Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 89:19 - ព្រះគម្ពីរខ្មែរសាកល

19 គ្រានោះ ព្រះអង្គ​បាន​ប្រកាស​ដល់​វិសុទ្ធជន​របស់ព្រះអង្គ​ក្នុង​និមិត្ត​ថា​៖ “យើង​បាន​ឲ្យ​ជំនួយ​ដល់​មនុស្ស​ខ្លាំងពូកែ យើង​បាន​លើកតម្កើង​មនុស្សដែល​ត្រូវបាន​ជ្រើសរើស​ពីចំណោម​ប្រជាជន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ៙ គ្រា​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់ អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ក្នុង​និមិត្ត​មួយ​ថា៖ «យើង​បានផ្ដល់​ជំនួយ ដល់​អ្នក​មួយ​ដែល​ខ្លាំង​ពូកែ យើង​បាន​លើក​តម្កើង​ម្នាក់ ដែល​យើង​បាន​ជ្រើស​រើស ពី​ក្នុង​ចំណោម​ប្រជាជន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 នៅ​ថ្ងៃ​មួយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល មក​កាន់​ប្រជា‌រាស្ត្រ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះអង្គ តាម​ការ​និមិត្ត​ឃើញ​មួយ​ថា: «យើង​បាន​ជួយ​គាំ‌ទ្រ​អ្នក​ចម្បាំង​មួយ​រូប​ដ៏​ចំណាន យើង​បាន​លើក​តម្កើង​យុវជន​មួយ​រូប ក្នុង​ចំណោម​ប្រជា‌ជន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ៙ គ្រា​នោះ ទ្រង់​មាន​បន្ទូល​ដល់​អ្នក​បរិសុទ្ធ​ទ្រង់ ដោយ​ការ​ជាក់​ស្តែង​ថា អញ​បាន​បន្ថែម​សេចក្ដី​ជំនួយ​ដល់​អ្នក​១​ដែល​ខ្លាំង​ពូកែ អញ​បាន​រើស​យក​អ្នក​មួយ​ចេញ​ពី​រាស្ត្រ​តាំង​ឡើង​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 នៅ​ថ្ងៃ​មួយ អុលឡោះ​មាន​បន្ទូល មក​កាន់​ប្រជា‌រាស្ត្រ​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់ តាម​ការ​និមិត្ត​ឃើញ​មួយ​ថា: «យើង​បាន​ជួយ​គាំ‌ទ្រ​អ្នក​ចំបាំង​មួយ​នាក់​ដ៏​ចំណាន យើង​បាន​លើក​តម្កើង​យុវជន​មួយ​នាក់​ ក្នុង​ចំណោម​ប្រជា‌ជន

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 89:19
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ស្រែកហៅ​ព្រះយេហូវ៉ា​ដោយ​សំឡេង​របស់ខ្ញុំ នោះ​ព្រះអង្គ​ក៏​ឆ្លើយ​មក​ខ្ញុំ​ពី​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​។ សេឡា


ទាំងយប់ទាំងថ្ងៃ ទឹកភ្នែក​របស់ខ្ញុំ​បានជា​អាហារ​ដល់​ខ្ញុំ វាល់ព្រឹកវាល់ល្ងាច ពួកគេ​និយាយ​ដាក់​ខ្ញុំ​ថា​៖ “ព្រះ​របស់អ្នក​នៅ​ឯណា​?”។


ព្រះអង្គមានបន្ទូលថា​៖ “យើង​បាន​តាំង​សម្ពន្ធមេត្រី​ជាមួយ​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង យើង​បាន​ស្បថ​នឹង​ដាវីឌ​អ្នកបម្រើ​របស់យើង​ថា


ដ្បិត​មាន​បុត្រ​មួយ​កើតមក​ដល់​យើង មាន​បុត្រា​មួយ​ប្រទាន​មក​យើង​។ រីឯ​ការគ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់បុត្រនោះ ហើយ​គេ​នឹង​ដាក់ឈ្មោះ​បុត្រនោះ​ថា “ទីប្រឹក្សា​ដ៏អស្ចារ្យ” “ព្រះ​ដ៏មានព្រះចេស្ដា” “ព្រះបិតា​ដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់​នៃ​សន្តិភាព”។


ថា​៖ “​ព្រះយេស៊ូវ​អ្នកណាសារ៉ែត​អើយ តើ​មាន​រឿង​អ្វី​រវាង​ព្រះអង្គ​និង​យើងខ្ញុំ​? តើ​ព្រះអង្គ​មក​បំផ្លាញ​យើងខ្ញុំ​ឬ​? ខ្ញុំ​ដឹង​ហើយ​ថា ព្រះអង្គ​ជា​អ្នកណា គឺ​ជា​អង្គ​ដ៏វិសុទ្ធ​នៃ​ព្រះ”។


ដូចដែល​ព្រះអង្គ​បាន​មានបន្ទូល​តាមរយៈ​មាត់​ព្យាការី​ដ៏វិសុទ្ធ​របស់​ព្រះអង្គ​តាំងពីបុរាណមក


ដ្បិត​ពាក្យព្យាករ​មិនដែល​ចេញមក​ពី​បំណង​មនុស្ស​ឡើយ គឺ​មនុស្ស​ដែល​ត្រូវ​ព្រះវិញ្ញាណដ៏វិសុទ្ធ​បណ្ដាល បាន​ថ្លែង​ចេញពី​ព្រះ​វិញ​៕


ដើម្បីឲ្យ​អ្នករាល់គ្នា​នឹកចាំ​ព្រះបន្ទូល​ដែល​ត្រូវបាន​ថ្លែង​មក​តាមរយៈ​បណ្ដា​ព្យាការី​ដ៏វិសុទ្ធ និង​នឹកចាំ​សេចក្ដីបង្គាប់​របស់​ព្រះអម្ចាស់​ដែលជា​ព្រះសង្គ្រោះ ដែលប្រទានមក​តាមរយៈ​ពួក​សាវ័ករបស់អ្នករាល់គ្នា​។


“ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​ភីឡាដិលភា​ថា​: ‘ព្រះអង្គ​ដ៏វិសុទ្ធ ព្រះអង្គ​ដ៏ពិត ដែល​កាន់​កូនសោ​របស់​ដាវីឌ គឺ​ព្រះអង្គ​ដែល​បើក ហើយ​គ្មានអ្នកណា​បិទ ព្រះអង្គ​បិទ ក៏​គ្មានអ្នកណា​បើក មានបន្ទូល​ដូច្នេះ​:


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម