Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 31:6 - ព្រះគម្ពីរខ្មែរសាកល

6 ទូលបង្គំ​ស្អប់​ពួកដែល​ឱបក្រសោប​ព្រះក្លែងក្លាយ​ដ៏ឥតប្រយោជន៍ ចំណែកឯ​ទូលបង្គំ​វិញ ទូលបង្គំ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ទូល‌បង្គំ​ស្អប់ អស់​អ្នក​ដែលយក​ចិត្ត​ទុក​ដាក់ នឹង​រូបព្រះ​ដែល​ឥត​បាន​ការ តែ​ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ទូលបង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​ហើយ ទូលបង្គំ​មិន​ពេញ​ចិត្ត​នឹង​អស់​អ្នក ដែល​គោរព​បម្រើ​ព្រះ​ក្លែង‌ក្លាយ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ទូលបង្គំ​ស្អប់​ចំពោះ​អស់​អ្នក ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ភូត‌ភរ ឯ​ទូលបង្គំ​វិញ បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ខ្ញុំ​សូម​ផ្ញើ​ជីវិត​លើ​អុលឡោះ‌តាអាឡា​ហើយ ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​អស់​អ្នក ដែល​គោរព​បម្រើ​ព្រះ​ក្លែង‌ក្លាយ​ទេ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 31:6
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ទ្រង់​ជ្រាប​ពេលដែល​ទូលបង្គំ​អង្គុយ និង​ពេលដែល​ទូលបង្គំ​ក្រោកឡើង​; ព្រះអង្គ​ទ្រង់​ឈ្វេងយល់​គំនិត​របស់ទូលបង្គំ​ពី​ចម្ងាយ​។


គឺជា​អ្នកដែល​មាន​ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ ជា​អ្នកដែល​មិន​បែរ​ព្រលឹង​របស់ខ្លួន​ទៅរក​សេចក្ដីមិនពិត ហើយ​មិន​ស្បថដោយកុហក​។


ទូលបង្គំ​ស្អប់​អង្គប្រជុំ​របស់​ពួក​ធ្វើអាក្រក់ ហើយ​ទូលបង្គំ​មិន​អង្គុយ​ជាមួយ​ពួកមនុស្ស​អាក្រក់​ឡើយ​។


ពេលនោះ ធូលីដី​នឹង​ត្រឡប់ទៅ​ផែនដី​ដូចដើម​វិញ ហើយ​វិញ្ញាណ​ក៏​នឹង​ត្រឡប់ទៅ​ព្រះ​ដែល​បាន​ប្រទាន​វា​មក​ដែរ​។


បន្ទាប់មក ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ឥឡូវនេះ ចូរ​ដួស​យកទៅ​ជូន​អ្នកគ្រប់គ្រងពិធី​ចុះ”។ ពួកគេ​ក៏​យកទៅ​។


ដូច្នេះ មនុស្ស​ស្គាល់​ព្រះ​ហើយ ប៉ុន្តែ​មិន​បាន​លើកតម្កើងសិរីរុងរឿង​ដល់ព្រះអង្គ​ឲ្យសមជា​ព្រះ ហើយក៏មិន​អរព្រះគុណ​ដល់ព្រះអង្គ​ដែរ ផ្ទុយទៅវិញ ពួកគេ​ទៅជាឥតបានការ​ក្នុង​គំនិត ហើយ​ចិត្ត​ល្ងីល្ងើ​របស់​ពួកគេ​ទៅជាងងឹត​។


ទេ ផ្ទុយទៅវិញ ខ្ញុំចង់និយាយ​ថា អ្វីដែល​គេ​ថ្វាយជាយញ្ញបូជា​នោះ គេ​ថ្វាយ​ដល់​អារក្ស មិនមែន​ដល់​ព្រះ​ទេ ហើយ​ខ្ញុំ​មិន​ចង់ឲ្យ​អ្នករាល់គ្នា​ទៅជា​អ្នកមានចំណែក​ជាមួយ​ពួក​អារក្ស​ឡើយ​។


ដូច្នេះ ចំពោះ​ការហូប​អាហារដែលសែនដល់រូបបដិមាករ យើង​ដឹង​ហើយ​ថា “រូបបដិមាករ​នៅក្នុង​ពិភពលោក មិនមែនជាអ្វីទេ” ហើយក៏​ដឹង​ដែរ​ថា “ក្រៅពី​ព្រះ​តែមួយអង្គគត់ គ្មាន​ព្រះ​ណា​ទៀត​ឡើយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម