Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 3:5 - ព្រះគម្ពីរខ្មែរសាកល

5 ខ្ញុំ​បាន​ដេក ហើយ​លង់លក់​ទៅ រួចក៏​ភ្ញាក់ឡើង ដ្បិត​ព្រះយេហូវ៉ា​ទ្រទ្រង់​ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ខ្ញុំ​ដេក​សម្រាក ហើយ​លង់​លក់ រួច​ខ្ញុំ​ភ្ញាក់​ឡើង​វិញ ដ្បិត​ព្រះ‌យេហូវ៉ាជួយ​គាំទ្រ​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ខ្ញុំ​ទម្រេត ខ្ញុំ​ទទួល​ទាន​ដំណេក​យ៉ាង​ស្កប់​ស្កល់ ហើយ​ខ្ញុំ​ភ្ញាក់​ឡើង​វិញ ដ្បិត​ព្រះ‌អម្ចាស់​ជួយ​គាំទ្រ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ៙ ខ្ញុំ​បាន​ដេក​លក់​ទៅ ហើយ​ក៏​ភ្ញាក់​ឡើង​វិញ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ទប់‌ទល់​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ខ្ញុំ​ទំរេត ខ្ញុំ​ទទួល​ទាន​ដំណេក​យ៉ាង​ស្កប់​ស្កល់ ហើយ​ខ្ញុំ​ភ្ញាក់​ឡើង​វិញ ដ្បិត​អុលឡោះ‌តាអាឡា​ជួយ​គាំទ្រ​ខ្ញុំ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 3:5
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ការដែល​ក្រោកឡើង​ពីព្រលឹម ការដែល​ក្រចូលគេង ការដែល​ហូប​នំប៉័ង​នៃ​ការនឿយហត់ ជា​ការឥតប្រយោជន៍​សម្រាប់​អ្នករាល់គ្នា​; ជាការពិត ព្រះអង្គ​ប្រទាន​ដំណេក​ដល់​អ្នក​ដ៏ជាទីស្រឡាញ់​របស់ព្រះអង្គ​។


អ្នកដែល​រំពឹងមើលទៅ​ព្រះអង្គ ក៏​ភ្លឺចែងចាំង ហើយ​មុខ​របស់គេ​មិន​អៀនខ្មាស​ឡើយ​។


ខ្ញុំ​នឹង​ដេក ហើយ​លង់លក់​ដោយ​សុខសាន្ត ដ្បិត​គឺ​ព្រះយេហូវ៉ា​តែមួយអង្គគត់​ដែល​ធ្វើឲ្យ​ខ្ញុំ​រស់នៅ​ដោយ​សុខដុមរមនា​៕


ព្រះអង្គ​ទុក​ព្រលឹង​របស់យើង​ក្នុងចំណោម​មនុស្សរស់ ហើយ​មិន​ឲ្យ​ជើង​របស់យើង​រអិល​ឡើយ​។


នៅក្នុង​ការកោតខ្លាច​ព្រះយេហូវ៉ា មនុស្សមានទំនុកចិត្ត​ដ៏រឹងមាំ ហើយ​កូនចៅ​របស់គេ​នឹង​មាន​ជម្រក​។


ព្រះនាម​របស់​ព្រះយេហូវ៉ា​ជា​ប៉ម​ដ៏រឹងមាំ មនុស្ស​សុចរិត​នឹង​រត់ទៅ​រក​ប៉មនោះ ក៏​ត្រូវបាន​លើកឡើងឲ្យរួចផុត​។


ប្រសិនបើ​អ្នក​ដេក អ្នក​នឹង​មិន​ភ័យខ្លាច​ឡើយ​; នៅពេល​អ្នក​ដេក ដំណេក​របស់អ្នក​នឹង​បាន​លក់ស្រួល​។


ព្រះអង្គ​ទ្រង់​រក្សា​អ្នកដែល​មាន​បំណង​ខ្ជាប់ខ្ជួន ឲ្យ​មាន​សេចក្ដីសុខសាន្តពេញលេញ ពីព្រោះ​គេ​ជឿទុកចិត្ត​ព្រះអង្គ​។


នៅ​យប់​មុន​ដែល​ហេរ៉ូឌ​រៀបនឹង​នាំ​ពេត្រុស​ចេញ ពេត្រុស​កំពុង​ដេកលក់​នៅចន្លោះ​ទាហាន​ពីរ​នាក់ ទាំង​ជាប់​ច្រវាក់​ពីរ​ខ្សែ ហើយ​មាន​ពួក​អ្នកយាម​ចាំយាម​នៅ​មាត់ទ្វារ​គុក​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម