Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 33:2 - អាល់គីតាប

2 ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង យើង​ខ្ញុំ​សង្ឃឹម​លើ​ទ្រង់​ហើយ រៀង​រាល់​ព្រឹក សូម​ទ្រង់​ធ្វើ​ជា​កម្លាំង​ដល់​យើង​ខ្ញុំ។ នៅ​ពេល​មាន​អាសន្ន សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ព្រះយេហូវ៉ា​អើយ សូម​មេត្តា​ដល់​យើងខ្ញុំ​ផង យើងខ្ញុំ​ទន្ទឹងរង់ចាំ​ព្រះអង្គ​។ សូម​ធ្វើជា​ដើមដៃ​ដល់​យើងខ្ញុំ​រៀងរាល់ព្រឹក សូម​ធ្វើជា​សេចក្ដីសង្គ្រោះ​ដល់​យើងខ្ញុំ​នៅក្នុង​គ្រា​នៃ​ទុក្ខវេទនា​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ផ្តល់​ព្រះ‌គុណ​ដល់​យើង​ខ្ញុំ​រាល់​គ្នា យើង​ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌អង្គ សូម​ព្រះ‌អង្គ​ការពារ​យើង​ខ្ញុំ ដោយ​ព្រះ‌ពាហុ​រាល់ៗ​ព្រឹក ហើយ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​នៅ​ក្នុង​គ្រា​វេទនា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ឱ​ព្រះ‌អម្ចាស់​អើយ សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង យើង​ខ្ញុំ​សង្ឃឹម​លើ​ព្រះអង្គ​ហើយ រៀង​រាល់​ព្រឹក សូម​ព្រះអង្គ​ធ្វើ​ជា​កម្លាំង​ដល់​យើង​ខ្ញុំ។ នៅ​ពេល​មាន​អាសន្ន សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ផ្តល់​ព្រះ‌គុណ​ដល់​យើង​ខ្ញុំ​រាល់​គ្នា យើង​ខ្ញុំ​បាន​រង់‌ចាំ​ទ្រង់ សូម​ទ្រង់​ការ‌ពារ​យើង​ខ្ញុំ ដោយ​ព្រះ‌ពាហុ​រាល់ៗ​ព្រឹក ហើយ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​នៅ​ក្នុង​គ្រា​វេទនា​ដែរ

សូមមើលជំពូក ចម្លង




អេសាយ 33:2
35 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ខ្ញុំ​ក៏​សម្លឹង​មើល​អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ហើយ​ទន្ទឹង​រង់‌ចាំ​ទ្រង់​ប្រណី‌សន្ដោស ដូច​អ្នក​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​របស់​ខ្លួន និង​ដូច​ស្ត្រី​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​ស្រី របស់​ខ្លួន​យ៉ាង​នោះ​ដែរ។


សូម​សំដែង​ឲ្យ​ខ្ញុំ​ស្គាល់​ចិត្ត មេត្តា‌ករុណា​របស់​ទ្រង់​តាំង​ពី​ព្រលឹម ដ្បិត​ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់​ហើយ។ សូម​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ស្គាល់​ផ្លូវ ដែល​ខ្ញុំ​ត្រូវ​ដើរ ដ្បិត​ខ្ញុំ​ផ្ចង់​ចិត្ត​ទៅ​រក​ទ្រង់។


អស់​អ្នក​ដែល​សង្ឃឹម​លើ​ទ្រង់ នឹង​មិន​ត្រូវ​ខក​ចិត្ត​ទេ គឺ​មាន​តែ​ពួក​អ្នក​ឆាប់​ក្បត់​ទ្រង់​ប៉ុណ្ណោះ ដែល​ត្រូវ​ខក​ចិត្ត។


អុលឡោះ‌តាអាឡា​ជា​ពន្លឺ និង​ជា​ម្ចាស់‌សង្គ្រោះ ខ្ញុំ​មិន​ភ័យ​ខ្លាច​នរណា​ឡើយ! អុលឡោះ‌តាអាឡា​ជា​ទី​ជំរក​របស់​ជីវិត​ខ្ញុំ ខ្ញុំ​ក៏​មិន​តក់‌ស្លុត​ចំពោះ​នរណា​ដែរ។


ឱ​អុលឡោះ‌តាអាឡា​អើយ! សូម​សំដែង​ចិត្ត​មេត្តា‌ករុណា មក​លើ​យើង​ខ្ញុំ​ផង ព្រោះ​យើង​ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់​ហើយ។


អុលឡោះ‌តាអាឡា​តែងតែ​សង្គ្រោះ​មនុស្ស​សុចរិត ហើយ​ទ្រង់​ជា​កំពែង​ការពារ​គេ នៅ​គ្រា​មាន​អាសន្ន។


អុលឡោះ​ជា​ជំរក និង​ជា​បង្អែក​ដ៏​រឹង‌មាំ​របស់​យើង នៅ​ពេល​មាន​អាសន្ន ទ្រង់​តែងតែ​ប្រុង​ប្រៀប​ចាំ​ជួយ​យើង​ជា‌និច្ច។


អុលឡោះ​នៅ​ក្នុង​កន្លែង​មួយ ហើយ​កន្លែង​នោះ​នឹង​មិន​រង្គើ​សោះ​ឡើយ។ ទ្រង់​នឹង​សង្គ្រោះ​កន្លែង​នោះ តាំង​ពី​ពេល​ថ្ងៃ​រះ។


នៅ​គ្រា​មាន​អាសន្ន ចូរ​អង្វរ​រក​យើង​ចុះ យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើង សិរី‌រុង‌រឿង​របស់​យើង។


សូម​ជួយ​យើង​ខ្ញុំ​ឲ្យ​ប្រឆាំង​តទល់ នឹង​ពួក​សត្រូវ​ផង ដ្បិត​ការ​សង្គ្រោះ​មក​ពី​មនុស្ស​លោក ឥត​ប្រយោជន៍​អ្វី​សោះ។


មាន​តែ​នៅ​ក្បែរ​អុលឡោះ​ទេ ដែល​ចិត្ត​ខ្ញុំ​បាន​ស្ងប់ ព្រោះ​ទ្រង់​សង្គ្រោះ​ខ្ញុំ។


ពិត​មែន​ហើយ មាន​តែ​នៅ​ក្បែរ​អុលឡោះ​ទេ ដែល​ចិត្ត​ខ្ញុំ​បាន​ស្ងប់ ដ្បិត​ទ្រង់​ជា​ទី​សង្ឃឹម​របស់​ខ្ញុំ។


ប្រជា‌ជន​អើយ ចូរ​នាំ​គ្នា​ផ្ញើ​ជីវិត លើ​ទ្រង់ គ្រប់​ពេល​វេលា​ទៅ ចូរ​ជម្រាប​ទ្រង់ ពី​ទុក្ខ​កង្វល់​របស់​អ្នក​រាល់​គ្នា ដ្បិត​អុលឡោះ​ជា​ជំរក​របស់​យើង។


ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​កើត​ទុក្ខ អស់​រយៈ​ពេល​យ៉ាង​យូរ ហើយ​យើង​ខ្ញុំ​វេទនា​ជា​ច្រើន​ឆ្នាំ​យ៉ាង​ណា សូម​ប្រោស​ប្រទាន​ឲ្យ​យើង​ខ្ញុំ មាន​អំណរ​សប្បាយ​យ៉ាង​នោះ​ដែរ។


គេ​នឹង​អង្វរ​រក​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​គេ​វិញ នៅ​ពេល​គេ​មាន​អាសន្ន យើង​នឹង​ស្ថិត​នៅ​ជា​មួយ​គេ យើង​នឹង​រំដោះ​គេ ព្រម​ទាំង​លើក​តម្កើង​គេ​ផង។


ម៉ូសា​លើក​ដៃ​តម្រង់​ទៅ​សមុទ្រ។ នៅ​ពេល​ថ្ងៃ​រះ ទឹក​សមុទ្រ​ក៏​ហូរ​ត្រឡប់​មក​កន្លែង​ដើម​វិញ។ ជន‌ជាតិ​អេស៊ីប​នាំ​គ្នា​រត់​គេច​មិន​ទាន់ ដ្បិតអុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ពួក​គេ​លិច​លង់​នៅ​កណ្តាល​សមុទ្រ។


អ៊ីស្រ‌អែល​អើយ អ្នក​បាន​បំភ្លេច​អុលឡោះ ដែល​ជា​អ្នក‌សង្គ្រោះ អ្នក​ពុំ​បាន​នឹក​ឃើញ​ម្ចាស់ ដែល​ជា​កំពែង​ការពារ​អ្នក​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ដាំ​ដំណាំ សម្រាប់​ជូន​ជា​សក្ការៈ​ដល់​ព្រះ​ដទៃ។


ដ្បិត​ទ្រង់​ជា​កំពែង​ការពារ​មនុស្ស ទន់​ខ្សោយ និង​ជា​បង្អែក​របស់​មនុស្ស​ទុគ៌ត ក្នុង​ពេល​មាន​អាសន្ន ទ្រង់​ក៏​ជា​ជំរក​នៅ​ពេល​មាន​ភ្លៀង​ព្យុះ ហើយ​ជា​ម្លប់​បាំង​កំដៅ ព្រោះ​កំហឹង​របស់​មនុស្ស​សាហាវ ប្រៀប​បាន​នឹង​ភ្លៀង​ព្យុះ​ដ៏​កំណាច។


នៅ​ថ្ងៃ​នោះ គេ​នឹង​ប្រកាស​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង យើង​បាន​ផ្ញើ​ជីវិត​លើ​ទ្រង់ ហើយ​ទ្រង់​សង្គ្រោះ​យើង យើង​បាន​ផ្ញើ​ជីវិត​លើអុលឡោះ‌តាអាឡា​មែន! ចូរ​យើង​សប្បាយ​រីក‌រាយ និង​មាន​អំណរ​ឡើង ដ្បិត​ទ្រង់​សង្គ្រោះ​យើង!»។


អុលឡោះ‌តាអាឡា​អើយ! ពេល​មាន​អាសន្ន យើង​ខ្ញុំ​មក​រក​ទ្រង់ នៅ​ពេល​ទ្រង់​ដាក់​ទោស យើង​ខ្ញុំ​ទទូច​អង្វរ​ករ​ទ្រង់។


ឱអុលឡោះ‌តាអាឡា​អើយ! យើង​ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់ យើង​ខ្ញុំ​ដើរ​តាម​មាគ៌ា ដែល​ទ្រង់​បាន​ត្រួស‌ត្រាយ​ទុក ចិត្ត​យើង​ខ្ញុំ​ប្រាថ្នា​ចង់​តែ​ថ្លែង​អំពី​នាម របស់​ទ្រង់​ប៉ុណ្ណោះ។


ពួក​គេ​ជម្រាប​គាត់​ដូច​ត​ទៅ៖ «ស្តេច​ហេ‌សេគា​មាន​ប្រសាសន៍​ថា: ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​អាសន្ន ជា​ថ្ងៃ​ដែល​យើង​ទទួល​ទណ្ឌ‌កម្ម និង​អាម៉ាស់​មុខ គឺ​ប្រៀប​ដូច​ជា​ថ្ងៃ​ដែល​ទារក​ត្រូវ​កើត តែ​ម្ដាយ​គ្មាន​កម្លាំង​បង្កើត​វា​ទេ។


មើល​ហ្ន៎ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មក ប្រកប​ដោយ​អំណាច ទ្រង់​មក​ប្រកប​ដោយ​កម្លាំង ដើម្បី​គ្រង​រាជ្យ។ ទ្រង់​នាំ​អស់​អ្នក​ដែល​ទ្រង់​បាន​លោះ មក​ជា​មួយ ពួក​គេ​នាំ​គ្នា​ដើរ​នៅ​ខាង​មុខ​ទ្រង់។


សេចក្ដី​សុចរិត​របស់​យើង​នៅ​ជិត​បង្កើយ ការ​សង្គ្រោះ​របស់​យើង​ក៏​ជិត​មក​ដល់​ដែរ យើង​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌ជន​នានា ដោយ​បារមី​របស់​យើង មនុស្ស‌ម្នា​នៅ​តាម​កោះ​នឹង​សង្ឃឹម​លើ​យើង ពួក​គេ​នឹង​ទុក​ចិត្ត​លើ​បារមី​របស់​យើង។


ទ្រង់​មើល​ឃើញ​ថា​គ្មាន​នរណា​ម្នាក់​អើពើ ហើយ​ទ្រង់​សោក​ស្ដាយ ដោយ​ពុំ​ឃើញ​មាន​នរណា​ម្នាក់​ឈឺ‌ឆ្អាល ទ្រង់​ក៏​មក​សង្គ្រោះ ដោយ​អំណាច​របស់​ទ្រង់ និង​សំអាង​លើ​សេចក្ដី​សុចរិត​របស់​ទ្រង់។


ខ្ញុំ​ទុក​ចិត្ត​លើអុលឡោះ‌តាអាឡា ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់ ដែល​បាន​លាក់​មុខ​នឹង​កូន​ចៅ​របស់​យ៉ាកកូប។


ទ្រង់​ជា​ទី​សង្ឃឹម​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​តែងតែ​សង្គ្រោះ​យើង​ខ្ញុំ នៅ​ពេល​មាន​អាសន្ន។ ហេតុ​ដូច​ម្ដេច​បាន​ជា​ទ្រង់​នៅ​ព្រងើយ ហាក់​ដូច​ជា​ជន​បរទេស ដែល​ធ្វើ​ដំណើរ​មក ស្នាក់​តែ​មួយ​យប់​ក្នុង​ស្រុក​នេះ​ទៅ​វិញ?


ទ្រង់​តែង​តែ​សំដែង​ចិត្ត​សប្បុរស និង​ចិត្ត​អាណិត​អាសូរ​នេះ សា​ជា​ថ្មី​រៀង​រាល់​ព្រឹក ចិត្ត​ស្មោះ​ត្រង់​របស់​ទ្រង់ មាន​ទំហំ​ធំ​ពន់​ពេក​ក្រៃ។


ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​រកអុលឡោះ‌តាអាឡា​វិញ ដោយ​រៀបចំ​ពាក្យ​សំដី ហើយ​ជម្រាប​ទ្រង់​ថា: សូម​លើក‌លែង​ទោស​ទាំង​ប៉ុន្មាន​ឲ្យ​យើង​ខ្ញុំ សូម​មេត្តា​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​យើង​ខ្ញុំ ទុក​ជា​គូរបាន​ជំនួស​គោ​បា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម