គិតមើលទៅ ព្រះយេស៊ូវគឺជាព្រះដែលបានយាងចុះមកក្នុងលោកនេះ ដើម្បីសង្គ្រោះយើងទាំងអស់គ្នា។ ការសុគតរបស់ទ្រង់មិនមែនជាការបរាជ័យទេ តែជាផ្នែកមួយនៃផែនការដ៏ធំរបស់ព្រះ។
នៅសម័យនោះ ការឆ្កាងគឺជាទោសទណ្ឌដ៏ឃោរឃៅបំផុត សម្រាប់តែឧក្រិដ្ឋជនដ៏អាក្រក់បំផុត។ សាកល្បងគិតអំពីការឈឺចាប់ និងភាពអាម៉ាស់ដែលព្រះយេស៊ូវបានស៊ូទ្រាំ។ ប៉ុន្តែក៏មានរឿងអស្ចារ្យជាច្រើនបានកើតឡើង ដែលបង្ហាញថាទ្រង់ពិតជាព្រះ។
ពេលខ្លះយើងភ្លេចគិតអំពីទំហំនៃសេចក្តីស្រឡាញ់ និងការលះបង់របស់ព្រះយេស៊ូវ។ សូមអធិស្ឋានសុំឲ្យព្រះវិញ្ញាណបរិសុទ្ធបង្ហាញយើងពីសេចក្តីស្រឡាញ់ដ៏មហាសាលនេះ ដើម្បីឲ្យចិត្តយើងពោរពេញដោយកតញ្ញូតាធម៌។ ទោះបីយើងមិនសមនឹងទទួលបានក៏ដោយ ក៏ព្រះយេស៊ូវបានប្រទានអ្វីៗគ្រប់យ៉ាង ដើម្បីឲ្យយើងមានសេរីភាព។
ឥឡូវនេះ សូមបិទភ្នែកមួយភ្លែត ហើយថ្វាយបង្គំព្រះយេស៊ូវ ដែលបានបង្ហាញពីសេចក្តីមេត្តាករុណាដ៏គ្មានព្រំដែន និងបានលោះយើងឲ្យរួចពីអំពើបាប។
គេបិទប្រកាសពីទោសចោទប្រកាន់ព្រះអង្គដាក់ពីលើព្រះសិរព្រះអង្គថា៖ «អ្នកនេះឈ្មោះយេស៊ូវ ជាស្តេចសាសន៍យូដា»។
ពេលមកដល់កន្លែងដែលហៅថា ភ្នំលលាដ៍ក្បាល គេឆ្កាងព្រះយេស៊ូវនៅទីនោះ ព្រមទាំងអ្នកទោសផង ម្នាក់ខាងស្តាំ ម្នាក់ទៀតខាងឆ្វេងព្រះអង្គ។
លោកពីឡាត់បិទប្រកាសមួយនៅលើឈើឆ្កាងថា «យេស៊ូវអ្នកស្រុកណាសារ៉ែត ស្តេចនៃសាសន៍យូដា»។
ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងថាគេធ្វើអ្វីទេ»។ គេយកព្រះពស្ត្ររបស់ព្រះអង្គ មកចាប់ឆ្នោតចែកគ្នា។
អ្នករាល់គ្នាបានធ្វើគុតព្រះអម្ចាស់នៃជីវិត តែព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ យើងខ្ញុំជាបន្ទាល់អំពីហេតុការណ៍នេះ។
ពេលមេទ័ព និងពួកទាហានដែលនៅចាំយាមព្រះយេស៊ូវជាមួយលោក ឃើញផែនដីរញ្ជួយ និងហេតុការណ៍កើតឡើងដូច្នោះ គេភ័យខ្លាចជាខ្លាំង ហើយពោលថា៖ «អ្នកនេះពិតជាព្រះរាជបុត្រារបស់ព្រះមែន!»
គេធ្វើកន្លែងបញ្ចុះសាកសពរបស់ព្រះអង្គ នៅជាមួយពួកមនុស្សអាក្រក់ ហើយផ្នូររបស់ព្រះអង្គ នៅជាមួយពួកអ្នកមាន ទោះបីព្រះអង្គមិនដែលប្រព្រឹត្តអំពើឃោរឃៅណា ឬបោកបញ្ឆោតអ្នកណានៅក្នុងព្រះឧស្ឋ របស់ព្រះអង្គក៏ដោយ។
ពេលនោះ គេបានឆ្កាងចោរពីរនាក់ជាមួយព្រះអង្គដែរ ម្នាក់នៅខាងស្តាំ ហើយម្នាក់នៅខាងឆ្វេង។
ក្រោយពីឆ្កាងព្រះអង្គហើយ គេយកព្រះពស្ត្រព្រះអង្គទៅចាប់ឆ្នោតចែកគ្នា [ដើម្បីឲ្យបានសម្រេចសេចក្ដីដែលបានថ្លែងទុកមក តាមរយៈហោរាថា៖ «គេយកសម្លៀកបំពាក់ខ្ញុំចែកគ្នា ហើយគេចាប់ឆ្នោតយកសម្លៀកបំពាក់ខ្ញុំ»]
ដូច្នេះ ពួកទាហានក៏មកវាយបំបាក់ជើងអ្នកទោសទាំងពីរនាក់ ដែលជាប់ឆ្កាងជាមួយព្រះអង្គ។
លុះពេលគេមកដល់ព្រះយេស៊ូវ គេឃើញថា ព្រះអង្គសុគតផុតហើយ គេមិនបំបាក់ព្រះបាទព្រះអង្គទេ។
ពេលមេទ័ពបានឃើញហេតុការណ៍ដែលកើតឡើង លោកក៏សរសើរតម្កើងព្រះ ហើយពោលថា៖ «មនុស្សនេះពិតជាសុចរិតមែន»។
ហើយប្រហែលជាម៉ោងបី ព្រះយេស៊ូវស្រែកឡើងយ៉ាងខ្លាំងថា៖ «អេលី អេលី ឡាម៉ា សាបាច់ថានី!» មានន័យថា «ព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំ?»
សួរថា៖ «តើអស់លោកឲ្យអ្វីខ្ញុំ បើខ្ញុំប្រគល់អ្នកនោះជូនអស់លោក?» គេក៏រាប់ប្រាក់កាក់ឲ្យគាត់សាមសិបស្លឹង
ព្រះយេស៊ូវយាងចេញទៅទាំងលីឈើឆ្កាង ទៅដល់កន្លែងមួយហៅថា «ភ្នំលលាដ៍ក្បាល» ដែលភាសាហេព្រើរឈ្មោះថា «គាល់កូថា»។
«អ្នកបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាងបីថ្ងៃអើយ! ចូរសង្គ្រោះខ្លួនឯងទៅ! បើអ្នកជាព្រះរាជបុត្រារបស់ព្រះមែន សូមចុះពីឈើឆ្កាងមក»។
«វាសង្គ្រោះអ្នកដទៃបាន តែមិនអាចសង្គ្រោះខ្លួនឯងបានទេ បើវាជាស្តេចសាសន៍អ៊ីស្រាអែលមែន ចូរឲ្យវាចុះពីឈើឆ្កាងមក ដើម្បីឲ្យយើងជឿដល់វាផង!
វាទុកចិត្តដល់ព្រះ សូមឲ្យព្រះរំដោះវាឥឡូវចុះ ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យនឹងវា! ដ្បិតវាពោលថា "ខ្ញុំជាព្រះរាជបុត្រារបស់ព្រះ"»។
ក្រោយថ្ងៃសប្ប័ទ គឺពេលទៀបភ្លឺថ្ងៃទីមួយក្នុងសប្ដាហ៍ នាងម៉ារាជាអ្នកស្រុកម៉ាក់ដាឡា និងនាងម៉ារាម្នាក់ទៀត នាំគ្នាទៅមើលផ្នូរ។
គេក៏ឆ្កាងព្រះអង្គ ហើយយកព្រះពស្ត្រព្រះអង្គមកចាប់ឆ្នោតចែកគ្នា ដើម្បីឲ្យដឹងថាអ្នកណាត្រូវបានអ្វី។
ពួកអ្នកដែលដើរកាត់តាមទីនោះ ចំអកមើលងាយព្រះអង្គ ទាំងគ្រវីក្បាល ហើយពោលថា៖ «ឱអ្នកបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាងបីថ្ងៃអើយ!
សូមព្រះគ្រីស្ទ ជាស្តេចសាសន៍អ៊ីស្រាអែល ចុះពីឈើឆ្កាងមកឥឡូវនេះមក ដើម្បីឲ្យយើងឃើញ ហើយជឿផង!» អ្នកដែលជាប់ឆ្កាងជាមួយព្រះអង្គ គេក៏ម្រមាថមើលងាយព្រះអង្គដែរ។
នៅវេលាម៉ោងបី ព្រះយេស៊ូវស្រែកដោយសំឡេងខ្លាំងៗថា៖ «អេឡយ អេឡយ ឡាម៉ា សាបាច់ថានី ដែលប្រែថា ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ? »
ឯប្រជាជនដែលឈរមើល និងពួកនាម៉ឺន ក៏បន្តុះបង្អាប់ព្រះអង្គថា៖ «គាត់បានសង្គ្រោះមនុស្សផ្សេងទៀត បើគាត់ជាព្រះគ្រីស្ទ ជាអ្នករើសតាំងរបស់ព្រះមែន នោះឲ្យគាត់សង្គ្រោះខ្លួនឯងទៅ»។
រីឯអ្នកទោសម្នាក់ដែលជាប់ព្យួរ និយាយប្រមាថព្រះអង្គថា៖ «បើអ្នកជាព្រះគ្រីស្ទពិត ចូរសង្គ្រោះខ្លួនឯង ហើយសង្រ្គោះយើងផង!»។
ប៉ុន្តែ ម្នាក់ទៀតឆ្លើយបន្ទោសថា៖ «តើឯងមិនខ្លាចព្រះទេឬ? ដ្បិតឯងក៏ជាប់ទោសដូចគ្នា
គេធ្វើទោសយើងត្រូវហើយ ដ្បិតយើងត្រូវទោសចំពោះការដែលយើងបានប្រព្រឹត្ត ប៉ុន្តែ ព្រះអង្គនេះមិនបានធ្វើខុសអ្វីសោះ»។
ពេលនោះ គាត់ទូលព្រះអង្គថា៖ «ព្រះយេស៊ូវអើយ ពេលព្រះអង្គយាងមកគ្រងរាជ្យ សូមនឹកចាំពីទូលបង្គំផង»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយខ្ញុំ»។
ព្រះយេស៊ូវស្រែកឡើងជាខ្លាំងថា៖ «ឱព្រះវរបិតាអើយ ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំ ទៅក្នុងព្រះហស្តព្រះអង្គវិញ»។ កាលមានព្រះបន្ទូលពាក្យទាំងនេះហើយ នោះព្រះអង្គក៏ផុតដង្ហើមទៅ។
គេក៏ឆ្កាងព្រះអង្គនៅទីនោះ ជាមួយមនុស្សពីរនាក់ទៀតនៅសងខាងព្រះអង្គ ហើយព្រះយេស៊ូវនៅកណ្តាល។
កាលដែលពួកទាហានបានឆ្កាងព្រះយេស៊ូវរួចហើយ គេយកព្រះពស្ត្រព្រះអង្គចែកជាបួនចំណែក ឲ្យម្នាក់ៗបានមួយចំណែក គេក៏យកអាវវែងព្រះអង្គដែរ តែអាវនោះបានត្បាញពីក្រណាត់តែមួយផ្ទាំង ពីលើដល់ក្រោមគ្មានថ្នេរសោះ។
ដូច្នេះ គេនិយាយគ្នាថា៖ «កុំហែកអាវនេះអី សូមយើងចាប់ឆ្នោតវិញ ដើម្បីឲ្យដឹងថាបានទៅលើអ្នកណា»។ នេះដើម្បីឲ្យបានសម្រេចតាមបទគម្ពីរដែលចែងទុកមកថា «គេបានយកសម្លៀកបំពាក់ទូលបង្គំចែកគ្នា ឯអាវវែងរបស់ទូលបង្គំ គេយកដោយចាប់ឆ្នោត» ពួកទាហានក៏ធ្វើដូច្នោះ។
បន្ទាប់មក ព្រះយេស៊ូវជ្រាបថា ការទាំងអស់បានសម្រេចហើយ តែដើម្បីឲ្យបានសម្រេចតាមបទគម្ពីរ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំស្រេកទឹកណាស់» ។
នៅទីនោះ មានក្រឡដាក់ទឹកខ្មេះពេញ គេក៏យកសារាយស្ងួតជ្រលក់ទឹកខ្មេះជោក រួចចងភ្ជាប់នឹងមែកត្រែង ហុចទៅដល់ព្រះឱស្ឋព្រះអង្គ។
កាលព្រះយេស៊ូវបានទទួលទឹកខ្មេះហើយ ទ្រង់មានព្រះបន្ទូលថា៖ «កិច្ចការចប់សព្វគ្រប់ហើយ» រួចព្រះអង្គក៏ឱនព្រះសិរប្រគល់វិញ្ញាណព្រះអង្គទៅ។
ដោយព្រោះថ្ងៃនោះជាថ្ងៃរៀបចំបុណ្យ ពួកសាសន៍យូដាក៏សូមលោកពីឡាត់ ឲ្យគេវាយបំបាក់ជើងពួកជាប់ឆ្កាង ហើយយកចេញទៅ ដើម្បីកុំឲ្យសាកសពនៅជាប់លើឈើឆ្កាងនៅថ្ងៃសប្ប័ទ (ព្រោះថ្ងៃសប្ប័ទនោះជាថ្ងៃបុណ្យធំ)។
ដូច្នេះ ពួកទាហានក៏មកវាយបំបាក់ជើងអ្នកទោសទាំងពីរនាក់ ដែលជាប់ឆ្កាងជាមួយព្រះអង្គ។
លុះពេលគេមកដល់ព្រះយេស៊ូវ គេឃើញថា ព្រះអង្គសុគតផុតហើយ គេមិនបំបាក់ព្រះបាទព្រះអង្គទេ។
ប៉ុន្តែ ទាហានម្នាក់យកលំពែងចាក់ត្រង់ឆ្អឹងជំនីរព្រះអង្គ នោះស្រាប់តែឈាម និងទឹកហូរចេញមក។
តាមរយៈគម្រោងការដែលបានកំណត់ទុក និងបុព្វញាណរបស់ព្រះ ព្រះអង្គនោះត្រូវបញ្ជូនមកអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានឆ្កាង និងធ្វើគុតព្រះអង្គ ដោយសារដៃមនុស្សទទឹងច្បាប់។
ដូច្នេះ ចូរឲ្យវង្សអ៊ីស្រាអែលទាំងអស់ដឹងប្រាកដថា ព្រះបានតាំងព្រះយេស៊ូវនេះ ដែលអ្នករាល់គ្នាបានឆ្កាង ឲ្យធ្វើជាព្រះអម្ចាស់ និងជាព្រះគ្រីស្ទ»។
គឺអ្នករាល់គ្នាបានបដិសេធមិនទទួលស្គាល់ព្រះដ៏បរិសុទ្ធ ហើយសុចរិត ក៏សុំឲ្យលោកដោះលែងឃាតក ឲ្យអ្នករាល់គ្នាទៅវិញ។
នោះសូមអស់លោក និងប្រជាជនអ៊ីស្រាអែលទាំងអស់ជ្រាបថា ដែលបុរសនេះបានជា ហើយឈរនៅមុខអស់លោក គឺដោយសារព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាអ្នកស្រុកណាសារ៉ែត ដែលអស់លោកបានឆ្កាង តែព្រះបានប្រោសឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។
ព្រះនៃបុព្វបុរសរបស់យើង ទ្រង់បានប្រោសព្រះយេស៊ូវ ដែលអស់លោកបានសម្លាប់ ដោយព្យួរនៅលើឈើនោះ ឲ្យមានព្រះជន្មរស់ឡើងវិញ។
រីឯព្រះវិញ ទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់ព្រះអង្គដល់យើង ដោយព្រះគ្រីស្ទបានសុគតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សមានបាបនៅឡើយ។
យើងដឹងថា មនុស្សចាស់របស់យើងបានជាប់ឆ្កាងជាមួយព្រះអង្គហើយ ដើម្បីឲ្យរូបកាយដែលជាប់មានបាបនេះ ត្រូវវិនាសសាបសូន្យ ហើយកុំឲ្យយើងជាប់ជាអ្នកបម្រើរបស់បាបទៀត។
ដ្បិតដំណឹងអំពីឈើឆ្កាង ជាសេចក្តីល្ងីល្ងើដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តារបស់ព្រះដល់យើងដែលកំពុងតែបានសង្គ្រោះ។
តែយើងប្រកាសអំពីព្រះគ្រីស្ទដែលត្រូវឆ្កាង ជាហេតុនាំឲ្យជំពប់ចិត្តដល់សាសន៍យូដា និងជាសេចក្តីល្ងីល្ងើដល់សាសន៍ក្រិក
ដ្បិតខ្ញុំបានតាំងចិត្តថា ក្នុងចំណោមអ្នករាល់គ្នា ខ្ញុំមិនព្រមដឹងអ្វី ក្រៅពីព្រះយេស៊ូវគ្រីស្ទ និងពីព្រះអង្គដែលទ្រង់ត្រូវឆ្កាងនោះឡើយ។
ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទ ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រីស្ទវិញទេតើដែលរស់នៅក្នុងខ្ញុំ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ គឺខ្ញុំរស់ដោយជំនឿដល់ព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ហើយបានប្រគល់ព្រះអង្គទ្រង់សម្រាប់ខ្ញុំ។
ព្រះគ្រីស្ទបានលោះយើងឲ្យរួចពីបណ្ដាសារបស់ក្រឹត្យវិន័យ ដោយទ្រង់ត្រឡប់ជាត្រូវបណ្ដាសាជំនួសយើង (ដ្បិតមានសេចក្ដីចែងទុកមកថា «ត្រូវបណ្ដាសាហើយអ្នកណាដែលត្រូវគេព្យួរនៅលើឈើ»)
នៅក្នុងព្រះអង្គយើងមានការប្រោសលោះ តាមរយៈព្រះលោហិតរបស់ព្រះអង្គ គឺការអត់ទោសពីអំពើរំលង ស្របតាមព្រះគុណដ៏ធ្ងន់ក្រៃលែងរបស់ព្រះអង្គ
ហើយឲ្យបានផ្សះផ្សាគ្រប់ទាំងអស់ ឲ្យជានានឹងអង្គទ្រង់ ដោយសារព្រះរាជបុត្រានោះ ទោះជានៅផែនដី ឬនៅស្ថានសួគ៌ ទាំងបង្កើតឲ្យមានសន្ដិភាព តាមរយៈលោហិតរបស់ព្រះអង្គដែលបង្ហូរនៅលើឈើឆ្កាង។
ទាំងលុបចោលសេចក្តីដែលកត់ទុកទាស់នឹងយើង ក្នុងបញ្ញត្តិដែលប្រឆាំងនឹងយើង ហើយព្រះអង្គបានលើកចោល ដោយបោះភ្ជាប់នៅនឹងឈើឆ្កាង។
ព្រះអង្គបានផ្ទុកអំពើបាបរបស់យើង ក្នុងព្រះកាយព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានស្លាប់ខាងឯអំពើបាប ហើយរស់ខាងឯសេចក្តីសុចរិត។ អ្នករាល់គ្នាបានជាសះស្បើយ ដោយសារស្នាមរបួសរបស់ព្រះអង្គ។
ដ្បិតព្រះគ្រីស្ទក៏បានរងទុក្ខម្តងជាសូរេច ព្រោះតែបាបដែរ គឺព្រះដ៏សុចរិតរងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនាំយើងទៅរកព្រះ។ ព្រះអង្គត្រូវគេធ្វើគុតខាងសាច់ឈាម តែបានប្រោសឲ្យរស់ខាងវិញ្ញាណវិញ
តែយើងឃើញព្រះយេស៊ូវ ដែលព្រះបានធ្វើឲ្យទាបជាងពួកទេវតាមួយរយៈ ដោយព្រះអង្គបានរងទុក្ខ និងសុគត ឥឡូវនេះ ព្រះអង្គបានទទួលសិរីល្អ និងព្រះកិត្តិនាមទុកជាមកុដ។ ដោយសារព្រះគុណរបស់ព្រះ ដែលទ្រង់បានសុគតជំនួសមនុស្សទាំងអស់។
រីឯព្រះគ្រីស្ទវិញ ក្រោយពីទ្រង់បានថ្វាយយញ្ញបូជាតែមួយសម្រាប់អំពើបាបជារៀងរហូតរួចមក ព្រះអង្គក៏បានគង់ខាងស្តាំនៃព្រះ
ទាំងសម្លឹងមើលព្រះយេស៊ូវ ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើឲ្យជំនឿរបស់យើងបានគ្រប់លក្ខណ៍ ទ្រង់បានស៊ូទ្រាំនៅលើឈើឆ្កាង ដោយមិនគិតពីសេចក្ដីអាម៉ាស់ឡើយ ដោយព្រោះតែអំណរដែលនៅចំពោះព្រះអង្គ ហើយព្រះអង្គក៏គង់ខាងស្តាំបល្ល័ង្កនៃព្រះ។
កាលគេកំពុងបរិភោគ ព្រះយេស៊ូវយកនំបុ័ងមក ហើយអរព្រះគុណ រួចកាច់ប្រទានឲ្យពួកសិស្ស ដោយមានព្រះបន្ទូលថា៖ «ចូរយក ហើយបរិភោគចុះ នេះជារូបកាយខ្ញុំ»។
បន្ទាប់មក ព្រះអង្គយកពែងមក ហើយអរព្រះគុណ រួចប្រទានឲ្យពួកគេ ដោយមានព្រះបន្ទូលថា៖ «ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ
ដ្បិតនេះជាឈាមរបស់ខ្ញុំ គឺជាឈាមនៃសេចក្ដីសញ្ញា [ថ្មី] ដែលបានបង្ហូរចេញ ដើម្បីអត់ទោសបាបដល់មនុស្សជាច្រើន។
លុះព្រឹកឡើង ពួកសង្គ្រាជ និងពួកចាស់ទុំរបស់ប្រជាជនទាំងអស់ ពិគ្រោះគ្នាទាស់នឹងព្រះយេស៊ូវដើម្បីធ្វើគុតព្រះអង្គ
ហើយគេឲ្យប្រាក់នោះទៅទិញចម្ការរបស់ជាងស្មូន ដូចព្រះអម្ចាស់បានបង្គាប់ខ្ញុំ» ។
នៅវេលានេះ ព្រះយេស៊ូវឈរនៅមុខលោកទេសាភិបាល ហើយលោកទេសាភិបាលសួរព្រះអង្គថា៖ «តើអ្នកជាស្តេចរបស់សាសន៍យូដាឬ?» ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ត្រូវដូចលោកមានប្រសាសន៍ហើយ»។
ប៉ុន្តែ ពេលពួកសង្គ្រាជ និងពួកចាស់ទុំចោទប្រកាន់ព្រះអង្គ នោះព្រះអង្គមិនបានឆ្លើយអ្វីសោះ។
ពេលនោះ លោកពីឡាត់សួរព្រះអង្គថា៖ «តើអ្នកមិនឮសេចក្ដីទាំងប៉ុន្មានដែលគេចោទប្រកាន់អ្នកទេឬ?»
ព្រះយេស៊ូវពុំបានមានព្រះបន្ទូលឆ្លើយនឹងពាក្យណាមួយរបស់លោកសោះ ជាហេតុធ្វើឲ្យលោកទេសាភិបាលឆ្ងល់ជាខ្លាំង។
នៅឱកាសបុណ្យនោះ លោកទេសាភិបាលតែងមានទម្លាប់ដោះលែងអ្នកទោសម្នាក់ តាមសំណូមពររបស់បណ្ដាជន។
នៅពេលនោះ គេមានអ្នកទោសល្បីម្នាក់ ឈ្មោះបារ៉ាបាស។
ដូច្នេះ កាលគេបានជួបជុំគ្នាហើយ លោកពីឡាត់សួរគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណាឲ្យអ្នករាល់គ្នា បារ៉ាបាស ឬយេស៊ូវ ហៅព្រះគ្រីស្ទ?»
ដ្បិតលោកជ្រាបថា គេបញ្ជូនព្រះអង្គមកនេះ ព្រោះតែសេចក្ដីច្រណែន។
កាលលោកកំពុងតែអង្គុយនៅក្នុងទីកាត់ក្តី ប្រពន្ធរបស់លោកចាត់គេឲ្យមកជម្រាបលោកថា៖ «កុំឲ្យជាប់ជំពាក់អ្វីជាមួយមនុស្សសុចរិតនេះឡើយ ដ្បិតថ្ងៃនេះ ក្នុងយល់សប្ដិ ខ្ញុំបានរងទុក្ខខ្លាំងណាស់ដោយសារគាត់»។
គេចងព្រះអង្គនាំទៅប្រគល់ឲ្យលោកពីឡាត់ ជាទេសាភិបាល។
នៅវេលានេះ ព្រះយេស៊ូវឈរនៅមុខលោកទេសាភិបាល ហើយលោកទេសាភិបាលសួរព្រះអង្គថា៖ «តើអ្នកជាស្តេចរបស់សាសន៍យូដាឬ?» ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ត្រូវដូចលោកមានប្រសាសន៍ហើយ»។
ប៉ុន្តែ ពេលពួកសង្គ្រាជ និងពួកចាស់ទុំចោទប្រកាន់ព្រះអង្គ នោះព្រះអង្គមិនបានឆ្លើយអ្វីសោះ។
ពេលនោះ លោកពីឡាត់សួរព្រះអង្គថា៖ «តើអ្នកមិនឮសេចក្ដីទាំងប៉ុន្មានដែលគេចោទប្រកាន់អ្នកទេឬ?»
ព្រះយេស៊ូវពុំបានមានព្រះបន្ទូលឆ្លើយនឹងពាក្យណាមួយរបស់លោកសោះ ជាហេតុធ្វើឲ្យលោកទេសាភិបាលឆ្ងល់ជាខ្លាំង។
តែព្រះអង្គនៅស្ងៀម មិនឆ្លើយអ្វីសោះ។ សម្ដេចសង្ឃសួរព្រះអង្គម្ដងទៀតថា៖ «តើអ្នកជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះដ៏មានពរឬ?»
ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «គឺខ្ញុំហ្នឹងហើយ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្តាំនៃព្រះដ៏មានព្រះចេស្តា ហើយយាងមកក្នុងពពកនៅលើមេឃ »។
លុះព្រឹកឡើងភ្លាម ពួកសង្គ្រាជបានជួបពិគ្រោះគ្នាជាមួយពួកចាស់ទុំ ពួកអាចារ្យ និងក្រុមប្រឹក្សាទាំងមូល។ គេចងព្រះយេស៊ូវ ហើយនាំព្រះអង្គទៅប្រគល់ឲ្យលោកពីឡាត់។
ឯពួកអ្នកដែលយាមព្រះយេស៊ូវ គេចាប់ផ្តើមចំអក និងវាយតប់ព្រះអង្គ
ហើយខ្ទប់ព្រះនេត្រ ទះកំផ្លៀងព្រះអង្គ ដោយទូលថា៖ «ចូរទាយមើល តើអ្នកណាវាយឯង?»។
គេជេរប្រមាថព្រះអង្គដោយពាក្យជាច្រើនថែមទៀត។
មនុស្សទាំងអស់ក៏ក្រោកឡើង នាំព្រះយេស៊ូវទៅលោកពីឡាត់។
ពួកសង្គ្រាជ និងពួកអាចារ្យក៏នៅទីនោះដែរ ពួកគេកំពុងចោទប្រកាន់ទ្រង់ជាខ្លាំង។
លុះព្រះបាទហេរ៉ូឌ និងពួកទាហាន បានចំអកមើលងាយព្រះយេស៊ូវរួចហើយ គេយកអាវយ៉ាងវិសេសមកបំពាក់ឲ្យព្រះអង្គ រួចបញ្ជូនត្រឡប់ទៅលោកពីឡាត់វិញ។
នៅថ្ងៃនោះ លោកពីឡាត់ និងព្រះបាទហេរ៉ូឌ ក៏ក្លាយជាមិត្តនឹងគ្នា ដ្បិតពីមុន លោកទាំងពីរជាសត្រូវនឹងគ្នា។
លោកពីឡាត់បានប្រមូលពួកសង្គ្រាជ ពួកនាម៉ឺន និងប្រជាជនទាំងអស់មកជួបជុំគ្នា
ហើយលោកមានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាបាននាំអ្នកនេះមកជួបខ្ញុំ ទុកដូចជាមនុស្សដែលនាំឲ្យប្រជាជនវង្វេង តែឥឡូវនេះ ខ្ញុំបានពិចារណាសួរនៅមុខអ្នករាល់គ្នាហើយ មិនឃើញជាមានទោសអ្វី ដូចដែលអ្នករាល់គ្នាចោទប្រកាន់នោះសោះ។
សូម្បីតែព្រះបាទហេរ៉ូឌក៏រកមិនឃើញដែរ ដ្បិតខ្ញុំបានឲ្យអ្នករាល់គ្នាទៅជួបទ្រង់ ហើយមិនឃើញថាអ្នកនេះមានទោសអ្វីដែលគួរឲ្យស្លាប់ទេ។
ដូច្នេះ ខ្ញុំគ្រាន់តែវាយប្រដៅគាត់ រួចលែងគាត់ឲ្យទៅវិញ»។
[ដ្បិតនៅបុណ្យនោះ លោកត្រូវលែងអ្នកទោសម្នាក់ឲ្យដល់គេ]
ពួកគេស្រែកឡើងព្រមគ្នាថា៖ «សូមយកអ្នកនេះទៅ ហើយលែងបារ៉ាបាសឲ្យយើងវិញ»។
(ឯបារ៉ាបាសនេះ គាត់ជាប់គុកដោយព្រោះការបះបោរ ដែលបង្ករនៅក្នុងទីក្រុង និងសម្លាប់គេ)។
ពួកគេចាប់ផ្តើមចោទប្រកាន់ព្រះអង្គថា៖ «យើងខ្ញុំបានឃើញអ្នកនេះនាំឲ្យសាសន៍យើងវង្វេង ដោយហាមមិនឲ្យបង់ពន្ធថ្វាយសេសារ ហើយលើកខ្លួនឯងថាជាព្រះគ្រីស្ទ គឺជាស្តេច»។
លោកពីឡាត់ក៏មានប្រសាសន៍ទៅកាន់ពួកសង្គ្រាជ និងមហាជនថា៖ «ខ្ញុំមិនឃើញថាមនុស្សនេះមានទោសអ្វីសោះ»។
លោកពីឡាត់បានប្រមូលពួកសង្គ្រាជ ពួកនាម៉ឺន និងប្រជាជនទាំងអស់មកជួបជុំគ្នា
ហើយលោកមានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាបាននាំអ្នកនេះមកជួបខ្ញុំ ទុកដូចជាមនុស្សដែលនាំឲ្យប្រជាជនវង្វេង តែឥឡូវនេះ ខ្ញុំបានពិចារណាសួរនៅមុខអ្នករាល់គ្នាហើយ មិនឃើញជាមានទោសអ្វី ដូចដែលអ្នករាល់គ្នាចោទប្រកាន់នោះសោះ។
សូម្បីតែព្រះបាទហេរ៉ូឌក៏រកមិនឃើញដែរ ដ្បិតខ្ញុំបានឲ្យអ្នករាល់គ្នាទៅជួបទ្រង់ ហើយមិនឃើញថាអ្នកនេះមានទោសអ្វីដែលគួរឲ្យស្លាប់ទេ។
បន្ទាប់មក គេនាំព្រះយេស៊ូវពីដំណាក់លោកកៃផា ទៅឯបន្ទាយរបស់លោកទេសាភិបាល។ ពេលនោះព្រលឹមស្រាងហើយ គេមិនបានចូលទៅក្នុងបន្ទាយនោះទេ ក្រែងគេត្រូវសៅហ្មង ហើយមិនអាចបរិភោគបុណ្យរំលងបាន ។
លោកពីឡាត់មានប្រសាសន៍ថា៖ «ចូរយកទៅកាត់ទោសតាមច្បាប់របស់អ្នករាល់គ្នាចុះ»។ តែពួកសាសន៍យូដាជម្រាបលោកថា៖ «យើងខ្ញុំគ្មានច្បាប់នឹងប្រហារជីវិតអ្នកណាទេ»។
ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «រាជ្យរបស់ខ្ញុំមិនមែននៅផែនដីនេះទេ។ ប្រសិនបើរាជ្យរបស់ខ្ញុំនៅផែនដីនេះមែន ពួកអ្នកបម្រើរបស់ខ្ញុំមុខជាតយុទ្ធ មិនឲ្យគេបញ្ជូនខ្ញុំទៅក្នុងកណ្ដាប់ដៃសាសន៍យូដាឡើយ។ ប៉ុន្តែ រាជ្យរបស់ខ្ញុំមិនមែននៅផែនដីនេះទេ»។
លោកពីឡាត់សួរព្រះអង្គថា៖ «ដូច្នេះ អ្នកជាស្តេចមែនឬ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «លោកមានប្រសាសន៍ថា ខ្ញុំជាស្តេច នោះត្រូវហើយ ខ្ញុំកើតមក ហើយចូលមកក្នុងលោកនេះសម្រាប់ការនេះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្តីពិត។ អស់អ្នកណាដែលកើតពីសេចក្តីពិត អ្នកនោះស្តាប់សំឡេងខ្ញុំ»។
ហេតុនេះ លោកពីឡាត់សួរព្រះអង្គថា៖ «ម្តេចក៏អ្នកមិនឆ្លើយនឹងខ្ញុំ? តើអ្នកមិនដឹងថាខ្ញុំមានអំណាចនឹងលែងអ្នកក៏បាន ឬឆ្កាងអ្នកក៏បានទេឬ?»
ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «ប្រសិនបើមិនបានទទួលអំណាចមកពីស្ថានលើទេ លោកគ្មានអំណាចលើខ្ញុំឡើយ ហេតុនោះបានជាអ្នកដែលបញ្ជូនខ្ញុំមកលោក មានបាបធ្ងន់ជាងលោកទៅទៀត»។
ព្រះបានប្រគល់ព្រះអង្គជាយញ្ញបូជាប្រោសលោះ ដោយសារព្រះលោហិតព្រះអង្គ តាមរយៈជំនឿ។ ព្រះអង្គធ្វើដូច្នេះ ដើម្បីបង្ហាញឲ្យឃើញសេចក្តីសុចរិតរបស់ព្រះអង្គ ហើយចំពោះការដែលព្រះអង្គបានទតរំលងអំពើបាបដែលគេបានប្រព្រឹត្តពីមុន ព្រោះព្រះអង្គមានព្រះហឫទ័យអត់ធ្មត់
ព្រះអង្គដែលមិនបានសំចៃទុកព្រះរាជបុត្រាព្រះអង្គផ្ទាល់ គឺបានលះបង់ព្រះរាជបុត្រាសម្រាប់យើងរាល់គ្នា តើទ្រង់មិនប្រទានអ្វីៗទាំងអស់មកយើង រួមជាមួយព្រះរាជបុត្រាព្រះអង្គដែរទេឬ?
ព្រះអង្គបានប្រគល់អង្គទ្រង់ដោយព្រោះតែបាបរបស់យើង ដើម្បីរំដោះយើងឲ្យរួចពីលោកីយ៍ដ៏អាក្រក់សព្វថ្ងៃនេះ តាមព្រះហឫទ័យរបស់ព្រះ ជាព្រះវរបិតារបស់យើង។
ឯខ្ញុំវិញ សូមកុំឲ្យខ្ញុំអួតខ្លួនពីអ្វី ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងឡើយ ដែលដោយសារឈើឆ្កាងនោះ លោកីយ៍បានជាប់ឆ្កាងខាងឯខ្ញុំ ហើយខ្ញុំក៏ជាប់ឆ្កាងខាងឯលោកីយ៍ដែរ។
ហើយឲ្យព្រះអង្គបានផ្សះផ្សាសាសន៍ទាំងពីរជាមួយព្រះ ក្នុងរូបកាយតែមួយ តាមរយៈឈើឆ្កាង ទាំងបំបាត់ភាពជាសត្រូវចោល តាមរយៈឈើឆ្កាងនោះឯង។
ដោយឃើញព្រះអង្គមានភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺព្រះអង្គទទួលសុគតជាប់លើឈើឆ្កាងផង។
ដ្បិតអ្នករាល់គ្នាបានស្លាប់ហើយ ឯជីវិតរបស់អ្នករាល់គ្នាក៏បានលាក់ទុកជាមួយព្រះគ្រីស្ទក្នុងព្រះដែរ។
ដែលទ្រង់សុគតជួសយើង ដើម្បីឲ្យយើងបានរស់នៅជាមួយព្រះអង្គ ទោះបើយើងនៅរស់ ឬដេកលក់ក្តី។
ដ្បិតបើដូច្នោះមែន ព្រះអង្គមុខជាត្រូវរងទុក្ខជាច្រើនដង តាំងពីកំណើតពិភពលោកមកម្ល៉េះ។ ប៉ុន្ដែ ឥឡូវនេះ ដែលជាចុងបំផុតអស់ទាំងកល្ប ព្រះអង្គបានលេចមកម្ដងជាការស្រេច ដើម្បីដកយកអំពើបាបចោល ដោយថ្វាយព្រះអង្គទ្រង់ទុកជាយញ្ញបូជា
ព្រះគ្រីស្ទក៏យ៉ាងនោះដែរ គឺក្រោយពីបានថ្វាយព្រះអង្គទ្រង់តែមួយដង ដើម្បីដកបាបរបស់មនុស្សជាច្រើន នោះទ្រង់នឹងលេចមកម្ដងទៀតជាលើកទីពីរ មិនមែនសម្រាប់អំពើបាប គឺដើម្បីសង្គ្រោះអស់អ្នកដែលរង់ចាំព្រះអង្គ។
គឺដោយសារព្រះហឫទ័យនោះហើយ ដែលយើងបានញែកជាបរិសុទ្ធ តាមរយៈតង្វាយជារូបអង្គរបស់ព្រះយេស៊ូវគ្រីស្ទ ម្ដងជាសូរេច។
អ្នករាល់គ្នាបានដឹងហើយថា ព្រះបានលោះអ្នករាល់គ្នាឲ្យរួចពីកិរិយាឥតប្រយោជន៍ ដែលជាដំណែលពីដូនតារបស់អ្នករាល់គ្នា មិនមែនដោយរបស់ពុករលួយ ដូចជាប្រាក់ ឬមាសនោះទេ
គឺបានលោះដោយសារព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះគ្រីស្ទវិញ ដែលប្រៀបដូចជាឈាមរបស់កូនចៀមឥតខ្ចោះ ឥតស្លាកស្នាម។
ដ្បិតព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមកសម្រាប់ការនេះឯង ព្រោះព្រះគ្រីស្ទក៏បានរងទុក្ខសម្រាប់អ្នករាល់គ្នាដែរ ទាំងទុកតម្រាប់ឲ្យអ្នករាល់គ្នាដើរតាមលម្អានរបស់ព្រះអង្គ។
ដូច្នេះ ដោយព្រោះព្រះគ្រីស្ទបានរងទុក្ខខាងសាច់ឈាម នោះត្រូវឲ្យអ្នករាល់គ្នាប្រដាប់ខ្លួនដោយគំនិតដូច្នោះដែរ ដ្បិតអ្នកណាដែលបានរងទុក្ខខាងសាច់ឈាម អ្នកនោះបានឈប់ពីអំពើបាបហើយ
និងពីព្រះយេស៊ូវគ្រីស្ទ ជាស្មរបន្ទាល់ស្មោះត្រង់ ដែលកើតពីពួកស្លាប់មកមុនគេបង្អស់ ជាអធិបតីលើអស់ទាំងស្តេចនៅផែនដី។ ព្រះអង្គស្រឡាញ់យើង ហើយបានរំដោះយើងឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ
ហើយគេក៏ច្រៀងទំនុកមួយថ្មីថា៖ «ព្រះអង្គសមនឹងទទួលក្រាំងនេះ ហើយបកត្រាផង ដ្បិតព្រះអង្គត្រូវគេធ្វើគុត ហើយបានលោះមនុស្សដោយព្រះលោហិតរបស់ព្រះអង្គ ពីគ្រប់កុលសម្ព័ន្ធ គ្រប់ភាសា គ្រប់ជនជាតិ និងគ្រប់សាសន៍ ថ្វាយដល់ព្រះ។
ខ្ញុំក៏ជម្រាបលោកថា៖ «លោកម្ចាស់អើយ លោកជ្រាបហើយ»។ លោកក៏ប្រាប់ខ្ញុំថា៖ «អ្នកទាំងនោះជាអ្នកដែលបានចេញពីគ្រាវេទនាយ៉ាងធំមក ពួកគេបានបោកអាវវែងរបស់ខ្លួន ហើយបានធ្វើឲ្យសដោយសារឈាមរបស់កូនចៀម។
ដ្បិតដែលលោកយ៉ូណាសបាននៅក្នុងពោះត្រីធំ អស់បីថ្ងៃបីយប់យ៉ាងណា កូនមនុស្សក៏នឹងនៅក្នុងផ្ទៃផែនដី បីថ្ងៃបីយប់យ៉ាងនោះដែរ។
កាលយាងទៅមុខបានបន្តិច ព្រះអង្គក៏ក្រាបចុះព្រះភក្ត្រដល់ដី ហើយអធិស្ឋានថា៖ «ឱព្រះវរបិតារបស់ទូលបង្គំអើយ! ប្រសិនបើបាន សូមឲ្យពែងនេះចៀសផុតពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ គឺតាមព្រះហឫទ័យព្រះអង្គវិញ»។
ដោយមានព្រះបន្ទូលថា៖ «កូនមនុស្សត្រូវរងទុក្ខជាច្រើន ត្រូវពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យបោះបង់ចោល ត្រូវគេសម្លាប់ ហើយបីថ្ងៃក្រោយមកនឹងរស់ឡើងវិញ»។