ដាន់ប្រៀបបាននឹងពស់ដែលលូននៅតាមផ្លូវ ដូចពស់វែកនៅតាមផ្លូវលំ ដែលចាំតែចឹកកែងជើងសេះ បណ្តាលឲ្យ អ្នកជិះដាច់ផ្ងារធ្លាក់ចុះមកក្រោម។
លោកុប្បត្តិ 49:18 - អាល់គីតាប ឱអុលឡោះតាអាឡាជាម្ចាស់អើយ ខ្ញុំសង្ឃឹមថាទ្រង់នឹងសង្គ្រោះខ្ញុំ! ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ ទូលបង្គំទន្ទឹងរង់ចាំសេចក្ដីសង្គ្រោះរបស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ទូលបង្គំរង់ចាំការសង្គ្រោះរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ទូលបង្គំសង្ឃឹមថាព្រះអង្គនឹងសង្គ្រោះទូលបង្គំ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានរង់ចាំសេចក្ដីសង្គ្រោះរបស់ទ្រង់។ |
ដាន់ប្រៀបបាននឹងពស់ដែលលូននៅតាមផ្លូវ ដូចពស់វែកនៅតាមផ្លូវលំ ដែលចាំតែចឹកកែងជើងសេះ បណ្តាលឲ្យ អ្នកជិះដាច់ផ្ងារធ្លាក់ចុះមកក្រោម។
ឱអុលឡោះតាអាឡាអើយ ខ្ញុំសង្ឃឹមរង់ចាំ ទ្រង់សង្គ្រោះខ្ញុំ ខ្ញុំប្រតិបត្តិតាមបទបញ្ជារបស់ទ្រង់។
ឱអុលឡោះតាអាឡាអើយ ខ្ញុំប្រាថ្នាចង់ឃើញទ្រង់ សង្គ្រោះខ្ញុំណាស់ ខ្ញុំពេញចិត្តនឹងហ៊ូកុំ របស់ទ្រង់ជាខ្លាំង។
អុលឡោះតាអាឡាអើយ សូមសំដែងចិត្ត មេត្តាករុណាចំពោះខ្ញុំ សូមសង្គ្រោះ ខ្ញុំតាមបន្ទូលសន្យារបស់ទ្រង់!
យើងខ្ញុំក៏សម្លឹងមើលអុលឡោះតាអាឡា ជាម្ចាស់នៃយើង ហើយទន្ទឹងរង់ចាំទ្រង់ប្រណីសន្ដោស ដូចអ្នកបម្រើសម្លឹងមើលទៅដៃម្ចាស់របស់ខ្លួន និងដូចស្ត្រីបម្រើសម្លឹងមើលទៅដៃម្ចាស់ស្រី របស់ខ្លួនយ៉ាងនោះដែរ។
ខ្ញុំទុកចិត្តលើអុលឡោះតាអាឡា ខ្ញុំផ្ញើជីវិតលើទ្រង់ទាំងស្រុង ហើយខ្ញុំសង្ឃឹមលើបន្ទូលរបស់ទ្រង់។
សូមឲ្យអ៊ីស្រអែលបានទទួល ការសង្គ្រោះពីក្រុងស៊ីយ៉ូន។ នៅពេលដែលអុលឡោះតាអាឡានាំប្រជាជនរបស់ទ្រង់ ឲ្យងើបមុខឡើងវិញ ពូជរបស់យ៉ាកកូបនឹងត្រេកអរសប្បាយ ពូជរបស់អ៊ីស្រអែលនឹងមានអំណរ លើសលប់»។
ពិតមែនហើយ មានតែនៅក្បែរអុលឡោះទេ ដែលចិត្តខ្ញុំបានស្ងប់ ដ្បិតទ្រង់ជាទីសង្ឃឹមរបស់ខ្ញុំ។
ឱអុលឡោះតាអាឡាអើយ សូមសំដែងចិត្ត មេត្តាករុណាចំពោះយើងខ្ញុំ ហើយសូមសង្គ្រោះយើងខ្ញុំផង!
អុលឡោះតាអាឡាជាកម្លាំងរបស់ខ្ញុំ ខ្ញុំសូមច្រៀងជូនទ្រង់ ទ្រង់សង្គ្រោះខ្ញុំ ទ្រង់ជាម្ចាស់របស់ខ្ញុំ ខ្ញុំសូមសរសើរតម្កើងទ្រង់។ ទ្រង់ជាម្ចាស់នៃឪពុករបស់ខ្ញុំ ខ្ញុំសូមលើកតម្កើងទ្រង់។
មនុស្សអាក្រក់តែងតែទទួលបរាជ័យ ដោយសារអំពើអាក្រក់របស់ខ្លួន រីឯមនុស្សសុចរិត ទោះបីក្នុងពេលស្លាប់ក្ដី ក៏នៅតែមានទីពឹងជានិច្ច។
នៅថ្ងៃនោះ គេនឹងប្រកាសថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃយើង យើងបានផ្ញើជីវិតលើទ្រង់ ហើយទ្រង់សង្គ្រោះយើង យើងបានផ្ញើជីវិតលើអុលឡោះតាអាឡាមែន! ចូរយើងសប្បាយរីករាយ និងមានអំណរឡើង ដ្បិតទ្រង់សង្គ្រោះយើង!»។
ប៉ុន្តែ អុលឡោះតាអាឡារង់ចាំពេលដែលទ្រង់ ត្រូវប្រណីសន្ដោសអ្នករាល់គ្នា ទ្រង់នឹងក្រោកឡើង ដើម្បីបង្ហាញ ចិត្តអាណិតមេត្តាដល់អ្នករាល់គ្នា ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដ៏សុចរិត។ អស់អ្នកដែលសង្ឃឹមលើទ្រង់ ប្រាកដជាមានសុភមង្គលពុំខាន។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំផង យើងខ្ញុំសង្ឃឹមលើទ្រង់ហើយ រៀងរាល់ព្រឹក សូមទ្រង់ធ្វើជាកម្លាំងដល់យើងខ្ញុំ។ នៅពេលមានអាសន្ន សូមសង្គ្រោះយើងខ្ញុំផង!
ឥឡូវនេះ សុំស្តេចសាកល្បងភ្នាល់ជាមួយស្តេចក្រុងអាស្ស៊ីរី ជាចៅហ្វាយរបស់ខ្ញុំទៅ នោះខ្ញុំនឹងជូនសេះពីរពាន់ក្បាល ប្រសិនបើស្តេចរកអ្នកជិះបាន!
ខ្ញុំទុកចិត្តលើអុលឡោះតាអាឡា ខ្ញុំផ្ញើជីវិតលើទ្រង់ ដែលបានលាក់មុខនឹងកូនចៅរបស់យ៉ាកកូប។
អុលឡោះតាអាឡាមានចិត្តសប្បុរស ចំពោះអ្នកដែលពឹងផ្អែកលើទ្រង់ និងចំពោះអ្នកដែលស្វែងរកទ្រង់។
ចំពោះអ្នកវិញ ចូរវិលមករកម្ចាស់របស់អ្នក ចូរកាន់ចិត្តសុចរិត និងយុត្តិធម៌ ចូរសង្ឃឹមទុកចិត្តលើទ្រង់រហូតតទៅ។
រីឯខ្ញុំវិញ ខ្ញុំសម្លឹងមើលទៅអុលឡោះតាអាឡា ខ្ញុំសង្ឃឹមលើអុលឡោះ ជាអ្នកសង្គ្រោះរបស់ខ្ញុំ ម្ចាស់របស់ខ្ញុំមុខជាសណ្ដាប់ពាក្យខ្ញុំពុំខាន។
នាងនឹងសំរាលបានកូនមួយ ហើយអ្នកត្រូវដាក់ឈ្មោះថា “អ៊ីសា” ដ្បិតកូននោះនឹងសង្គ្រោះប្រជារាស្ដ្រគាត់ ឲ្យរួចពីបាបរបស់គេ»។
យូសុះជាអ្នកស្រុកអើរីម៉ាថេ មកដល់ លោកជាសមាជិក ដែលមានកេរ្ដិ៍ឈ្មោះល្អ ក្នុងក្រុមប្រឹក្សាជាន់ខ្ពស ហើយលោកក៏រង់ចាំនគររបស់អុលឡោះដែរ។ លោកមានចិត្ដក្លាហានហ៊ានទៅជួបលោកពីឡាតសុំយកសពអ៊ីសា។
ម៉ាឡាអ៊ីកាត់ពោលទៅកាន់នាងថា៖ «កុំខ្លាចអី ម៉ារីយំអើយ! ដ្បិតអុលឡោះគាប់ចិត្តនឹងនាងហើយ។
នៅក្រុងយេរូសាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម្មានជាមនុស្សសុចរិត គាត់គោរពកោតខ្លាចអុលឡោះ ព្រមទាំងទន្ទឹងរង់ចាំពេលទ្រង់មកសំរាលទុក្ខប្រជារាស្ដ្រអ៊ីស្រអែល។ រសអុលឡោះដ៏វិសុទ្ធសណ្ឋិតលើគាត់
លោកពុំបានយល់ស្របជាមួយគេ លើការសម្រេចចិត្ដសម្លាប់អ៊ីសាទេ ហើយក៏មិនបានចូលរួមក្នុងអំពើដែលគេប្រព្រឹត្ដនោះដែរ។
អ្វីៗសព្វសារពើដែលអុលឡោះបង្កើតមក កំពុងតែអន្ទះអន្ទែង ទន្ទឹងរង់ចាំពេលដែលអុលឡោះនឹងបង្ហាញបុត្ររបស់ទ្រង់
ផ្ទុយទៅវិញ ប្រសិនបើយើងសង្ឃឹមទៅលើអ្វីៗ ដែលយើងមិនទាន់មាន នោះយើងទន្ទឹងរង់ចាំដោយចិត្ដព្យាយាម។
រីឯយើងវិញ ដោយយើងមានជំនឿ រសអុលឡោះជួយយើងឲ្យទន្ទឹងរង់ចាំអុលឡោះប្រោសយើងឲ្យបានសុចរិត ស្របតាមសេចក្ដីសង្ឃឹមរបស់យើងជាមិនខាន។
បងប្អូនក៏ទន្ទឹងរង់ចាំបុត្រារបស់ទ្រង់ ពីសូរ៉កាមក គឺអ៊ីសាដែលអុលឡោះបានប្រោសឲ្យរស់ឡើងវិញ។ អ៊ីសានេះហើយប្រោសយើងឲ្យរួចផុតពីកំហឹងដែលកំពុងតែមក។