Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កូឡុស 1:23 - ព្រះគម្ពីរខ្មែរសាកល

23 ប្រសិនបើ​អ្នករាល់គ្នា​កាន់ខ្ជាប់​នូវ​ជំនឿ​មែន ទាំង​ត្រូវបាន​ចាក់គ្រឹះ ហើយ​មាំមួន ដោយ​មិន​រង្គើចេញ​ពី​សេចក្ដីសង្ឃឹម​នៃ​ដំណឹងល្អ​ដែល​អ្នករាល់គ្នា​បាន​ឮ​។ គឺ​ដំណឹងល្អនេះ ដែល​ត្រូវបាន​ប្រកាស​ដល់​មនុស្សលោក​ទាំងអស់​នៅ​ក្រោមមេឃ ហើយ​ខ្ញុំ ប៉ូល បាន​ក្លាយជា​អ្នកបម្រើ​ដំណឹងល្អនេះ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 បើ​អ្នក​រាល់គ្នា​ពិត​ជា​ស្ថិត​នៅ​ក្នុង‍​ជំនឿ​ដែល​បាន​ចាក់​គ្រឹះ​ ហើយ​មាំមួន​ ទាំង​មិន​ងាក​ចេញ​ពី​សេចក្ដី​សង្ឃឹម​របស់​ដំណឹង​ល្អ​ដែល​អ្នក​រាល់គ្នា​បាន‍​ឮ​នោះ។​ ដំណឹង​ល្អ​នោះ​ត្រូវ​បាន​ប្រកាស​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​ដែល​ត្រូវ​បាន​បង្កើត​មក​នៅ​ក្រោម​មេឃ​ ហើយ​ប៉ូល​ខ្ញុំ​នេះ​បាន​ត្រលប់​ជា​អ្នក​បម្រើ​ដំណឹង​ល្អ​នោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ប្រសិន‌បើ​អ្នក​រាល់​គ្នា​ពិត​ជា​បាន​ចាក់​គ្រឹះ ហើយ​មាំ‌មួន​នៅ​ក្នុង​ជំនឿ ឥត​ងាក​បែរ​ចេញ​ពី​សេចក្តី​សង្ឃឹម​របស់​ដំណឹង​ល្អ ដែល​អ្នក​រាល់​គ្នា​បាន​ឮ ជា​ដំណឹង​ដែល​បាន​ប្រកាស​ដល់​មនុស្ស​លោក​ទាំង​អស់​នៅ​ក្រោម​មេឃ។ ឯ​ខ្ញុំ ប៉ុល បាន​ក្លាយ​ជា​អ្នក​បម្រើ​ដំណឹង​ល្អ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ប៉ុន្តែ បងប្អូន​ត្រូវ​តែ​កាន់​ជំនឿ​ឲ្យ​បាន​រឹង‌ប៉ឹង​ខ្ជាប់ខ្ជួន ដើម្បី​កុំ​ឲ្យ​ឃ្លាត​ចាក​ពី​សេចក្ដី​សង្ឃឹម​ដែល​បងប្អូន​មាន​តាំង​ពី​បាន​ឮ​ដំណឹង‌ល្អ*​មក​នោះ គឺ​ជា​ដំណឹង‌ល្អ​ដែល​គេ​បាន​ប្រកាស​ដល់​មនុស្ស​លោក​ទាំង​អស់​នៅ​ក្រោម​មេឃ ហើយ​ខ្ញុំ​ប៉ូល បាន​ទទួល​មុខងារ​បម្រើ​ដំណឹង‌ល្អ​នេះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 នោះ​គឺ​បើ​តិច​ណាស់ អ្នក​រាល់​គ្នា​បាន​តាំង​នៅ​ជាប់‌លាប់ ហើយ​មាំ‌មួន ក្នុង​សេចក្ដី​ជំនឿ​ដែរ ឥត​ងាក​បែរ​ចេញ​ពី​សេចក្ដី​សង្ឃឹម​របស់​ដំណឹង​ល្អ ដែល​អ្នក​រាល់​គ្នា​បាន​ឮ ជា​ដំណឹង​ដែល​បាន​ផ្សាយ​ទៅ​ដល់​គ្រប់​ទាំង​មនុស្ស ដែល​កើត​ក្រោម​មេឃ​ផង ឯ​ប៉ុល​ខ្ញុំ ជា​អ្នក​បំរើ​ចំពោះ​ដំណឹង​ល្អ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ក៏​ប៉ុន្ដែ បង​ប្អូន​ត្រូវ​តែ​កាន់​ជំនឿ​ឲ្យ​បាន​រឹង‌ប៉ឹង ខ្ជាប់‌ខ្ជួន ដើម្បី​កុំ​ឲ្យ​ឃ្លាត​ចាក​ពី​សេចក្ដី​សង្ឃឹម​ដែល​បង​ប្អូន​មាន តាំង​ពី​បាន​ឮ​ដំណឹង‌ល្អ​មក​នោះ គឺ​ជា​ដំណឹង‌ល្អ​ដែល​គេ​បាន​ប្រកាស​ដល់​មនុស្ស​លោក​ទាំង​អស់​នៅ​ក្រោម​មេឃ ហើយ​ខ្ញុំ​ប៉ូល បាន​ទទួល​មុខ‌ងារ​បម្រើ​ដំណឹង‌ល្អ​នេះ​ដែរ។

សូមមើលជំពូក ចម្លង




កូឡុស 1:23
72 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ចំពោះ​ពួកអ្នកដែល​បែរចេញទៅ​ផ្លូវវៀចវេរ​របស់ខ្លួន ព្រះយេហូវ៉ា​នឹង​នាំ​ពួកគេ​ទៅ​ជាមួយ​ពួកអ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​។ សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅលើ​អ៊ីស្រាអែល​!​៕


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ចូរ​ចេញទៅ​ទូទាំង​ពិភពលោក ហើយ​ប្រកាស​ដំណឹងល្អ​នេះ​ដល់​មនុស្សលោក​ទាំងអស់។


ប៉ុន្តែ​ខ្ញុំ​បាន​អធិស្ឋាន​សម្រាប់​អ្នក ដើម្បីកុំឲ្យ​ជំនឿ​របស់អ្នក​បាត់​ឡើយ​។ ដូច្នេះ កាលណា​អ្នក​បាន​បែរមកវិញ ចូរ​ពង្រឹង​បងប្អូន​របស់អ្នក​ផង”។


គឺ​ប្រៀបដូចជា​អ្នក​សាងសង់​ផ្ទះ​ដែល​ជីក​ដី​យ៉ាងជ្រៅ ហើយ​ចាក់​គ្រឹះ​នៅលើ​ថ្មដា​។ នៅពេល​មាន​ទឹកជំនន់ ហើយ​ចរន្តទឹក​ប៉ះទង្គិច​នឹង​ផ្ទះ​នោះ ក៏​មិន​អាច​ធ្វើឲ្យ​ផ្ទះនោះ​រង្គើ​បាន​ទេ ពីព្រោះ​ត្រូវបាន​សាងសង់​យ៉ាងរឹងមាំ​។


ប្រសិនបើ​អ្នកណា​មិន​ស្ថិតនៅ​ក្នុង​ខ្ញុំ​ទេ អ្នកនោះ​ត្រូវ​បោះចោល​ទៅ​ខាងក្រៅ​ដូចជា​មែក ហើយ​ក្រៀមស្វិត​ទៅ​។ គេ​ប្រមូល​មែក​ទាំងនោះ​បោះ​ទៅក្នុង​ភ្លើង ហើយ​វា​ក៏​ឆេះ​។


ជាការពិត គាត់​ត្រូវបាន​រាប់​ជា​ម្នាក់​ក្នុងចំណោម​ពួកយើង ហើយ​បាន​ទទួល​ចំណែក​ក្នុង​ការងារបម្រើ​នេះ​។


ដើម្បី​ទទួល​ចំណែក​ក្នុង​ការងារបម្រើ​នេះ និង​មុខងារជាសាវ័ក ដែល​យូដាស​បាន​បោះបង់ចោល​ដើម្បី​ទៅ​កន្លែង​របស់ខ្លួន”។


យ៉ាងណាមិញ កាលណា​ព្រះវិញ្ញាណដ៏វិសុទ្ធ​សណ្ឋិត​លើ​អ្នករាល់គ្នា អ្នករាល់គ្នា​នឹង​ទទួល​ព្រះចេស្ដា ហើយ​បានជា​សាក្សី​របស់ខ្ញុំ ទាំង​នៅ​យេរូសាឡិម យូឌា​និង​សាម៉ារី​ទាំងមូល ព្រមទាំង​រហូតដល់​ចុងបំផុត​នៃ​ផែនដី”។


នៅពេល​បារណាបាស​បាន​ទៅ​ដល់ ហើយ​ឃើញ​ព្រះគុណ​របស់​ព្រះ នោះ​គាត់​ក៏​អរសប្បាយ ហើយ​លើកទឹកចិត្ត​ពួកគេ​ទាំងអស់គ្នា​ឲ្យ​ប្ដេជ្ញាចិត្ត​នៅជាប់នឹង​ព្រះអម្ចាស់


ហើយ​ពង្រឹង​ចិត្ត​របស់​ពួក​សិស្ស ទាំង​លើកទឹកចិត្ត​ពួកគេ​ឲ្យ​កាន់ខ្ជាប់​នូវ​ជំនឿ ដោយ​និយាយ​ថា​៖ “យើង​ត្រូវតែ​ឆ្លងកាត់​ទុក្ខវេទនា​ជាច្រើន ដើម្បី​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ”។


ពេលនោះ មាន​ជនជាតិយូដា​ដែល​មកពី​គ្រប់​ប្រជាជាតិ​នៅ​ក្រោមមេឃ ជា​អ្នក​មានជំនឿស៊ប់ ស្នាក់នៅ​យេរូសាឡិម​។


ប៉ុន្តែ​ខ្ញុំ​មិន​ចាត់ទុកថា​ជីវិត​របស់ខ្ញុំ​មានតម្លៃ​ដល់​ខ្លួនឯង​ឡើយ ដើម្បីឲ្យ​ខ្ញុំ​បាន​បង្ហើយ​ដំណើរជីវិត​របស់ខ្ញុំ និង​ការងារបម្រើ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះអម្ចាស់​យេស៊ូវ គឺ​ការ​ធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់​អំពី​ដំណឹងល្អ​នៃ​ព្រះគុណ​របស់​ព្រះ​។


ចូរ​ក្រោកឡើង ហើយ​ឈរ​ដោយ​ជើង​អ្នក​ចុះ​! ដ្បិត​យើង​បាន​លេចមក​ដល់​អ្នក​ដើម្បី​ការនេះ គឺ​ដើម្បី​តែងតាំង​អ្នក​ជា​អ្នកបម្រើ និង​ជា​សាក្សី​អំពី​ការ​ដែល​អ្នក​បាន​ឃើញ​យើង ព្រមទាំង​អំពី​អ្វីដែល​យើង​នឹង​សម្ដែង​ដល់​អ្នក​។


គ្មាន​សេចក្ដីសង្គ្រោះ​តាមរយៈ​អ្នកណា​ផ្សេងទៀត​ឡើយ ដ្បិត​នៅ​ក្រោមមេឃ គ្មាន​នាម​ផ្សេងទៀត​ដែល​បាន​ប្រទាន​មក​មនុស្ស ដើម្បីឲ្យ​យើង​ត្រូវតែ​ទទួល​ការ​សង្គ្រោះ​នោះ​ឡើយ”។


ក៏ប៉ុន្តែ​ខ្ញុំ​សូម​សួរថា ពួកគេ​មិនដែល​ឮ​ទេ មែនទេ​? ពួកគេ​ប្រាកដជា​ឮ ដ្បិត “សំឡេង​របស់​គេ​ចេញទៅ​ពាសពេញ​ផែនដី ហើយ​ពាក្យ​របស់​គេ​ក៏​ចេញទៅ​ដល់​ចុងបំផុត​នៃ​ពិភពលោក”។


ដើម្បីឲ្យ​ខ្ញុំ​ធ្វើជា​អ្នកបម្រើ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​ដល់​សាសន៍ដទៃ ដោយ​បំពេញតួនាទីជាបូជាចារ្យ​សម្រាប់​ដំណឹងល្អ​របស់​ព្រះ​។ នេះគឺ​ដើម្បីឲ្យ​តង្វាយ​របស់​សាសន៍ដទៃ​បានជា​ទីគាប់ព្រះហឫទ័យ ទាំង​ត្រូវបាន​ញែកជាវិសុទ្ធ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ផង​។


ចំពោះ​អ្នក​ដែល​ស្វែងរក​សិរីរុងរឿង កិត្តិយស និង​អមតភាព​តាមរយៈ​ការធ្វើល្អ​ដោយ​ស៊ូទ្រាំ ព្រះអង្គនឹងសង​ជីវិតអស់កល្បជានិច្ច​ដល់អ្នកនោះវិញ


ហើយ​សេចក្ដីសង្ឃឹម​មិន​នាំឲ្យខកចិត្ត​ឡើយ ពីព្រោះ​សេចក្ដីស្រឡាញ់របស់ព្រះ​ត្រូវបាន​ចាក់បង្ហូរ​ក្នុង​ចិត្ត​របស់យើង តាមរយៈ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែល​បាន​ប្រទាន​មក​យើង​។


បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ដោយហេតុនេះ ចូរឲ្យ​បាន​មាំមួន ឥតរង្គើ ហើយ​ចម្រើនឡើង​ក្នុង​ការងារ​របស់​ព្រះអម្ចាស់​ជានិច្ច ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា ក្នុង​ព្រះអម្ចាស់ ការនឿយហត់​របស់អ្នករាល់គ្នា​មិនមែន​ឥតប្រយោជន៍​ឡើយ​៕


ចុះ​អ័ប៉ុឡូស​ជា​អ្វី? ហើយ​ប៉ូល​ជា​អ្វី? ជា​អ្នកបម្រើ​ដែល​អ្នករាល់គ្នា​បាន​ជឿ​តាមរយៈ​ពួកគេ តាមដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ម្នាក់ៗ​ប៉ុណ្ណោះ​។


ខ្ញុំ ប៉ូល ដែល​តាម​សំបកក្រៅ​ជា​មនុស្ស​រាបទាប​ពេល​នៅជាមួយ​អ្នករាល់គ្នា ប៉ុន្តែ​ក្លាហាន​ចំពោះ​អ្នករាល់គ្នា​ពេល​មិននៅជាមួយ គឺ​ខ្ញុំផ្ទាល់​សូមអង្វរ​អ្នករាល់គ្នា​ដោយ​សេចក្ដីសុភាពរាបសា និង​ក្ដីអនុគ្រោះ​របស់​ព្រះ​គ្រីស្ទ​។


តើ​ពួកគេ​ជា​អ្នកបម្រើ​របស់​ព្រះ​គ្រីស្ទ​ឬ​? ខ្ញុំ​និយាយ​ស្ទើរតែចង់ឆ្កួត​ថា ខ្ញុំ​លើសជាង​ពួកគេទៅទៀត​! ខ្ញុំមាន​ការនឿយហត់​ច្រើនជាង ជាប់គុក​ច្រើនជាង ត្រូវគេ​វាយនឹងខ្សែតី​ច្រើនរាប់មិនអស់ ប្រឈមមុខនឹង​សេចក្ដីស្លាប់​ជាញឹកញាប់​។


ព្រះអង្គ​បាន​ធ្វើឲ្យ​យើង​មានសមត្ថភាព​ធ្វើជា​អ្នកបម្រើ​នៃ​សម្ពន្ធមេត្រី​ថ្មី​——​មិនមែន​តាម​អក្សរ​ទេ គឺ​តាម​ព្រះវិញ្ញាណ​វិញ​; ដ្បិត​អក្សរ​នាំឲ្យស្លាប់ រីឯ​ព្រះវិញ្ញាណ​ផ្ដល់ជីវិត​។


ហេតុនេះហើយបានជា​យើង​មិន​ធ្លាក់ទឹកចិត្ត​ឡើយ ដោយ​បាន​ទទួល​ការងារបម្រើ​នេះ ដូចដែល​យើង​បាន​ទទួលសេចក្ដីមេត្តា​ដែរ​។


យើង​សូមអង្វរ​ក្នុងនាមជា​អ្នក​រួមការងារ​ជាមួយព្រះ​ថា កុំឲ្យ​អ្នករាល់គ្នា​ទទួល​ព្រះគុណ​របស់​ព្រះ​ដោយឥតប្រយោជន៍​ឡើយ​។


ខ្ញុំ​បារម្ភ​អំពី​អ្នករាល់គ្នា ថា​ប្រហែល​ខ្ញុំ​បាន​ធ្វើការនឿយហត់​សម្រាប់​អ្នករាល់គ្នា​ដោយ​ឥតប្រយោជន៍​ហើយ​។


ជាការពិត យើង​ទន្ទឹងរង់ចាំ​សេចក្ដីសង្ឃឹម​នៃ​សេចក្ដីសុចរិត តាមរយៈ​ព្រះវិញ្ញាណ និង​ដោយ​ជំនឿ​។


អ្នករាល់គ្នា​បាន​រត់​យ៉ាងល្អ តើ​នរណា​បាន​រារាំង​អ្នករាល់គ្នា​មិន​ឲ្យ​ស្ដាប់បង្គាប់​សេចក្ដីពិត​?


កុំឲ្យ​យើង​ធ្លាក់ទឹកចិត្ត​ក្នុង​ការ​ធ្វើ​ល្អ​ឡើយ ដ្បិត​យើង​នឹង​ច្រូត​បានផល​នៅ​ពេលកំណត់ ប្រសិនបើ​យើង​មិន​បោះបង់ចោល​។


ទាំង​ឲ្យ​ភ្នែក​នៃ​ចិត្ត​របស់អ្នករាល់គ្នា​ត្រូវបាន​បំភ្លឺ ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា​សេចក្ដីសង្ឃឹម​នៃ​ការត្រាស់ហៅ​របស់​ព្រះអង្គ​ជា​អ្វី ភាពបរិបូរ​នៃ​មរតក​របស់​ព្រះអង្គ ដែល​ប្រកបដោយ​សិរីរុងរឿង​ក្នុងចំណោម​វិសុទ្ធជន​ជា​អ្វី


នៅក្នុង​ព្រះគ្រីស្ទយេស៊ូវ អគារ​ទាំងមូល​ត្រូវបាន​ផ្គុំឡើង ហើយ​ចម្រើនឡើង​ទៅជា​ព្រះវិហារ​ដ៏វិសុទ្ធ​ក្នុង​ព្រះអម្ចាស់​;


និង​ឲ្យ​ព្រះ​គ្រីស្ទ​គង់​ក្នុង​ចិត្ត​របស់អ្នករាល់គ្នា​តាមរយៈ​ជំនឿ ព្រមទាំង​ឲ្យ​អ្នករាល់គ្នា​បាន​ចាក់ឫស និង​ចាក់គ្រឹះរឹងមាំ​ក្នុង​សេចក្ដីស្រឡាញ់


ដោយសារតែ​ព្រះអង្គ រូបកាយ​ទាំងមូល​ដែល​ផ្គុំឡើង និង​ភ្ជាប់គ្នា​ដោយ​សន្លាក់​នីមួយៗ​ដែល​ទ្រទ្រង់ ត្រូវបាន​ធ្វើឲ្យ​ចម្រើនឡើង​រហូតដល់​ស្អាង​ខ្លួន​ក្នុង​សេចក្ដីស្រឡាញ់ ដោយ​ផ្នែក​នីមួយៗ​បំពេញតួនាទី​យ៉ាងសមគួរ​។


ខ្ញុំ​បាន​ក្លាយជា​អ្នកបម្រើ​របស់​ក្រុមជំនុំនេះ ស្របតាម​តួនាទី​ដែល​ព្រះ​បាន​ប្រទាន​ដល់​ខ្ញុំ​ដោយយល់ដល់​អ្នករាល់គ្នា ដើម្បី​បំពេញ​ការផ្សាយ​ព្រះបន្ទូល​របស់​ព្រះ​ឲ្យសម្រេច​។


គឺ​ដូចដែល​បាន​បង្រៀន​ដល់​អ្នករាល់គ្នា​ហើយ ចូរ​ចាក់ឫស ហើយ​ស្អាងឡើង​ក្នុង​ព្រះអង្គ ព្រមទាំង​ឈរមាំ​ក្នុង​ជំនឿ ដោយ​ចម្រើនឡើង​ក្នុង​ការអរព្រះគុណ​។


ដើម្បី​កុំឲ្យអ្នកណា​ម្នាក់​ត្រូវបាន​ធ្វើឲ្យរង្គើ​ដោយសារតែ​ទុក្ខវេទនា​ទាំងនេះ​ឡើយ​។ ដ្បិត​ខ្លួនអ្នករាល់គ្នាផ្ទាល់​ក៏​ដឹង​ហើយ​ថា យើង​ត្រូវបាន​តម្រូវ​សម្រាប់​ទុក្ខវេទនាទាំងនេះឯង​។


ដោយហេតុនេះ ខ្ញុំក៏​មិន​អាច​ទ្រាំ​តទៅទៀត​បាន បានជា​ខ្ញុំ​ចាត់​ធីម៉ូថេ​ឲ្យមក ដើម្បីឲ្យ​ដឹង​អំពី​ជំនឿ​របស់អ្នករាល់គ្នា ក្រែងលោ​មេល្បួង​បាន​ល្បួង​អ្នករាល់គ្នា ហើយ​ការនឿយហត់​របស់យើង​ទៅជាឥតប្រយោជន៍​វិញ​។


រីឯ​យើង​វិញ ដោយ​យើង​ជារបស់​ថ្ងៃ ចូរឲ្យ​យើង​មានគំនិតមធ្យ័ត ទាំង​ពាក់​ជំនឿ និង​សេចក្ដីស្រឡាញ់​ជា​ក្រោះការពារទ្រូង ហើយ​ពាក់​សេចក្ដីសង្ឃឹម​នៃ​សេចក្ដីសង្គ្រោះ​ជា​មួកសឹក​។


ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង និង​ព្រះដែលជាព្រះបិតា​របស់យើង ដែល​ស្រឡាញ់​យើង ហើយ​ប្រទាន​ការកម្សាន្តចិត្ត​ដ៏អស់កល្បជានិច្ច និង​សេចក្ដីសង្ឃឹម​ដ៏ប្រសើរ​មក​តាមរយៈ​ព្រះគុណ សូមឲ្យ​ព្រះអង្គផ្ទាល់


ខ្ញុំ​សូម​អរព្រះគុណ​ដល់​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង​ដែល​ចម្រើនកម្លាំង​ដល់​ខ្ញុំ ដ្បិត​ព្រះអង្គ​បាន​ចាត់ទុក​ខ្ញុំ​ថា​ស្មោះត្រង់ ដោយ​តែងតាំង​ខ្ញុំ​មកក្នុង​ការងារបម្រើ​នេះ​។


សម្រាប់​ទីបន្ទាល់នេះឯង ដែល​ខ្ញុំ​ត្រូវបាន​តែងតាំងឲ្យធ្វើជា​អ្នកប្រកាស និង​ជា​សាវ័ក ជា​គ្រូបង្រៀន​របស់​សាសន៍ដទៃ អំពី​ជំនឿ និង​សេចក្ដីពិត​។ ខ្ញុំ​និយាយ​សេចក្ដីពិត ខ្ញុំ​មិន​ភូតភរ​ទេ​។


ពិតមែនហើយ ដូចដែលទាំងអស់គ្នាទទួលស្គាល់​អាថ៌កំបាំង​នៃ​ការគោរពព្រះ ជា​ការ​ធំឧត្ដម គឺ ព្រះ​បាន​លេចមក​ក្នុង​សាច់ឈាម ត្រូវបាន​បញ្ជាក់ថាសុចរិត​ដោយ​ព្រះវិញ្ញាណ ត្រូវបាន​ឃើញ​ដោយ​បណ្ដា​ទូតសួគ៌ ត្រូវបាន​ប្រកាស​ក្នុង​បណ្ដា​ប្រជាជាតិ ត្រូវបាន​ជឿ​ក្នុង​ពិភពលោក ហើយ​ត្រូវបាន​ទទួលឡើង​ក្នុង​សិរីរុងរឿង​៕


ដើម្បី​កាលណា​យើង​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ព្រះគុណ​របស់​ព្រះអង្គ នោះ​យើង​នឹង​បានជា​អ្នកទទួលមរតក ស្របតាម​សេចក្ដីសង្ឃឹម​នៃ​ជីវិតអស់កល្បជានិច្ច​។


រីឯ​មនុស្ស​សុចរិត​របស់យើង​នឹង​រស់​ដោយ​ជំនឿ ហើយ​ប្រសិនបើ​អ្នកនោះ​ដកខ្លួនថយ ព្រលឹង​របស់យើង​មិន​ពេញចិត្ត​នឹង​គាត់​ឡើយ”។


