ទំនុកតម្កើង 124 - ព្រះគម្ពីរខ្មែរសាកលប្រសិនបើព្រះអម្ចាស់មិនបាននៅខាងយើង បទតម្កើង របស់ដាវីឌ ជាចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។ 1 សូមឲ្យអ៊ីស្រាអែលនិយាយថា៖ “ប្រសិនបើព្រះយេហូវ៉ាមិនបាននៅខាងយើងទេ 2 ប្រសិនបើព្រះយេហូវ៉ាមិនបាននៅខាងយើងទេ នោះពេលមនុស្សក្រោកឡើងប្រឆាំងនឹងយើង 3 ពេលកំហឹងរបស់ពួកគេឆេះឡើងទាស់នឹងយើង ម្ល៉េះសមពួកគេបានលេបយើងទាំងរស់ 4 ទឹកជំនន់ក៏បានជន់លិចយើង ហើយទឹកជ្រោះបានគ្របលើព្រលឹងរបស់យើង—— 5 ម្ល៉េះសមទឹកច្រឡោតកញ្ជ្រោលបានគ្របលើព្រលឹងរបស់យើងហើយ!”។ 6 សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ា ដែលព្រះអង្គមិនបានប្រគល់យើងជារំពាដល់ចង្កូមរបស់ពួកគេ។ 7 ព្រលឹងរបស់យើងប្រៀបដូចជាសត្វស្លាបដែលរួចផុតពីអង្គប់របស់អ្នកដាក់អង្គប់; អង្គប់ត្រូវបានបំបាក់ ហើយយើងបានរួចផុត! 8 ជំនួយរបស់យើង គឺនៅក្នុងព្រះនាមរបស់ព្រះយេហូវ៉ាព្រះសូនបង្កើតនៃផ្ទៃមេឃ និងផែនដី៕ |