Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 15:28 - ព្រះគម្ពីរខ្មែរសាកល

28 ដូច្នេះ បន្ទាប់ពី​ខ្ញុំ​បាន​បំពេញ​ការនេះ គឺ​បាន​ប្រគល់​ជំនួយ​នេះ​ដល់​ពួកគេ​ដោយសុវត្ថិភាព​ហើយ ខ្ញុំ​ក៏​នឹង​ទៅ​អេស្ប៉ាញ​ដោយឆ្លងកាត់​កន្លែង​អ្នករាល់គ្នា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

28 ដូច្នេះ​ពេលណា​ខ្ញុំ​បំពេញ​កិច្ចការ​នេះ​ចប់​សព្វគ្រប់​ គឺ​ប្រគល់​ជំនួយ​ដល់​អ្នក​ទាំង​នោះ​រួចហើយ​ ខ្ញុំ​នឹង​ចេញ​ដំណើរ​ទៅ​ស្រុក​អេស្បាញ​ដោយ​ឆៀង​ចូល​ជួប​អ្នក​រាល់គ្នា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ដូច្នេះ ពេល​ខ្ញុំ​បាន​បំពេញ​កិច្ច‌ការ​នេះ​ចប់ គឺ​បាន​ប្រគល់​ប្រាក់​ដែល​ប្រមូល​បាន​នេះ​ដល់​គេ​រួច​ហើយ នោះ​ខ្ញុំ​នឹង​ចេញ​ដំណើរ​ទៅ​ស្រុក​អេស៉្បាញ ហើយ​ឆៀង​មក​ជួប​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ពេល​ណា​ខ្ញុំ​បំពេញ​កិច្ចការ​នេះ​ចប់ គឺ​ប្រគល់​ប្រាក់​ដែល​ប្រមូល​បាន​ទៅ​ឲ្យ​គេ​ជា​ផ្លូវ​ការ​រួច​រាល់​ហើយ ខ្ញុំ​នឹង​ចេញ​ដំណើរ​ទៅ​ស្រុក​អេស្ប៉ាញ ដោយ​ឆៀង​ចូល​មក​សួរ​សុខ​ទុក្ខ​បងប្អូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ដូច្នេះ កាល​ណា​ខ្ញុំ​បាន​សំរេច​ការ​នេះ គឺ​ប្រគល់​ផល​នៃ​ការ​ជំនួយ​នេះ​ដល់​គេ​រួច​ហើយ នោះ​ខ្ញុំ​នឹង​ចេញ​ដំណើរ​ទៅ​ឯ​ស្រុក​អេស្ប៉ាញ ដោយ‌សារ​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ពេល​ណា​ខ្ញុំ​បំពេញ​កិច្ចការ​នេះ​ចប់ គឺ​ប្រគល់​ប្រាក់​ដែល​ប្រមូល​បាន​ទៅ​ឲ្យ​គេ​ជា​ផ្លូវ​ការ​រួច​រាល់​ហើយ ខ្ញុំ​នឹង​ចេញ​ដំណើរ​ទៅ​ស្រុក​អេស៉្បាញ ដោយ​ឆៀង​ចូល​មក​សួរ​សុខ​ទុក្ខ​បង​ប្អូន។

សូមមើលជំពូក ចម្លង




រ៉ូម 15:28
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅក្នុង​ចិត្ត​របស់​មនុស្ស​មាន​គម្រោង​ជាច្រើន ប៉ុន្តែ​មានតែ​ផែនការ​របស់​ព្រះយេហូវ៉ា​ប៉ុណ្ណោះ ដែល​នៅស្ថិតស្ថេរ​។


ដូច្នេះ ពួកគេ​ក៏​ចាកចេញទៅ​ចាត់ចែង​ការពារ​ផ្នូរ​ឲ្យតឹងរ៉ឹង ដោយ​បិទត្រា​លើ​ថ្ម​នៅមាត់រូងផ្នូរ ទាំងមាន​ទាហានយាម​ផង​៕


អ្នក​ដែល​ទទួលយក​ពាក្យបន្ទាល់​របស់​ព្រះអង្គ បាន​បោះត្រា​ថា ព្រះ​គឺ​ពិតត្រង់​។


ក្រោយពី​ហេតុការណ៍ទាំងនេះ​បាន​បញ្ចប់​ហើយ ប៉ូល​ត្រូវ​ព្រះវិញ្ញាណ​បណ្ដាលឲ្យ​ធ្វើដំណើរ​ទៅ​យេរូសាឡិម ដោយ​ឆ្លងកាត់​ម៉ាសេដូន និង​អាខៃ​។ គាត់​និយាយ​ថា​៖ “បន្ទាប់ពី​ខ្ញុំ​ទៅដល់​ទីនោះ​ហើយ ខ្ញុំ​ត្រូវតែ​ទៅ​មើល​រ៉ូម​ដែរ”។


ពោលគឺ កាលណា​ខ្ញុំ​ធ្វើដំណើរ​ទៅ​អេស្ប៉ាញ ខ្ញុំ​សង្ឃឹម​នឹង​ជួប​អ្នករាល់គ្នា​នៅ​តាមផ្លូវ ហើយ​ឲ្យ​អ្នករាល់គ្នា​ជូនដំណើរ​ខ្ញុំ​ពី​ទីនោះ​ទៅមុខទៀត ក្រោយពី​អ្នករាល់គ្នា​បាន​ធ្វើឲ្យ​ខ្ញុំ​សប្បាយចិត្ត​បន្តិច​សិន​។


មិនមែន​ថា​ខ្ញុំ​កំពុង​រក​អំណោយ​ទេ គឺ​ខ្ញុំ​រក​ផលផ្លែ​ដែល​កើនឡើង​ដល់​គណនី​របស់អ្នករាល់គ្នា​វិញ​។


ដែល​មក​ដល់​អ្នករាល់គ្នា​។ នៅក្នុង​ពិភពលោក​ទាំងមូល ដំណឹងល្អនេះ​កំពុង​បង្កើតផល ព្រមទាំង​ចម្រើនឡើង ដូច​នៅក្នុងចំណោម​អ្នករាល់គ្នា​ដែរ តាំងពី​ថ្ងៃ​ដែល​អ្នករាល់គ្នា​បាន​ឮ ហើយ​យល់​ព្រះគុណ​របស់​ព្រះ​ក្នុង​សេចក្ដីពិត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម