Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 34:6 - ព្រះគម្ពីរខ្មែរសាកល

6 ខ្ញុំដែលជា​មនុស្ស​រងទុក្ខ​ម្នាក់​នេះ បាន​ស្រែកហៅ នោះ​ព្រះយេហូវ៉ា​ក៏​បាន​សណ្ដាប់ ហើយ​សង្គ្រោះ​ខ្ញុំ​ពី​អស់ទាំង​ទុក្ខវេទនា​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 មនុស្ស​វេទនា​នេះ​បាន​ស្រែក​ឡើង នោះ​ព្រះ‌យេហូវ៉ា​ព្រះ​សណ្ដាប់ ហើយ​សង្គ្រោះ​គេ​ឲ្យ​រួច ពីទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 មនុស្ស​ទុគ៌ត​ស្រែក​អង្វរ​ព្រះ‌អម្ចាស់ ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​គេ ហើយ​សង្គ្រោះ​គេ​ឲ្យ​រួច​ផុត ពី​គ្រោះ​កាច​ទាំង​ប៉ុន្មាន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ខ្ញុំ ជា​មនុស្ស​វេទនា​នេះ បាន​អំពាវ‌នាវ​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្តាប់​តាម ហើយ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​សេចក្ដី​លំបាក​ទាំង​ប៉ុន្មាន​របស់​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

6 មនុស្ស​ទុគ៌ត​ស្រែក​អង្វរ​អុលឡោះ‌តាអាឡា ទ្រង់​ស្តាប់​ពាក្យ​គេ ហើយ​សង្គ្រោះ​គេ​ឲ្យ​រួច​ផុត ពី​គ្រោះ​កាច​ទាំង​ប៉ុន្មាន​ផង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 34:6
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ជា​ទូត​ដែល​ប្រោសលោះ​យើង​ពី​អស់ទាំង​ការ​អាក្រក់ ប្រទានពរ​ក្មេងប្រុស​ទាំងនេះ​។ សូមឲ្យ​ពួកគេ​ត្រូវបាន​ហៅ​តាម​ឈ្មោះ​របស់យើង និង​ឈ្មោះ​របស់​ដូនតា​យើង គឺ​អ័ប្រាហាំ និង​អ៊ីសាក​; សូមឲ្យ​ពួកគេ​កើនឡើង​យ៉ាងច្រើន​នៅលើ​ផ្ទៃ​ផែនដី”។


ព្រះយេហូវ៉ា​អើយ ព្រះអង្គ​បាន​សណ្ដាប់​បំណងប្រាថ្នា​របស់​មនុស្ស​តូចទាប​ហើយ​! ព្រះអង្គ​នឹង​ពង្រឹង​ចិត្ត​ពួកគេ ហើយ​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ


ខ្ញុំ​ស្រែកហៅ​ព្រះយេហូវ៉ា​ដោយ​សំឡេង​របស់ខ្ញុំ នោះ​ព្រះអង្គ​ក៏​ឆ្លើយ​មក​ខ្ញុំ​ពី​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​។ សេឡា


ចំណែកឯ​ទូលបង្គំ​វិញ ទូលបង្គំ​ទ័លក្រ និង​ខ្វះខាត ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​យកចិត្តទុកដាក់​នឹង​ទូលបង្គំ​ផង​! ព្រះអង្គ​ជា​ជំនួយ​នៃទូលបង្គំ និង​ជា​ព្រះរំដោះ​នៃទូលបង្គំ​; ព្រះ​នៃទូលបង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ​!​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម