Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 7:18 - ព្រះគម្ពីរខ្មែរសាកល

18 អ្នក​ដែល​និយាយ​ចេញពី​ខ្លួនឯង ស្វែងរក​សិរីរុងរឿង​សម្រាប់​ខ្លួនឯង រីឯ​អ្នក​ដែល​ស្វែងរក​សិរីរុងរឿង​របស់​ព្រះអង្គ​ដែល​ចាត់​ខ្លួន​ឲ្យមក អ្នកនោះ​គឺ​ពិតត្រង់ ហើយ​គ្មាន​សេចក្ដីទុច្ចរិត​នៅក្នុង​អ្នកនោះ​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 អ្នកណា​និយាយ​តែ​ពី​ខ្លួន​ឯង​ អ្នក​នោះ​រក​កិត្តិយស​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ ប៉ុន្តែ​អ្នកណា​ស្វែងរក​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ដែល​ចាត់​ខ្លួន​ឲ្យ​មក​ អ្នក​នោះ​ជា​អ្នក​ពិត​ត្រង់​ ហើយ​គ្មាន​សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​ខ្លួន​សោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 អ្នក​ណា​និយាយ​ដោយ​អាង​ខ្លួន​ឯង អ្នក​នោះ​ចង់​តែ​លើក​តម្កើង​ខ្លួន​ឯង តែ​អ្នក​ដែល​ចង់​លើក​តម្កើង​ព្រះ ដែល​ចាត់​ឲ្យ​ខ្លួន​មក អ្នក​នោះ​ពិត​ត្រង់ ហើយ​គ្មាន​សេចក្ដី​ភូតភរ​ណា​នៅ​ក្នុង​ខ្លួន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 អ្នក​ណា​និយាយ​ដោយ​សំអាង​លើ​ខ្លួន​ផ្ទាល់ អ្នក​នោះ​រក​កិត្តិយសសម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ។ រីឯ​អ្នក​ដែល​រក​តែ​សិរី‌រុងរឿង របស់​ព្រះអង្គ​ដែល​ចាត់​ខ្លួន​ឲ្យ​មក និយាយ​តែ​សេចក្ដី​ពិត ឥត​កុហក​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 អ្នក​ណា​ដែល​និយាយ​ដោយ​អាង​ខ្លួន​ឯង នោះ​ចង់​តែ​លើក​ដំកើង​ដល់​ខ្លួន​ទេ តែ​អ្នក​ដែល​ចង់​លើក​ដំកើង​ថ្វាយ​ព្រះ ដែល​ចាត់​ឲ្យ​ខ្លួន​មក នោះ​ទើប​ពិត​វិញ ហើយ​ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​នៅ​ក្នុង​ខ្លួន​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 អ្នក​ណា​និយាយ​ដោយ​សំអាង​លើ​ខ្លួន​ផ្ទាល់ អ្នក​នោះ​រក​កិត្ដិយស​សម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ។ រីឯ​អ្នក​ដែល​រក​តែ​សិរី‌រុង‌រឿងរបស់​អុលឡោះ​ដែល​ចាត់​ខ្លួន​ឲ្យ​មក​និយាយ​តែ​សេចក្ដី​ពិត​ឥត​កុហក​ឡើយ។

សូមមើលជំពូក ចម្លង




យ៉ូហាន 7:18
19 ការដាក់ឲ្យឆ្លើយតបគ្នា  

“ខ្ញុំ​មិន​ទទួលយក​សិរីរុងរឿង​ពី​មនុស្ស​ទេ


យើង​មិន​ស្វែងរក​សិរីរុងរឿង​ពី​មនុស្ស​ទេ ទោះបីជា​ពី​អ្នករាល់គ្នា ឬ​ពី​អ្នកផ្សេងទៀត​ក៏ដោយ​។


ព្រះ​បិតា​អើយ សូម​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះនាមរបស់ព្រះអង្គ​!”។ ពេលនោះ មាន​សំឡេង​មួយ​មក​ពី​លើមេឃ​ថា​៖ “យើង​បាន​លើកតម្កើងសិរីរុងរឿង​ហើយ យើង​នឹង​លើកតម្កើងសិរីរុងរឿង​ទៀត”។


ប្រសិនបើ​អ្នកណា​និយាយ ត្រូវ​និយាយ​ស្របតាម​ព្រះបន្ទូល​របស់​ព្រះ​; ប្រសិនបើ​អ្នកណា​បម្រើ ត្រូវ​បម្រើ​តាម​កម្លាំង​ដែល​ព្រះ​ប្រទានឲ្យ ដើម្បីឲ្យ​ព្រះ​បាន​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​ក្នុង​គ្រប់ការទាំងអស់ តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​។ សូមឲ្យ​សិរីរុងរឿង និង​ព្រះចេស្ដា មាន​ដល់​ព្រះអង្គ រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​។


“ដូច្នេះ ចូរ​អ្នករាល់គ្នា​អធិស្ឋាន​ដូចតទៅ​: ព្រះ​បិតា​នៃយើងខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​អើយ សូមឲ្យ​ព្រះនាម​របស់ព្រះអង្គ​ត្រូវបាន​តម្កើងជា​វិសុទ្ធ


ការដែល​ហូប​ទឹកឃ្មុំ​ច្រើន​ពេក មិន​ល្អ​ទេ ការស្វែងរក​សិរីរុងរឿង​របស់ខ្លួន ក៏​មិនមែន​ជា​សិរីរុងរឿង​ដែរ​។


ព្រះយេស៊ូវ​ទ្រង់​ឮ​ដូច្នេះ ក៏​មានបន្ទូលថា​៖“ជំងឺ​នេះ​មិន​ដល់​សេចក្ដីស្លាប់​ទេ គឺ​សម្រាប់​សិរីរុងរឿង​របស់​ព្រះ​វិញ ដើម្បីឲ្យ​ព្រះបុត្រារបស់ព្រះ​បាន​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​តាមរយៈ​ការនេះ”។


ព្រះយេស៊ូវ​ទ្រង់​តបថា​៖“ប្រសិនបើ​ខ្ញុំ​លើកតម្កើងសិរីរុងរឿង​ឲ្យ​ខ្លួនខ្ញុំ សិរីរុងរឿង​របស់ខ្ញុំ​គ្មានតម្លៃទេ គឺ​ព្រះ​បិតា​របស់ខ្ញុំ​ទេតើ ដែល​លើកតម្កើងសិរីរុងរឿង​ដល់​ខ្ញុំ ហើយជា​ព្រះអង្គ​ដែល​អ្នករាល់គ្នា​ថា​: ‘ជា​ព្រះ​នៃយើង’។


ដ្បិត​ពួកគេ​ស្រឡាញ់​សិរីរុងរឿង​ពី​មនុស្ស ជាង​សិរីរុងរឿង​ពី​ព្រះ​។


ប្រសិនបើ​អ្នករាល់គ្នា​ដឹង​ថា​ព្រះអង្គ​សុចរិតយុត្តិធម៌ នោះ​អ្នករាល់គ្នា​ក៏​ដឹង​ដែរ​ថា អស់អ្នក​ដែល​ប្រព្រឹត្តតាម​សេចក្ដីសុចរិត បាន​កើតមក​ពី​ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម