កិច្ចការ 14:15 - ព្រះគម្ពីរខ្មែរសាកល ទាំងស្រែកថា៖ “អ្នករាល់គ្នាអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូច្នេះ? ពួកយើងក៏ជាមនុស្សដូចអ្នករាល់គ្នាដែរ! ពួកយើងកំពុងប្រកាសដំណឹងល្អដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបែរចេញពីការឥតខ្លឹមសារទាំងនេះមករកព្រះដែលមានព្រះជន្មរស់វិញគឺជាព្រះដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើដែលនៅទីនោះ។ Khmer Christian Bible ថា៖ «បងប្អូនអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូច្នេះ? យើងក៏ជាមនុស្សធម្មតាដូចអ្នករាល់គ្នាដែរ យើងនាំដំណឹងល្អមកប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបែរចេញពីការឥតប្រយោជន៍ទាំងនេះ មកឯព្រះដ៏មានព្រះជន្មរស់វិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើរដែលនៅក្នុងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចអ្នករាល់គ្នាដែរ យើងខ្ញុំនាំដំណឹងល្អមកប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានបែរចេញពីសេចក្ដីឥតប្រយោជន៍ទាំងនេះ មករកព្រះដ៏មានព្រះជន្មរស់នៅវិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗទាំងអស់ដែលនៅទីទាំងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ហេតុអ្វីបានជាបងប្អូននាំគ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចបងប្អូនដែរ យើងខ្ញុំនាំដំណឹងល្អ*មកជម្រាបជូនបងប្អូន គឺសូមបងប្អូនងាកចេញពីការថ្វាយបង្គំរូបសំណាកឥតប្រយោជន៍នេះ ហើយបែរមករកព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅវិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើដែលមាននៅទីទាំងនោះផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាអើយ ហេតុអ្វីបានជាធ្វើដូច្នេះ យើងខ្ញុំជាមនុស្សវិស័យដូចជាអ្នករាល់គ្នាដែរ មួយទៀត យើងក៏ប្រកាសប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ឲ្យបានបែរចេញពីអស់ទាំងការ ដែលឥតប្រយោជន៍យ៉ាងនេះ ទៅឯព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ នឹងរបស់ទាំងអស់ដែលនៅស្ថានទាំងនោះផង អាល់គីតាប «ហេតុអ្វីបានជាបងប្អូននាំគ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចបងប្អូនដែរ យើងខ្ញុំនាំដំណឹងល្អមកជម្រាបជូនបងប្អូន គឺសូមបងប្អូនងាកចេញពីការថ្វាយបង្គំរូបសំណាកឥតប្រយោជន៍នេះ ហើយបែរមករកអុលឡោះដ៏នៅអស់កល្បជានិច្ចវិញ ជាម្ចាស់ដែលបានបង្កើតផ្ទៃមេឃផែនដី សមុទ្រ និងអ្វីៗសព្វសារពើដែលមាននៅទីទាំងនោះផង។ |
យ៉ូសែបទូលផារ៉ោនថា៖ “មិនមែនខ្ញុំព្រះបាទទេ គឺព្រះនឹងផ្ដល់ចម្លើយអំពីសេចក្ដីសុខសាន្តរបស់ផារ៉ោន”។
ទូលបង្គំស្អប់ពួកដែលឱបក្រសោបព្រះក្លែងក្លាយដ៏ឥតប្រយោជន៍ ចំណែកឯទូលបង្គំវិញ ទូលបង្គំជឿទុកចិត្តលើព្រះយេហូវ៉ា។
បណ្ដាមេឃត្រូវបានបង្កើតឡើងដោយព្រះបន្ទូលរបស់ព្រះយេហូវ៉ា ហើយអស់ទាំងពលបរិវារនៃមេឃត្រូវបានបង្កើតឡើងដោយខ្យល់ដង្ហើមពីព្រះឱស្ឋរបស់ព្រះអង្គ។
ដ្បិតព្រះយេហូវ៉ាជាព្រះអាទិករនៃផ្ទៃមេឃ ——ព្រះអង្គជាព្រះដែលសូន និងធ្វើផែនដី; ព្រះអង្គបានតាំងវាឡើង មិនមែននិម្មិតបង្កើតវាឲ្យនៅទទេឡើយ គឺសូនវាដើម្បីឲ្យគេរស់នៅ—— ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាយេហូវ៉ា គ្មានអ្នកណាទៀតឡើយ។
ចូរផ្ដុំគ្នា ហើយមកចុះ! ជនភៀសខ្លួននៃប្រជាជាតិនានាអើយ ចូរចូលមកជិតជាមួយគ្នា! ពួកអ្នកដែលសែងរូបឆ្លាក់ឈើរបស់ខ្លួន ហើយអធិស្ឋានទៅព្រះដែលសង្គ្រោះមិនបាន ពួកគេមិនដឹងអ្វីសោះ។
គេលើករូបនោះសែងលើស្មា ហើយតម្កល់វានៅកន្លែងរបស់វា នោះវានៅឈរ ឥតចាកចេញពីកន្លែងរបស់វាឡើយ។ ទោះបីជាគេស្រែកទៅរូបនោះក៏ដោយ ក៏វាមិនឆ្លើយដែរ វានឹងមិនសង្គ្រោះគេពីទុក្ខវេទនារបស់គេឡើយ។
យើងបានចេញសេចក្ដីបង្គាប់ថា នៅក្រោមអស់ទាំងអំណាចគ្រប់គ្រងនៃអាណាចក្ររបស់យើង មនុស្សទាំងឡាយត្រូវតែញ័ររន្ធត់ ហើយកោតខ្លាចនៅចំពោះព្រះរបស់ដានីយ៉ែល ដ្បិតព្រះអង្គជាព្រះដ៏មានព្រះជន្មរស់ ព្រះអង្គនៅស្ថិតស្ថេរជារៀងរហូត អាណាចក្ររបស់ព្រះអង្គនឹងមិនត្រូវបានបំផ្លាញឡើយ រាជ្យអំណាចរបស់ព្រះអង្គនៅរហូតដល់ចុងបំផុត!
នេះជាទំនាយ ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ស្ដីអំពីអ៊ីស្រាអែល: នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា ដែលលាតផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី ព្រមទាំងសូនវិញ្ញាណរបស់មនុស្សឡើងនៅក្នុងខ្លួនគេផង៖
ស៊ីម៉ូនពេត្រុសទូលឆ្លើយថា៖ “លោកជាព្រះគ្រីស្ទព្រះបុត្រារបស់ព្រះដែលមានព្រះជន្មរស់!”។
ជាការពិត ព្រះបិតាមានជីវិតនៅក្នុងអង្គទ្រង់យ៉ាងណា ព្រះអង្គក៏ផ្ដល់ឲ្យព្រះបុត្រាមានជីវិតនៅក្នុងអង្គទ្រង់យ៉ាងនោះដែរ;
អ្នកដែលនិយាយចេញពីខ្លួនឯង ស្វែងរកសិរីរុងរឿងសម្រាប់ខ្លួនឯង រីឯអ្នកដែលស្វែងរកសិរីរុងរឿងរបស់ព្រះអង្គដែលចាត់ខ្លួនឲ្យមក អ្នកនោះគឺពិតត្រង់ ហើយគ្មានសេចក្ដីទុច្ចរិតនៅក្នុងអ្នកនោះឡើយ។
ដូច្នេះយើងកំពុងប្រកាសដល់អ្នករាល់គ្នានូវដំណឹងល្អដែលត្រូវបានសន្យាដល់ដូនតារបស់យើង
ក្រោយពីផ្សាយដំណឹងល្អនៅទីក្រុងនោះ ហើយធ្វើឲ្យមនុស្សជាច្រើនទៅជាសិស្ស ប៉ូលនិងបារណាបាសក៏ត្រឡប់ទៅលីស្ត្រា អ៊ីកូនាម និងអាន់ទីយ៉ូកវិញ
រួចនាំអ្នកទាំងពីរចេញមកខាងក្រៅ និយាយថា៖ “លោកម្ចាស់ តើខ្ញុំត្រូវតែធ្វើអ្វី ដើម្បីបានសង្គ្រោះ?”។
ថា៖ “អ្នករាល់គ្នាអើយ ខ្ញុំយល់ឃើញថា ដំណើរតាមសមុទ្រខាងមុខនេះ នឹងមានគ្រោះថ្នាក់ និងការខាតបង់ជាច្រើន មិនគ្រាន់តែទំនិញ និងសំពៅប៉ុណ្ណោះទេ គឺថែមទាំងជីវិតរបស់យើងទៀតផង”។
ក្រោយពីទាំងអស់គ្នាមិនបានហូបអាហារអស់រយៈពេលយ៉ាងយូរ ប៉ូលក៏ក្រោកឈរនៅកណ្ដាលចំណោមពួកគេ ហើយនិយាយថា៖ “ឱ អ្នករាល់គ្នាអើយ! អ្នករាល់គ្នាគួរតែបានស្ដាប់តាមខ្ញុំ ហើយមិនចេញសំពៅពីក្រែត នោះបងប្អូនមិនជួបគ្រោះថ្នាក់ និងការខាតបង់បែបនេះទេ។
ដូច្នេះ អ្នករាល់គ្នាអើយ ចូរមានទឹកចិត្តឡើង ដ្បិតខ្ញុំជឿព្រះថានឹងកើតមានដូច្នោះ ដូចដែលព្រះអង្គមានបន្ទូលនឹងខ្ញុំហើយ។
កាលបានឮដូច្នោះ ពួកគេក៏បន្លឺសំឡេងទៅកាន់ព្រះ ដោយមានចិត្តតែមួយ ហើយទូលថា៖ “ព្រះអម្ចាស់អើយ! ព្រះអង្គជាអ្នកដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើដែលនៅទីនោះ។
នៅថ្ងៃបន្ទាប់ លោកប្រទះឃើញពួកគេកំពុងឈ្លោះគ្នា ក៏សម្រុះសម្រួលពួកគេដោយនិយាយថា: ‘អ្នកអើយ! ពួកអ្នកជាបងប្អូនរួមជាតិ ហេតុអ្វីបានជាធ្វើបាបគ្នា?’។
ដូច្នេះ ចំពោះការហូបអាហារដែលសែនដល់រូបបដិមាករ យើងដឹងហើយថា “រូបបដិមាករនៅក្នុងពិភពលោក មិនមែនជាអ្វីទេ” ហើយក៏ដឹងដែរថា “ក្រៅពីព្រះតែមួយអង្គគត់ គ្មានព្រះណាទៀតឡើយ”។
ដូច្នេះ ខ្ញុំសូមនិយាយសេចក្ដីនេះ ហើយធ្វើបន្ទាល់ក្នុងព្រះអម្ចាស់ថា កុំឲ្យអ្នករាល់គ្នាដើរដូចពួកសាសន៍ដទៃដែលដើរក្នុងភាពឥតខ្លឹមសារនៃគំនិតរបស់ខ្លួនគេទៀតឡើយ។
តាមពិត ពួកគេផ្ទាល់បានរៀបរាប់ប្រាប់អំពីរបៀបដែលយើងចូលទៅដល់អ្នករាល់គ្នា និងរបៀបដែលអ្នករាល់គ្នាបែរចេញពីរូបបដិមាករមករកព្រះវិញ ដើម្បីបម្រើព្រះពិតដ៏មានព្រះជន្មរស់
ប៉ុន្តែទោះបីជាខ្ញុំក្រមកដល់ក៏ដោយ ក៏អ្នកដឹងហើយ នូវរបៀបដែលត្រូវប្រព្រឹត្តក្នុងដំណាក់របស់ព្រះ ដែលជាក្រុមជំនុំរបស់ព្រះដ៏មានព្រះជន្មរស់ ជាសសរទ្រូង និងជាគ្រឹះនៃសេចក្ដីពិត។
បងប្អូនអើយ ចូរប្រុងប្រយ័ត្ន ក្រែងលោមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមានចិត្តអាក្រក់ដោយភាពឥតជំនឿ រហូតដល់ដកខ្លួនចេញពីព្រះដ៏មានព្រះជន្មរស់។
អេលីយ៉ាជាមនុស្សដូចយើង ប៉ុន្តែលោកបានអធិស្ឋានទូលសុំកុំឲ្យបង្អុរភ្លៀង នោះក៏គ្មានភ្លៀងធ្លាក់លើផែនដី អស់រយៈពេលបីឆ្នាំប្រាំមួយខែ។
ទូតនោះបន្លឺសំឡេងយ៉ាងខ្លាំងថា៖ “ចូរកោតខ្លាចព្រះ ហើយថ្វាយសិរីរុងរឿងដល់ព្រះអង្គចុះ ដ្បិតពេលវេលានៃការជំនុំជម្រះរបស់ព្រះអង្គមកដល់ហើយ។ ចូរថ្វាយបង្គំព្រះអង្គដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងប្រភពទឹកនានាចុះ”។
ខ្ញុំក៏ក្រាបចុះនៅទៀបជើងរបស់ទូតនោះ ដើម្បីថ្វាយបង្គំ ប៉ុន្តែទូតនោះនិយាយនឹងខ្ញុំថា៖ “កុំធ្វើដូច្នេះឡើយ! ខ្ញុំជាអ្នកបម្រើរួមការងារជាមួយអ្នក និងជាមួយបងប្អូនរបស់អ្នក ដែលរក្សាទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ។ ចូរថ្វាយបង្គំព្រះចុះ! ដ្បិតទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ គឺវិញ្ញាណនៃការព្យាករ”។
ពេលនោះ ខ្ញុំឃើញសត្វតិរច្ឆាន និងពួកស្ដេចនៃផែនដី ព្រមទាំងកងទ័ពរបស់ពួកគេ ប្រមូលគ្នាមកដើម្បីធ្វើសង្គ្រាមទាស់នឹងព្រះអង្គដែលគង់លើសេះ និងទាស់នឹងកងទ័ពរបស់ព្រះអង្គ។
ប៉ុន្តែទូតនោះនិយាយនឹងខ្ញុំថា៖ “កុំធ្វើដូច្នេះឡើយ! ខ្ញុំជាអ្នកបម្រើរួមការងារជាមួយអ្នក ជាមួយបងប្អូនរបស់អ្នក ដែលជាព្យាការី និងជាមួយអ្នកដែលរក្សាព្រះបន្ទូលរបស់សៀវភៅនេះដែរ។ ចូរថ្វាយបង្គំព្រះចុះ!”។
“ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ព្រះអង្គស័ក្ដិសមនឹងទទួលសិរីរុងរឿង កិត្តិយស និងព្រះចេស្ដា ដ្បិតព្រះអង្គបាននិម្មិតបង្កើតរបស់សព្វសារពើ។ ដោយសារតែបំណងព្រះហឫទ័យរបស់ព្រះអង្គ របស់សព្វសារពើមាននៅ និងត្រូវបាននិម្មិតបង្កើត”៕