ទំនុកតម្កើង 85 - អាល់គីតាបឱអុលឡោះជាម្ចាស់សង្គ្រោះនៃយើងខ្ញុំអើយ សូមពង្រឹងយើងខ្ញុំឡើងវិញ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់កូនចៅលោកកូរេ។ 1 ឱអុលឡោះតាអាឡាអើយ ទ្រង់ពេញចិត្ត នឹងទឹកដីរបស់ទ្រង់ ទ្រង់បាននាំពូជពង្សរបស់យ៉ាកកូប ដែលគេចាប់យកទៅជាឈ្លើយនោះ ឲ្យត្រឡប់មកវិញ ។ 2 ទ្រង់បានលើកលែងទោស ឲ្យប្រជារាស្ត្ររបស់ទ្រង់ ទ្រង់បានអត់ទោសគេឲ្យរួច ពីអំពើបាបទាំងប៉ុន្មាន។ - សម្រាក 3 ទ្រង់បានដកកំហឹងចេញពីយើងខ្ញុំ ទ្រង់ឈប់ខឹងនឹងយើងខ្ញុំទៀតហើយ។ 4 ឱអុលឡោះជាម្ចាស់សង្គ្រោះនៃយើងខ្ញុំអើយ សូមពង្រឹងយើងខ្ញុំឡើងវិញ សូមឈប់ប្រកែប្រកាន់យើងខ្ញុំទៀតទៅ។ 5 តើទ្រង់ខឹងនឹងយើងខ្ញុំរហូតឬ? តើទ្រង់ខឹងនឹងយើងខ្ញុំ អស់កល្បជាអង្វែងតរៀងទៅឬ? 6 តើទ្រង់មិនមកវិញ ប្រទានឲ្យយើងខ្ញុំរស់រានមានជីវិត ដើម្បីឲ្យប្រជារាស្ត្ររបស់ទ្រង់ មានអំណរសប្បាយរួមជាមួយទ្រង់ទេឬ? 7 ឱអុលឡោះតាអាឡាអើយ សូមសំដែងចិត្ត មេត្តាករុណាចំពោះយើងខ្ញុំ ហើយសូមសង្គ្រោះយើងខ្ញុំផង! 8 ខ្ញុំត្រងត្រាប់ស្ដាប់សេចក្ដីដែលអុលឡោះតាអាឡាជាម្ចាស់ មានបន្ទូល ដ្បិតទ្រង់មានបន្ទូលថា នឹងប្រទាន សេចក្ដីសុខសាន្តមកប្រជារាស្ត្រ ដែលជឿលើ ទ្រង់ គឺអស់អ្នកដែលមិនបែរចិត្តគំនិត ទៅរកអំពើលេលារបស់ខ្លួនវិញ។ 9 ពិតមែនហើយ ទ្រង់នឹងសង្គ្រោះអស់អ្នក ដែលគោរពកោតខ្លាចទ្រង់ក្នុងពេលឆាប់ៗ សិរីរុងរឿងរបស់ទ្រង់នឹងមកសណ្ឋិត នៅលើទឹកដីរបស់យើង។ 10 អុលឡោះតាអាឡានឹងសំដែងចិត្តមេត្តាករុណា និងចិត្តស្មោះស្ម័គ្រចំពោះយើង ធ្វើឲ្យយើងស្គាល់យុត្តិធម៌ និងសេចក្ដីសុខសាន្ត។ 11 ពេលនោះ សេចក្ដីពិតនឹងដុះចេញពីដីមក ហើយក៏មានសេចក្ដីសុចរិត លេចចេញមកពីផ្ទៃមេឃដែរ។ 12 អុលឡោះតាអាឡាផ្ទាល់ប្រទានសុភមង្គលមកយើង ទឹកដីរបស់យើងក៏បង្កើតភោគផល។ 13 សេចក្ដីសុចរិតនៅមុខអុលឡោះតាអាឡា ដើម្បីរៀបចំផ្លូវជូនទ្រង់។ |
© 2014 United Bible Societies, UK.
United Bible Societies