Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 3:15 - ព្រះគម្ពីរខ្មែរសាកល

15 ប៉ុន្តែ​ទោះបីជា​ខ្ញុំ​ក្រមកដល់​ក៏ដោយ ក៏​អ្នក​ដឹង​ហើយ នូវ​របៀប​ដែល​ត្រូវ​ប្រព្រឹត្ត​ក្នុង​ដំណាក់​របស់​ព្រះ ដែល​ជា​ក្រុមជំនុំ​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ ជា​សសរទ្រូង និង​ជា​គ្រឹះ​នៃ​សេចក្ដីពិត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ប៉ុន្ដែ​បើ​ខ្ញុំ​ក្រមក​ក៏​អ្នក​នឹង​ដឹង​អំពី​របៀប​ដែល​ត្រូវ​ប្រព្រឹត្ដ​ក្នុង​ដំណាក់​របស់​ព្រះជាម្ចាស់​ដែល​ជា​ក្រុមជំនុំ​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ ជា​សសរទ្រូង​ និង​ជា​គ្រឹះ​នៃ​សេចក្ដី​ពិត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដើម្បី​ក្រែង​បើ​ខ្ញុំ​ក្រមក​ដល់ នោះ​អ្នក​បាន​ដឹង​ពី​របៀប​ដែល​ត្រូវ​ប្រព្រឹត្តយ៉ាង​ណា នៅ​ក្នុង​ដំណាក់​របស់​ព្រះ ដែល​ជា​ក្រុម​ជំនុំ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ជា​សសរ និង​ជា​គ្រឹះទ្រទ្រង់​សេចក្ដី​ពិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ក៏​ប៉ុន្តែ បើ​ខ្ញុំ​ក្រ​មក​ដល់ សំបុត្រ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ថា ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា​ខ្លះ ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ គឺ​ក្នុង​ក្រុម‌ជំនុំ*​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់។ ក្រុម‌ជំនុំ​នេះ​ជា​សសរ និង​ជា​គ្រឹះ​ទ្រ​ទ្រង់​សេចក្ដី​ពិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដើម្បី​ក្រែង​ខ្ញុំ​ក្រ​មក នោះ​ឲ្យ​អ្នក​បាន​ដឹង​ពី​របៀប​យ៉ាង​ណា ដែល​គួរ​ប្រព្រឹត្ត​ក្នុង​ដំណាក់​នៃ​ព្រះ គឺ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ជា​សសរ ហើយ​ជា​ជើង​ថ្កល់​របស់​សេចក្ដី​ពិត

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ក៏​ប៉ុន្ដែ បើ​ខ្ញុំ​ក្រ​មក​ដល់​សំបុត្រ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ថា ត្រូវ​ប្រព្រឹត្ដ​យ៉ាង​ណាៗ ក្នុង​ដំណាក់​របស់​អុលឡោះ គឺ​ក្នុង​ក្រុម‌ជំអះ​របស់​ទ្រង់​ដ៏​នៅ​អស់‌កល្ប។ ក្រុម‌ជំអះ​នេះ​ជា​សសរ និង​ជា​គ្រឹះ​ទ្រ​ទ្រង់​សេចក្ដី​ពិត។

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 3:15
55 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រលឹង​របស់ទូលបង្គំ​ស្រេកឃ្លាន​ព្រះ គឺ​ព្រះ​ដ៏មានព្រះជន្មរស់​។ តើ​ពេលណា​ទូលបង្គំ​ទៅ​ជួប​ព្រះភក្ត្រ​របស់​ព្រះ​បាន​?


ព្រលឹង​របស់ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង ហើយ​អន្ទះអន្ទែងចិត្ត​ចំពោះ​ទីធ្លា​របស់​ព្រះយេហូវ៉ា​; ចិត្ត និង​សាច់​ទូលបង្គំ​ស្រែកហ៊ោសប្បាយ​ទៅកាន់​ព្រះ​ដ៏មានព្រះជន្មរស់​។


យើង​បាន​ចេញ​សេចក្ដីបង្គាប់​ថា នៅក្រោម​អស់ទាំង​អំណាចគ្រប់គ្រង​នៃ​អាណាចក្រ​របស់យើង មនុស្សទាំងឡាយ​ត្រូវតែ​ញ័ររន្ធត់ ហើយ​កោតខ្លាច​នៅចំពោះ​ព្រះ​របស់​ដានីយ៉ែល ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដ៏មានព្រះជន្មរស់ ព្រះអង្គ​នៅស្ថិតស្ថេរ​ជារៀងរហូត អាណាចក្រ​របស់ព្រះអង្គ​នឹង​មិន​ត្រូវបាន​បំផ្លាញ​ឡើយ រាជ្យអំណាច​របស់ព្រះអង្គ​នៅ​រហូតដល់​ចុងបំផុត​!


ស៊ីម៉ូន​ពេត្រុស​ទូល​ឆ្លើយ​ថា​៖ “លោក​ជា​ព្រះ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ​ដែល​មានព្រះជន្មរស់​!”។


ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្វីក៏ដោយដែល​អ្នក​ចង​នៅលើ​ផែនដី នោះ​ត្រូវបាន​ចង​នៅ​ស្ថានសួគ៌​រួចហើយ ហើយ​អ្វីក៏ដោយដែល​អ្នក​ស្រាយ​នៅលើ​ផែនដី នោះ​ក៏​ត្រូវបាន​ស្រាយ​នៅ​ស្ថានសួគ៌​រួចហើយ​ដែរ​។


ពោលគឺ ក្រឹត្យវិន័យ​បាន​ប្រទានមក​តាមរយៈ​ម៉ូសេ រីឯ​ព្រះគុណ និង​សេចក្ដីពិត​វិញ បាន​មក​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“គឺ​ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដីពិត និង​ជា​ជីវិត​។ គ្មានអ្នកណា​ទៅឯ​ព្រះ​បិតា​បាន​ឡើយ លើកលែងតែ​តាមរយៈ​ខ្ញុំ​ប៉ុណ្ណោះ​។


ពីឡាត់​ក៏​សួរថា​៖ “អីចឹង អ្នក​ជា​ស្ដេច​?”។ ព្រះយេស៊ូវ​ទ្រង់​តបថា​៖“គឺ​លោក​ទេតើ ដែល​និយាយ​ថា​ខ្ញុំ​ជា​ស្ដេច​។ ខ្ញុំ​បាន​កើតមក​ដើម្បី​ការនេះ ហើយ​បាន​មក​ក្នុង​ពិភពលោក​ដើម្បី​ការនេះ គឺ​ដើម្បី​ធ្វើបន្ទាល់​អំពី​សេចក្ដីពិត​។ អស់អ្នក​ដែល​ជារបស់​សេចក្ដីពិត ស្ដាប់​សំឡេង​របស់ខ្ញុំ”។


យើងខ្ញុំ​បាន​ជឿ ហើយ​ដឹង​ថា ព្រះអង្គ​ជា​អង្គ​ដ៏វិសុទ្ធ​នៃ​ព្រះ”។


រហូតដល់​ថ្ងៃ​ដែល​ព្រះអង្គ​ត្រូវបាន​ទទួលឡើង​ទៅ ក្រោយពី​ព្រះអង្គ​បាន​បង្គាប់​តាមរយៈ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដល់​ពួក​សាវ័ក​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​។


ទាំង​ស្រែក​ថា​៖ “អ្នករាល់គ្នា​អើយ​! ហេតុអ្វីបានជា​អ្នករាល់គ្នា​ធ្វើ​ដូច្នេះ​? ពួកយើង​ក៏​ជា​មនុស្ស​ដូច​អ្នករាល់គ្នា​ដែរ​! ពួកយើង​កំពុង​ប្រកាសដំណឹងល្អ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​បែរ​ចេញពី​ការ​ឥតខ្លឹមសារ​ទាំងនេះ​មក​រក​ព្រះ​ដែល​មានព្រះជន្មរស់​វិញគឺជា​ព្រះ​ដែល​បង្កើត​ផ្ទៃមេឃ ផែនដី សមុទ្រ និង​របស់​សព្វសារពើ​ដែល​នៅ​ទីនោះ​។


មាន​ច្រើន​ទេតើ ក្នុង​គ្រប់ជំពូក​។ ដ្បិត​មុនដំបូង ព្រះបន្ទូល​របស់​ព្រះ​ត្រូវបាន​ផ្ទុកផ្ដាក់​នឹង​ពួកគេ​មែន​។


ត្រង់​កន្លែង​ដែល​បាន​ប្រាប់​ទៅ​ពួកគេ​ថា​: ‘អ្នករាល់គ្នា​មិនមែន​ជា​ប្រជារាស្ត្រ​របស់យើង​ទេ’ នៅ​កន្លែងនោះ​ឯង ពួកគេ​នឹង​ត្រូវបាន​ហៅថា ‘កូន​ៗ​របស់​ព្រះ​ដ៏​មានព្រះជន្មរស់’ ”។


កុំឲ្យ​មាន​ការជំពប់ដួល​ដល់​ជនជាតិយូដា ឬ​សាសន៍ដទៃ ឬ​ក្រុមជំនុំ​របស់​ព្រះ


តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា អ្នករាល់គ្នា​ជា​ព្រះវិហារ​របស់​ព្រះ ហើយ​ព្រះវិញ្ញាណ​របស់​ព្រះ​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​?


រួច​ត្រូវបាន​បញ្ជាក់ឲ្យច្បាស់​ថា អ្នករាល់គ្នា​ជា​លិខិត​របស់​ព្រះ​គ្រីស្ទ ដែល​បាន​ប្រគល់មក​តាមរយៈ​យើង​។ លិខិតនេះ​មិនមែន​កត់ទុក​ដោយ​ទឹកខ្មៅ​ទេ គឺ​កត់ទុក​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ ហើយក៏​មិនមែន​កត់ទុក​លើ​បន្ទះ​ថ្ម​ដែរ គឺ​កត់ទុក​លើ​បន្ទះ​ដួងចិត្ត​របស់មនុស្ស​វិញ​។


តើ​មាន​ការត្រូវគ្នា​អ្វី​រវាង​ព្រះវិហារ​របស់​ព្រះ និង​រូបបដិមាករ​? ដ្បិត​យើង​ហើយ ជា​ព្រះវិហារ​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ ដូចដែល​ព្រះ​បាន​មានបន្ទូលថា​៖ “យើង​នឹង​ស្ថិតនៅ​ក្នុងចំណោម​ពួកគេ ហើយ​ដើរចុះឡើង​ក្នុងចំណោម​ពួកគេ​; យើង​នឹង​ធ្វើជា​ព្រះ​របស់​ពួកគេ ហើយ​ពួកគេ​នឹង​ធ្វើជា​ប្រជារាស្ត្រ​របស់យើង”។


ក្នុង​ព្រះបន្ទូល​នៃ​សេចក្ដីពិត និង​ព្រះចេស្ដា​របស់​ព្រះ តាមរយៈ​គ្រឿងសឹក​នៃ​សេចក្ដីសុចរិត ដែល​នៅ​ដៃស្ដាំ និង​ដៃឆ្វេង​;


នៅពេល​ឃើញ​ព្រះគុណ​ដែល​បាន​ប្រទាន​មក​ខ្ញុំ ពួក​អ្នក​ដែល​ត្រូវគេ​ចាត់ទុក​ជា​សសរទ្រូង គឺ​យ៉ាកុប កេផាស និង​យ៉ូហាន​បាន​លូក​ដៃស្ដាំ​នៃ​ការប្រកបគ្នា​ទទួល​ខ្ញុំ និង​បារណាបាស ដើម្បីឲ្យ​យើង​ទៅ‍រក​បណ្ដា​សាសន៍ដទៃ ចំណែកឯ​ពួកគេ​វិញ ពួកគេ​ទៅ‍រក​អ្នកដែលទទួលពិធីកាត់ស្បែក​។


ឱ អ្នកកាឡាទី​ដ៏ល្ងង់ខ្លៅ​អើយ! តើ​នរណា​បាន​ធ្វើអំពើ​ដាក់​អ្នករាល់គ្នា​? តើ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​ត្រូវគេ​ឆ្កាង មិន​ត្រូវបាន​ពណ៌នាយ៉ាងច្បាស់​នៅចំពោះ​ភ្នែក​អ្នករាល់គ្នា​ទេ​ឬ​?


ប្រសិនបើ​អ្នករាល់គ្នា​ពិតជា​ឮ​អំពី​ព្រះអង្គ​មែន ហើយ​បាន​រៀន​ក្នុង​ព្រះអង្គ ស្របតាម​សេចក្ដីពិត​ដែល​ស្ថិតនៅ​ក្នុង​ព្រះយេស៊ូវ


ជំនឿ និង​សេចក្ដីស្រឡាញ់នេះ មកពី​សេចក្ដីសង្ឃឹម​ដែល​បាន​បម្រុងទុក​សម្រាប់​អ្នករាល់គ្នា​នៅ​ស្ថានសួគ៌ ជា​សេចក្ដីសង្ឃឹម​ដែល​អ្នករាល់គ្នា​បាន​ឮ​ក្នុង​ព្រះបន្ទូល​នៃ​សេចក្ដីពិត គឺ​ដំណឹងល្អ


តាមពិត ពួកគេផ្ទាល់​បាន​រៀបរាប់ប្រាប់​អំពី​របៀបដែល​យើង​ចូលទៅ​ដល់​អ្នករាល់គ្នា និង​របៀប​ដែល​អ្នករាល់គ្នា​បែរ​ចេញពី​រូបបដិមាករ​មក​រក​ព្រះ​វិញ ដើម្បី​បម្រើ​ព្រះ​ពិត​ដ៏​មានព្រះជន្មរស់


ខ្ញុំ​សរសេរ​សេចក្ដី​ទាំងនេះ​មក​អ្នក ទាំង​សង្ឃឹម​នឹង​បាន​មកជួប​អ្នក​ក្នុងពេលឆាប់ៗ


ពិតមែនហើយ ដូចដែលទាំងអស់គ្នាទទួលស្គាល់​អាថ៌កំបាំង​នៃ​ការគោរពព្រះ ជា​ការ​ធំឧត្ដម គឺ ព្រះ​បាន​លេចមក​ក្នុង​សាច់ឈាម ត្រូវបាន​បញ្ជាក់ថាសុចរិត​ដោយ​ព្រះវិញ្ញាណ ត្រូវបាន​ឃើញ​ដោយ​បណ្ដា​ទូតសួគ៌ ត្រូវបាន​ប្រកាស​ក្នុង​បណ្ដា​ប្រជាជាតិ ត្រូវបាន​ជឿ​ក្នុង​ពិភពលោក ហើយ​ត្រូវបាន​ទទួលឡើង​ក្នុង​សិរីរុងរឿង​៕


ដូច្នេះ អ្នកមើលខុសត្រូវ ត្រូវតែ​ជា​មនុស្ស​ឥតកន្លែងបន្ទោសបាន ជា​ប្ដី​របស់​ប្រពន្ធ​តែម្នាក់ ជា​មនុស្ស​មានគំនិតមធ្យ័ត ចេះគ្រប់គ្រងចិត្ត ចេះគួរសម ចេះរាក់ទាក់ ចេះបង្រៀន


ប្រសិនបើ​មនុស្សម្នាក់​មិន​ចេះ​គ្រប់គ្រង​ផ្ទះ​របស់ខ្លួនឯង តើ​អ្នកនោះ​នឹង​មើលថែ​ក្រុមជំនុំ​របស់​ព្រះ​ដូចម្ដេចកើត​?


នេះជាហេតុដែល​យើង​ធ្វើការនឿយហត់ ទាំង​តស៊ូ ពីព្រោះ​យើង​បាន​សង្ឃឹម​លើ​ព្រះ​ដ៏​មានព្រះជន្មរស់ ដែល​ជា​ព្រះសង្គ្រោះ​នៃ​មនុស្ស​ទាំងអស់ ជាពិសេស​អ្នកជឿ​។


ជា​ព្រះអង្គ​តែមួយអង្គ​គត់​ដ៏​មាន​អមតភាព ដែល​ស្ថិតនៅ​ក្នុង​ពន្លឺ​ដែលមិនអាចចូលទៅជិតបាន ជា​ព្រះអង្គ​ដែល​គ្មាន​មនុស្ស​ណា​បាន​ឃើញ ‍ហើយក៏មិន​អាច​មើលឃើញ​បាន​ដែរ​។ សូមឲ្យ​កិត្តិយស និង​ព្រះចេស្ដា​ដ៏អស់កល្បជានិច្ច មាន​ដល់​ព្រះអង្គ​! អាម៉ែន។


យ៉ាងណាមិញ គ្រឹះ​ដ៏រឹងមាំ​របស់​ព្រះ​នៅស្ថិតស្ថេរ​ជាដរាប ទាំង​មាន​បោះ​ត្រា​ដូច្នេះ​ថា​: “ព្រះអម្ចាស់​ស្គាល់​អ្នក​ដែល​ជា​របស់​អង្គទ្រង់” ហើយ​ថា​: “អស់អ្នក​ដែល​ហៅ​ព្រះនាម​របស់​ព្រះអម្ចាស់ ចូរ​ចាកចេញ​ពី​សេចក្ដីទុច្ចរិត​ទៅ”។


នៅក្នុង​ផ្ទះ​ដ៏ធំ មិនមែន​មាន​តែ​ភាជនៈ​មាស និង​ប្រាក់​ប៉ុណ្ណោះទេ គឺ​មាន​ភាជនៈ​ឈើ និង​ដី​ដែរ ខ្លះ​សម្រាប់​ការថ្លៃថ្នូរ រីឯ​ខ្លះទៀត​សម្រាប់​ការមិនថ្លៃថ្នូរ​។


ដោយ​យើងមាន​បូជាចារ្យ​ដ៏ធំឧត្ដម​គ្រប់គ្រងលើ​ដំណាក់​របស់​ព្រះ


ផ្ទុយទៅវិញ អ្នករាល់គ្នា​បាន​ចូលមក​ដល់​ភ្នំ​ស៊ីយ៉ូន និង​ទីក្រុង​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ គឺ​យេរូសាឡិម​នៃមេឃ ហើយ​បានមក​ដល់​ការជួបជុំ​របស់​បណ្ដា​ទូតសួគ៌​ដ៏ច្រើនរាប់មិនអស់


បងប្អូន​អើយ ចូរ​ប្រុងប្រយ័ត្ន ក្រែងលោ​មាន​អ្នកណា​ម្នាក់​ក្នុងចំណោម​អ្នករាល់គ្នា​មាន​ចិត្ត​អាក្រក់​ដោយ​ភាពឥតជំនឿ រហូតដល់​ដកខ្លួនចេញ​ពី​ព្រះ​ដ៏​មានព្រះជន្មរស់​។


ចុះ​ព្រះលោហិត​របស់​ព្រះ​គ្រីស្ទ​វិញ ដែល​ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​ដ៏ឥតសៅហ្មង​ដល់​ព្រះ តាមរយៈ​ព្រះវិញ្ញាណ​ដ៏អស់កល្បជានិច្ច តើ​អាច​ជម្រះ​សតិសម្បជញ្ញៈ​របស់យើងរាល់គ្នា​ពី​អំពើ​ដែលនាំឲ្យស្លាប់ ដើម្បី​បម្រើ​ព្រះ​ដ៏​មានព្រះជន្មរស់​បាន លើសជាង​អម្បាលម៉ាន​ទៅទៀត​!


អ្នករាល់គ្នា​ក៏​កំពុង​ត្រូវបាន​សាងសង់​ជា​ដំណាក់​ខាងវិញ្ញាណ​សម្រាប់​ការងារបូជាចារ្យ​ដ៏វិសុទ្ធ ដូចជា​ថ្ម​ដ៏​រស់​ដែរ ដើម្បី​ថ្វាយ​យញ្ញបូជា​ខាងវិញ្ញាណ​ដែល​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ


ដ្បិត​ពេលកំណត់​មកដល់ហើយ ដើម្បីឲ្យ​ការជំនុំជម្រះ​ចាប់ផ្ដើម​ពី​ដំណាក់​របស់​ព្រះ ហើយ​ប្រសិនបើ​ចាប់ផ្ដើម​ពី​យើង ចុះ​ចុងបញ្ចប់​របស់​ពួក​អ្នក​ដែល​មិនព្រមជឿ​ដំណឹងល្អ​របស់​ព្រះ តើ​នឹងទៅជា​យ៉ាងណា​?


បន្ទាប់មក ខ្ញុំ​ឃើញ​ទូតសួគ៌​មួយរូបទៀត​ឡើងមក​ពី​ទិសខាងកើត ទាំង​កាន់​ត្រា​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ ហើយ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ទៅកាន់​ទូតសួគ៌​ទាំង​បួន​រូប​ដែល​ត្រូវបាន​ប្រទានឲ្យ​ធ្វើទុក្ខ​ផែនដី និង​សមុទ្រ​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម