Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ចូរ​ទុកចិត្ត​ដល់​ព្រះ​នៅ​ពេល​មាន​សត្រូវ​ព័ទ្ធ​ជុំ‌វិញ
ទំនុករបស់​ស្ដេច​ដាវីឌ នៅ​គ្រា​ទ្រង់​រត់​ពី​អាប់សា‌ឡុម ជា​បុត្រ។

1 ឱ​ព្រះ‌យេហូវ៉ា​អើយ ពួក​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​មាន គ្នា​ច្រើន​ណាស់! មនុស្ស​ជា​ច្រើន​បាន​លើក​គ្នា​ទាស់​នឹង​ទូល‌បង្គំ

2 មនុស្ស​ជា​ច្រើន​ពោល​ពី​ទូល‌បង្គំ​ថា៖ «ព្រះ​មិន​សង្គ្រោះ​គាត់​ទេ»។ -បង្អង់

3 ៙ ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ខែល​បាំង​ទូល‌បង្គំ​ជុំ‌វិញ ជា​សិរី‌ល្អ​របស់​ទូល‌បង្គំ ហើយ​ជា​អ្នកធ្វើ​ឲ្យ​ទូល‌បង្គំ​ងើប​ក្បាល​ឡើង។

4 ខ្ញុំ​ស្រែក​ដង្ហោយ​ហៅ​រក​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ពី​ភ្នំ​បរិសុទ្ធ របស់​ព្រះ‌អង្គ។ -បង្អង់

5 ខ្ញុំ​ដេក​សម្រាក ហើយ​លង់​លក់ រួច​ខ្ញុំ​ភ្ញាក់​ឡើង​វិញ ដ្បិត​ព្រះ‌យេហូវ៉ាជួយ​គាំទ្រ​ខ្ញុំ

6 ខ្ញុំ​មិន​ខ្លាច​មនុស្ស​ទាំង​សល់‌សែន ដែល​បាន​តាំង​ខ្លួន​ព័ទ្ធ​ជុំ‌វិញ​ទាស់​នឹង​ខ្ញុំ​ឡើយ។

7 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ក្រោក​ឡើង! ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​សង្គ្រោះ​ទូល‌បង្គំ​ផង! ដ្បិត​ព្រះ‌អង្គ​ទះ​កំផ្លៀង​អស់​ទាំង​ខ្មាំង​សត្រូវ របស់​ទូល‌បង្គំ ព្រះ‌អង្គ​បំបាក់​ធ្មេញ​របស់​មនុស្ស​អាក្រក់។

8 ការ​សង្គ្រោះជា​របស់​ព្រះ‌យេហូវ៉ា សូម​ព្រះ‌អង្គ​ប្រទាន​ពរ​ប្រជា‌រាស្ត្រ របស់​ព្រះ‌អង្គ​ផង! -បង្អង់

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម