ប្រជារាស្ត្ររបស់ព្រះអម្ចាស់នឹងស្ម័គ្រចិត្តថ្វាយខ្លួននៅថ្ងៃព្រះអង្គកាន់អំណាច; ពួកយុវជនរបស់ព្រះអម្ចាស់នឹងមកឯព្រះអង្គ ដូចទឹកសន្សើមដែលចេញពីផ្ទៃនៃព្រឹកព្រលឹម ទាំងដណ្ដប់ដោយអានុភាពដ៏វិសុទ្ធ។
កូឡុស 1:6 - ព្រះគម្ពីរខ្មែរសាកល ដែលមកដល់អ្នករាល់គ្នា។ នៅក្នុងពិភពលោកទាំងមូល ដំណឹងល្អនេះកំពុងបង្កើតផល ព្រមទាំងចម្រើនឡើង ដូចនៅក្នុងចំណោមអ្នករាល់គ្នាដែរ តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ ហើយយល់ព្រះគុណរបស់ព្រះក្នុងសេចក្ដីពិត Khmer Christian Bible ដែលបានមកដល់អ្នករាល់គ្នា ហើយដំណឹងល្អនេះបង្កើតផលផ្លែ និងចម្រើនឡើងនៅក្នុងពិភពលោកទាំងមូល ដូចជានៅក្នុងចំណោមអ្នករាល់គ្នាដែរ តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ និងបានយល់ព្រះគុណរបស់ព្រះជាម្ចាស់ទៅតាមសេចក្ដីពិត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដែលបានមកដល់អ្នករាល់គ្នា។ ដំណឹងល្អនេះកំពុងតែបង្កើតផល ហើយចម្រើនឡើងដល់ពិភពលោកទាំងមូល ដូចបានបង្កើតផលក្នុងចំណោមអ្នករាល់គ្នាដែរ ចាប់តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ ហើយស្គាល់ព្រះគុណរបស់ព្រះយ៉ាងពិតប្រាកដ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដែលបានមកដល់បងប្អូន។ ចាប់តាំងពីថ្ងៃដែលបងប្អូនបានទទួល និងបានស្គាល់ព្រះគុណរបស់ព្រះជាម្ចាស់ ស្របតាមសេចក្ដីពិតនោះមក ដំណឹងល្អនេះបានបង្កើតផល និងចម្រើនឡើងក្នុងចំណោមបងប្អូន ដូចនៅក្នុងពិភពលោកទាំងមូលដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលបានផ្សាយមកដល់អ្នករាល់គ្នាហើយ ដូចជាដល់លោកីយទាំងមូលដែរ ក៏កំពុងតែបង្កើតផល ហើយចំរើនឡើង ដូចក្នុងពួកអ្នករាល់គ្នា ចាប់តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ ហើយស្គាល់ព្រះគុណនៃព្រះជាប្រាកដ អាល់គីតាប ដែលបានមកដល់បងប្អូន។ ចាប់តាំងពីថ្ងៃដែលបងប្អូនបានទទួល និងបានស្គាល់ក្តីមេត្តារបស់អុលឡោះ ស្របតាមសេចក្ដីពិតនោះមក ដំណឹងល្អនេះបានបង្កើតផល និងចំរើនឡើងក្នុងចំណោមបងប្អូន ដូចនៅក្នុងពិភពលោកទាំងមូលដែរ។ |
ប្រជារាស្ត្ររបស់ព្រះអម្ចាស់នឹងស្ម័គ្រចិត្តថ្វាយខ្លួននៅថ្ងៃព្រះអង្គកាន់អំណាច; ពួកយុវជនរបស់ព្រះអម្ចាស់នឹងមកឯព្រះអង្គ ដូចទឹកសន្សើមដែលចេញពីផ្ទៃនៃព្រឹកព្រលឹម ទាំងដណ្ដប់ដោយអានុភាពដ៏វិសុទ្ធ។
ព្រះអង្គបាននឹកចាំ សេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីស្មោះត្រង់របស់ព្រះអង្គចំពោះវង្សត្រកូលអ៊ីស្រាអែល; អស់ទាំងចុងបំផុតនៃផែនដីបានឃើញសេចក្ដីសង្គ្រោះរបស់ព្រះនៃពួកយើង។
ដំណឹងល្អអំពីអាណាចក្រស្ថានសួគ៌នេះ នឹងបានប្រកាសនៅក្នុងពិភពលោកទាំងមូល ដើម្បីជាទីបន្ទាល់ដល់ប្រជាជាតិទាំងអស់ បន្ទាប់មកទើបទីបញ្ចប់នឹងមកដល់។
ដូច្នេះ ចូរអ្នករាល់គ្នាចេញទៅ ធ្វើឲ្យប្រជាជាតិទាំងអស់ទៅជាសិស្ស ទាំងធ្វើពិធីជ្រមុជទឹកឲ្យពួកគេក្នុងព្រះនាមរបស់ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរចេញទៅទូទាំងពិភពលោក ហើយប្រកាសដំណឹងល្អនេះដល់មនុស្សលោកទាំងអស់។
រីឯគ្រាប់ពូជខ្លះទៀតធ្លាក់លើដីល្អ វាដុះឡើង ហើយលូតលាស់ រួចបង្កើតផល គឺមួយជាសាមសិប មួយជាហុកសិប និងមួយជាមួយរយ”។
អ្នករាល់គ្នាមិនបានជ្រើសរើសខ្ញុំទេ គឺខ្ញុំបានជ្រើសរើសអ្នករាល់គ្នាវិញ ព្រមទាំងតែងតាំងអ្នករាល់គ្នាដើម្បីឲ្យអ្នករាល់គ្នាទៅបង្កើតផល ហើយឲ្យផលរបស់អ្នករាល់គ្នានៅគង់វង្ស។ ដូច្នេះ អ្វីក៏ដោយដែលអ្នករាល់គ្នាទូលសុំព្រះបិតាក្នុងនាមរបស់ខ្ញុំ ព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នា។
ទូលបង្គំញែកខ្លួនជាវិសុទ្ធសម្រាប់ពួកគេ ដើម្បីឲ្យពួកគេត្រូវបានញែកជាវិសុទ្ធក្នុងសេចក្ដីពិតដែរ។
ប៉ុន្តែពេលវេលានឹងមក គឺឥឡូវនេះហើយ ដែលពួកអ្នកថ្វាយបង្គំដ៏ពិតនឹងថ្វាយបង្គំព្រះបិតាក្នុងវិញ្ញាណ និងសេចក្ដីពិត ពីព្រោះព្រះបិតាត្រូវការអ្នកដែលថ្វាយបង្គំព្រះអង្គបែបនេះ។
នៅពេលឮសេចក្ដីទាំងនេះ ពួកគេក៏ស្ងៀមទៅ ហើយលើកតម្កើងសិរីរុងរឿងដល់ព្រះថា៖ “បើដូច្នេះ ព្រះបានប្រទានការកែប្រែចិត្តដែលនាំទៅរកជីវិត ឲ្យសាសន៍ដទៃដែរហ្ន៎!”។
មានស្ត្រីម្នាក់កំពុងស្ដាប់ នាងឈ្មោះលីឌា ជាអ្នកជំនួញក្រណាត់ពណ៌ស្វាយនៅក្រុងធាទេរ៉ា នាងជាអ្នកថ្វាយបង្គំព្រះ។ ព្រះអម្ចាស់បានបើកចិត្តរបស់នាងឲ្យយកចិត្តទុកដាក់ចំពោះសេចក្ដីដែលប៉ូលនិយាយ។
ដើម្បីបើកភ្នែកពួកគេ ដើម្បីឲ្យពួកគេបែរពីសេចក្ដីងងឹតមករកពន្លឺវិញ បែរពីអំណាចសាតាំងមករកព្រះវិញ ព្រមទាំងដើម្បីឲ្យពួកគេបានទទួលការលើកលែងទោសបាប និងទទួលចំណែកជាមួយអ្នកដែលត្រូវបានញែកជាវិសុទ្ធដោយជំនឿលើយើង’។
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងថា ខ្ញុំបានរៀបគម្រោងមករកអ្នករាល់គ្នាជាច្រើនលើកច្រើនសា ដើម្បីឲ្យខ្ញុំបានទទួលផលខ្លះនៅក្នុងចំណោមអ្នករាល់គ្នា ដូចដែលខ្ញុំបានទទួលនៅក្នុងចំណោមសាសន៍ដទៃឯទៀតដែរនោះទេ ប៉ុន្តែខ្ញុំត្រូវបានរារាំងរហូតដល់ពេលនេះ។
ព្រមទាំងតាមរយៈអំណាចនៃទីសម្គាល់ ការអស្ចារ្យ និងព្រះចេស្ដានៃព្រះវិញ្ញាណរបស់ព្រះ។ ជាលទ្ធផល ខ្ញុំបានផ្សព្វផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទពាសពេញគ្រប់ទីកន្លែង ចាប់ពីយេរូសាឡិមរហូតដល់អ៊ីលីរីកុន។
ដូច្នេះ បន្ទាប់ពីខ្ញុំបានបំពេញការនេះ គឺបានប្រគល់ជំនួយនេះដល់ពួកគេដោយសុវត្ថិភាពហើយ ខ្ញុំក៏នឹងទៅអេស្ប៉ាញដោយឆ្លងកាត់កន្លែងអ្នករាល់គ្នា។
ប៉ុន្តែឥឡូវនេះត្រូវបានបើកសម្ដែង ហើយត្រូវបានសម្ដែងឲ្យស្គាល់តាមរយៈគម្ពីរព្យាការី ស្របតាមបទបញ្ជារបស់ព្រះដ៏អស់កល្បជានិច្ច ដើម្បីឲ្យប្រជាជាតិទាំងអស់ស្ដាប់បង្គាប់ដោយសារតែជំនឿ——
ពិតមែនហើយ យើងមិនលូករំលងហួសខ្នាត ហាក់ដូចជាមិនបានមកដល់អ្នករាល់គ្នាឡើយ ដ្បិតយើងបានមករហូតដល់អ្នករាល់គ្នា ដោយនាំដំណឹងល្អរបស់ព្រះគ្រីស្ទមកជាមួយ។
យើងសូមអង្វរក្នុងនាមជាអ្នករួមការងារជាមួយព្រះថា កុំឲ្យអ្នករាល់គ្នាទទួលព្រះគុណរបស់ព្រះដោយឥតប្រយោជន៍ឡើយ។
អ្នករាល់គ្នាពិតជាបានឮអំពីតួនាទីនៃព្រះគុណរបស់ព្រះ ដែលបានប្រទានមកខ្ញុំសម្រាប់អ្នករាល់គ្នា
ប្រសិនបើអ្នករាល់គ្នាពិតជាឮអំពីព្រះអង្គមែន ហើយបានរៀនក្នុងព្រះអង្គ ស្របតាមសេចក្ដីពិតដែលស្ថិតនៅក្នុងព្រះយេស៊ូវ
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាត្រូវបានកែប្រែជាថ្មីក្នុងចិត្តគំនិតរបស់អ្នករាល់គ្នា
(ដ្បិតផលផ្លែរបស់ពន្លឺមាននៅក្នុងគ្រប់ទាំងសេចក្ដីល្អ សេចក្ដីសុចរិតយុត្តិធម៌ និងសេចក្ដីពិត)
ព្រមទាំងត្រូវបានបំពេញដោយផលផ្លែនៃសេចក្ដីសុចរិតដែលមកតាមរយៈព្រះយេស៊ូវគ្រីស្ទ ដើម្បីជាសិរីរុងរឿង និងការសរសើរតម្កើងដល់ព្រះ។
មិនមែនថាខ្ញុំកំពុងរកអំណោយទេ គឺខ្ញុំរកផលផ្លែដែលកើនឡើងដល់គណនីរបស់អ្នករាល់គ្នាវិញ។
ដើម្បីឲ្យអ្នករាល់គ្នាដើរតាមបែបសមគួរនឹងព្រះអម្ចាស់ ទាំងបំពេញព្រះហឫទ័យព្រះអង្គក្នុងគ្រប់ជំពូក ហើយបង្កើតផលក្នុងគ្រប់ទាំងការល្អ ព្រមទាំងចម្រើនឡើងក្នុងការយល់ដឹងត្រឹមត្រូវអំពីព្រះ។
ប្រសិនបើអ្នករាល់គ្នាកាន់ខ្ជាប់នូវជំនឿមែន ទាំងត្រូវបានចាក់គ្រឹះ ហើយមាំមួន ដោយមិនរង្គើចេញពីសេចក្ដីសង្ឃឹមនៃដំណឹងល្អដែលអ្នករាល់គ្នាបានឮ។ គឺដំណឹងល្អនេះ ដែលត្រូវបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ ហើយខ្ញុំ ប៉ូល បានក្លាយជាអ្នកបម្រើដំណឹងល្អនេះដែរ។
ពីព្រោះដំណឹងល្អរបស់យើងបានមកដល់អ្នករាល់គ្នា មិនគ្រាន់តែដោយពាក្យសម្ដីប៉ុណ្ណោះទេ គឺដោយព្រះចេស្ដា ព្រះវិញ្ញាណដ៏វិសុទ្ធ និងការជឿអស់ពីចិត្តយ៉ាងពេញលេញ។ អ្នករាល់គ្នាដឹងហើយថា យើងជាយ៉ាងណាក្នុងចំណោមអ្នករាល់គ្នា ដោយយល់ដល់អ្នករាល់គ្នា។
នេះជាហេតុដែលយើងក៏អរព្រះគុណដល់ព្រះឥតឈប់ឈរដែរ ដោយព្រោះកាលអ្នករាល់គ្នាបានទទួលព្រះបន្ទូលរបស់ព្រះ ដែលអ្នករាល់គ្នាឮពីយើង អ្នករាល់គ្នាបានទទួលយកមិនមែនទុកដូចជាពាក្យរបស់មនុស្សទេ គឺទុកដូចជាព្រះបន្ទូលរបស់ព្រះ ហើយតាមពិតជាព្រះបន្ទូលរបស់ព្រះមែន ដែលចេញឥទ្ធិពលនៅក្នុងអ្នករាល់គ្នាដែលជឿ។
បងប្អូនដ៏ជាទីស្រឡាញ់របស់ព្រះអម្ចាស់អើយ យើងត្រូវតែអរព្រះគុណជានិច្ចដល់ព្រះ អំពីអ្នករាល់គ្នា ពីព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាផលដំបូងសម្រាប់សេចក្ដីសង្គ្រោះ តាមរយៈការញែកជាវិសុទ្ធរបស់ព្រះវិញ្ញាណ និងតាមរយៈជំនឿលើសេចក្ដីពិត។
ខ្ញុំបានសរសេរដោយសង្ខេប តាមរយៈស៊ីលវ៉ានដែលខ្ញុំចាត់ទុកជាបងប្អូនដ៏ស្មោះត្រង់ ដើម្បីជំរុញទឹកចិត្តអ្នករាល់គ្នា និងធ្វើបន្ទាល់ថា នេះជាព្រះគុណដ៏ពិតប្រាកដរបស់ព្រះ។ ដូច្នេះ ចូរឈរមាំក្នុងព្រះគុណនេះចុះ។