Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 27:14 - អាល់គីតាប

14 ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​អុលឡោះ‌តាអាឡា! ចូរ​មាន​កម្លាំង និង​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង! ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​អុលឡោះ‌តាអាឡា​ចុះ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ចូរ​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា​! ចូរ​មានកម្លាំង ហើយ​ឲ្យ​ចិត្ត​របស់អ្នក​ក្លាហានឡើង​! ចូរ​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា​!​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា ចូរ​មាន​កម្លាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់! ចូរ​មាន​កម្លាំង និង​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង! ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់​ចុះ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ចុះ ចូរ​មាន​កំឡាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង អើ គួរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ទៅ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 27:14
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ខ្ញុំ​សង្ឃឹម​ថា​ទ្រង់​នឹង​សង្គ្រោះ​ខ្ញុំ!


ខ្ញុំ​ទុក​ចិត្ត​លើ​អុលឡោះ‌តាអាឡា ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់​ទាំង​ស្រុង ហើយ​ខ្ញុំ​សង្ឃឹម​លើ​បន្ទូល​របស់​ទ្រង់។


នៅ​ថ្ងៃ​ដែល​ខ្ញុំ​ស្រែក​អង្វរ​ទ្រង់ ទ្រង់​បាន​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ មាន​កម្លាំង​ចិត្ត​ក្លៀវ‌ក្លា។


ខ្ញុំ​សង្ឃឹម​ទុក​ចិត្ត​លើ​ទ្រង់​ជា‌និច្ច សូម​រក្សា​ជីវិត​ខ្ញុំ ដោយ​សេចក្ដី​សប្បុរស និង​ទៀង​ត្រង់​ផង!។


អស់​អ្នក​ដែល​សង្ឃឹម​លើ​ទ្រង់ នឹង​មិន​ត្រូវ​ខក​ចិត្ត​ទេ គឺ​មាន​តែ​ពួក​អ្នក​ឆាប់​ក្បត់​ទ្រង់​ប៉ុណ្ណោះ ដែល​ត្រូវ​ខក​ចិត្ត។


អស់​អ្នក​ដែល​សង្ឃឹម​ទុក​ចិត្ត​លើ​អុលឡោះ‌តាអាឡា​អើយ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លា‌ហាន​ឡើង!។


យើង​ផ្ញើ​ជីវិត​លើ​អុលឡោះ‌តាអាឡា ទ្រង់​ជួយ​សង្គ្រោះ និង​ការពារ​យើង​


ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​អុលឡោះ‌តាអាឡា ហើយ​កាន់​តាម​មាគ៌ា​របស់​ទ្រង់​ទៅ នោះ​ទ្រង់​នឹង​លើក​កិត្តិយស​អ្នក​ឡើង ឲ្យ​គ្រប់‌គ្រង​ទឹក​ដី​ជា​មត៌ក ហើយ​អ្នក​នឹង​ឃើញ​មនុស្ស​អាក្រក់ ត្រូវ​កាត់‌កាល់​ចោល។


ចូរ​ស្ងប់​ស្ងៀម​នៅ​ចំពោះ អុលឡោះ‌តាអាឡា ហើយ​ទុក​ចិត្ត​លើ​ទ្រង់​ទៅ មិន​ត្រូវ​ចង​កំហឹង​នឹង​អ្នក ដែល​បាន​ចំរុង​ចំរើន​នោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ចង​កំហឹង​នឹង​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។


ខ្ញុំ​បាន​ទន្ទឹង​រង់‌ចាំ​អុលឡោះ‌តាអាឡា ទ្រង់​ក៏​ស្តាប់ សំរែក​សូម‌អង្វរ​របស់​ខ្ញុំ។


មាន​តែ​នៅ​ក្បែរ​អុលឡោះ​ទេ ដែល​ចិត្ត​ខ្ញុំ​បាន​ស្ងប់ ព្រោះ​ទ្រង់​សង្គ្រោះ​ខ្ញុំ។


ពិត​មែន​ហើយ មាន​តែ​នៅ​ក្បែរ​អុលឡោះ​ទេ ដែល​ចិត្ត​ខ្ញុំ​បាន​ស្ងប់ ដ្បិត​ទ្រង់​ជា​ទី​សង្ឃឹម​របស់​ខ្ញុំ។


កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ តែ​ត្រូវ​ផ្ញើ​ជីវិត​លើអុលឡោះ‌តាអាឡា នោះ​ទ្រង់​នឹង​សង្គ្រោះ​អ្នក។


នៅ​ថ្ងៃ​នោះ គេ​នឹង​ប្រកាស​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង យើង​បាន​ផ្ញើ​ជីវិត​លើ​ទ្រង់ ហើយ​ទ្រង់​សង្គ្រោះ​យើង យើង​បាន​ផ្ញើ​ជីវិត​លើអុលឡោះ‌តាអាឡា​មែន! ចូរ​យើង​សប្បាយ​រីក‌រាយ និង​មាន​អំណរ​ឡើង ដ្បិត​ទ្រង់​សង្គ្រោះ​យើង!»។


ឱអុលឡោះ‌តាអាឡា​អើយ! យើង​ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់ យើង​ខ្ញុំ​ដើរ​តាម​មាគ៌ា ដែល​ទ្រង់​បាន​ត្រួស‌ត្រាយ​ទុក ចិត្ត​យើង​ខ្ញុំ​ប្រាថ្នា​ចង់​តែ​ថ្លែង​អំពី​នាម របស់​ទ្រង់​ប៉ុណ្ណោះ។


ប៉ុន្តែ អុលឡោះ‌តាអាឡា​រង់‌ចាំ​ពេល​ដែល​ទ្រង់ ត្រូវ​ប្រណី​សន្ដោស​អ្នក​រាល់​គ្នា ទ្រង់​នឹង​ក្រោក​ឡើង ដើម្បី​បង្ហាញ ចិត្ត​អាណិត​មេត្តា​ដល់​អ្នក​រាល់​គ្នា ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​សុចរិត។ អស់​អ្នក​ដែល​សង្ឃឹម​លើ​ទ្រង់ ប្រាកដ​ជា​មាន​សុភ‌មង្គល​ពុំ‌ខាន។


រីឯ​អ្នក​ជឿ​សង្ឃឹម​លើអុលឡោះ‌តាអាឡា តែងតែ​មាន​កម្លាំង​ថ្មី​ជា‌និច្ច ប្រៀប​បាន​នឹង​សត្វ​ឥន្ទ្រី​ហោះ​ហើរ គេ​ស្ទុះ​រត់​ទៅ​មុខ ដោយ​មិន​ចេះ​ហត់ ហើយ​ដើរ​ដោយ​មិន​ចេះ​អស់​កម្លាំង។


ខ្ញុំ​ទុក​ចិត្ត​លើអុលឡោះ‌តាអាឡា ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់ ដែល​បាន​លាក់​មុខ​នឹង​កូន​ចៅ​របស់​យ៉ាកកូប។


ការ​តាំង​ចិត្ត​ស្ងប់​ស្ងៀម រង់‌ចាំអុលឡោះ‌តាអាឡា​មក​សង្គ្រោះ នោះ​ពិត​ជា​ការ​ល្អ​ប្រពៃ​មែន។


និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នឹង​សម្រេច​ជា​រូប​រាង នៅ​គ្រា​ដែល​បាន​កំណត់​ទុក គឺ​នឹង​មាន​ព្រឹត្តិ‌ការណ៍​កើត​ឡើង ស្រប​តាម​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ ឥត​ខុស​ត្រង់​ណា​ឡើយ។ ប្រសិន​បើ​ក្រ​មក​ដល់ ចូរ​ទន្ទឹង​រង់‌ចាំ ដ្បិត​ព្រឹត្តិ‌ការណ៍​ពិត​ជា​កើត​មាន ជាក់​ជា​មិន​ខាន។


នៅ​ក្រុង​យេរូ‌សាឡឹម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន​ជា​មនុស្ស​សុចរិត គាត់​គោរព​កោត​ខ្លាច​អុលឡោះ ព្រម​ទាំង​ទន្ទឹង​រង់‌ចាំ​ពេល​ទ្រង់​មក​សំរាល​ទុក្ខ​ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល។ រស‌អុលឡោះ​ដ៏‌វិសុទ្ធ​សណ្ឋិត​លើ​គាត់


ពេល​នោះ លោក​ស្រី​អាណ​ក៏​នៅ​ទី​នោះ​ដែរ គាត់​សរសើរ​តម្កើង​អុលឡោះ រួច​តំណាល​អំពី​កូន​នោះ ប្រាប់​អស់​អ្នក​ដែល​ទន្ទឹង​រង់‌ចាំ​អុលឡោះ​មក​លោះ​ក្រុង​យេរូ‌សាឡឹម។


ពួក​បង​ប្អូន​នៅ​ក្រុង​រ៉ូម​ដឹង​ដំណឹង​អំពី​យើង ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​រហូត​ទៅ​ដល់​ផ្សារ​អាប់ភាស និង​ភូមិ​ផ្ទះ​សំណាក​បី​ខ្នង ដើម្បី​ទទួល​យើង។ កាល​លោក​ប៉ូល​ឃើញ​បង​ប្អូន​ទាំង​នោះ លោក​បាន​អរ​គុណ​អុលឡោះ ហើយ​មាន​ចិត្ដ​ក្លា‌ហាន​ឡើង​វិញ។


ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​យើង​សង្ឃឹម​ទៅ​លើ​អ្វីៗ ដែល​យើង​មិន​ទាន់​មាន នោះ​យើង​ទន្ទឹង​រង់‌ចាំ​ដោយ​ចិត្ដ​ព្យាយាម។


ចូរ​បង​ប្អូន​ប្រុង​ស្មារតី ត្រូវ​កាន់​ជំនឿ​ឲ្យ​បាន​ខ្ជាប់‌ខ្ជួន ត្រូវ​មាន​ចិត្ដ​ក្លាហាន និង​មាន​កម្លាំង​មាំ‌មួន​ឡើង។


សូម​ទ្រង់​មេត្ដា​ប្រោស​បង​ប្អូន ឲ្យ​មាន​កម្លាំង​មាំ‌មួន​ផ្នែក​ខាង​ក្នុង​ជម្រៅ​ចិត្ដ ដោយ​រស​របស់​ទ្រង់ តាម​សិរី‌រុងរឿង​ដ៏​ប្រសើរ​បំផុត​របស់​ទ្រង់។


មួយ​វិញ​ទៀត ចូរ​ទាញ​យក​កម្លាំង ដោយ​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់ និង​ដោយ‌សារ​អំណាច​ដ៏​ខ្លាំង​ក្លា​របស់​គាត់។


ខ្ញុំ​អាច​ទ្រាំ​បាន​ទាំង​អស់ ដោយ​រួម​ជា​មួយ​អ៊ីសា​ដែល​ប្រទាន​កម្លាំង​ឲ្យ​ខ្ញុំ។


សូម​ឲ្យ​បង​ប្អូន​មាន​កម្លាំង​មាំ‌មួន​គ្រប់​ជំពូក ដោយ​ចេស្ដា​ដ៏​រុង‌រឿង​របស់​ទ្រង់ ដើម្បី​ឲ្យ​បង​ប្អូន​អាច​ស៊ូ‌ទ្រាំ​នឹង​អ្វីៗ​ទាំង​អស់ និង​ចេះ​អត់‌ធ្មត់​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម