Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


ពាក្យអធិស្ឋាន​នៅ​ពេល​មាន​សត្រូវ​ព័ទ្ធ​ជុំ‌វិញ
ទំនុកតម្កើង របស់​ស្ដេច​ដាវីឌ ក្នុង​គ្រា​ដែល​ទ្រង់​រត់ភៀស​ចេញ​ពី​សម្ដេច​អាប់​សាឡុម ជា​ព្រះ‌រាជ​បុត្រ។

1 ព្រះ‌អម្ចាស់​អើយ ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​មាន​គ្នា​ច្រើន​ណាស់! រីឯ​អ្នក​ដែល​លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ ក៏​មាន​គ្នា​ច្រើន​ដែរ!

2 មាន​មនុស្ស​ជា​ច្រើន​ពោល​ពី​ទូលបង្គំ​ថា «ព្រះ‌ជាម្ចាស់​មិន​សង្គ្រោះ​លោក​ឡើយ!»។ - សម្រាក

3 ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ខែល​ការពារ​ទូលបង្គំ ព្រះអង្គ​ផ្ដល់​សិរី​រុង​រឿង​ឲ្យ​ទូលបង្គំ និង​ប្រោស​ឲ្យ​ទូលបង្គំ​ងើប​មុខ​ឡើង​វិញ​បាន។

4 ខ្ញុំ​ស្រែក​ដង្ហោយ​ហៅ​រក​ព្រះ‌អម្ចាស់ យ៉ាង​អស់​ពី​ដួង​ចិត្ត ហើយ​ព្រះអង្គ​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ពី​ភ្នំ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។ - សម្រាក

5 ខ្ញុំ​ទម្រេត ខ្ញុំ​ទទួល​ទាន​ដំណេក​យ៉ាង​ស្កប់​ស្កល់ ហើយ​ខ្ញុំ​ភ្ញាក់​ឡើង​វិញ ដ្បិត​ព្រះ‌អម្ចាស់​ជួយ​គាំទ្រ​ខ្ញុំ។

6 ទោះ​បី​មាន​មនុស្ស‌ម្នា​ដ៏​ច្រើន​អនេក‌អនន្ត លើក​គ្នា​ពី​គ្រប់​ទី​កន្លែង មក​ប្រឆាំង​នឹង​ខ្ញុំ​យ៉ាង​ណា​ក្ដី ក៏​ខ្ញុំ​មិន​ភ័យ​ខ្លាច​ដែរ។

7 ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​នៅ​ព្រងើយ! ព្រះ​នៃ​ទូលបង្គំ​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ផង! ដ្បិត​ព្រះអង្គ​តែងតែ​ទះ​កំផ្លៀង​ខ្មាំង​សត្រូវ ទាំង​ប៉ុន្មាន​របស់​ទូលបង្គំ ព្រះអង្គ​បំបាក់​ធ្មេញ​របស់​មនុស្ស​ពាល។

8 បពិត្រ​ព្រះ‌អម្ចាស់ មាន​តែ​ព្រះអង្គ​ទេ ដែល​អាច​សង្គ្រោះ! សូម​ប្រទាន​ពរ​ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផង! - សម្រាក

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម