Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 7:26 - ព្រះគម្ពីរខ្មែរសាកល

26 នៅ​ថ្ងៃ​បន្ទាប់ លោក​ប្រទះឃើញ​ពួកគេ​កំពុង​ឈ្លោះគ្នា ក៏​សម្រុះសម្រួល​ពួកគេ​ដោយ​និយាយថា​: ‘អ្នក​អើយ! ពួកអ្នក​ជា​បងប្អូនរួមជាតិ ហេតុអ្វីបានជា​ធ្វើបាប​គ្នា​?’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

26 នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​ប្រទះ​ឃើញ​ពួកគេ​កំពុង​វាយតប់​គ្នា​ ហើយ​គាត់​បាន​ព្យាយាម​ផ្សះផ្សា​ពួកគេ​ឲ្យ​ត្រូវ​គ្នា​វិញ​ ដោយ​និយាយ​ថា​ បងប្អូន​អើយ!​ ពួកអ្នក​ជា​បងប្អូន​នឹង​គ្នា​ ហេតុអ្វី​ក៏​បង្ក​របួស​ស្នាម​ដល់​គ្នា​ដូច្នេះ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 នៅ​ថ្ងៃ​បន្ទាប់ លោក​ប្រទះ​ឃើញពួក​គេ​កំពុង​ឈ្លោះ​គ្នា លោក​ក៏​ព្យាយាម​សម្រុះ​សម្រួល​ពួក​គេ ដោយ​ពោល​ថា "អ្នក​រាល់​គ្នា​ជា​បង‌ប្អូន​នឹង​គ្នា ហេតុ​អ្វី​បាន​ជា​ធ្វើ​បាប​គ្នា​ដូច្នេះ?"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 នៅ​ថ្ងៃ​បន្ទាប់ លោក​ម៉ូសេ​បាន​ប្រទះ​ឃើញ​ជន‌ជាតិ​អ៊ីស្រា‌អែល​ខ្លះ​កំពុង​វាយ​គ្នា លោក​ក៏​មាន​ប្រសាសន៍​សម្រុះ‌សម្រួល​គេ​ថា: “អ្នក​រាល់​គ្នា​ជា​បងប្អូន​នឹង​គ្នា ហេតុ​ដូច​ម្ដេច​បាន​ជា​ធ្វើ​បាប​គ្នា​ឯង​ដូច្នេះ?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 លុះ​ថ្ងៃ​ក្រោយ​មក កំពុង​ដែល​មាន​គេ​ប្រឈ្លោះ​គ្នា នោះ​លោក​មក​ដល់ ក៏​ទូន្មាន​ឲ្យ​ស្រុះ​ស្រួល​នឹង​គ្នា​វិញ ដោយ​ថា អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា ហេតុ​អ្វី​បាន​ជា​ធ្វើ​បាប​គ្នា​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 នៅ​ថ្ងៃ​បន្ទាប់​ម៉ូសា​បាន​ប្រទះ​ឃើញ​ជន‌ជាតិ​អ៊ីស្រ‌អែល​ខ្លះ​កំពុង​វាយ​គ្នា គាត់​ក៏​មាន​ប្រសាសន៍​សំរុះ​សំរួល​គេ​ថាៈ “អ្នក​រាល់​គ្នា​ជា​បង​ប្អូន​នឹង​គ្នា ហេតុ​ដូច​ម្ដេច​បាន​ជា​ធ្វើ​បាប​គ្នា​ឯង​ដូច្នេះ?”។

សូមមើលជំពូក ចម្លង




កិច្ចការ 7:26
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អាប់រ៉ាម​និយាយ​នឹង​ឡុត​ថា​៖ “សូម​កុំឲ្យ​មាន​ការឈ្លោះប្រកែក​រវាង​យើង និង​ឯង ព្រមទាំង​រវាង​ពួក​អ្នកគង្វាល​របស់យើង និង​ពួក​អ្នកគង្វាល​របស់ឯង​ឡើយ ដ្បិត​យើង​ជា​បងប្អូន​នឹងគ្នា​។


រួច​គាត់​ជូនដំណើរ​បងប្អូន​របស់គាត់​។ នៅពេល​ពួកគេ​ចេញដំណើរទៅ គាត់​ប្រាប់​ពួកគេ​ថា​៖ “កុំ​ឈ្លោះប្រកែក​គ្នា​តាម​ផ្លូវ​ឡើយ”។


មើល៍! ការដែល​បងប្អូន​រស់នៅ​ដោយ​រួមគ្នាតែមួយ នោះ​ល្អ​យ៉ាងណាហ្ន៎ និង​ប្រពៃ​យ៉ាងណាហ្ន៎​!


បងប្អូន​ដែល​អាក់អន់ចិត្ត ពិបាកចូលទៅជិត​ជាង​ទីក្រុង​ដ៏រឹងមាំ​ទៅទៀត ហើយ​ជម្លោះ​ក៏​ប្រៀបដូចជា​រនុក​បន្ទាយ​។


ភ្លាមនោះ ព្រះយេស៊ូវ​បាន​តឿន​ពួក​សិស្ស​ឲ្យ​ជិះ​ទូក គឺ​ឲ្យ​ទៅ​ត្រើយម្ខាង​មុន​ព្រះអង្គ ខណៈដែល​ព្រះអង្គ​ឲ្យ​ហ្វូងមនុស្ស​ទៅវិញ​។


លោក​នឹកស្មានថា បងប្អូនរួមជាតិ​របស់​លោក​នឹង​យល់​ថា ព្រះ​កំពុង​ប្រទាន​ការសង្គ្រោះ​ដល់​ពួកគេ​ដោយ​ដៃ​របស់​លោក ប៉ុន្តែ​ពួកគេ​មិន​យល់​ឡើយ​។


ដូច្នេះ ប្រសិនបើ​មាន​ការលើកទឹកចិត្ត​ណាមួយ​ក្នុង​ព្រះ​គ្រីស្ទ មាន​ការកម្សាន្តចិត្ត​ណាមួយ​នៃ​សេចក្ដីស្រឡាញ់ មាន​ការប្រកបគ្នា​ណាមួយ​របស់​ព្រះវិញ្ញាណ ឬ​មាន​ចិត្តស្រឡាញ់ និង​សេចក្ដីមេត្តាករុណា​ណាមួយ


កុំ​ធ្វើ​អ្វី​ដោយ​ចិត្តទាស់ទែង ឬ​ដោយ​ចិត្តចង់បានកិត្តិយសឥតប្រយោជន៍​ឡើយ ផ្ទុយទៅវិញ ចូរ​ចាត់ទុក​អ្នកដទៃ​ថា​ប្រសើរជាង​ខ្លួន ដោយ​បន្ទាបខ្លួន​ចុះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម