Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:78 - អាល់គីតាប

78 សូម​ឲ្យ​មនុស្ស​អួត​បំប៉ោង​ត្រូវ​អាម៉ាស់ ដ្បិត​ពួក​គេ​និយាយ​កុហក​មួល​បង្កាច់​ខ្ញុំ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សញ្ជឹង​គិត​ពី​ឱវាទ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

78 សូមឲ្យ​មនុស្ស​ក្អេងក្អាង​បាន​អាម៉ាស់មុខ​ចុះ ដ្បិត​ពួកគេ​បាន​បង្ខូច​ទូលបង្គំ​ដោយ​ឥតហេតុ​; រីឯ​ទូលបង្គំ​នឹង​សញ្ជឹងគិត​អំពី​ច្បាប់តម្រា​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

78 សូម​ឲ្យ​មនុស្ស​ព្រហើន​ត្រូវ​ខ្មាស ព្រោះ​គេ​បាន​ប្រព្រឹត្ត​មួល​បង្កាច់​ទូល‌បង្គំ រីឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​សញ្ជឹង​គិត អំពី​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

78 សូម​ឲ្យ​មនុស្ស​អួត​បំប៉ោង​ត្រូវ​អាម៉ាស់ ដ្បិត​ពួក​គេ​និយាយ​កុហក​មួល​បង្កាច់​ទូលបង្គំ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​សញ្ជឹង​គិត​ពី​ព្រះ‌ឱវាទ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

78 សូម​ឲ្យ​ពួក​មនុស្ស​ឆ្មើង‌ឆ្មៃ​ត្រូវ​មាន​សេចក្ដី​ខ្មាស​វិញ ដ្បិត​គេ​បាន​ប្រព្រឹត្ត​ក្រវិច‌ក្រវៀន​នឹង​ទូលបង្គំ ដោយ​ឥត​ហេតុ តែ​ទូលបង្គំ​នឹង​រំពឹង​គិត​ពី​បញ្ញត្ត​ទ្រង់

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:78
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទុយ​ទៅ​វិញ គេ​ចូល​ចិត្ត​នឹង​ហ៊ូកុំ​របស់ អុលឡោះ‌តាអាឡា ព្រម​ទាំង​សញ្ជឹង​គិត​អំពី​ហ៊ូកុំ របស់​ទ្រង់ ទាំង​យប់ ទាំង​ថ្ងៃ។


គេ​ពោល​ពាក្យ​សំអប់​មក​លើ​ខ្ញុំ ហើយ​វាយ​ប្រហារ​ខ្ញុំ ដោយ​ឥត​មាន​មូល​ហេតុ​អ្វី​ទាល់​តែ​សោះ។


ខ្ញុំ​នឹង​ពិចារណា​ពី​ឱវាទ​របស់​ទ្រង់ ខ្ញុំ​សញ្ជឹង​គិត​អំពី​មាគ៌ា​របស់​ទ្រង់​ជា‌និច្ច។


ទ្រង់​គំរាម​កំហែង​មនុស្ស​អួត‌បំប៉ោង ដែល​ជា​ជន​ត្រូវ​បណ្ដាសា វង្វេង​ចេញ​ឆ្ងាយ​ពី​បទ‌បញ្ជា​របស់​ទ្រង់។


ទោះ​បី​ពួក​មេ​ដឹក​នាំ​ឃុប‌ឃិត​គ្នា ប្រឆាំង​នឹង​ខ្ញុំ​ក៏​ដោយ ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់ នៅ​តែ​សញ្ជឹង​គិត​ពី​ហ៊កុំ​របស់​ទ្រង់​ជា‌និច្ច។


មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​ចំអក​ឲ្យ​ខ្ញុំ តែ​ខ្ញុំ​មិន​ឃ្លាត​ចាក​ចេញ​ពី​ហ៊ូកុំ របស់​ទ្រង់​ឡើយ។


អស់​អ្នក​ដែល​សង្ឃឹម​លើ​ទ្រង់ នឹង​មិន​ត្រូវ​ខក​ចិត្ត​ទេ គឺ​មាន​តែ​ពួក​អ្នក​ឆាប់​ក្បត់​ទ្រង់​ប៉ុណ្ណោះ ដែល​ត្រូវ​ខក​ចិត្ត។


សូម​ឲ្យ​ពួក​អ្នក​ដែល​អរ​សប្បាយ នៅ​ពេល​ឃើញ​ខ្ញុំ​វេទនា ត្រូវ​អាម៉ាស់ ហើយ​បាក់​មុខ​ទាំង​អស់​គ្នា! សូម​ឲ្យ​ពួក​អ្នក​ដែល​ព្រហើន​ដាក់​ខ្ញុំ ត្រូវ​អាម៉ាស់​មុខ​បាត់​បង់​កិត្តិយស។


អ្នក​ទាំង​នោះ​បាន​ដាក់​អន្ទាក់ ដើម្បី​ទាក់​ខ្ញុំ ហើយ​ជីក​រណ្ដៅ ដើម្បី​ចាប់​ខ្ញុំ ដោយ​គ្មាន​មូល​ហេតុ​អ្វី​ឡើយ។


អ្នក​ដែល​ស្អប់​ខ្ញុំ​ដោយ​ឥត​មូល​ហេតុ មាន​គ្នា​ច្រើន​ជាង​សក់​ក្បាល របស់​ខ្ញុំ​ទៅ​ទៀត ពួក​មេ​បំផ្លាញ​ទាំង​នោះ​មាន​កម្លាំង​ខ្លាំង​ណាស់ ពួក​គេ​រក​ព្យាបាទ​ខ្ញុំ​ទាំង​យល់​ច្រឡំ តើ​ឲ្យ​ខ្ញុំ​សង​ទៅ​គេ​វិញ​ដូច​ម្ដេច​កើត បើ​ខ្ញុំ​មិន​បាន​យក​របស់​នោះ​សោះ!


ក្រុង​ដ៏​ព្រហើន​នេះ ត្រូវ​ជំពប់​ដួល គ្មាន​នរណា​ជួយ​លើក​វា​ឡើង​វិញ​ទេ យើង​ដុត​កំទេច​ក្រុង​នានា​នៅ​ស្រុក​បាប៊ី‌ឡូន ហើយ​ភ្លើង​នឹង​ឆាប‌ឆេះ​គ្រប់​ទិស‌ទី»។


គឺ​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ​របស់​គេ​ថា “គេ​បាន​ស្អប់​ខ្ញុំ​ដោយ​គ្មាន​មូល​ហេតុ​អ្វី​ឡើយ”។


ប្រសិន​បើ​បង​ប្អូន​ស៊ូ​ទ្រាំ​រង​ទារុណ‌កម្ម​មក​ពី​បាន​ប្រព្រឹត្ដ​អំពើ​អាក្រក់​ណា​មួយ បង​ប្អូន​គ្មាន​កិត្ដិយស​អ្វី​ទេ! ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បង​ប្អូន​បាន​ប្រព្រឹត្ដ​អំពើ​ល្អ តែ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក នោះ​បង​ប្អូន​នឹង​បាន​គាប់​ចិត្ត​អុលឡោះ​ជា​ពុំ​ខាន។


បន្ទាប់​មក ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​ទត​ថា៖ «កូន​ជា​មនុស្ស​សុចរិត​ជាង​ឪពុក ព្រោះ​កូន​បាន​ប្រព្រឹត្ត​ល្អ​ចំពោះ​ឪពុក តែ​ឪពុក​បាន​ប្រព្រឹត្ត​អាក្រក់​ចំពោះ​កូន។


គាត់​ជម្រាប​ទៀត​ថា៖ «ហេតុ​អ្វី​ស្តេច​ចេះ​តែ​តាម​ចាប់​ខ្ញុំ​ដូច្នេះ? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី? តើ​ខ្ញុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ខ្លះ?។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម