កូឡុស 1:5 - ព្រះគម្ពីរខ្មែរសាកល5 ជំនឿ និងសេចក្ដីស្រឡាញ់នេះ មកពីសេចក្ដីសង្ឃឹមដែលបានបម្រុងទុកសម្រាប់អ្នករាល់គ្នានៅស្ថានសួគ៌ ជាសេចក្ដីសង្ឃឹមដែលអ្នករាល់គ្នាបានឮក្នុងព្រះបន្ទូលនៃសេចក្ដីពិត គឺដំណឹងល្អ សូមមើលជំពូកKhmer Christian Bible5 គឺជាសេចក្ដីស្រឡាញ់មកពីសេចក្ដីសង្ឃឹមដែលបានបម្រុងទុកសម្រាប់អ្នករាល់គ្នានៅស្ថានសួគ៌ ជាសេចក្ដីសង្ឃឹមដែលអ្នករាល់គ្នាបានឮរួចមកហើយនៅក្នុងព្រះបន្ទូលនៃសេចក្ដីពិតដែលជាដំណឹងល្អ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ព្រោះតែសេចក្តីសង្ឃឹមដែលបានបម្រុងទុកសម្រាប់អ្នករាល់គ្នានៅស្ថានសួគ៌ ជាសេចក្តីសង្ឃឹមដែលអ្នករាល់គ្នាបានឮរួចមកហើយ នៅក្នុងព្រះបន្ទូលនៃសេចក្ដីពិត គឺដំណឹងល្អ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ព្រោះតែសេចក្ដីសង្ឃឹមដែលព្រះអង្គបម្រុងទុកសម្រាប់បងប្អូននៅស្ថានបរមសុខ*។ បងប្អូនបានស្គាល់សេចក្ដីសង្ឃឹមនេះ ដោយសារព្រះបន្ទូលនៃសេចក្ដីពិត គឺដំណឹងល្អ* សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 គឺអរព្រះគុណដោយព្រោះសេចក្ដីសង្ឃឹម ដែលបំរុងទុកឲ្យអ្នករាល់គ្នា នៅស្ថានសួគ៌ ជាសេចក្ដីសង្ឃឹម ដែលអ្នករាល់គ្នាបានឮនិយាយ ក្នុងព្រះបន្ទូលដ៏ពិតនៃដំណឹងល្អ សូមមើលជំពូកអាល់គីតាប5 ព្រោះតែសេចក្ដីសង្ឃឹមដែលអុលឡោះបម្រុងទុកសម្រាប់បងប្អូននៅសូរ៉កា។ បងប្អូនបានស្គាល់សេចក្ដីសង្ឃឹមនេះ ដោយសារបន្ទូលនៃសេចក្ដីពិត គឺដំណឹងល្អ សូមមើលជំពូក |
នេះជាហេតុដែលយើងក៏អរព្រះគុណដល់ព្រះឥតឈប់ឈរដែរ ដោយព្រោះកាលអ្នករាល់គ្នាបានទទួលព្រះបន្ទូលរបស់ព្រះ ដែលអ្នករាល់គ្នាឮពីយើង អ្នករាល់គ្នាបានទទួលយកមិនមែនទុកដូចជាពាក្យរបស់មនុស្សទេ គឺទុកដូចជាព្រះបន្ទូលរបស់ព្រះ ហើយតាមពិតជាព្រះបន្ទូលរបស់ព្រះមែន ដែលចេញឥទ្ធិពលនៅក្នុងអ្នករាល់គ្នាដែលជឿ។