Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 14 - អាល់គីតាប


អ្នក​ជឿ​នៅ​ក្នុង​ចំណោម​មនុស្ស​ពាល
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ទំនុក​របស់​ណាពី​ទត។

1 មនុស្ស​ល្ងី‌ល្ងើ​គិត​ក្នុង​ចិត្ត​ថា «គ្មាន​អុលឡោះ​ទាល់​តែ​សោះ!» គេ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ថោក​ទាប និង​កិច្ចការ​ផ្សេងៗ​គួរ​ឲ្យ​ស្អប់​ខ្ពើម គឺ​គ្មាន​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ។

2 អុលឡោះ‌តាអាឡា​មើល​ពី​សូរ៉កា​មក ពិនិត្យ​មើល​មនុស្ស​លោក ទ្រង់​រក​មើល ក្រែង​លោ​មាន​នរណា​ម្នាក់​ដឹង​ខុស​ត្រូវ ហើយ​ស្វែង​រក​ទ្រង់។

3 ក៏​ប៉ុន្តែ មនុស្ស​គ្រប់ៗ​គ្នា​បាន​វង្វេង​ចេញ​ឆ្ងាយ ពី​អុលឡោះ ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ខិលខូច គ្មាន​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង។​

4 តើ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត សុទ្ធ​តែ​ជា​មនុស្ស​ល្ងង់​ឬ? អ្នក​ទាំង​នោះ​ចិញ្ចឹម​ជីវិត ដោយ​ជិះ‌ជាន់​ប្រជា‌រាស្ត្រ​របស់​យើង គេ​មិន​អង្វរ​រក​អុលឡោះ‌តាអាឡា​ទាល់​តែ​សោះ។

5 អ្នក​ទាំង​នោះ​ភ័យ​ញ័រ​ជា​ខ្លាំង ដោយ​អុលឡោះ​ជួយ​គាំទ្រ​ក្រុម​មនុស្ស​សុចរិត។

6 «អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​មនុស្ស​ទុគ៌ត បាត់​បង់​សេចក្ដី​សង្ឃឹម​របស់​ខ្លួន ប៉ុន្តែ អុលឡោះ‌តាអាឡា​ធ្វើ​ជា​ជំរក​របស់​គេ។

7 សូម​ឲ្យ​អ៊ីស្រ‌អែល​បាន​ទទួល ការ​សង្គ្រោះ​ពី​ក្រុង​ស៊ីយ៉ូន។ នៅ​ពេល​ដែល​អុលឡោះ‌តាអាឡា​នាំ​ប្រជា‌ជន​របស់​ទ្រង់ ឲ្យ​ងើប​មុខ​ឡើង​វិញ ពូជ​របស់​យ៉ាកកូប​នឹង​ត្រេក​អរ​សប្បាយ ពូជ​របស់​អ៊ីស្រ‌អែល​នឹង​មាន​អំណរ លើស‌លប់»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម