Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 4:21 - ព្រះគម្ពីរខ្មែរសាកល

21 ប្រសិនបើ​អ្នករាល់គ្នា​ពិតជា​ឮ​អំពី​ព្រះអង្គ​មែន ហើយ​បាន​រៀន​ក្នុង​ព្រះអង្គ ស្របតាម​សេចក្ដីពិត​ដែល​ស្ថិតនៅ​ក្នុង​ព្រះយេស៊ូវ

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 អ្នក​រាល់គ្នា​ពិត​ជា​បាន​ឮ​អំពី​ព្រះអង្គ​ និង​បាន​ទទួល​ការ​បង្រៀន​ក្នុង​ព្រះអង្គ​ ដែល​ស្រប​ទៅ​តាម​សេចក្ដី​ពិត​ក្នុង​ព្រះយេស៊ូ​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 អ្នក​រាល់​គ្នា​ពិត​ជា​បាន​ឮ​អំពី​ព្រះ‌អង្គ ហើយ​បាន​រៀន​ក្នុង​ព្រះ‌អង្គ តាម​សេចក្តី​ពិត​ដែល​នៅ​ក្នុង​ព្រះ‌យេស៊ូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ប្រសិន​បើ​បងប្អូន​បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ ហើយ​ប្រសិន​បើ​បងប្អូន​បាន​ទទួល​ការ‌អប់រំ​អំពី​ព្រះអង្គ ស្រប​តាម​សេចក្ដី​ពិត​ដែល​មក​ពី​ព្រះអង្គ​មែន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 នោះ​គឺ​បើ​តិច​ណាស់​អ្នក​រាល់​គ្នា​បាន​ឮ ហើយ​រៀន​នឹង​ទ្រង់ តាម​សេចក្ដី​ពិត​ដែល​នៅ​ក្នុង​ព្រះ‌យេស៊ូវ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ប្រសិន​បើ​បង​ប្អូន​បាន​ឮ​គេ​និយាយ​អំពី​អ៊ីសា ហើយ​ប្រសិន​បើ​បង​ប្អូន​បាន​ទទួល​ការ‌អប់រំ​អំពី​គាត់ ស្រប​តាម​សេចក្ដី​ពិត​ដែល​មក​ពី​គាត់​មែន

សូមមើលជំពូក ចម្លង




អេភេសូរ 4:21
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​អានុភាព​របស់ព្រះករុណា សូម​ព្រះករុណា​ជិះទៅ​ទាំង​មានជ័យជម្នះ ដោយព្រោះ​សេចក្ដីពិត ភាពរាបសា និង​សេចក្ដីសុចរិតយុត្តិធម៌​! សូមឲ្យ​ព្រះហស្តស្ដាំ​របស់ព្រះករុណា បង្ហាញ​ព្រះករុណា​នូវ​ការ​គួរឲ្យស្ញែងខ្លាច​!


ខណៈដែល​ពេត្រុស​កំពុង​និយាយ​នៅឡើយ ស្រាប់តែ​មាន​ពពក​ដ៏ភ្លឺ​គ្របពីលើ​ពួកគេ ហើយ​មើល៍! មាន​សំឡេង​មួយ​ពី​ពពក​នោះ​ថា​៖ “នេះ​ជា​បុត្រដ៏ជាទីស្រឡាញ់​របស់យើង ជា​អ្នកដែល​យើង​ពេញចិត្ត​។ ចូរ​ស្ដាប់តាម​ព្រះអង្គ​ចុះ​!”។


“អ្នក​ដែល​ស្ដាប់​អ្នករាល់គ្នា គឺ​ស្ដាប់​ខ្ញុំ​; អ្នក​ដែល​បដិសេធ​អ្នករាល់គ្នា គឺ​បដិសេធ​ខ្ញុំ​; ហើយ​អ្នក​ដែល​បដិសេធ​ខ្ញុំ គឺ​បដិសេធ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក”។


ពោលគឺ ក្រឹត្យវិន័យ​បាន​ប្រទានមក​តាមរយៈ​ម៉ូសេ រីឯ​ព្រះគុណ និង​សេចក្ដីពិត​វិញ បាន​មក​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​។


ចៀម​របស់ខ្ញុំ​ស្ដាប់​សំឡេង​របស់ខ្ញុំ ហើយខ្ញុំក៏​ស្គាល់​ពួកវា​ដែរ​។ ពួកវា​មកតាម​ខ្ញុំ


ព្រះអង្គនោះ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត ដែល​ពិភពលោក​មិនអាច​ទទួល​បានឡើយ ពីព្រោះ​ពិភពលោក​មិន​ឃើញ​ព្រះអង្គ ហើយក៏មិន​ស្គាល់​ព្រះអង្គ​ដែរ​។ រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​ស្គាល់​ព្រះអង្គ ពីព្រោះ​ព្រះអង្គ​ស្ថិតនៅ​ជាមួយ​អ្នករាល់គ្នា ហើយ​ព្រះអង្គ​នឹង​គង់នៅ​ក្នុង​អ្នករាល់គ្នា​។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“គឺ​ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដីពិត និង​ជា​ជីវិត​។ គ្មានអ្នកណា​ទៅឯ​ព្រះ​បិតា​បាន​ឡើយ លើកលែងតែ​តាមរយៈ​ខ្ញុំ​ប៉ុណ្ណោះ​។


បើដូច្នេះ តើ​គេ​អាច​ហៅរក​យ៉ាងដូចម្ដេច ចំពោះ​ព្រះអង្គ​ដែល​ពួកគេ​មិនដែល​ជឿលើ​នោះ​? តើ​គេ​អាច​ជឿ​យ៉ាងដូចម្ដេច ចំពោះ​ព្រះអង្គ​ដែល​ពួកគេ​មិនដែល​ឮ​សោះ​? តើ​គេ​អាច​ឮ​យ៉ាងដូចម្ដេច បើគ្មាន​អ្នកណា​ប្រកាស​?


ដ្បិត​សេចក្ដីសន្យា​ទាំងអស់​របស់​ព្រះ គឺជា “មែន” នៅក្នុង​ព្រះគ្រីស្ទ ហេតុនេះហើយបានជា​យើង​ពោលថា “អាម៉ែន” ដល់​ព្រះ តាមរយៈ​ព្រះគ្រីស្ទ ដើម្បីជា​សិរីរុងរឿង​ដល់ព្រះអង្គ​។


ដូចដែល​សេចក្ដីពិត​របស់​ព្រះ​គ្រីស្ទ​ស្ថិតនៅ​ក្នុង​ខ្ញុំ មោទនភាព​របស់ខ្ញុំ​នេះ នឹង​មិន​ត្រូវបាន​បញ្ឈប់​នៅ​តំបន់​អាខៃ​ឡើយ​។


នៅក្នុង​ព្រះគ្រីស្ទ អ្នករាល់គ្នា​ក៏​ឮ​ព្រះបន្ទូល​នៃ​សេចក្ដីពិត​ដែរ ជា​ដំណឹងល្អ​ដែល​ផ្ដល់​សេចក្ដីសង្គ្រោះ​ដល់​អ្នករាល់គ្នា ហើយ​នៅពេល​ជឿ​លើ​ព្រះគ្រីស្ទ អ្នករាល់គ្នា​ក៏​ត្រូវបាន​បោះត្រា​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​នៃ​សេចក្ដីសន្យា​។


កាល​យាង​មក ព្រះអង្គ​បាន​ប្រកាសដំណឹងល្អ​នៃ​សន្តិភាព​ដល់​អ្នករាល់គ្នា​ដែល​នៅ​ឆ្ងាយ ព្រមទាំង​ប្រកាស​ដល់​អ្នក​ដែល​នៅ​ជិត​ផង​។


ជំនឿ និង​សេចក្ដីស្រឡាញ់នេះ មកពី​សេចក្ដីសង្ឃឹម​ដែល​បាន​បម្រុងទុក​សម្រាប់​អ្នករាល់គ្នា​នៅ​ស្ថានសួគ៌ ជា​សេចក្ដីសង្ឃឹម​ដែល​អ្នករាល់គ្នា​បាន​ឮ​ក្នុង​ព្រះបន្ទូល​នៃ​សេចក្ដីពិត គឺ​ដំណឹងល្អ


ដែល​មក​ដល់​អ្នករាល់គ្នា​។ នៅក្នុង​ពិភពលោក​ទាំងមូល ដំណឹងល្អនេះ​កំពុង​បង្កើតផល ព្រមទាំង​ចម្រើនឡើង ដូច​នៅក្នុងចំណោម​អ្នករាល់គ្នា​ដែរ តាំងពី​ថ្ងៃ​ដែល​អ្នករាល់គ្នា​បាន​ឮ ហើយ​យល់​ព្រះគុណ​របស់​ព្រះ​ក្នុង​សេចក្ដីពិត


គឺ​ដូចដែល​បាន​បង្រៀន​ដល់​អ្នករាល់គ្នា​ហើយ ចូរ​ចាក់ឫស ហើយ​ស្អាងឡើង​ក្នុង​ព្រះអង្គ ព្រមទាំង​ឈរមាំ​ក្នុង​ជំនឿ ដោយ​ចម្រើនឡើង​ក្នុង​ការអរព្រះគុណ​។


យើង​ក៏​ដឹង​ដែរ​ថា ព្រះបុត្រារបស់ព្រះ​បាន​យាង​មក ព្រមទាំង​ប្រទាន​ការយល់ដឹង​ដល់​យើង ដើម្បីឲ្យ​យើង​ស្គាល់​ព្រះអង្គ​ដ៏ពិត​។ យើង​ស្ថិតនៅក្នុង​ព្រះអង្គ​ដ៏ពិត គឺ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រា​របស់​ព្រះអង្គ‍។ ព្រះអង្គនេះ​ហើយ ជា​ព្រះ​ពិត និង​ជា​ជីវិតអស់កល្បជានិច្ច​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម