Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 14:32 - អាល់គីតាប

32 មនុស្ស​អាក្រក់​តែងតែ​ទទួល​បរា‌ជ័យ ដោយ‌សារ​អំពើ​អាក្រក់​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត ទោះ​បី​ក្នុង​ពេល​ស្លាប់​ក្ដី ក៏​នៅ​តែ​មាន​ទី‌ពឹង​ជា‌និច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

32 មនុស្ស​អាក្រក់​ត្រូវបាន​ផ្ដួលរំលំ​ដោយសារតែ​សេចក្ដីអាក្រក់​របស់ខ្លួន រីឯ​មនុស្ស​សុចរិត​មានទីជ្រកកោន សូម្បីតែ​ក្នុង​ពេលដែល​គាត់​ស្លាប់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 មនុស្ស​អាក្រក់​ត្រូវ​ធ្លាក់​ចុះ ដោយ​អំពើ​ខូច​អាក្រក់​របស់​ខ្លួន តែ​មនុស្ស​សុចរិត​មាន​ទី​ពំនាក់ ក្នុង​កាល​ដែល​ស្លាប់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 មនុស្ស​អាក្រក់​តែងតែ​ទទួល​បរា‌ជ័យ ដោយ‌សារ​អំពើ​អាក្រក់​របស់​ខ្លួន រីឯ​មនុស្ស​សុចរិត ទោះ​បី​ក្នុង​ពេល​ស្លាប់​ក្ដី ក៏​នៅ​តែ​មាន​ទី‌ពឹង​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 មនុស្ស​អាក្រក់​ត្រូវ​ធ្លាក់​ចុះ ដោយ​អំពើ​ខូច​អាក្រក់​របស់​ខ្លួន តែ​មនុស្ស​សុចរិត​មាន​ទី​ពំនាក់​ក្នុង​កាល​ដែល​ស្លាប់​វិញ។

សូមមើលជំពូក ចម្លង




សុភា‌សិត 14:32
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ខ្ញុំ​សង្ឃឹម​ថា​ទ្រង់​នឹង​សង្គ្រោះ​ខ្ញុំ!


ទ្រង់​មុខ​ជា​ប្រហារ​ខ្ញុំ ខ្ញុំ​លែង​មាន​សង្ឃឹម​អ្វី​ទៀត​ហើយ ប៉ុន្តែ ខ្ញុំ​នឹង​ការពារ​ខ្លួន​នៅ​ចំពោះ ទ្រង់។


មច្ចុរាជ​នឹង​ច្រាន​គេ​ពី​ពន្លឺ​ទម្លាក់​ទៅ​ក្នុង​ទី​ងងឹត ព្រម​ទាំង​ដក​គេ​ចេញ​ពី​ពិភព​លោក។


ទ្រង់​បង្ហាញ​ខ្ញុំ​ឲ្យ​ស្គាល់​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ជីវិត។ ដោយ​ទ្រង់​នៅ​ជា​មួយ ខ្ញុំ​មាន​អំណរ​ដ៏​បរិបូណ៌ ហើយ​នៅ​ខាង​ស្តាំ​ទ្រង់ ខ្ញុំ​ក៏​រីក‌រាយ​អស់‌កល្ប​ជា‌និច្ច​ដែរ។


ចំពោះ​ខ្ញុំ​វិញ ដោយ​ខ្ញុំ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត ខ្ញុំ​នឹង​បាន​ឃើញ​ទ្រង់ ពេល​ខ្ញុំ​ក្រោក​ពី​ដំណេក ខ្ញុំ​បាន​ស្កប់​ចិត្ត ដោយ​ទ្រង់​នៅ​ជា​មួយ។


ទោះ​បី​ខ្ញុំ​ដើរ​កាត់​ជ្រលង​ភ្នំ នៃ​សេចក្ដី​ស្លាប់​ ក៏​ដោយ ក៏​ខ្ញុំ​មិន​ខ្លាច​អ្វី​សោះ​ឡើយ ដ្បិត​ទ្រង់​នៅ​ជា​មួយ​ខ្ញុំ ទ្រង់​ការពារ និង​រក្សា​ខ្ញុំ​ជា‌និច្ច​ ។


ចូរ​សង្កេត​មើល​មនុស្ស​ទៀង​ត្រង់ ដែល​គ្មាន​ចិត្ត​វៀច‌វេរ មនុស្ស​សន្សំ​សុខ តែងតែ​មាន​អនាគត​រុង‌រឿង​ជា‌និច្ច។


អុលឡោះ​នឹង​ធ្វើ​ឲ្យ​មនុស្ស អាក្រក់​វិនាស​សូន្យ​ទៅ ដូច​បន្លា​ដែល​ពុំ​ទាន់​ដុះ​ចេញ​មក​ស្រួល‌បួល​ផង ក៏​ត្រូវ​ខ្យល់​កួច​ផាត់​បាត់​ទៅ គឺ​ទោះ​បី​នៅ ខៀវ​ស្រស់​ក្តី ឬ​ក្រៀម​ទៅ​ហើយ​ក្តី។


ទ្រង់​ដឹក​នាំ​ខ្ញុំ​ឲ្យ​ដើរ តាម​បំណង​របស់​ទ្រង់ ហើយ​នៅ​ទី​បញ្ចប់ ទ្រង់​នឹង​ទទួល​ខ្ញុំ នៅ​ក្នុង​សិរី‌រុង‌រឿង​របស់​ទ្រង់។


សេចក្ដី​សុចរិត​របស់​មនុស្ស​គ្មាន​កំហុស រមែង​តម្រង់​ផ្លូវ​របស់​ខ្លួន រីឯ​មនុស្ស​ពាល​វិញ តែងតែ​ស្លាប់​ដោយ‌សារ​អំពើ​ពាល​របស់​ខ្លួន។


មនុស្ស​ចេះ​គិត​ពិចារណា​តែងតែ​មាន​ប្រាជ្ញា រីឯ​មនុស្ស​ខ្លៅ​មិន​ដែល​មាន​ប្រាជ្ញា​ទេ។


ដ្បិត​បើ​មនុស្ស​សុចរិត​ដួល​ប្រាំ‌ពីរ​ដង គេ​អាច​ក្រោក​ឡើង​បាន​ជា‌និច្ច រីឯ​មនុស្ស​អាក្រក់​វិញ គេ​ធ្លាក់​ទៅ​ក្នុង​មហន្ត‌រាយ​រហូត។


កំហុស​របស់​មនុស្ស​អាក្រក់​ជា​ចំណង​ចង​ខ្លួន ហើយ​អំពើ​បាប​ជា​អន្ទាក់​ដែល​ធ្វើ​ឲ្យ​ខ្លួន​គេ​រើ​ពុំ​រួច។


ហេតុ​នេះ គេ​មុខ​ជា​វិនាស​យ៉ាង​ទាន់‌ហន់ ព្រម​ទាំង​ត្រូវ​អន្តរាយ​មួយ​រំពេច​រក​អ្វី​មក​កែ‌កុន​ពុំ​បាន។


«ឱ​អុលឡោះ​ជា​ចៅហ្វាយ​អើយ! ឥឡូវ​នេះ ទ្រង់​បាន​សម្រេច​តាម បន្ទូល​សន្យា​របស់​ទ្រង់​ហើយ។ ដូច្នេះ សូម​ឲ្យ​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់ លា​ចាក​លោក​នេះ​ទៅ ដោយ​សុខ‌សាន្ដ​ផង​ចុះ


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «ខ្ញុំ​នឹង​ចាក​ចេញ​ទៅ ហើយ​អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន។ ទី​ណា​ខ្ញុំ​ទៅ ទី​នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ឡើយ»។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន។ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​ស្គាល់​ឋានៈ​របស់​ខ្ញុំទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន​ជា​មិន​ខាន»។


រីឯ​អុលឡោះ​វិញ ទ្រង់​ពេញ​ចិត្ត​បង្ហាញ​កំហឹង និង​សំដែង​អំណាច​របស់​ទ្រង់។ ដូច្នេះ អុលឡោះ​អត់‌ធ្មត់​យ៉ាង​ខ្លាំង ទ្រង់​ស៊ូ​ទ្រាំ​នឹង​អស់​អ្នក​ដែល​ត្រូវ​រង​កំហឹងហើយ​ត្រូវ​វិនាស​អន្ដរាយ។


យើង​នឹក​ក្នុង​ចិត្ដ​ថា គេ​នឹង​ដាក់​ទោស​យើង​ដល់​ស្លាប់។ រឿង​នេះ​កើត​ឡើង ដើម្បី​កុំ​ឲ្យ​យើង​ពឹង​ផ្អែក​លើ​ខ្លួន​ឯង គឺ​ពឹង​ផ្អែក​លើ​អុលឡោះ ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។


យើង​មាន​ចិត្ដ​ក្លា‌ហាន យើង​ចូល​ចិត្ដ​ឃ្លាត​ឆ្ងាយ​ពី​រូប​កាយ​នេះ ហើយ​ទៅ​នៅ​ជិត​អ៊ីសា‌ជាអម្ចាស់​ប្រសើរ​ជាង។


ចំពោះ​ខ្ញុំ បើ​រស់ ខ្ញុំ​រស់​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស ហើយ​បើ​ស្លាប់ ខ្ញុំ​ក៏​បាន​ចំណេញ​ដែរ។


ចិត្ដ​ខ្ញុំ​រារែក​ទាំង​សង​ខាង គឺ​ម្យ៉ាង​ខ្ញុំ​ប៉ង‌ប្រាថ្នា​ចង់​លា​ចាក​លោក​នេះ ទៅ​នៅ​ជា​មួយ​អាល់ម៉ា‌ហ្សៀស​នោះ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់


ពេល​ណា​មនុស្ស‌ម្នា​ពោល​ថា “មាន​សន្ដិ‌ភាព​ហើយ! មាន​សន្ដិ‌សុខ​ហើយ!”ពេល​នោះ​មហន្ត‌រាយ​នឹង​កើត​មាន​ដល់​គេ​មួយ​រំពេច ពុំ​អាច​គេច​ផុត​បាន​ឡើយ គឺ​ប្រៀប​បី​ដូច​ជា​ស្ដ្រី​ឈឺ​ផ្ទៃ​មុន​សំរាល​កូន​ដែរ។


អ៊ីសា‌ជាអម្ចាស់​នឹង​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​អាក្រក់​គ្រប់​យ៉ាង ហើយ​អ៊ីសា​នឹង​សង្គ្រោះ​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​នគរ​របស់​គាត់​នៅ​សូរ៉កា។ សូម​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អ៊ីសា‌ជាអម្ចាស់ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ីន!


ខ្ញុំ​ឮ​សំឡេង​មួយ បន្លឺ​ពី​លើ​មេឃ​មក​ថា៖ «ចូរ​សរសេរ​ដូច​ត​ទៅៈ អស់​អ្នក​ដែល​ស្លាប់​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់ ពិត​ជា​មាន​សុភមង្គល​ចាប់​តាំង​ពី​ពេល​នេះ​ទៅ​ហើយ! រស‌អុលឡោះ​មាន​បន្ទូល​ថា ពិត​មែន​ហើយ អ្នក​ទាំង​នោះ​នឹង​បាន​ឈប់​សម្រាក លែង​នឿយ‌ហត់​ទៀត ដ្បិត​កិច្ចការ​ដែល​គេ​បាន​ប្រព្រឹត្ដ​ទាំង​ប៉ុន្មាន នឹង​អន្ទោល​តាម​គេ​ជាប់​ជា‌និច្ច»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម