ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 25:3 - អាល់គីតាប

អស់​អ្នក​ដែល​សង្ឃឹម​លើ​ទ្រង់ នឹង​មិន​ត្រូវ​ខក​ចិត្ត​ទេ គឺ​មាន​តែ​ពួក​អ្នក​ឆាប់​ក្បត់​ទ្រង់​ប៉ុណ្ណោះ ដែល​ត្រូវ​ខក​ចិត្ត។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ជាការពិត អស់អ្នក​ដែល​ទន្ទឹងរង់ចាំ​ព្រះអង្គ នឹង​មិន​អាម៉ាស់មុខ​ឡើយ គឺ​អ្នកដែល​ក្បត់​ដោយ​គ្មានហេតុផល​វិញ ដែល​នឹង​អាម៉ាស់មុខ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អស់​អ្នក​ដែល​មាន​ចិត្ត​សង្ឃឹម​ដល់​ព្រះ‌អង្គ នឹង​មិន​ត្រូវ​ខ្មាស​ឡើយ គឺ​មាន​តែ​អ្នក​ប្រព្រឹត្ត​ក្បត់ ដោយ​ឥត​ហេតុ​ប៉ុណ្ណោះ ដែល​ត្រូវ​ខ្មាស។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះអង្គ នឹង​មិន​ត្រូវ​ខក​ចិត្ត​ទេ គឺ​មាន​តែ​ពួក​អ្នក​ឆាប់​ក្បត់​ព្រះអង្គ​ប៉ុណ្ណោះ ដែល​ត្រូវ​ខក​ចិត្ត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែអស់​អ្នក​ដែល​មាន​ចិត្ត​សង្ឃឹម​ដល់​ទ្រង់ នោះ​មិន​ត្រូវ​ខ្មាស​ឡើយ គឺ​ពួក​អ្នក​ប្រព្រឹត្ត​ក្បត់ ដោយ​ឥត​ហេតុ ដែល​ត្រូវ​ខ្មាស​វិញ

សូមមើលជំពូក



ទំនុកតម្កើង 25:3
32 ការដាក់ឲ្យឆ្លើយតបគ្នា  

សាប់​យូឡូន​នឹង​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ ព្រម​ទាំង​នាវា​ចត​នៅ​តាម​កំពង់​ផែ ព្រំ​ប្រទល់​របស់​សាប់‌យូឡូន លាត​សន្ធឹង​រហូត​ទៅ​ដល់​ក្រុង​ស៊ីដូន។


ស្តេច​សូល​ស្លាប់ ព្រោះ​តែ​ស្តេច​បាន​ប្រព្រឹត្ត​ខុស​ដោយ​ក្បត់​នឹងអុលឡោះ‌តាអាឡា គឺ​ស្តេច​ពុំ​កាន់​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា​ឡើយ ផ្ទុយ​ទៅ​វិញ ស្តេច​បាន​ទៅ​រក​គ្រូ​អន្ទង​ខ្មោច​ទស្សន៍​ទាយ​ឲ្យ។


គេ​ពោល​ពាក្យ​សំអប់​មក​លើ​ខ្ញុំ ហើយ​វាយ​ប្រហារ​ខ្ញុំ ដោយ​ឥត​មាន​មូល​ហេតុ​អ្វី​ទាល់​តែ​សោះ។


សូម​ឲ្យ​មនុស្ស​អួត​បំប៉ោង​ត្រូវ​អាម៉ាស់ ដ្បិត​ពួក​គេ​និយាយ​កុហក​មួល​បង្កាច់​ខ្ញុំ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សញ្ជឹង​គិត​ពី​ឱវាទ​របស់​ទ្រង់។


យើង​ខ្ញុំ​ក៏​សម្លឹង​មើល​អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ហើយ​ទន្ទឹង​រង់‌ចាំ​ទ្រង់​ប្រណី‌សន្ដោស ដូច​អ្នក​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​របស់​ខ្លួន និង​ដូច​ស្ត្រី​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​ស្រី របស់​ខ្លួន​យ៉ាង​នោះ​ដែរ។


យើង​នឹង​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​របស់​គេ ត្រូវ​អាម៉ាស់​មុខ​ជា​ខ្លាំង តែ​យើង​នឹង​ឲ្យ​រាជ្យ​របស់​គេ បាន​ថ្កុំ‌ថ្កើង​រុង‌រឿង»។


រីឯ​ខ្ញុំ​វិញ គេ​លែង​ចាត់​ទុក​ខ្ញុំ​ថា​ជា​មនុស្ស​ទៀត​ហើយ គឺ​គេ​ចាត់​ទុក​ជា​ជន្លេន មនុស្ស‌ម្នា​នាំ​គ្នា​ជេរ​ប្រមាថ ហើយ​មាក់​ងាយ​ខ្ញុំ។


ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​អុលឡោះ‌តាអាឡា! ចូរ​មាន​កម្លាំង និង​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង! ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​អុលឡោះ‌តាអាឡា​ចុះ!។


ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​អង្វរ​រក​ទ្រង់! សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​អាម៉ាស់​ឡើយ តែ​ឲ្យ​ពួក​មនុស្ស​ពាល​ត្រូវ​អាម៉ាស់​មុខ​វិញ គឺ​ឲ្យ​ពួក​គេ​បិទ​មាត់ ធ្លាក់​ទៅ​ក្នុង​ផ្នូរ​ខ្មោច។


សូម​ឲ្យ​មនុស្ស​ដែល​តែងតែ និយាយ​កុហក ក្លាយ​ទៅ​ជា គ គឺ​ពួក​ដែល​និយាយ​យ៉ាង​ព្រហើន ប្រឆាំង​នឹង​មនុស្ស​សុចរិត ដោយ​អួត‌បំប៉ាង និង​ប្រមាថ​មាក់‌ងាយ!។


យើង​ផ្ញើ​ជីវិត​លើ​អុលឡោះ‌តាអាឡា ទ្រង់​ជួយ​សង្គ្រោះ និង​ការពារ​យើង​


សូម​ឲ្យ​ពួក​អ្នក​ដែល​អរ​សប្បាយ នៅ​ពេល​ឃើញ​ខ្ញុំ​វេទនា ត្រូវ​អាម៉ាស់ ហើយ​បាក់​មុខ​ទាំង​អស់​គ្នា! សូម​ឲ្យ​ពួក​អ្នក​ដែល​ព្រហើន​ដាក់​ខ្ញុំ ត្រូវ​អាម៉ាស់​មុខ​បាត់​បង់​កិត្តិយស។


ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​អុលឡោះ‌តាអាឡា ហើយ​កាន់​តាម​មាគ៌ា​របស់​ទ្រង់​ទៅ នោះ​ទ្រង់​នឹង​លើក​កិត្តិយស​អ្នក​ឡើង ឲ្យ​គ្រប់‌គ្រង​ទឹក​ដី​ជា​មត៌ក ហើយ​អ្នក​នឹង​ឃើញ​មនុស្ស​អាក្រក់ ត្រូវ​កាត់‌កាល់​ចោល។


សូម​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ ត្រូវ​អាម៉ាស់ និង​ញ័រ​រន្ធត់ ហើយ​ឲ្យ​គេ​ដក​ខ្លួន​ថយ​ទៅ​វិញ ទាំង​អៀន​ខ្មាស​យ៉ាង​ខ្លាំង។


មាន​តែ​នៅ​ក្បែរ​អុលឡោះ​ទេ ដែល​ចិត្ត​ខ្ញុំ​បាន​ស្ងប់ ព្រោះ​ទ្រង់​សង្គ្រោះ​ខ្ញុំ។


ពិត​មែន​ហើយ មាន​តែ​នៅ​ក្បែរ​អុលឡោះ​ទេ ដែល​ចិត្ត​ខ្ញុំ​បាន​ស្ងប់ ដ្បិត​ទ្រង់​ជា​ទី​សង្ឃឹម​របស់​ខ្ញុំ។


អ្នក​ដែល​ស្អប់​ខ្ញុំ​ដោយ​ឥត​មូល​ហេតុ មាន​គ្នា​ច្រើន​ជាង​សក់​ក្បាល របស់​ខ្ញុំ​ទៅ​ទៀត ពួក​មេ​បំផ្លាញ​ទាំង​នោះ​មាន​កម្លាំង​ខ្លាំង​ណាស់ ពួក​គេ​រក​ព្យាបាទ​ខ្ញុំ​ទាំង​យល់​ច្រឡំ តើ​ឲ្យ​ខ្ញុំ​សង​ទៅ​គេ​វិញ​ដូច​ម្ដេច​កើត បើ​ខ្ញុំ​មិន​បាន​យក​របស់​នោះ​សោះ!


ឱ​អុលឡោះ‌តាអាឡា ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត លើ​ទ្រង់​ត្រូវ​អាម៉ាស់ ព្រោះ​តែ​ខ្ញុំ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់ ត្រូវ​បាក់​មុខ ព្រោះ​តែ​ខ្ញុំ!


សូម​ឲ្យ​អស់​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ ត្រូវ​អាម៉ាស់ ហើយ​វិនាស​សូន្យ​ទៅ! សូម​ឲ្យ​អស់​អ្នក​ដែល​ប្រាថ្នា​ឲ្យ​ខ្ញុំ វេទនា ត្រូវ​បាត់​បង់​កិត្តិយស និង​បាក់​មុខ!


នៅ​ថ្ងៃ​នោះ គេ​នឹង​ប្រកាស​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង យើង​បាន​ផ្ញើ​ជីវិត​លើ​ទ្រង់ ហើយ​ទ្រង់​សង្គ្រោះ​យើង យើង​បាន​ផ្ញើ​ជីវិត​លើអុលឡោះ‌តាអាឡា​មែន! ចូរ​យើង​សប្បាយ​រីក‌រាយ និង​មាន​អំណរ​ឡើង ដ្បិត​ទ្រង់​សង្គ្រោះ​យើង!»។


រីឯ​អ្នក​ជឿ​សង្ឃឹម​លើអុលឡោះ‌តាអាឡា តែងតែ​មាន​កម្លាំង​ថ្មី​ជា‌និច្ច ប្រៀប​បាន​នឹង​សត្វ​ឥន្ទ្រី​ហោះ​ហើរ គេ​ស្ទុះ​រត់​ទៅ​មុខ ដោយ​មិន​ចេះ​ហត់ ហើយ​ដើរ​ដោយ​មិន​ចេះ​អស់​កម្លាំង។


គ្រូ​អប់រំ​កូន​ចៅ​របស់​អ្នក​សុទ្ធ​តែ​ជា​ស្ដេច ហើយ​មេ​ដោះ​របស់​គេ​សុទ្ធ​តែ​ជា​ម្ចាស់‌ក្សត្រី ស្ដេច​ទាំង​នោះ​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​អ្នក អោន​មុខ​ដល់​ដី ក្រោម​ល្អង​ធូលី​ជើង​របស់​អ្នក។ ពេល​នោះ អ្នក​នឹង​ដឹង​ថា យើង​ជាអុលឡោះ‌តាអាឡា អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​យើង នឹង​មិន​ខក​ចិត្ត​ឡើយ។


ប៉ុន្តែ អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ខ្ញុំ ទ្រង់​ចាំ​ជួយ​ខ្ញុំ ដូច​វីរ‌បុរស​ដ៏​អង់‌អាច ហេតុ​នេះ អស់​អ្នក​ដែល​បៀត‌បៀន​ខ្ញុំ មុខ​ជា​ដួល ហើយ​មិន​អាច​ឈ្នះ​ខ្ញុំ​បាន។ ពួក​គេ​នឹង​ត្រូវ​អាម៉ាស់​ជា​ខ្លាំង ព្រោះ​ធ្វើ​អ្វី​ខ្ញុំ​មិន​កើត ពួក​គេ​នឹង​បាក់​មុខ​រហូត​ត​ទៅ ឥត​ភ្លេច​ឡើយ។


អុលឡោះ‌តាអាឡា​មាន​ចិត្ត​សប្បុរស ចំពោះ​អ្នក​ដែល​ពឹង​ផ្អែក​លើ​ទ្រង់ និង​ចំពោះ​អ្នក​ដែល​ស្វែង​រក​ទ្រង់។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​សម្លឹង​មើល​ទៅអុលឡោះ‌តាអាឡា ខ្ញុំ​សង្ឃឹម​លើ​អុលឡោះ ជា​អ្នក‌សង្គ្រោះ​របស់​ខ្ញុំ ម្ចាស់​របស់​ខ្ញុំ​មុខ​ជា​សណ្ដាប់​ពាក្យ​ខ្ញុំ​ពុំ‌ខាន។


គឺ​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ​របស់​គេ​ថា “គេ​បាន​ស្អប់​ខ្ញុំ​ដោយ​គ្មាន​មូល​ហេតុ​អ្វី​ឡើយ”។


ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​យើង​សង្ឃឹម​ទៅ​លើ​អ្វីៗ ដែល​យើង​មិន​ទាន់​មាន នោះ​យើង​ទន្ទឹង​រង់‌ចាំ​ដោយ​ចិត្ដ​ព្យាយាម។