ដ្បិត​យើងរាល់គ្នា​ជា​គូកន​របស់​ព្រះ​គ្រីស្ទ​ហើយ ប្រសិនបើ​យើង​កាន់ខ្ជាប់​យ៉ាងមាំមួន​នូវ​ទំនុកចិត្ត​ដើម​រហូតដល់​ទីបញ្ចប់​មែន​។


រីឯ​ព្រះ​គ្រីស្ទ​វិញ ព្រះអង្គទ្រង់ស្មោះត្រង់​ក្នុងនាមជា​កូន​ដែល​គ្រប់គ្រងលើ​ដំណាក់​របស់​ព្រះអង្គ​។ គឺ​យើងរាល់គ្នា​ហើយ ជា​ដំណាក់​របស់​ព្រះ ប្រសិនបើ​យើង​កាន់ខ្ជាប់​នូវ​ការជឿជាក់ និង​មោទនភាព​ចំពោះ​សេចក្ដីសង្ឃឹម​របស់យើង​។


ដូច្នេះ ដោយ​យើង​មាន​មហាបូជាចារ្យ​ដ៏ធំឧត្ដម​ដែល​បាន​យាងកាត់​មេឃ​រួចហើយ គឺ​ព្រះយេស៊ូវ​ព្រះបុត្រារបស់ព្រះ នោះ​ចូរឲ្យ​យើង​កាន់ខ្ជាប់​នូវ​ពាក្យសារភាពជំនឿ


សេចក្ដីសង្ឃឹម​ដែល​យើង​មាន​នេះ ដូចជា​យុថ្កា​នៃ​ព្រលឹង ដែល​ប្រាកដប្រជា និង​មាំមួន ព្រមទាំង​ចូលទៅ​ខាងក្នុង​វាំងនន


ព្រះដែលជាព្រះបិតា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង ព្រះអង្គ​សមនឹងទទួលការលើកតម្កើង​! ព្រះអង្គ​បាន​ធ្វើឲ្យ​យើង​កើតជាថ្មី​ទៅក្នុង​សេចក្ដីសង្ឃឹម​ដ៏​រស់ ស្របតាម​សេចក្ដីមេត្តា​ដ៏លើសលប់​របស់​ព្រះអង្គ តាមរយៈ​ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ពីចំណោម​មនុស្សស្លាប់


អ្នករាល់គ្នា​ត្រូវបាន​ការពារ​ដោយ​ព្រះចេស្ដា​របស់​ព្រះ តាមរយៈ​ជំនឿ សម្រាប់​សេចក្ដីសង្គ្រោះ​ដែលត្រូវបាន​រៀបចំជាស្រេច​ដើម្បី​សម្ដែងឲ្យឃើញ​នៅ​គ្រា​ចុងបញ្ចប់​។


រីឯ​អ្នករាល់គ្នា​វិញ ការចាក់ប្រេងអភិសេក​ដែល​អ្នករាល់គ្នា​បាន​ទទួល​ពី​ព្រះអង្គ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា ដូច្នេះ​អ្នករាល់គ្នា​មិន​ចាំបាច់​ឲ្យ​អ្នកណា​បង្រៀន​អ្នករាល់គ្នា​ទេ​។ ផ្ទុយទៅវិញ ដូចដែល​ការចាក់ប្រេងអភិសេក​ពី​ព្រះអង្គ បង្រៀន​អ្នករាល់គ្នា​អំពី​អ្វីៗ​ទាំងអស់​យ៉ាងណា​——​ហើយ​ជា​សេចក្ដីពិត គឺ​មិនមែន​ជា​សេចក្ដីកុហក​ទេ​——​ចូរ​ស្ថិតនៅ​ក្នុង​ព្រះអង្គ តាមដែល​ព្រះអង្គ​បាន​បង្រៀន​អ្នករាល់គ្នា​យ៉ាងនោះដែរ​។


កុំ​ខ្លាច​អ្វីដែល​អ្នក​រៀបនឹង​រងទុក្ខ​នោះ​ឡើយ​។ មើល៍! មារ​រៀបនឹង​បោះ​អ្នកខ្លះ​ពីចំណោម​អ្នករាល់គ្នា​ទៅក្នុង​គុក ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រូវបាន​ល្បងល ហើយ​អ្នករាល់គ្នា​នឹង​រង​ទុក្ខវេទនា​អស់​ដប់​ថ្ងៃ។ ចូរ​ស្មោះត្រង់​រហូតដល់​មរណភាព​ចុះ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម