណោម​ប្រជាជន​។


គេ​នឹង​ស្រែកហៅ​យើង ហើយ​យើង​នឹង​ឆ្លើយតប​នឹង​គេ​; យើង​នឹង​នៅជាមួយ​គេ​ក្នុង​ទុក្ខវេទនា ក៏​នឹង​រំដោះ​គេ ព្រមទាំង​លើកតម្កើង​គេ​ផង​។


ចូរ​លើកតម្កើង​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់យើង ចូរ​ថ្វាយបង្គំ​នៅ​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ដ្បិត​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់យើង ជា​អង្គ​ដ៏វិសុទ្ធ​!​៕


ព្រះអង្គ​ប្រមូល​ប្រាជ្ញាត្រឹមត្រូវ​ទុក​សម្រាប់​មនុស្ស​ទៀងត្រង់ ព្រះអង្គជា​ខែល​ដល់​អ្នកដែល​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍


ពេលនោះ មុនពេល​ពួកគេ​ស្រែកហៅ យើង​នឹង​ឆ្លើយ ខណៈដែល​ពួកគេ​កំពុងតែ​និយាយ​នៅឡើយ យើង​នឹង​ស្ដាប់​។


“ចូរ​បន្ត​សុំ នោះ​នឹង​ប្រទាន​ឲ្យ​អ្នករាល់គ្នា​; ចូរ​បន្ត​ស្វែងរក នោះ​អ្នករាល់គ្នា​នឹង​រកឃើញ​; ចូរ​បន្ត​គោះ នោះ​នឹង​បើក​ឲ្យ​អ្នករាល់គ្នា​។


ក្នុងចំណោម​អ្នករាល់គ្នា មាន​អ្នកណា​រងទុក្ខលំបាក​ឬ​? ចូរឲ្យ​អ្នកនោះ​អធិស្ឋាន​។ មាន​អ្នកណា​អរសប្បាយ​ឬ​? ចូរឲ្យ​អ្នកនោះ​ច្រៀងសរសើរតម្កើង​។