ទំនុកតម្កើង 138:3 - ព្រះគម្ពីរខ្មែរសាកល3 នៅថ្ងៃដែលទូលបង្គំស្រែកហៅ ព្រះអង្គបានឆ្លើយមកទូលបង្គំ; ព្រះអង្គទ្រង់ធ្វើឲ្យទូលបង្គំក្លាហានក្នុងព្រលឹង ដោយកម្លាំង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 នៅថ្ងៃដែលទូលបង្គំបានអំពាវនាវ ព្រះអង្គបានឆ្លើយតបមកទូលបង្គំ ព្រះអង្គបានចម្រើនកម្លាំងចិត្តទូលបង្គំ ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 នៅថ្ងៃដែលទូលបង្គំស្រែកអង្វរព្រះអង្គ ព្រះអង្គបានឆ្លើយតបមកទូលបង្គំវិញ ព្រះអង្គប្រទានឲ្យទូលបង្គំ មានកម្លាំងចិត្តក្លៀវក្លា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 នៅថ្ងៃដែលទូលបង្គំបានអំពាវនាវ នោះទ្រង់បានឆ្លើយតបមកទូលបង្គំ ទ្រង់បានកំឡាចិត្តទូលបង្គំ ដោយចំរើនកំឡាំងនៃព្រលឹងទូលបង្គំ សូមមើលជំពូកអាល់គីតាប3 នៅថ្ងៃដែលខ្ញុំស្រែកអង្វរទ្រង់ ទ្រង់បានឆ្លើយតបមកខ្ញុំវិញ ទ្រង់ប្រទានឲ្យខ្ញុំ មានកម្លាំងចិត្តក្លៀវក្លា។ សូមមើលជំពូក |