Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 18:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «រាជ្យ​របស់​ខ្ញុំ​មិន​មែន​នៅ​ផែនដី​នេះ​ទេ។ ប្រសិន‌បើ​រាជ្យ​របស់​ខ្ញុំ​នៅ​ផែនដី​នេះ​មែន ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​ត‌យុទ្ធ មិន​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​សាសន៍​យូដា​ឡើយ។ ប៉ុន្តែ រាជ្យ​របស់​ខ្ញុំ​មិន​មែន​នៅ​ផែនដី​នេះ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

36 ព្រះយេស៊ូវ​ទ្រង់​តបថា​៖“អាណាចក្រ​របស់ខ្ញុំ​មិនមែន​ជារបស់​ពិភពលោកនេះ​ទេ​។ ប្រសិនបើ​អាណាចក្រ​របស់ខ្ញុំ​ជា​របស់​ពិភពលោកនេះ ម្ល៉េះសម​ពួក​អ្នកបម្រើ​របស់ខ្ញុំ​បាន​តយុទ្ធ ដើម្បីកុំឲ្យ​ខ្ញុំ​ត្រូវគេ​ប្រគល់​ទៅ​ពួក​ជនជាតិយូដា​ឡើយ​។ ប៉ុន្តែ​ឥឡូវនេះ អាណាចក្រ​របស់ខ្ញុំ​មិនមែន​នៅ​ទីនេះ​ទេ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

36 ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «នគរ​របស់​ខ្ញុំ​មិនមែន​នៅ​ក្នុង​លោកិយ​នេះ​ទេ​ បើ​នគរ​របស់​ខ្ញុំ​នៅ​ក្នុង​លោកិយ​នេះ​មែន​ នោះ​ពួកអ្នក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​វាយ​តយុទ្ធ​វិញ​មិន​ខាន​ ដើម្បី​កុំ​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ជនជាតិ​យូដា​ ប៉ុន្ដែ​ឥឡូវ​នេះ​ នគរ​របស់​ខ្ញុំ​មិនមែន​នៅ​ទីនេះ​ទេ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «រាជ្យ​របស់​ខ្ញុំ​មិន​មែន​នៅ​ក្នុង​លោក​នេះ​ទេ។ ប្រសិន​បើ​រាជ្យ​របស់​ខ្ញុំ​នៅ​ក្នុង​លោក​នេះ​មែន ពួក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​នាំ​គ្នា​តយុទ្ធ មិន​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​យូដា​បាន​ឡើយ។ ប៉ុន្តែ រាជ្យ​របស់​ខ្ញុំ​មិន​មែន​នៅ​លោក​នេះ​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ​នេះ​ទេ បើ​សិន​ជា​នគរ​ខ្ញុំ​ត្រូវ​ខាង​លោកីយ​នេះ នោះ​ពួក​អ្នក​បំរើ​ខ្ញុំ គេ​នឹង​បាន​ត‌យុទ្ធ​ហើយ ដើម្បី​មិន​ឲ្យ​ខ្ញុំ​ត្រូវ​បញ្ជូន​ទៅ​សាសន៍​យូដា​ឡើយ តែ​ឥឡូវ​នេះ នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​ស្ថាន​នេះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

36 អ៊ីសា​មាន​ប្រសាសន៍​ថា៖ «នគរ​របស់​ខ្ញុំ​មិន​មែន​នៅ​ក្នុង​លោក​នេះ​ទេ។ ប្រសិន​បើ​នគរ​របស់​ខ្ញុំ​នៅ​ក្នុង​លោក​នេះ​មែន ពួក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​នាំ​គ្នា​តយុទ្ធ​មិន​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​យូដា​បាន​ឡើយ។ ប៉ុន្ដែ នគរ​របស់​ខ្ញុំ មិន​មែន​នៅ​លោក​នេះ​ទេ»។

សូមមើលជំពូក ចម្លង




យ៉ូហាន 18:36
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះរាជ្យ​របស់​ព្រះ​មិន​មែន​ជា​រឿង​ស៊ី​ផឹក​នោះ​ទេ គឺ​ជា​សេចក្តី​សុចរិត សេចក្តី​សុខសាន្ត និង​អំណរ នៅ​ក្នុង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ។


ពេល​ព្រះ‌យេស៊ូវ​ជ្រាប​ថា គេ​បម្រុង​នឹង​ចាប់​ព្រះ‌អង្គ​ដោយ​កម្លាំង ដើម្បី​តាំង​ឡើង​ជា​ស្តេច ទ្រង់​ក៏​ចេញ​ពី​គេ​ឡើង​ទៅ​លើ​ភ្នំ តែ​មួយ​អង្គ​ឯង​ម្តង​ទៀត។


លោក​បាន​ទទួល​អំណាច​គ្រប់‌គ្រង និង​សិរី‌ល្អ ព្រម​ទាំង​រាជ​សម្បត្តិ ដើម្បី​ឲ្យ​ប្រជា‌ជន​ទាំង‌អស់ ជាតិ​សាសន៍​នានា និង​មនុស្ស​គ្រប់​ភាសាបាន​គោរព​បម្រើ​ព្រះ‌អង្គ ឯ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ ជា​អំណាច​គ្រប់​គ្រង​នៅ​ស្ថិត​ស្ថេរ​អស់‌កល្ប ឥត​ដែល​កន្លង​បាត់​ឡើយ ហើយ​រាជ្យ​របស់​ព្រះ‌អង្គ​នឹង​បំផ្លាញ​មិន​បាន​ឡើយ។


ក្នុង​រជ្ជ​កាល​នៃ​ស្តេច​ទាំង​នោះ ព្រះ​នៃ​ស្ថាន‌សួគ៌​នឹង​តាំង​រាជ្យ​មួយ​ឡើង ដែល​នឹង​បំផ្លាញ​មិន​បាន​ឡើយ ហើយ​រាជ្យ​នោះ​ក៏​នឹង​មិន​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​សាសន៍​ដទៃ​ណា​មួយ​ដែរ គឺ​នឹង​កម្ទេច​រាជ្យ​ទាំង​ប៉ុន្មាន​នោះ​វិញ ហើយ​ធ្វើ​ឲ្យ​វិនាស​សាប​សូន្យ រាជ្យ​នោះ​នឹង​នៅ​ស្ថិត‌ស្ថេរ​ជា​រៀង​រហូត


ខ្ញុំ​ដាស់​តឿន​អ្នក​នៅ​ចំពោះ​ព្រះ ដែល​ទ្រង់​ប្រទាន​ជីវិត​ដល់​អ្វីៗ​ទាំង​អស់ ហើយ​នៅ​ចំពោះ​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​បាន​ធ្វើ​បន្ទាល់​យ៉ាង​ល្អ នៅ​មុខ​លោក​ប៉ុនទាស-ពីឡាត់​ថា


តើ​អ្នក​ស្មាន​ថា ខ្ញុំ​មិន​អាច​សូម​ដល់​ព្រះ‌វរបិតា​ខ្ញុំ ហើយ​ព្រះ‌អង្គ​នឹង​ចាត់​ទេវតា​លើស​ជាង​ដប់​ពីរ​កង មក​ជួយ​ខ្ញុំ​បាន​ភ្លាម​ទេ​ឬ?


ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​រីក‌រាយ​ជា​ខ្លាំង​ឡើង ឱ​កូន​ស្រី​យេរូ‌សាឡិម​អើយ ចូរ​ស្រែក​ហ៊ោ​ចុះ មើល៍! ស្តេច​របស់​នាង​យាង​មក​រក​នាង​ហើយ ព្រះ‌អង្គ​ជា​អ្នក​សុចរិត ហើយ​មាន​ជ័យ‌ជម្នះ ព្រះ‌អង្គ​ក៏​សុភាព ព្រះ‌អង្គ​គង់​លើ​សត្វ​លា គឺ​ជា​លា​ជំទង់ ជា​កូន​របស់​មេ​លា។


ទ្រង់​ឆ្លើយ​តប​ថា៖ «ឱ​អ្នក​អើយ តើ​អ្នក​ណា​បាន​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ចៅ​ក្រម សម្រាប់​ចែក​របស់​ទ្រព្យ​ដល់​អ្នក​រាល់​គ្នា?»


អ្នក​រាល់​គ្នា​ជំនុំ‌ជម្រះ​តាម​សាច់​ឈាម ខ្ញុំ​មិន​ជំនុំ‌ជម្រះ​អ្នក​ណា​ទេ។


លោក​ពីឡាត់​ឆ្លើយ​ថា៖ «តើ​ខ្ញុំ​ជា​សាសន៍​យូដា​ឬ? គឺ​សាសន៍​របស់​អ្នក​ឯង និង​ពួក​សង្គ្រាជ​ទេ​តើ ដែល​បញ្ជូន​អ្នក​មក​ខ្ញុំ។ តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ?»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម