ទំនុកតម្កើង 85:7 - អាល់គីតាប7 ឱអុលឡោះតាអាឡាអើយ សូមសំដែងចិត្ត មេត្តាករុណាចំពោះយើងខ្ញុំ ហើយសូមសង្គ្រោះយើងខ្ញុំផង! សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 ព្រះយេហូវ៉ាអើយ សូមបង្ហាញដល់យើងខ្ញុំនូវសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ហើយប្រទានសេចក្ដីសង្គ្រោះរបស់ព្រះអង្គដល់យើងខ្ញុំផង! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ឱព្រះយេហូវ៉ាអើយ សូមសម្ដែងព្រះហឫទ័យសប្បុរស របស់ព្រះអង្គដល់យើងខ្ញុំ ហើយប្រោសប្រទានការសង្គ្រោះរបស់ព្រះអង្គ ដល់យើងខ្ញុំផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ឱព្រះអម្ចាស់អើយ សូមសម្តែងព្រះហឫទ័យ មេត្តាករុណាចំពោះយើងខ្ញុំ ហើយសូមសង្គ្រោះយើងខ្ញុំផង! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ឱព្រះយេហូវ៉ាអើយ សូមសំដែងសេចក្ដីសប្បុរសរបស់ ទ្រង់ឲ្យយើងខ្ញុំឃើញ ហើយប្រោសសេចក្ដីសង្គ្រោះនៃទ្រង់ដល់យើងខ្ញុំផង។ សូមមើលជំពូក |
គេនឹងឮសូរស័ព្ទបទចំរៀងយ៉ាងសែនសប្បាយ ព្រមទាំងឮភ្លេងការ និងឮចំរៀងរបស់អស់អ្នកដែលធ្វើគូរបានអរគុណអុលឡោះនៅក្នុងដំណាក់របស់អុលឡោះតាអាឡា។ ពួកគេសរសើរតម្កើងថា “ចូរសរសើរតម្កើងអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដ្បិតទ្រង់មានចិត្តសប្បុរស ហើយចិត្តមេត្តាករុណារបស់ទ្រង់នៅស្ថិតស្ថេរអស់កល្បជានិច្ច!”។ ពិតមែនហើយ! យើងនឹងស្ដារស្រុកនេះឲ្យបានដូចដើមវិញ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។