Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 5:17 - ព្រះគម្ពីរខ្មែរសាកល

17 អេលីយ៉ា​ជា​មនុស្ស​ដូច​យើង ប៉ុន្តែ​លោក​បាន​អធិស្ឋានទូលសុំ​កុំឲ្យ​បង្អុរភ្លៀង នោះក៏​គ្មាន​ភ្លៀងធ្លាក់​លើ​ផែនដី អស់រយៈពេល​បី​ឆ្នាំ​ប្រាំមួយ​ខែ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 លោក​អេលីយ៉ា​ជា​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​យើង​ គាត់​បាន​អធិស្ឋាន​ សុំ​កុំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ នោះ​ក៏​គ្មាន​ភ្លៀង​ធ្លាក់​លើ​ផែនដី​អស់​បី​ឆ្នាំ​ប្រាំ​មួយ​ខែ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 លោក​អេលី‌យ៉ា​ជា​មនុស្ស​ដែល​មាន​ចិត្ត​ដូច​យើង​ដែរ តែ​លោក​បាន​អធិស្ឋានយ៉ាង​អស់​ពី​ចិត្ត សុំ​កុំ​ឲ្យ​មាន​ភ្លៀង នោះ​ក៏​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី អស់​រយៈ​ពេល​បី​ឆ្នាំ​ប្រាំមួយ​ខែ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្យាការី​អេលីយ៉ា​ជា​មនុស្ស​ដូច​យើង​ដែរ លោក​បាន​អធិស្ឋាន​អស់​ពី​ចិត្ត សុំ​កុំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ នោះ​ក៏​គ្មាន​ភ្លៀង​ធ្លាក់​លើ​ផែនដី អស់​រយៈ​ពេល​បី​ឆ្នាំ​ប្រាំ​មួយ​ខែ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ឯ​ហោរា​អេលីយ៉ា លោក​មាន​ចិត្ត​ដូច​ជា​យើង​ដែរ តែ​លោក​បាន​អធិស្ឋាន សូម​កុំ​ឲ្យ​មាន​ភ្លៀង នោះ​នៅ​ផែនដី​ក៏​រាំង​អស់​រវាង​៣​ឆ្នាំ​៦​ខែ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ណាពី​អេលី‌យ៉េស​ជា​មនុស្ស​ដូច​យើង​ដែរ គាត់​បាន​ទូរអា​អស់​ពី​ចិត្ដ សុំ​កុំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ នោះ​ក៏​គ្មាន​ភ្លៀង​ធ្លាក់​លើ​ផែនដី អស់​រយៈ​ពេល​បី​ឆ្នាំ​ប្រាំ​មួយ​ខែ។

សូមមើលជំពូក ចម្លង




យ៉ាកុប 5:17
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​តាម​សេចក្ដីពិត​ថា មាន​ស្ត្រីមេម៉ាយ​ជាច្រើន​ក្នុង​អ៊ីស្រាអែល​នៅ​សម័យ​អេលីយ៉ា កាល​ផ្ទៃមេឃ​ត្រូវបាន​បិទ​អស់រយៈពេល​បី​ឆ្នាំ​ប្រាំមួយ​ខែ គឺ​ពេលដែល​មាន​ទុរ្ភិក្ស​ដ៏ធ្ងន់ធ្ងរ​កើត​នៅ​គ្រប់​កន្លែង


ប៉ុន្តែ​ពេត្រុស​លើក​លោក​ឡើង ទាំង​និយាយថា​៖ “សូម​ក្រោកឡើង ខ្លួនខ្ញុំ​ក៏​ជា​មនុស្ស​ដែរ”។


ទាំង​ស្រែក​ថា​៖ “អ្នករាល់គ្នា​អើយ​! ហេតុអ្វីបានជា​អ្នករាល់គ្នា​ធ្វើ​ដូច្នេះ​? ពួកយើង​ក៏​ជា​មនុស្ស​ដូច​អ្នករាល់គ្នា​ដែរ​! ពួកយើង​កំពុង​ប្រកាសដំណឹងល្អ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​បែរ​ចេញពី​ការ​ឥតខ្លឹមសារ​ទាំងនេះ​មក​រក​ព្រះ​ដែល​មានព្រះជន្មរស់​វិញគឺជា​ព្រះ​ដែល​បង្កើត​ផ្ទៃមេឃ ផែនដី សមុទ្រ និង​របស់​សព្វសារពើ​ដែល​នៅ​ទីនោះ​។


ព្រះ​មិន​បាន​ច្រានចោល​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ដែល​ព្រះអង្គ​ស្គាល់ជាមុន​នោះ​ទេ​។ ឬមួយក៏​អ្នករាល់គ្នា​មិន​ដឹង​អ្វីដែល​ព្រះគម្ពីរ​បាន​ចែង​ស្ដីអំពី​អេលីយ៉ា គឺ​របៀបដែល​លោក​ទូល​ព្រះ​ទាស់នឹង​ជនជាតិអ៊ីស្រាអែល​ឬ​?


អ្នកទាំងពីរនោះ​មាន​អំណាច​បិទ​មេឃ ដើម្បីកុំឲ្យ​បង្អុរភ្លៀង​ក្នុង​គ្រា​ដែល​ពួកគេ​ថ្លែងព្រះបន្ទូល​។ ពួកគេ​មាន​អំណាច​លើ​ទឹក ដើម្បី​ធ្វើឲ្យ​វា​ក្លាយទៅជា​ឈាម ព្រមទាំង​មាន​អំណាច​បំផ្លាញ​ផែនដី​ដោយ​គ្រោះកាច​គ្រប់យ៉ាង ពេលណាក៏បាន​តាមដែល​ពួកគេ​ចង់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម